ស្រាបៀរ

បង្ហាញមុខថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន អ៊ែតវូត ២រូបល្បីល្បាញនាំចូលនិងចែកចាយស្រាថ្លៃកប់ពពក
ក្រុមហ៊ុនដែលល្បីល្បាញរាប់ទស្សវត្សន៍ខាងនាំចូលប្រភេទស្រាវីស្គី និងស្រាបៀរថ្លៃៗមកកាន់ប្រទេសកម្ពុជាជាច្រើនមុខ អ៊ែតវូត  អាហរ័ណ នីហរ័ណ បាននឹងនកំពុងក្តោបក្តាប់ចំណែកទីផ្សារកម្ពុជាយ៉ាងណាណែនជោគជ័យសម្បើមក្នុងពេលបច្ចុប្បន្ននេះ។

សប្តាហ៍នេះ គេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ សូមបើកបង្ហាញនូវបញ្ជីឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន អ៊ែតវូត ២រូបដែលជាអ្នកគ្រប់គ្រងនិងកាច់ចង្កូតដោយផ្ទាល់ គឺគ្មាននរណាក្រៅពីលោកស្រីឧកញ៉ា លឹម ឈីវហូរ និងលោក តាន់ សែឆាយ។ លោកស្រីជាស្ថាបនិក និងអគ្គនាយិកាក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ចំណែកលោក តាន់ សែឆាយ កំពុងកាន់តួនាទីជាអគ្គនាយកក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ និងជាប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា ។

ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ( Attwood Import Export Co., Ltd. ) កើតចេញពីញើសឈាម និងគំនិតរបស់សេដ្ឋីនី លឹម ឈីវហូរ តាំងពីឆ្នាំ១៩៩៤មកម្លេះ ហើយធ្លាប់មានប្រវត្តិហែឆ្លងកាត់ស្ទើរគ្រប់សម័យកាល ទម្រាំអាចឈានជើងជ្រៀតជ្រែកចូលទីផ្សារកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។

លើសពីក្រុមហ៊ុននាំចូល និងចែកចាយ ស្រាវីស្គី និងស្រាបៀរ ពាសពេញស្រុកខ្មែរហើយនោះ លោកស្រីក៏នៅមានក្រុមហ៊ុនជាច្រើនដូចជា តំបន់សេដ្ឋកិច្ចពិសេស, មជ្ឈមណ្ឌលពាណិជ្ជកម្ម, អចលនទ្រព្យ ហិរញ្ញវត្ថុ និងវិស័យអប់រំ។

លោកស្រីឧកញ៉ា លឹម ឈីវហូរ ត្រូវបានពាណិជ្ជករក្នុងស្រុកមួយចំនួនចាត់ទុកជាស្រ្តីខ្លាំងរបស់កម្ពុជាក្នុងពិភពជំនួញខណៈលេចលឺព័ត៌មានថា លោកស្រីមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយអ្នកឧកញ៉ា ឧកញ៉ាគ្រាក់ៗ ព្រមទាំងមន្រ្តីធំៗនៅក្នុងស្រុក៕

The post បង្ហាញមុខថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន អ៊ែតវូត ២រូបល្បីល្បាញនាំចូលនិងចែកចាយស្រាថ្លៃកប់ពពក appeared first on .

ក្រុមហ៊ុនស្រាបៀរ Heineken ប្រកាសដកខ្លួនពីទីផ្សាររុស្ស៊ី ទោះខាតលុយជិត ៣២០ លានដុល្លារ
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យក្រុមហ៊ុនធំៗជាច្រើនទូទាំងពិភពលោក ចាប់ផ្ដើមដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដែលជាការបង្ហាញពីការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចលើមហាអំណាចមួយនេះ។

ក្នុងនោះ ក្រុមហ៊ុនស្រាបៀរ Heineken បានប្រកាសថា ពួកគេនឹងចាកចេញពីទីផ្សាររុស្ស៊ី ឲ្យបានមុនដាច់ឆមាសទី ១ នៃឆ្នាំ ២០២៣ បើទោះជាទទួលការខាតបង់ ៣០០ លានអឺរ៉ូ ឬប្រហែល ៣១៨ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី Reuters។

ពួកគេបានបញ្ជាក់ទៀតថា មូលហេតុដែលពន្យារពេលការចាកចេញនោះគឺ ភាគីដែលសន្យាទិញក្រុមហ៊ុន Heineken នៅរុស្ស៊ី កំពុងមានបញ្ហា ដូច្នេះពួកគេត្រូវរង់ចាំរហូតដល់កិច្ចកុងត្រាលក់ត្រូវបញ្ចប់ ទើបអាចចាកចេញពីរុស្ស៊ីបាន។

សូមជម្រាបដែរថា ក្រុមហ៊ុន Heineken គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយដែលប្រកាសបោះបង់អាជីវកម្មនៅរុស្ស៊ី បន្ទាប់ពី Apple និង McDonald’s ក្រោយរុស្ស៊ីទទួលទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងអឺរ៉ុបជាទំងន់៕

The post ក្រុមហ៊ុនស្រាបៀរ Heineken ប្រកាសដកខ្លួនពីទីផ្សាររុស្ស៊ី ទោះខាតលុយជិត ៣២០ លានដុល្លារ appeared first on .

