អគ្គីភ័យ

ភ្លើងឆេះភូមិបណ្តែតទឹកនៅម៉ាឡេស៊ី បំផ្លាញផ្ទះសំបែងពលរដ្ឋអស់ជាង ១ ០០០ ខ្នង
ភ្លើងឆេះព្រៃដ៏ធំមួយបានបំផ្លាញផ្ទះប្រជាជនប្រហែល ១ ០០០ ខ្នងនៅក្នុងភូមិបណ្តែតទឹកមួយក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ដោយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះរដ្ឋ Sabah បាននិយាយថា អគ្គីភ័យដ៏ធំសម្បើមបានឆាបឆេះភូមិមួយក្នុងស្រុក Sandakan នៅយប់ថ្ងៃទី១៩ ខែមេសា ដោយបានបំផ្លាញផ្ទះជាង ១ ០០០ ខ្នងដែលសាងសង់នៅលើទឹកក្នុងទំហីផ្ទៃដី ៤ ហិកតា។

គួរឲ្យដឹងថា គ្មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅក្នុងអគ្គីភ័យនោះទេ ខណៈនាយកដ្ឋានពន្លត់អគ្គីភ័យរដ្ឋ Sabah បានវាយតម្លៃស្ថានភាពនៅក្នុងតំបន់នោះថាត្រូវបានគ្រប់គ្រងទាំងស្រុងហើយ។ លោក George Abd Rakman អធិការនគរបាលស្រុក Sandakan បាននិយាយថា គ្រោះអគ្គីភ័យទ្រង់ទ្រាយធំនេះ បានប៉ះពាល់ដល់មនុស្សជាង ៩ ០០០ នាក់ ដែលធ្វើឲ្យពួកគេបាត់បង់ផ្ទះសំបែង និងត្រូវចម្លៀសចេញភ្លាមៗ។

ជម្រាបជូនថា ភូមិដែលអគ្គីភ័យបានកើតឡើង គឺជាជម្រករបស់សហគមន៍ក្រីក្របំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ពួកគេត្រូវរស់នៅក្នុងផ្ទះឈើដែលមានចំនួនមនុស្សរស់នៅយ៉ាងណែនណាន់តាន់តាប់ ដែលភាគច្រើនត្រូវបានសាងសង់ពីលើទឹក៕

The post ភ្លើងឆេះភូមិបណ្តែតទឹកនៅម៉ាឡេស៊ី បំផ្លាញផ្ទះសំបែងពលរដ្ឋអស់ជាង ១ ០០០ ខ្នង appeared first on .

ប្រាសាទអាយុកាល ១ ៥០០ឆ្នាំ តំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្ត Jiangsu របស់ចិន ត្រូវភ្លើងលេបត្របាក់
ប្រាសាទឈើបុរាណដ៏ល្បីល្បាញ Yongqing ដែលស្ថិតនៅទីក្រុង Zhangjiagang ខេត្ត Jiangsu ត្រូវបានអគ្គីភ័យដ៏ធំមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មុនពេលវាត្រូវបានពន្លត់វិញទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានល្បីៗជាច្រើន។

ជុំវិញហេតុការណ៍នេះ បានកើតឡើងបានកើតឡើងនៅម៉ោងប្រមាណ ១១:៤៥នាទីព្រឹក លើអគារ Wenchang Pavilion ដែលជាសំណង់បុរាណមានអាយុកាលរហូតដល់ទៅ ១ ៥០០ឆ្នាំ។ ក្រោយកើតហេតុ ប្រាសាទនេះ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយមូលហេតុនៃអគ្គីភ័យកំពុងស្ថិតនៅក្រោមការស៉ើបអង្កេតនៅឡើយ។

គួរឲ្យដឹងថា ប្រាសាទ Yongqing ដែលស្ថិតនៅជើងខាងលិចនៃភ្នំ Fenghuang ត្រូវបានសាងសង់ដំបូងក្នុងក្នុងអំឡុងរាជវង្ស Wu ខាងកើត ហើយត្រូវបានបន្តពង្រីកបន្ថែមនៅឆ្នាំ ៥៣៦ នៃគ.ស។

