ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

អន្តរក្រសួង ពន្លឿនលើការសិក្សាវាយតម្លៃ ពីផលប៉ះពាល់ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
អន្តរក្រសួង និងអង្គភាពជំនាញដែលពាក់ព័ន្ធ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីធ្វើការវាយតម្លៃលើការងារដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឱ្យបានឆាប់។

កិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ (EDCF) តំណាងសាលារាជធានីភ្នំពេញ តំណាងសាលាខេត្តកណ្តាល អង្គភាពគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គម (Environmental & Social Impact Assessment-ESIA) សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម(ESIA) ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងឈានដល់ការឯកភាពលើរបាយការណ៍ទាំងមូល ដើម្បីអាចបន្តនីតិវិធីអនុវត្តគម្រោង និងដែលធានាដល់ផលប្រយោជន៍រួមទាំងបរិស្ថាន សេដ្ឋកិច្ច និងសង្គម នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នាពេលអនាគត។

គួររំលឹកថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

យ៉ាងណាមិញ ថ្មីៗនេះដែល លោក Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក៏ទើបតែបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈកម្ពុជារំពឹងថា វត្តមានស្ពាននេះ នឹងកាន់តែជួយពង្រឹង និងពង្រីក​ទំនាក់ទំនង​រវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានប្រធានាធិបតី នាប្រទេសកូរ៉េ៕ អត្ថបទ៖ ហ្សាលីន

The post អន្តរក្រសួង ពន្លឿនលើការសិក្សាវាយតម្លៃ ពីផលប៉ះពាល់ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ appeared first on .

រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនិតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ(ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ)នាពេលខាងមុខ។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានធ្វើការថ្លែងអំណរដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយកសាងហេដ្ឋរចនាសម្ព័ន្ធកម្ពុជានាពេលកន្លងមក ជាក់ស្តែង អគារមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ ខណៈនៅចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនាពេលខាងមុខ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះដែរ ថ្លែងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol ធ្លាប់បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំ​បំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។

ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពនេះ នឹងចំណាយទឹកប្រាក់ចំនួន ២៤៥៩០៩០០០ដុល្លារអាម៉េរិក ដែលត្រូវបានចុះហត្ថលេខា រួចហើយ រវាងរាជរដ្ឋាភិបាលរកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕

អត្ថបទ៖ ពិសី

The post រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនិតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ appeared first on .

ពីប្រទេសបែលហ្ស៊ិក សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់ពីការសាងសង់ស្ពានចំនួន៣បន្ថែម
ថ្លែងពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានការសាងសង់ស្ពានចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ស្ពាននៅខេត្តក្រចេះ ,ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅតំបន់អរិយ្សក្សត្រ និងស្ពាននៅតំបន់ល្វាឯម ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្តេចតេជោបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា ២០២៣ ខាងមុខ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​ស្ពាន​ឆ្លង រវាង​ខេត្តក្រចេះ និង​ខេត្តកំពង់ធំ គ្រោង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ១១១,៩៨​លាន​ដុល្លារ ដោយ​ត្រូវ​ប្រើ​រយៈពេល​សាងសង់ ៤២​ខែ។

ចំណែកឯគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួលនិងប្រគល់រួចហើយនូវទឹកប្រាក់ជាង ២៤៥លានដុល្លារអាមេរិក  ដែលគម្រោងនេះនឹងត្រូវចាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ ក្រោមកម្ចីឥ​ណ​ទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។

ដោយឡែកសម្រាប់ស្ពានទី៣ នៅរាជធានីភ្នំពេញផងដែរ គឺភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលត្រូវចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ។ ស្ពាននេះមានតួនាទី ក្នុងការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង។ ការឆ្លងកាត់ស្ពាននេះ មិនតម្រូវឲ្យគិតប្រាក់នោះទេ លើកលែងតែឆ្លងកាត់ផ្លូវល្បឿនលឿនប៉ុណ្ណោះ ដែលត្រូវបង់ប្រាក់៕

The post ពីប្រទេសបែលហ្ស៊ិក សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់ពីការសាងសង់ស្ពានចំនួន៣បន្ថែម appeared first on .