ប្រជាជន​ឥណ្ឌា​ទាមទារ​ឲ្យ​មាន​ការ​កែប្រែឈ្មោះ និង​ឡូហ្គោ​ស្រាបៀ​ហនុមាន
បច្ចុប្បន្ន ស្រាបៀ​ហនុមាន​កំពុង​មាន​វត្តមាន​យ៉ាង​ទូលំទូលាយ​នៅ​លើ​ទីផ្សារ​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ថ្មីៗនេះ ក្រុមហ៊ុន​របស់​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ការ​វាយប្រហារ​ពី​សំណាក់​ប្រជាជន​ឥណ្ឌា ដោយ​មាន​ការ​សុំ​ឲ្យ​ផ្លាស់ប្ដូរ​ឈ្មោះ និង​ឡូហ្គោ​ហនុមាន​ចេញ ដោយសារ​ទាក់ទង​នឹង​សាសនា​របស់​ប្រទេស​មួយ​នេះ។

យោង​តាម​ការ​ចុះផ្សាយ​ពី SCMP បាន​ឲ្យ​ដឹង​ថា ការ​រិះគន់​ខាងលើ​បាន​កើតឡើង​កាលពី​ចុងខែ​ឧសភា បន្ទាប់​ពី​ប្រជាជន​ឥណ្ឌា​ប្រទះ​ឃើញ​ការ​បង្ហោះ​ផ្សព្វផ្សាយ​ស្រាបៀ​ហនុមាន​លើ​បណ្ដាញ​សង្គម Twitter និង​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រូប​ហនុមាន ដោយ​ពួកគេ​អះអាង​ថា ហនុមាន​គឺ​ជា​ព្រះ​នៃ​សាសនា​របស់​ពួកគេ ហើយ​ការ​យក​រូប​ហនុមាន​មក​ប្រើប្រាស់​បែបនេះ ប្រៀប​ដូចជា​ ការ​មើល​ស្រាល​ដល់​សាសនា​នៃ​ប្រទេស​មួយ​នេះ​យ៉ាង​ដូច្នេះ។

ប្រជាជន​មួយ​ចំនួន​បាន​ស្នើ​ដល់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា ចេញ​មុខ​អន្តរាគមន៍​អំពី​ការ​សុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឈ្មោះ និង​ឡូហ្គោ ខណៈ​ប្រជាជន​មួយ​ចំនួន​ទៀត​បាន​ប្រឆាំង​នឹង​មតិ​ខាងលើ ដោយ​បាន​អះអាង​ថា វា​មិន​បាន​ប៉ះពាល់​អ្វី​ដល់​សាសនា​ធ្ងន់ធ្ងរ​ឡើយ ហើយ​បើ​ទោះ​ជា​ក្រុមហ៊ុន​ Hanuman Premium Lager យក​ព្រះនាម​ព្រះ​មក​ធ្វើ​ជា​អត្តសញ្ញាណ​ផលិតផល ក៏​សាសនា​របស់​ប្រទេស​កម្ពុជា​មាន​ស្ថិរភាព ខុសពី​នៅ​ឥណ្ឌា។

“​ហនុមាន​គឺ​ជា​តួអង្គ​ទេវកថា​មួយ​ ហើយ​ខ្ញុំ​មិន​យល់​ឃើញ​ថា មាន​បញ្ហា​អ្វី​ចំពោះ​រឿង​នេះ​ឡើយ។ មាន​ក្រុមហ៊ុន​ស្រាបៀ​ជាច្រើន​ដែល​យក​តួអង្គ​ទេវកថា​ក្រិក​មក​ធ្វើ​ជា​អត្តសញ្ញាណ ដូច្នេះ​វា​គឺជា​រឿង​ធម្មតា​ប៉ុណ្ណោះ”។ នេះ​បើតាម​ការ​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​ជនជាតិ​ឥណ្ឌា​ម្នាក់”។

សូមជម្រាប​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី ១ ឡើយ ដែល​ប្រជាជន​ឥណ្ឌា​នាំ​គ្នា​លើកទ័ព​រិះគន់​ទៅ​លើ​ក្រុមហ៊ុន​បរទេស អំពី​បញ្ហា​ជំនឿ​សាសនា ពោល​កាលពី​ឆ្នាំ ២០២០ ពួកគេ​ក៏​ធ្លាប់​វាយ​ប្រហារ​ទៅ​លើ​ក្រុមហ៊ុន Amazon ដោយ​មាន​ការ​ទាមទារ​ឲ្យ​លុប​នូវ​ផលិតផល​កម្រាល​ព្រំ ដែល​មាន​រូប​ព្រះ​នៃ​ទេវកថា​ហិណ្ឌូ​ផង​ដែរ៕

The post ប្រជាជន​ឥណ្ឌា​ទាមទារ​ឲ្យ​មាន​ការ​កែប្រែឈ្មោះ និង​ឡូហ្គោ​ស្រាបៀ​ហនុមាន appeared first on .

