អគ្គិសនី

រោងចក្រចែកចាយអគ្គិសនីកម្លាំង ៧៨ ០០០ MW របស់អ៊ីរ៉ង់ ធ្លាប់ជាគោលដៅដែលលោក ត្រាំ ចង់កម្ទេច
អ៊ីរ៉ង់មានបណ្តាញរោងចក្រថាពលដ៏ធំបំផុតមួយដែលមានសមត្ថភាពសរុបរហូតដល់ ៧៨ ០០០ MW ដែលចែកចាយអគ្គិសនីពាសពេញប្រទេស ធ្លាប់ជាគោលដៅដ៏ធំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមចង់វាយកម្ទេច ក្នុងរយៈពេល ៤៨ម៉ោង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NY Times។

នៅថ្ងៃទី២៣ ខែមីនា ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសថា លោកកំពុងធ្វើការចរចាយ៉ាងល្អ និងមានផលិតភាព ជាមួយទីក្រុងតេអេរ៉ង់ ហើយបានណែនាំមន្ទីរបញ្ចកោណឲ្យពន្យារពេលការវាយប្រហារយោធាណាមួយលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេលប្រាំថ្ងៃ ដើម្បីសម្រួលដល់ការចរចា។

នេះមានន័យថា ឱសានវាទរយៈពេល ៤៨ម៉ោង ដែលចេញដោយលោក ត្រាំ នៅថ្ងៃទី២១ ខែកុម្ភៈ ដែលដាក់សម្ពាធឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញនោះ ត្រូវបានលុបចោលវិញ។

ទោះបីជាអ៊ីរ៉ង់បានបដិសេធថា មិនមានការចរចាជាផ្លូវការណាមួយជាមួយសហរដ្ឋអាមេរិកក៏ដោយ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក ត្រាំ បានជួយឲ្យអ៊ីរ៉ង់ចៀសផុតពីហានិភ័យនៃការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់យោធាអាមេរិក ដែលកំណត់គោលដៅជាពិសេសទៅលើបណ្តាញអគ្គិសនីរបស់ខ្លួន។

គួរឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ពឹងផ្អែកយ៉ាងខ្លាំងទៅលើរោងចក្រថាមពលកំដៅ ដែលផលិតអគ្គិសនីជាង ៩៥% ដែលផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ប្រហែល ៤០,៦ លាននាក់ រួមទាំងគ្រួសារចំនួន ៣២,៣ លានគ្រួសារ។ នៅអ៊ីរ៉ង់ មានរោងចក្រថាមពលកំដៅប្រហែល ១៣០ នៅទូទាំងប្រទេស ដែលមានសមត្ថភាពសរុប ៧៨ ០០០ MW។ ក្នុងចំណោមនេះ រោងចក្រប្រហែល ២០ មានសមត្ថភាពផលិតអគ្គិសនីបានជាង ១ ០០០ MW និងរោងចក្រចំនួនបីមានសមត្ថភាពផលិតបានជាង ២ ០០០ MW៕​

The post រោងចក្រចែកចាយអគ្គិសនីកម្លាំង ៧៨ ០០០ MW របស់អ៊ីរ៉ង់ ធ្លាប់ជាគោលដៅដែលលោក ត្រាំ ចង់កម្ទេច appeared first on .

លោក ត្រាំ បញ្ជាឲ្យមន្ទីរបញ្ចកោណទិញចូលថាមពលអគ្គិសនីដែលផលិតដោយធ្យូងថ្ម
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ​ បានបញ្ជាឲ្យមន្ទីរបញ្ចកោណទិញអគ្គិសនីដែលផលិតដោយធ្យូងថ្ម​ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់លោក ដើម្បីជំរុញតម្រូវការឥន្ធនៈហ្វូស៊ីលមួយនេះឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera។

នៅក្នុងបទបញ្ជាប្រតិបត្តិមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកុម្ភៈ លោក ត្រាំ បានដឹកនាំក្រសួងការពារជាតិអាមេរិក ឲ្យចុះហត្ថលខាលើកិច្ចព្រមព្រៀងទិញរយៈពេលវែង ជាមួយបណ្តារោងចក្រថាមពលធ្យូងថ្ម និងផ្តល់អាទិភាពដល់ការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃថាមពលដែលទាញចេញពីធ្យូងថ្ម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បទបញ្ជាថ្មីរបស់លោក ត្រាំ នេះ មិនបានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងទិញថាមពលប៉ុន្មាន ឬក្រោមលក្ខខណ្ឌហិរញ្ញវត្ថុអ្វីខ្លះនោះទេ។