លោក ស៊ុន ចាន់ថុល បង្ហើបស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវសង់តាមគំរូស្ពានអ្នកលឿង
គម្រោងសាងសង់ស្ពានន​ឆ្លងទន្លេ​មេគង្គពីភ្នំពេញ ទៅអរិយក្សត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាងសង់សម្រេចយកគំរូតាមស្ពានអ្នលឿង ដែលជាប្រភេទស្ពានខ្សែយោងកាប្លិ៍ខ្ពស់គ្មានសសរ។ នេះបើតាមលោក ស៊ុន ចាន់ថុល ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីវឌ្ឍនភាពការងារក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ តុលានេះ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងស្ពាននេះកសាងជាពីរដំណាក់កាល គឺទី១ ពីម្តុំផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ ដំណាក់កាលទី២ ពីតំបន់ជ្រោយចង្វារទៅកាន់តំបន់ស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល នៃខេត្តកណ្តាល។

សូមជម្រាបជូនថា គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េខាងត្បូង ឬ​ស្ពាន​ស្វាយជ្រុំ គ្រោងនឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ២០២៣​ ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តធ្វើស្ពានយោងកាប្លិ៍ គ្មានសរសរកណ្ដាល ព្រោះដើម្បីបើកចរាចរណ៍ផ្លូវទឹក សម្រាប់កម្មវិធីប្រណាំងទូក ក៏ដូចជាដើម្បីសោភណភាព។

សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយនៅពេលស្ពាននេះសាងសង់រួច នឹងអាចទាក់ទាញបានទេសចរណ៍ទាំងក្នុងស្រុក និងបរទេស៕

The post លោក ស៊ុន ចាន់ថុល បង្ហើបស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវសង់តាមគំរូស្ពានអ្នកលឿង appeared first on .

កម្ពុជា ស្នើឲ្យកូរ៉េផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គ
ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១១ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើប្រទេសកូរ៉េផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីឲ្យកម្ពុជាបន្តសាងសង់ហេដ្ឋរចនាសម្ព័ន្ធនានា ជាពិសេស គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គតែម្តង។

បើតាមសម្តេចតេជោ ហ៊ុន សែន ការស្នើសុំឲ្យកូរ៉េផ្ដល់នូវជំនួយឥតសំណង និងកម្ចីសម្បទានក្នុងការធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ សម្ដេចគិតថា ស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េ លោក Park Byeong-Seung សម្ដេចតេជោ មានសង្ឃឹមថា លោក Park Byeong-Seung  នឹងជំរុញលើកទឹកចិត្តឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀតវាពេលខាងមុខ។

ឆ្លើយតបសំណើរស្នើឲ្យផ្តល់ជំនួយពាក់ព័ន្ធទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅកម្ពុជា ប្រធានរដ្ឋសភាកូរ៉េសន្យាថានឹងខិតខំជំរុញការងារនេះ ហើយនឹងអាចធ្វើយ៉ាងណាឲ្យមានការចុះកុងត្រា ឆាប់ៗនាពេលខាងមុខនេះ។

គួររម្លឹកជូនថា លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា កាលពីថ្ងៃទី៣ ខែមករាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឱ្យតំបន់នោះ ក្លាយជាទីក្រុងរណប នៅពេលខាងមុខ។

ដោយឡែក ទាក់ទងទៅនឹងការវិនិយោគ លោក Park Byeong-Seung បានលើកឡើងថា កម្ពុជា និងកូរ៉េ គឺជាដៃគូដ៏ល្អជាពិសេស ស្របពេលដែលកម្ពុជាមានការកែសម្រួលច្បាប់វិនិយោគថ្មី ដូចជា ច្បាប់មិនយកពន្ធត្រួតគ្នា បូកនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ វាពិតជាអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។

បើតាមប្រធានសភាជាតិកូរ៉េ បានបង្ហាញថា នៅឆ្នាំ២០២១កន្លងទៅនេះ ទំហំសេដ្ឋកិច្ចរវាងប្រទេសងទាំងពីរ មានប្រមាណជា ១ពាន់លានដុល្លារ ហើយលោកសង្ឃឹមថា នាពេលខាងមុខនឹងមានការកើនឡើងបន្ថែមទៀត៕

The post កម្ពុជា ស្នើឲ្យកូរ៉េផ្តល់ជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គ appeared first on .