គិត​ត្រឹម​ឆ្នាំ​២០២១ កម្ពុជា​មាន​​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១៣
កាលពី​ឆ្នាំ​ ២០២១ រោងចក្រ​ផលិត​​ស្រាបៀរ​ធំៗ​ចំនួន​ ២ថែមទៀត​ បាន​ចាប់ផ្តើម​​ដំណើរការ​សង្វាក់​ផលិតកម្ម​។

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កាលពី​ឆ្នាំ​ ២០២១ បង្ហាញថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១៣ ​រួមមាន ក្រុមហ៊ុន Inter-Mattrid Beverage(Cambodia)Co Ltd, ក្រុមហ៊ុន Hanuman Beverages Co Ltd, ក្រុម​-​ហ៊ុន Vattanac Brewery Co Ltd, ក្រុមហ៊ុន Ana Water and Smiler Beverage Co Ltd, ក្រុមហ៊ុន Asian Sunrise Co Ltd, ក្រុមហ៊ុន Heineken (Cambodia)Co Ltd, ក្រុមហ៊ុន Cambrew Ltd,​ក្រុមហ៊ុន Daun Penh Food and Beverage Co Ltd, ក្រុមហ៊ុន Khmer Beverage Co Ltd, ក្រុមហ៊ុន Far East Import Export Co Ltd, ក្រុមហ៊ុន Kingdom Breweries (Ca-mbodia) Ltd, ក្រុមហ៊ុន Media GB Enterprise Co Ltd, និង​ក្រុមហ៊ុន Phnom Penh Beer Co Ltd។

ឆ្នាំ ២០២១ ​រោងចក្រ​ផលិត​ស្រាបៀរ Hanuman Beverages ដែលប្រើប្រាស់​​ទុនវិនិយោគ​ជាង ១៦០ ​លាន​ដុល្លារ បាន​បើក​ដំណើរការ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល និង​រោងចក្រ​ផលិត​ស្រាបៀរ​ក្រុមហ៊ុន Vattanac មាន​ទុនវិនិយោគ ១៤០ ​លាន​ដុល្លារ បាន​ចាប់ដំណើរការ​ផលិត​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បា​ន​បញ្ជាក់​ថា កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ៧០ ​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ទៅលើ​ការ​នាំចូល​ភេសជ្ជៈ ស្រា និង​ទឹកខ្មេះ (Beverages, Spirits, Vinegar)។ ដោយឡែក​សម្រាប់​ខែមីនា ឆ្នាំ ​២០២២ ការ​នាំចូល​មានទឹកប្រាក់​ចំនួន ២៦,២២ ​លាន​ដុល្លារ​ធ្លាក់ចុះ ១,៤ ​ភាគរយ​ធៀប​ខែមីនា ឆ្នាំ ​២០២១ ដែលមាន ​២៦,៦​ លាន​ដុល្លារ​៕

The post គិត​ត្រឹម​ឆ្នាំ​២០២១ កម្ពុជា​មាន​​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១៣ appeared first on .

លោកស្រី ខៀវ សស៊ីលៀប បោះទុន ១៦០ លានដុល្លារ វិនិយោគលើរោងចក្រផលិតស្រាបៀរ ហនុមាន
ថ្មីៗនេះ រោងចក្រផលិតស្រាបៀរ ហនុមាន ត្រូវបានប្រកាសដាក់ឲ្យលក់នៅលើទីផ្សារ ជាមួយនឹងយុទ្ធសាស្រ្តទីផ្សារផ្សព្វផ្សាយខ្លាំងមែនទែនទៅនៅតាមស្ថានីយ៍ទូរទស្សន៍ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ជាមួយការបោះវិនិយោគទុនរហូតដល់ ១៦០ លានដុល្លារ ដោយមានច្ចេកវិទ្យាទំនើបចុងក្រោយពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ព្រមទាំងមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង ១.៦០០កន្លែង។

បន្ថែមលើនេះ ក្រុមហ៊ុន មានការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៃកម្ពុជា ខណៈទិសដៅរបស់រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

នាយកប្រតិបត្តិក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស លោក Chas GESCHKE បានឲ្យដឹងថា៖ «បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច»។

លោក Chas GESCHKE

លោកថា នៅទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន ហើយយើងពិតជាមោទកភាពក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ។

ជាមួយគ្នានេះដែល លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន»។

លោកស្រី ខៀវ សស៊ីលៀប

បើតាមលោកស្រី ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព ដែលផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក៕

The post លោកស្រី ខៀវ សស៊ីលៀប បោះទុន ១៦០ លានដុល្លារ វិនិយោគលើរោងចក្រផលិតស្រាបៀរ ហនុមាន appeared first on .