មិនតែប៉ុណ្ណោះ ដោយនិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន ដែលមានការចូលរួមពីនាយកប្រតិបត្តិឧស្សាហកម្មធ្យូងថ្ម និងអ្នករុករករ៉ែជាច្រើន លោក ត្រាំ បានលើកឡើងថា ៖” អ្នកទាំងអស់គ្នាពិតជាបានចូលរួមចំណែកច្រើនណាស់។ យើងនឹងប្រែក្លាយធនធានធម្មជាតិទាំងនោះទៅជាទ្រព្យសម្បត្តិ និងក្តីសុបិនរបស់អាមេរិក”។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានប្រកាសផងដែរថា ក្រសួងថាមពលអាមេរិក នឹងវិនិយោគទឹកប្រាក់ ១៧៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើឡើងនូវរោងចក្រថាមពលធ្យូងថ្មចំនួនប្រាំមួយ ស្ថិតនៅក្នុងរដ្ឋ North Carolina, Ohio, West Virginia, Kentucky និង Virginia។

ជម្រាបជូនថា ការផលិតធ្យូងថ្មនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីថាមពលឧស្ម័នធម្មជាតិ និងថាមពលកកើតឡើងវិញ រួមទាំងថាមពលខ្យល់ វារីអគ្គិសនី និងថាមពលព្រះអាទិត្យ ជាដើម៕​

The post លោក ត្រាំ បញ្ជាឲ្យមន្ទីរបញ្ចកោណទិញចូលថាមពលអគ្គិសនីដែលផលិតដោយធ្យូងថ្ម appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌូណេស៊ីម្នាក់ គ្រោងសាងសង់រោងចក្រថាមពលអគ្គិសនីតម្លៃជាង ៧០០លានដុល្លារ នៅសិង្ហបុរី
ក្រុមហ៊ុន PacificLight Power ដែលគាំទ្រដោយមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Anthony Salim កាលពីពេលថ្មីៗនេះ បានដេញថ្លៃឈ្នះគម្រោងសាងសង់រោងចក្រថាមពលវារីអគ្គីសនីដ៏ធំបំផុតមួយ ដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹង ៧៣៣លានដុល្លារអាមេរិក នៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

តាមរយ:សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា រោងចក្រថ្មីនេះ នឹងមានសមត្ថភាពផលិតអគ្គិសនីសរុបបានចំនួន ៦០០ មេហ្គាវ៉ាត់ ខណ:រោងចក្រនេះអាចផលិតអគ្គិសនីបានដោយការដុត ៣០% នៃអ៊ីដ្រូសែន និងហ្គាស់ ៧០% ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៩ ខាងមុខ។

គួរឲ្យដឹងថា គម្រោងរបស់ក្រុមហ៊ុន PacificLight Power នេះ នឹងក្លាយជារោងចក្រថាមពលធំជាងគេ ក្នុងចំណោមរោងចក្រថាមពលអ៊ីដ្រូសែនចំនួនប្រាំបួនផ្សេងទៀត ដែលសិង្ហបុរីគ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០៣០។

សិង្ហបុរីបច្ចុប្បន្ន ពឹងផ្អែកលើហ្គាស់ដើម្បីបង្កើតជាថាមពលអគ្គិសនីភាគច្រើនរបស់ខ្លួន ប៉ុន្តែនៅក្នុងរយ:ពេលចុងក្រោយនេះ ពួកគេបានងាកទៅរកការប្រើប្រាស់ប្រភពថាមពលបៃតងជំនួសវិញ ដើម្បីសម្រេចបាននូវគោលដៅ​អព្យាក្រឹត​កាបូនរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Straits Times ។

ជម្រាបជូនផងដែរថា PacificLight គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Manila Electric ដែលជាក្រុមហ៊ុនលក់រាយថាមពលធំបំផុតរបស់ហ្វីលីពីន និងគ្រប់គ្រងដោយក្រុមហ៊ុនមេ Metro Pacific Investments របស់មហាសេដ្ឋីហ្វីលីពីនលោក Manuel Pangilinan៕

The post ក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌូណេស៊ីម្នាក់ គ្រោងសាងសង់រោងចក្រថាមពលអគ្គិសនីតម្លៃជាង ៧០០លានដុល្លារ នៅសិង្ហបុរី appeared first on .

