គិត​ត្រឹម​ឆ្នាំ​២០២១ កម្ពុជា​មាន​​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១៣

សង្គម​និង​សេដ្ឋកិច្ច

កាលពី​ឆ្នាំ​ ២០២១ រោងចក្រ​ផលិត​​ស្រាបៀរ​ធំៗ​ចំនួន​ ២ថែមទៀត​ បាន​ចាប់ផ្តើម​​ដំណើរការ​សង្វាក់​ផលិតកម្ម​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កាលពី​ឆ្នាំ​ ២០២១ បង្ហាញថា នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១៣ ​រួមមាន ក្រុមហ៊ុន Inter-Mattrid Beverage(Cambodia)Co Ltd, ក្រុមហ៊ុន Hanuman Beverages Co Ltd, ក្រុម​-​ហ៊ុន Vattanac Brewery Co Ltd, ក្រុមហ៊ុន Ana Water and Smiler Beverage Co Ltd, ក្រុមហ៊ុន Asian Sunrise Co Ltd, ក្រុមហ៊ុន Heineken (Cambodia)Co Ltd, ក្រុមហ៊ុន Cambrew Ltd,​ក្រុមហ៊ុន Daun Penh Food and Beverage Co Ltd, ក្រុមហ៊ុន Khmer Beverage Co Ltd, ក្រុមហ៊ុន Far East Import Export Co Ltd, ក្រុមហ៊ុន Kingdom Breweries (Ca-mbodia) Ltd, ក្រុមហ៊ុន Media GB Enterprise Co Ltd, និង​ក្រុមហ៊ុន Phnom Penh Beer Co Ltd។

ឆ្នាំ ២០២១ ​រោងចក្រ​ផលិត​ស្រាបៀរ Hanuman Beverages ដែលប្រើប្រាស់​​ទុនវិនិយោគ​ជាង ១៦០ ​លាន​ដុល្លារ បាន​បើក​ដំណើរការ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល និង​រោងចក្រ​ផលិត​ស្រាបៀរ​ក្រុមហ៊ុន Vattanac មាន​ទុនវិនិយោគ ១៤០ ​លាន​ដុល្លារ បាន​ចាប់ដំណើរការ​ផលិត​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បា​ន​បញ្ជាក់​ថា កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ៧០ ​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ទៅលើ​ការ​នាំចូល​ភេសជ្ជៈ ស្រា និង​ទឹកខ្មេះ (Beverages, Spirits, Vinegar)។ ដោយឡែក​សម្រាប់​ខែមីនា ឆ្នាំ ​២០២២ ការ​នាំចូល​មានទឹកប្រាក់​ចំនួន ២៦,២២ ​លាន​ដុល្លារ​ធ្លាក់ចុះ ១,៤ ​ភាគរយ​ធៀប​ខែមីនា ឆ្នាំ ​២០២១ ដែលមាន ​២៦,៦​ លាន​ដុល្លារ​៕