អ្នកជំនាញអះអាងថា ដីធ្លីតំបន់អរិយក្សត្រជាពេលត្រូវឡើងថ្លៃបន្ថែម បន្ទាប់ពីគម្រោងស្ពានអរិយក្សត្រចាប់ផ្តើម
កម្ពុជាឈានមួយជំហានធំ ជាមួយនឹងគម្រោងសាងសង់ស្ពាននៅតំបន់អរិយក្សត្រ ដែលត្រូវរដ្ឋាភិបាលកូរ៉េខាងត្បូងនៅព្រឹកនេះប្រកាសសម្រេចតាមសំណើររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជួយកសាងស្ពាននៅកម្ពុជា ដើម្បីទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈដែលកម្ពុជាមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។

លោក ផាក ហ៊ឹងឃ្យុត ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានអះអាងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី៣ មករានេះ ពីខេត្តកោះកុងថា៖ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។

លោក ផាក ហ៊ឹងឃ្យុង បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។

ការសាងសង់ស្ពានមិត្តភាពកូរ៉េ-កម្ពុជានៅពេលនេះ ត្រូវបានអ្នកជំនាញវិស័យអចលនទ្រព្យរំពឹងថានឹងជំរុញឱ្យវិស័យអចលនទ្រព្យនៅតំបន់នោះកាន់តែរីកចម្រើនយ៉ាងលឿន។ ទន្ទឹមនឹងនោះ អចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិស ក៏នឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនរស់នៅ។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ បានថ្លែងប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា៖ “ដីធ្លីនៅតំបន់អរិយក្សត្រវាជាពេលដែលត្រូវឡើងថ្លៃ ពីព្រោះតំបន់ដែលនៅជិតរាជធានីភ្នំពេញមានតែតំបន់ហ្នឹងមួយទេ (អរិយក្សត្រ) មានតម្លៃសមរម្យ ដោយកន្លងមកជួបញ្ហាការលំបាកក្នុងការធ្វើដំណើរចរាចរណ៍។ បើគ្មានស្ពានទេយើងត្រូវការពេលវេលាយរក្នុងការឆ្លងសាឡង”។

លោកគូសបញ្ជាក់ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍន៍រីកចម្រើនលឿន ដោយសារមានស្ពាន។ លោកថា ការអភិវឌ្ឍន៍ត្រូវដឹកគ្រឿងចក្រ ឧបករណ៍សម្ភារៈសំណង់ជាច្រើន។

យោងតាមអនុក្រឹត្យស្ដីពី ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥  របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា រាជធានីភ្នំពេញនឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនបន្ត ក្លាយជាទីក្រុងនៃប៉ូលសេវាកម្មកណ្ដាលសម្រាប់ប្រជាជនចំនួន ៦លាននាក់ ក្នុងកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ក្នុងរយៈពេលត្រឹម ១៤ឆ្នាំទៀត។

ទោះយ៉ាងណាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានវាយតម្លៃថា តម្លៃអចលនទ្រព្យក្រោយចប់កូវីដ-១៩ នៅប្រទេសកម្ពុជាជារួមនឹងមានការឡើងថ្លៃ  ជាពិសេសអចលនទ្រព្យដែលល្អៗនៅជុំវិញរាជធានីភ្នំពេញនៅទាំង ៨ទិសនឹងឡើងថ្លៃ គ្រាន់តែឡើងតិចឡើងច្រើនអាស្រ័យទៅលើទីតាំង ដង់ស៊ីតេប្រជាជនចំនួនប្រជាជនរស់នៅ និងសង្វាក់ផលិតកម្ម ពាណិជ្ជកម្មនៅតំបន់នោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង។ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ។