វៀតណាម គ្រោងនាំចូលអគ្គិសនីបន្ថែមពីឡាវ ដើម្បីផ្គត់ផ្គង់តម្រូវការ
ក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម មានបំណងក្នុងការនាំចូលអគ្គិសនីពីថាមពលខ្យល់របស់ប្រទេសឡាវបន្ថែមទៀត ខណ:ប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងត្រៀមខ្លួនទៅនឹងភាពខ្វះខាតថាមពលនៅក្នុងតំបន់ភាគខាងជើង។

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានឲ្យដឹងថា ក្រុមហ៊ុនថាមពលជាតិវៀតណាម បានដាក់លិខិតមួយផ្ញើទៅកាន់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថា អ្នកវិនិយោគលើថាមពលខ្យល់ជាច្រើននៅក្នុងប្រទេសឡាវ ចង់ចែកចាយថាមពលអគ្គិសនីរបស់ខ្លួនបន្ថែមទៀត មកឲ្យវៀតណាម ។

ជុំវិញផែនការនាំចូលនេះ ត្រូវបានគេរំពឹងថានឹងជួយដល់ការផ្គត់ផ្គង់នៅតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ចន្លោះឆ្នាំ ២០២៤ និង ២០៣០ ជាពិសេសនៅរដូវក្តៅនៅពេលដែលកម្រិតទឹកក្នុងទំនប់វារីអគ្គិសនីនៅតំបន់នោះធ្លាក់ចុះទាប។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនថាមពលជាតិវៀតណាម បាននិយាយថា រោងចក្រថាមពលវារីអគ្គិសនីមួយចំនួន នៅក្នុងប្រទេសឡាវ ដែលខ្លួនបានចុះហ្ថលេខាលើកិច្ចព្រមព្រៀងទិញយកកន្លងមកនោះ ក៏នឹងចាប់ផ្តើមផលិតថាមពលរបស់ពួកគេ នៅក្រោយឆ្នាំ ២០២៥ ផងដែរ ដែលនោះមានន័យថាប្រភពផ្គត់ផ្គង់ថាមពលមកកាន់វៀតណាម នឹងកើនឡើងបន្ថែមទៀត។

ជម្រាបជូនផងដែរថា ក្នុងរយ:ពេល ១១ខែដំបូងឆ្នាំ ២០២៣ នេះ ការនាំចូលអគ្គិសនីរបស់វៀតណាម ពីប្រទេសឡាវ រួមទាំងពីប្រទេសចិនផងដែរនោះ មានចំនួន ១,៥% នៃការផ្គត់ផ្គត់ថាមពលអគ្គិសនីសរុប៕

The post វៀតណាម គ្រោងនាំចូលអគ្គិសនីបន្ថែមពីឡាវ ដើម្បីផ្គត់ផ្គង់តម្រូវការ appeared first on .

កម្ពុជា មានសមត្ថភាពបង្កើតអគ្គិសនីសម្រាប់នាំចេញដើម្បីរកប្រាក់ចំណូលឱ្យជាតិ
កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ទាំងហិរញ្ញវត្ថុ ដីធ្លី ទីតាំងសម្រាប់ផលិអគ្គិ សនី និងមានកំលាំងពលកម្មសម្រាប់បង្កើតរោងចក្រ ជាពិសេសថាមពលស្អាត ដើម្បីបង្កើតក៏ដូចជារកប្រាក់ចំណូលឱ្យជាតិ និងការបង្កើតការងារ ជូន ដល់ប្រជាជនកម្ពុជា ប្រសិនបើមានការបញ្ជាទិញពីបរទេស។នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។

នៅថ្ងៃទី ២១ ខែវិច្ឆិកានេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញវិស័យអគ្គិសនីនេះ អាស៊ានបានដាក់គោលការណ៍ជាច្រើនទស្សវត្សយូរ មកហើយ នៃការធ្វើខ្សែបណ្តាញប្រទាក់ក្រឡាព័ទ្ធជុំវិញអាស៊ាន ខណៈដែលនៅអឺរ៉ុបមានគ្រប់គ្រាន់, អាហ្រ្វិចមានមួយចំណែក, ដែលបញ្ហានេះ តែអាស៊ី មិនទាន់មានការតភ្ជាប់គ្នានៅឡើយ តែកន្លងមកនេះ មានប្រទេសបី មានឡាវ ម៉ាឡេស៊ី និងប្រទេសសាំងហ្គាពួរ តាមរយៈខ្សែបណ្តាញលើអាកាស ដែលមានទ្រង់ទ្រាយតូចប្រមាណ ១០០ មេហ្គាវ៉ាត់បុណ្ណោះ ។

