ថៃ​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍ច្រើន ក្រោយ​ទិន្នផល​ស្ករ​របស់​ឥណ្ឌា ទំនង​ធ្លាក់​ចុះ ៧%

អន្តរជាតិ

ទិន្នផលស្ករសរបស់ប្រទេសឥណ្ឌា ទំនងជាធ្លាក់ចុះ ៧% នៅឆ្នាំនេះ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនល្អ ដែលបានកាត់បន្ថយទិន្នផលដំណាំអំពៅ និងបានបង្អាក់ដល់ការនាំចេញ របស់ប្រទេសដែលមានការផលិតស្ករសដ៏បំផុតមួយរបស់ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីកាសែត Bangkok Post បានបង្ហាញថា ជុំវិញការធ្លាក់ចុះនៃការនាំចេញស្ករសរបស់ប្រទេសឥណ្ឌានេះ ហាក់កំពុងហុចឱកាសឱ្យគូប្រជែងដូចជាប្រេស៊ីល និងថៃ ដែលជាប្រទេសផលិតស្ករសដ៏ធំបំផុតផងដែរនោះ អាចបង្កើនការនាំចេញរបស់ពួកគេបន្ថែមទៀត ស្របពេលតម្លៃនៃស្ករស ក៏អាចកើនឡើងតាមហ្នឹងផងដែរ ។

ដោយឡែក លោក Pradip Jagtap ដែលជាសកិសរម្នាក់ មកពីស្រុក Salapur ភាគខាងលិចរដ្ឋ Mharashtra ដែលជាកន្លែងផលិតស្ករលំដាប់ទី ១ របស់ឥណ្ឌា បានបង្ហាញឱ្យដឹងថា ទិន្និផលដែលគាត់ទទួលបាននៅឆ្នាំនេះ មានកម្រិតទាបខ្លាំងណាស់ ដោយគាត់អាចប្រមូលផលអំពៅបានត្រឹម ៥៣០ តោនប៉ុណ្ណោះ ពីផ្ទៃដី ៥ ហិកតារបស់គាត់ ពោលឺគធា្លក់ចុះ ៧៥០ តោន ធៀបនឹងឆ្នាំមុន។

​មិនខុសអីពី លោក Jagtap ឡើយ ដោយកសិករឥណ្ឌា ១៩២ នាក់ផ្សេងទៀត មកពីស្រុកដាំដំណាំអំពៅសំខាន់ៗ ចំនួន ១១ នៅរដ្ឋ Maharashtra បានប្រាប់សារព័ត៌មាន Reuters ថា ដោយសារតែលក្ខខណ្ឌអាកាសធាតុរាំងស្ងួតអូសបន្លាយវែង ហើយបន្ទាប់មកមានភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញដំណាំអំពៅស្ទើតែទាំងស្រុង ។

គួរឱ្យដឹងថា រដ្ឋ Maharashtra ដែលមានចំនួនច្រើនជាងមួយភាគបីនៃទិន្នផលស្ករសសរុបរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងផលិតស្ករស បានក្នុងចំនួន ១៣,៨ លានតោន នៅក្នុងឆ្នាំទីផ្សារបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលាមក។ ប៉ុន្តែបើតាម មន្ត្រីជាន់ខ្ពស់តំណាងឱ្យរោងម៉ាស៊ីនផលិតស្ករក្នុងស្រុក បាននិយាយថា ការធ្លាក់ចុះនៃទិន្នផលអំពៅ ១៥% អាចនាំឱ្យផលិតកម្មស្កររបស់រដ្ឋ Maharashtra ធ្លាក់ចុះមកនៅត្រឹម ១១,៧ លានតោន ប៉ុណ្ណោះនៅឆ្នាំនេះ៕