ត្រឡប់មកវិញ ឧកញ៉ា ឃាង ពុទ្ធី បានបញ្ជាក់ថា៖ “តើពេលណាគម្រោងនោះនឹងចាប់ផ្តើមឲ្យពិតប្រាកដ នៅពេលដែលយើងនិយាយដូច្នេះខ្លាចប្រជាជនគាត់យល់ច្រឡំហើយធ្វើការវិនិយោគមុនហើយរង់ចាំយូរ…”។ ប៉ុន្តែលោកបានណែនាំថា មុនវិនិយោគកន្លែងណាមួយយើងអត់អាចពឹងតែទៅលើព័ត៌មានអ្វីមួយនោះទេ តែត្រូវមើលភាពជាក់ស្តែងជាមុន ប្រសិនបើតំបន់នោះមានស្ពានរង់ចាំមើលបន្តិចទៅក៏មិនយឺតពេល។ លោកបន្តថា នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមធ្វើហើយដាក់គ្រឿងចក្របុកគ្រឹះសាងសង់យើងទៅវិនិយោគក៏មិនទាន់យឺតពេលដែរ។

ជាមួយគ្នានេះ លោកគូសបញ្ជាក់បន្ថែមទៀតថា៖ “យើងមិនត្រូវប្រើយុទ្ធសាស្រ្តរង់ចាំទឹកភ្លៀងនៅក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនោះទេ គឺយើងត្រូវមើលទីតាំងណាដែលអភិវឌ្ឍន៍ពិតប្រាកដ ព្រោះប្រសិនបើយើងចូលចិត្តបង្កើតព័ត៌មានហើយឲ្យប្រជាជនផ្អើលទៅទិញដោយមិនមានការអភិវឌ្ឍន៍ពិតប្រាកដនិងច្បាស់លាស់ ចុងក្រោយប្រជាជនគឺកប់ទុនវិនិយោគ មិនតែប៉ុណ្ណោះវាក៏អាចប៉ះពាល់ដល់វិស័យអចលនទ្រព្យទាំងមូលផងដែរ”៕

The post អ្នកជំនាញអះអាងថា ដីធ្លីតំបន់អរិយក្សត្រជាពេលត្រូវឡើងថ្លៃបន្ថែម បន្ទាប់ពីគម្រោងស្ពានអរិយក្សត្រចាប់ផ្តើម appeared first on .

កូរ៉េខាងត្បូង សម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ
លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ។ លោក ផាក ហ៊ឹងឃ្យុត ថ្លែងអះអាងបែបនេះធ្វើឡើងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃចន្ទ ទី៣ មករានេះ។

លោក ផាក ហ៊ឹងឃ្យុង  បានបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េមួយ បានធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ និងបានបញ្ជូនរបាយកាណ៍លទ្ធផល ជូនរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ហើយផ្អែកលើរបាយការណ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើការសម្រេចលើទីតាំងសាងសង់ និងទ្រង់ទ្រាយរបស់ស្ពានជាដើម។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ថ្លែងក្នុងន័យដើមថា៖ «ខ្ញុំជឿជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញ ក្នុងរយៈពេល១០០ឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។ ជាពិសេស ប្រសិនបើស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសាងសង់ជាស្ពានខ្សែកាបដ៏ស្រស់ស្អាតនោះ ប្រជាជនកូរ៉េដែលកំពុងរស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ នឹងប្តេជ្ញាធ្វើដំណើរមកកាន់រាជធានីភ្នំពេញម្តងទៀត ដើម្បីទស្សនាទិដ្ឋភាពស្ពាន ដែលត្រូវបានសាងសង់រួចរាល់ជាក់ជាពុំខាន»។

សូមរម្លឹកថា ក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់​ផ្លូវជាតិលេខ២​(ពីរង្វង់​មូល​តាខ្មៅ ដល់អូរចំបក់) និងផ្លូវជាតិលេខ២២(ពីអូរចំបក់ ដល់អង្គតាសោម) កាលពីដើមឆ្នាំ២០២០​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បាន​ស្នើសុំដល់ ប្រធានាធិបតីកូរ៉េ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីតំបន់ជ្រោយចង្វារ ទៅកាន់ ស្វាយជ្រុំ និងតំបន់អរិយក្ស ខណៈកម្ពុជា និងកូរ៉េ នៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នោះទេ។

សម្ដេចក៏បានលើកឡើងថា នឹងដាក់ឱ្យគម្រោងនេះជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ស ម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។

សម្តេចថ្លែងបញ្ជាក់ថា «កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ»។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រនេះ អាចនឹងសាងសង់នៅឆ្នាំ២០២២នេះ៕

The post កូរ៉េខាងត្បូង សម្រេចសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ appeared first on .