ស្ងាត់ៗ មេធំ Oracle ឡើងគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេលើលោកទី០២

អន្តរជាតិ

គិតនៅត្រឹមសប្តាហ៍នេះ ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានឡើងមកគ្រងតំណែងជាអ្នកមានដាច់គេលើលោកទី០២ វិញហើយ ជាមួយនឹងទ្រព្យសម្បត្តិសរុបកើនឡើងដល់ប្រមាណជាង ២៥៨ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញចំណាត់ថ្នាក់នេះ បានធ្វើឲ្យលោក Ellison នៅឈរក្រោមតំណែងរបស់ថៅកែក្រុមហ៊ុន Tesla លោក Elon Musk ប៉ុណ្ណោះ ដែលបន្តឈរជាអ្នកមានដាច់គេលើលោក ជាមួយទ្រព្យសរុបជាង ៤១០ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤១០,៨ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៨,៨ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៥,៧ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៦,៨ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥២,១ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៤៤,៧ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤១,៥ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៨,៤ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៣៦,២ពាន់លានដុល្លារ

10.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១២៣,៩ពាន់លានដុល្លារ៕