ពាក់ព័ន្ធវិស័យអគ្គិសនីនេះ ប្រទេសសាំងហ្គាពួរ ចង់ពង្រឹកបញ្ហាអគ្គិសនីនេះ ក្នុងនោះសាំងហ្គាពួរក៏បាន ឃើញកម្ពុជាកំពុងនាំមុខបញ្ហាថាមពលស្អាតនេះ ហើយក៏ចាប់អារម្មណ៍។ បញ្ហានេះ កន្លងមកប្រទេសទាំងពីរ បានជជែកគ្នាផងដែរ ដោយ ប្រទេសសាំងហ្គាពួរគឺចង់បានទាំងថ្លៃថោកសមរម្យ និងជាថាមពលស្អាតណាស់ ។ បញ្ហានេះកម្ពុជាគ្រោងសហការជាមួយសាំងហ្គាពួរ ដោយមានគោលដៅរបស់កម្ពុជាចំនួន២៖ យុទ្ធសាស្រ្តទី១ ប្រសិនជាខ្សែតភ្ជាប់គ្នារវាង ប្រទេសទាំងពីរ និងប្រែក្លាយកម្ពុជា មិនត្រឹមផ្គត់ផ្គងថាមពលស្អាតក្នុងប្រទេសប៉ុណ្ណោះទេ តែជាការផលិតថាមពលស្អាតថាមពល ព្រះអាទិត្យ និងវារីអគ្គិសនីមួយចំនួន រុញទៅសាំងហ្គាពួរ ដើម្បីបង្កើតចំណូលឲ្យជាតិ និងការបង្កើតការងារជូនដល់ប្រជាជនកម្ពុជា។ យុទ្ធសាស្រ្តទី២ ទាក់ទងអគ្គិសនីនេះ គឺជាការចែករំលែកថាមពលស្អាតឲ្យប្រទេសដែលមិនមាន, នេះគឺជាការបើក ឆន្ទៈឱ្យប្រទេសអាស៊ាន និងពិភពលោកឃើញថា កម្ពុជាមិនត្រឹមចង់មានថាមពលសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែកម្ពុជាក៏មានបេះដូង ទូលាយ ក្នុងការចែករំលែកថាមពលស្អាតនេះដែរ ។

បើយោងតាមលោករដ្ឋមន្ត្រី  ប្រសិនគេត្រូវការកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ទាំងហិរញ្ញវត្ថុ ទាំងដីធ្លី ទាំងទីតាំងសម្រាប់ផលិអគ្គិសនី និងមានកំលាំងពលកម្ម ប្រសិនមានការ បញ្ជាទិញពីបរទេសពិប្រាកដ៕ សារេត

The post កម្ពុជា មានសមត្ថភាពបង្កើតអគ្គិសនីសម្រាប់នាំចេញដើម្បីរកប្រាក់ចំណូលឱ្យជាតិ appeared first on .

ឡាវ មានបំណងប្រែក្លាយទៅជាប្រទេសផ្តល់ប្រភពថាមពលធំបំផុត នៅអាស៊ីអាគ្នេយ៍
ប្រទេសឡាវ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើនការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញដល់ការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ក្នុងគោលបំណងប្រែក្លាយឲ្យទៅជាប្រទេសផ្តល់ប្រភពថាមពលធំបំផុត ក្នុងតំបន់នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាមទិន្នន័យរបស់ក្រសួងថាមពល និងរ៉ែនៃប្រទេសឡាវ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្នប្រទេសរបស់ខ្លួន មានរោងចក្រថាមពលចំនួន ៩៤ ដែលក្នុងនោះមានរោងចក្រវារីអគ្គិសនីចំនួន ៨១ កន្លែង ដែលមានសមត្ថភាពបង្កើតអគ្គិសនីសរុបជាង ១១ ៦០០ មេហ្គាវ៉ាត់។

គួរឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ ការនាំចេញអគ្គិសនីសរុបរបស់ឡាវ បាននាំមកនូវប្រាក់ចំណូលបានជាង ២,៣ពាន់លានដុល្លារ ខណ:ពេលដែលប្រទេសនេះ ត្រូវចំណាយត្រឹមតែជាង ៤០លានដុល្លារប៉ុណ្ណោះ សម្រាប់ការនាំចូលអគ្គិសនីត្រលប់មកវិញ។ ហើយបច្ចុប្បន្នឡាវ បានលក់អគ្គិសនីរបស់ខ្លួនទៅឲ្យប្រទេសក្នុងតំបន់ចំនួន ៦ ដូចជា ថៃ ចិន មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង​សិង្ហបុរី។

នាពេលខាងមុខ ឡាវនឹងបន្តការចរចាបន្ថែមទៀត ដើម្បីបង្កើនការនាំចេញថាមពលអគ្គិសនីរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នានេះ ប្រទេសនេះ បានជ្រើសរើសយកការអភិវឌ្ឍប្រភពថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាពល្អ ការវិនិយោគទាប និងភាពស៊ីសង្វាក់គ្នា ជាមួយនឹងនិន្នាការបច្ចុប្បន្ន។

វារីអគ្គិសនីបច្ចុប្បន្ន មានប្រហែល ៧០% នៃទិន្នផលអគ្គិសនីសរុបនៅក្នុងប្រទេសឡាវ ក៏ដូចជាមានរោងចក្រថាមពលខ្យល់ប្រហែល ១០ ផ្សេងទៀត ដែលមានសមត្ថភាពទាញយកថាមពលសរុប ៣,៦GW នៅក្នុងដំណាក់កាលធ្វើផែនការ។

ថ្មីៗនេះ ប្រទេសឡាវ ក៏បានដំឡើងទួរប៊ីនដំបូងនៃគម្រោងថាមពលខ្យល់ ដែលមានកម្លាំងសរុបដល់ទៅ ៦០០ មេហ្គាវ៉ាត់ នៅស្រុក Dakcheung ក្នុងខេត្ត Xekong ផងដែរ។ ចំពោះគម្រោងថ្មីនេះ ត្រូវបានគេចាត់ទុកថាជារោងចក្រថាមពលខ្យល់ដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ដែលមានទួរប៊ីនខ្យល់ចំនួន ១៣៣ និងការវិនិយោគសរុបប្រហែល ៩០០លានដុល្លារ៕

The post ឡាវ មានបំណងប្រែក្លាយទៅជាប្រទេសផ្តល់ប្រភពថាមពលធំបំផុត នៅអាស៊ីអាគ្នេយ៍ appeared first on .

រដ្ឋាភិបាល កំពុងខិតខំរក្សាថ្លៃអគ្គិសនីកុំឱ្យឡើង ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ និងអ្នកវិនិយោគ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល កំពុងខិតខំរក្សាថ្លៃអគ្គិសនីមិនឱ្យឡើង សំដៅឈានទៅជួយសម្រួលដល់អ្នកប្រើប្រាស់អគ្គិសនី និងអ្នកវិនិយោគនៅកម្ពុជា។នេះបើយោងតាមខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតីថ្លែងក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើកទី១៩ កាលថ្ងៃទី១៣​ វិច្ឆិកា​ ២០២៣ នៅវិមានសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យថាមពល កន្លងមក រាជរដ្ឋាភិបាល ក៏ទទួលបានការស្នើសុំបញ្ចុះថ្លៃអគ្គិសនី និងការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលផងដែរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចធិបតី អះអាងថា៖«លទ្ធភាពនៃការបញ្ចុះថ្លៃអគ្គិសនី គឺអាស្រ័យទៅតាមស្ថានភាពនិរន្តភាពនៃអាជីវកម្ម និងស្ថិរភាព នៃការផ្គត់ផ្គង់ ដែលត្រូវមានការសិក្សាឱ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ ខណៈក្នុងស្ថានភាពដ៏លំបាក ដោយសារវិបត្តិជំងឺកូវីដ-១៩ និង នយោបាយសកលលោក ដែលបានធ្វើឱ្យកើតមានវិបត្តិថាមពល និងការឡើងថ្លៃនៃប្រេងឥន្ធនៈ ប្រទេសជាច្រើន រួមទាំងប្រទេសជិត ខាងរបស់កម្ពុជា បានដំឡើងថ្លៃអគ្គិសនីជាបន្តបន្ទាប់ ដើម្បីទប់នឹងការខាតបង់អាជីវកម្ម»។

