បង្ហាញមុខថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន អ៊ែតវូត ២រូបល្បីល្បាញនាំចូលនិងចែកចាយស្រាថ្លៃកប់ពពក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនដែលល្បីល្បាញរាប់ទស្សវត្សន៍ខាងនាំចូលប្រភេទស្រាវីស្គី និងស្រាបៀរថ្លៃៗមកកាន់ប្រទេសកម្ពុជាជាច្រើនមុខ អ៊ែតវូត  អាហរ័ណ នីហរ័ណ បាននឹងនកំពុងក្តោបក្តាប់ចំណែកទីផ្សារកម្ពុជាយ៉ាងណាណែនជោគជ័យសម្បើមក្នុងពេលបច្ចុប្បន្ននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សប្តាហ៍នេះ គេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ សូមបើកបង្ហាញនូវបញ្ជីឈ្មោះថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន អ៊ែតវូត ២រូបដែលជាអ្នកគ្រប់គ្រងនិងកាច់ចង្កូតដោយផ្ទាល់ គឺគ្មាននរណាក្រៅពីលោកស្រីឧកញ៉ា លឹម ឈីវហូរ និងលោក តាន់ សែឆាយ។ លោកស្រីជាស្ថាបនិក និងអគ្គនាយិកាក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ចំណែកលោក តាន់ សែឆាយ កំពុងកាន់តួនាទីជាអគ្គនាយកក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ និងជាប្រធានសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា ។

ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ( Attwood Import Export Co., Ltd. ) កើតចេញពីញើសឈាម និងគំនិតរបស់សេដ្ឋីនី លឹម ឈីវហូរ តាំងពីឆ្នាំ១៩៩៤មកម្លេះ ហើយធ្លាប់មានប្រវត្តិហែឆ្លងកាត់ស្ទើរគ្រប់សម័យកាល ទម្រាំអាចឈានជើងជ្រៀតជ្រែកចូលទីផ្សារកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។

លើសពីក្រុមហ៊ុននាំចូល និងចែកចាយ ស្រាវីស្គី និងស្រាបៀរ ពាសពេញស្រុកខ្មែរហើយនោះ លោកស្រីក៏នៅមានក្រុមហ៊ុនជាច្រើនដូចជា តំបន់សេដ្ឋកិច្ចពិសេស, មជ្ឈមណ្ឌលពាណិជ្ជកម្ម, អចលនទ្រព្យ ហិរញ្ញវត្ថុ និងវិស័យអប់រំ។

លោកស្រីឧកញ៉ា លឹម ឈីវហូរ ត្រូវបានពាណិជ្ជករក្នុងស្រុកមួយចំនួនចាត់ទុកជាស្រ្តីខ្លាំងរបស់កម្ពុជាក្នុងពិភពជំនួញខណៈលេចលឺព័ត៌មានថា លោកស្រីមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយអ្នកឧកញ៉ា ឧកញ៉ាគ្រាក់ៗ ព្រមទាំងមន្រ្តីធំៗនៅក្នុងស្រុក៕