ទោះជាយ៉ាងណា អគារដែលត្រូវបានភ្លើងឆេះនេះ គឺជាសំណង់ដែលត្រូវបានសាងសង់ឡើងវិញក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីសំណង់ដើមត្រូវបានរុះរើចោលក្នុងឆ្នាំ១៩៥៨។

ជម្រាបជូនថា ប្រាសាទបុរាណនេះ ត្រូវបានចាត់ទុកថាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ និងជាទីតាំងសាសនាដ៏សំខាន់មួយនៅក្នុងខេត្ត Jiangsu ដោយទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនា ក្នុងមួយឆ្នាំៗ៕​

The post ប្រាសាទអាយុកាល ១ ៥០០ឆ្នាំ តំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្ត Jiangsu របស់ចិន ត្រូវភ្លើងលេបត្របាក់ appeared first on .

នាវាតម្លៃ ៤០០លានដុល្លារ របស់មហាសេដ្ឋីអារ៉ាប៊ីសាអូឌីតម្នាក់ ខូចខាតស្ទើរទាំងស្រុង ក្នុង​ហេតុការណ៍​អគ្គីភ័យមួយ
កាលពីព្រឹកថ្ងៃទី២ ខែកក្កដាកន្លងទៅ មាន​ហេតុការណ៍​អគ្គីភ័យមួយ បានឆាប់ឆេះយ៉ាង​សន្ធោ​ស​ន្ធៅនៅឯកន្លែងផលិតនាវាកម្សាន្ត Lurssen ដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុង Schacht-Audorf ដោយបានបំផ្លិចបំផ្លាញទីតាំងផលិត រួមជាមួយនាវាដ៏ប្រណីតមួយដែលត្រូវបានគេរាយការណ៍ថាមានតម្លៃរហូតដល់ទៅ ៤០០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន DMarge។

នាវាដ៏ទំនើប និងប្រណីតបំផុតមានតម្លៃជិតកន្លះពាន់លានដុល្លារ ដែលត្រូវបាន​ឆាបឆេះ​ខ្ទេច​ខ្ទីស្ទើតែទាំង​ស្រុង នៅក្នុងហេតុការណ៍​អគ្គីភ័យនោះ ត្រូវបានគេរាយការណ៍មកថាជារបស់មហាសេដ្ឋីប្រទេសអារ៉ាប៊ីសាអូឌីតម្នាក់ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះឲ្យដឹងនៅឡើយទេ។

គួរឲ្យដឹងផងដែរថា គ្រោះអគ្គីភ័យនេះបានផ្ទុះឡើងនៅវេលាម៉ោងប្រហែល ៩ និង ២០នាទីព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់ពីកម្មករបានឃើញមានផ្សែងហុយ និងក្រោយមកកើតជា​អណ្តាត​ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងសាលចតទុកនាវា។

ឧបទ្ទវហេតុនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន Lurssen និងសុវត្ថិភាពរបស់កម្មករ ខណ:មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់នៅឡើយ ដោយនឹងរង់ចាំការ​ស៊ើបអង្កេត​បន្ត។

ជម្រាបជូនផងដែរថា Lurssen ជាក្រុមហ៊ុនដ៏ល្បីឈ្មោះ និងចំណាស់បំផុតមួយ នៅក្នុងការសាងសង់ប្រភេទនាវាកម្សាន្តដ៏ប្រណីត ជូនដល់មហាសេដ្ឋីលំដាប់កំពូលៗជាច្រើន ដោយក្រុមហ៊ុននេះបានបើកដំណើរការចាប់តាំងពីឆ្នាំ១៨៧៥ មកម្លេះ៕

The post នាវាតម្លៃ ៤០០លានដុល្លារ របស់មហាសេដ្ឋីអារ៉ាប៊ីសាអូឌីតម្នាក់ ខូចខាតស្ទើរទាំងស្រុង ក្នុង​ហេតុការណ៍​អគ្គីភ័យមួយ appeared first on .