យ៉ាងណាមិញ ជុំវិញការបញ្ចុះថ្លៃអគ្គិសនីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្រាប់កម្ពុជា​រាជរដ្ឋាភិបាល បាននិងកំពុង ខិតខំរក្សាថ្លៃអគ្គិសនីមិនឱ្យឡើង សំដៅជួយ សម្រួលដល់អ្នកប្រើប្រាស់អគ្គិសនី និង អ្នកវិនិយោគទាំងអស់ឱ្យកាន់តែខ្លាំងថែមទៀត។

ដោយសម្តេចធិបតី បានបញ្ជាក់ថា៖« ជាគោលការណ៍ រាជរដ្ឋាភិបាល តែងខិតខំបញ្ចុះថ្លៃអគ្គិសនី ឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើម ផលិតកម្ម ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ពិសេសដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ»។

ហេតុនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា ដើម្បីអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាល បានណែនាំឱ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ថ្លៃអនុគ្រោះជូនអតិថិជនឧស្សាហកម្ម និងកសិកម្ម ចំពោះបរិមាណថាមពលបើលើស ដែលនេះគឺជាការលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យបង្កើនការផលិត និងបង្កើនការងារបន្ថែមទៀត។

សូមរម្លឹកដែរថា រាជរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា បានប្រកាសបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់ប្រភេទឧស្សាហកម្ម និងកសិកម្មនេះ គឺក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ រង្សី

The post រដ្ឋាភិបាល កំពុងខិតខំរក្សាថ្លៃអគ្គិសនីកុំឱ្យឡើង ដើម្បីសម្រួលដល់អ្នកប្រើប្រាស់ និងអ្នកវិនិយោគ appeared first on .

ក្រុមហ៊ុនឥណ្ឌូនេស៊ី និងសិង្ហបុរី ចុះកិច្ចព្រមព្រៀងតម្លៃ ៩ពាន់លានដុល្លារ លើការនាំចេញអគ្គិសនី
ក្រុមហ៊ុន PT Marubeni Global របស់ប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនសិង្ហបុរី Tuas Power ដើម្បីនាំចេញអគ្គិសនីទៅកាន់ប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

កិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៩ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខា នៅឯខាងក្រៅនៃកិច្ចប្រជុំ Singapore International Energy Week ដែលកំពុងបន្តដំណើរការរហូតដល់ថ្ងៃទី២៧ ខែតុលា។

ក្រុមហ៊ុន Tuas Power ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huaneng Power International របស់ប្រទេសចិន នឹងទិញយកអគ្គិសនីពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន PT Marubeni Global ដែលស្ថិតនៅលើកោះ Batam ខេត្ត Riau Islands ប្រទេសឥណ្ឌូនេស៊ី ។

នាយកគ្រប់គ្រងក្រុមហ៊ុន PT Marubeni Global លោក Tjaw Hioeng បាននិយាយថា នេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយសារវាសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភាគីទាំងសងខាង ក្នុងការពង្រឹងសន្តិសុខថាមពលរយៈពេលវែង រួមទាំងកាត់បន្ថយការបំភាយឧស្ម័នពុល និងការលើកកម្ពស់បរិស្ថានដែលមានសុខភាពល្អ សម្រាប់ទាំងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី តាមរយៈប្រភពថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន៕

The post ក្រុមហ៊ុនឥណ្ឌូនេស៊ី និងសិង្ហបុរី ចុះកិច្ចព្រមព្រៀងតម្លៃ ៩ពាន់លានដុល្លារ លើការនាំចេញអគ្គិសនី appeared first on .

សិង្ហបុរី នឹងបង្កើនការនាំចូលថាមពលអគ្គិសនីពីរៀតណាមបន្ថែមទៀត នៅឆ្នាំ ២០៣៥
រដ្ឋាភិបាលសិង្ហបុរី កាលពីពេលថ្មីៗនេះ បានចេញលខិតអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន ធ្វើការនាំចូលអគ្គិសនីចំនួន ១,២ ជីហ្គាវ៉ាត់​(GW) បន្ថែមទៀតពីប្រទេសវៀតណាម ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្នុងនាំចូលថាមពលអគ្គិសនីឱ្យបាន ៤ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

បើតាមអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនក្នុងស្រុក Sembcorp Utilities Pte Ltd និងធ្វើការនាំចូលថាមពល ដែលផលិតចេញពីរោងចក្រថាមពលខ្យល់នៅឆ្នេរសមុទ្រ និងប្រភពថាមពលស្អាតផ្សេងទៀត របស់ក្រុមហ៊ុនវៀតណាម Petrovietnam Technical Services Corporation។

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ថាមពលអគ្គិសនីទាំងនេះ នឹងត្រូវបញ្ជូនពីប្រទេសវៀតណាម ទៅកាន់សិង្ហបុរី តាមរយ:ខ្សែកាបក្រោមសមុទ្រថ្មីមួយ ដែលអាចរត់ចម្ងាយប្រហែល ១០០០ គីឡូម៉ែត្រ។

ជម្រាបជូនផងដែរថា វៀតណាម និងសិង្ហបុរី បានចុះហត្ថលេខាលើនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការថាមពល កាលពីខែតុលាឆ្នាំមុនមក ខណ:រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានប្រកាសពីផែនការនាំចូលអគ្គិសនីឱ្យបាន ៤ GW នៅឆ្នាំត្រឹមឆ្នាំ ២០៣៥ ដោយក្នុងនោះ រួមទាំងនាំចូល ២ GW ពីប្រទេសឥណ្ឌូនេស៊ី និង ១ GW ពីប្រទេសកម្ពុជាផងដែរ ៕

The post សិង្ហបុរី នឹងបង្កើនការនាំចូលថាមពលអគ្គិសនីពីរៀតណាមបន្ថែមទៀត នៅឆ្នាំ ២០៣៥ appeared first on .

បង់ក្លាដែសនឹងក្លាយជាប្រទេសទី ៣៣នៅលើពិភពលោក ដែលមានរោងចក្រផលិតថាមពលនុយក្លេអ៊ែរ
ប្រទេសបង់ក្លាដែសបានទទួលការដឹកជញ្ជូនឥន្ធនៈប្រភេទអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ីហើយ ដើម្បីប្រើប្រាស់ក្នុងការផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន ដែលនាំឱ្យប្រទេសនេះនឹងក្លាយជាប្រទេសទី ៣៣ នៅលើពិភពលោកដែលផលិតថាមពលនុយក្លេអ៊ែរ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

រោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់នេះមានឈ្មោះថា Rooppur ក្រោមការសាងសង់ពីសាជីវកម្មថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី Rosatom ខណៈរដ្ឋាភិបាលបង់ក្លាដែសបានទទួលហិរញ្ញប្បទានប្រមាណ ១១,៦៥ពាន់លានដុល្លារពីប្រទេសរុស្ស៊ី ហើយត្រូវសងត្រឡប់ទៅវិញក្នុងរយៈពេល ២៨ឆ្នាំ ជាមួយនឹងការអនុគ្រោះរយៈពេល ១០ឆ្នាំផងដែរ។

នៅពេលសាងសង់រួចរាល់នោះ Rooppur គ្រោងនឹងផលិតថាមពលអគ្គិសនីអោយបានចំនួន ២ ៤០០ មេហ្គាវ៉ាត់ ដែលនេះគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួន ១៥លានខ្នង។

សូមជម្រាបថា បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសបង់ក្លាដែសបានប្រឈមមុខនឹងវិបត្តិកង្វះខាតថាមពលអគ្គិសនីតាំងពីឆ្នាំ ២០១៣ មកម្លេះ ដោយសារតែបញ្ហាអាកាសធាតុខុសប្រក្រតី ក៏ដូចជាលំបាកក្នុងការទូទាត់សាច់ប្រាក់សម្រាប់ការនាំចូលប្រេងឥន្ធនៈ ស្របពេលមានការធ្លាក់ចុះទុនបម្រុងនៃរូបិយប័ណ្ណបរទេស និងរូបិយប័ណ្ណជាតិ៕

The post បង់ក្លាដែសនឹងក្លាយជាប្រទេសទី ៣៣នៅលើពិភពលោក ដែលមានរោងចក្រផលិតថាមពលនុយក្លេអ៊ែរ appeared first on .