អគ្គីសនី

សម្តេចធិបតី ប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ«២០២៤-២០៣០» ជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងនិន្នាការតំបន់ និងសកលក្នុងវិស័យយានយន្តអគ្គិសនីឱ្យកាន់តែប្រសើរ។

បើយោងតាមសេចក្តីសម្រេចស្តីពីដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ«២០២៤-២០៣០» ដែលផ្សាយចេញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា គឺជាកិច្ចការបន្ទាន់និងចាំបាច់ ដើម្បីបង្កើតជន្ទល់ថ្មីៗនៃកំណើន និងការធ្វើបរិវត្តកម្មឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដូចជា ការកែច្នៃ ការផលិត គ្រឿងអេឡិចត្រូនិក ការផ្តុំនិងការដំឡើងយានយន្ត និងឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប ព្រមទាំងឈានទៅសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ក្នុងស្មារតីនេះ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលរំពឹងយ៉ាងមុតមាំថា “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យ យានយន្តអគ្គិសនី២០២៤-២០៣០” ដែលត្រូវបានដាក់ចេញក្នុងពេលនេះ នឹងដើរតួនាទីជាផែនទីបង្ហាញ ផ្លូវនិងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់និង ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងទៅតាមលទ្ធភាពនិង ធនធានរបស់រាជរដ្ឋាភិបាល ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម សេដ្ឋកិច្ចកម្ពុជា។

ជាថ្មីម្តងទៀត​ ជាមួយនឹងការអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការនូវ “គោលនយោបាយជាតិស្តីពីការ អភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០” សម្តេចធិបតី ក៏សូមស្នើគ្រប់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ត្រូវបន្តចូលរួមអនុវត្តបណ្តាវិធានការដែលមានចែងនៅក្នុងគោលនយោបាយនេះ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ សំដៅធានាសម្រេចបានជោគជ័យនិងលទ្ធផលជាក់ស្តែង តាមការរំពឹងទុក៕ អត្ថបទ៖ រង្សី

The post សម្តេចធិបតី ប្រកាសដាក់ឱ្យប្រើប្រាស់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ appeared first on .

គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាសតាមបណ្តាកោះតម្លៃ១០​.៤៤លានដុល្លារ ដាក់ឲ្យដំណើរការ
នៅទីបំផុតកម្ពុជា អាចធ្វើបានហើយ សម្រាប់​គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់អគ្គិសនីឲ្យលំនៅដ្ឋាន​ប្រជាពលរដ្ឋ​ និងបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចរណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ក្នុងតម្លៃសមរម្យ​។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា គម្រោងសាងសង់ខ្សែបណ្តាញបញ្ចូនរង តាមរយៈខ្សែបណ្តាញតង់ស្យុងមានកម្លាំង ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល និងខ្សែកាបកប់ក្រោមបាតសមុទ្រ ​​បានចំណាយថវិកាសរុបចំនួន ១០​.៤៤លានដុល្លារ ដែលមានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២.១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩.៦២ គីឡូម៉ែត្រ ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១.៥១គីឡូម៉ែត និងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ប្រវែងសរុបប្រមាណ ២១.០២ គីឡូម៉ែត្រ។

សូមជម្រាបជូនថា ក្នុងការអនុវត្តគម្រោងជាប្រវត្តិសាស្រ្តមួយនេះ​ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគ​ប្រមាណ៥ លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់ដោយគ្មានការប្រាក់ សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះក្នុងទឹកប្រាក់ ១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចូលរួមជាបដិភាគនៅក្នុងសុឆន្ទៈនៃការសហប្រតិបត្តិការ និងជួយបន្ធូរបន្ថយផ្នែកថវិការបស់អគ្គិសនីកម្ពុជា។

​ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានសាងសង់ខ្សែបណ្តាញអគ្គិសនីអាកាសតង់ស្យុង ៣៥ គីឡូវ៉ុល ប្រវែងសរុបប្រមាណ២២ គីឡូម៉ែត្រ បន្ថែមពីខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជា ដែលមានប្រវែងជាង២០ គីឡូម៉ែត្រ ខ្សែបណ្តាញអាកាសតង់ស្យុង ០.៤ គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២០.៨គីឡូម៉ែត្រ និងដំឡើងត្រង់ស្វូរ 35/0,4kV មានចំនួន ២៣ គ្រឿង ដែលត្រូវចំណាយថវិកាសរុបចំនួន ២ លានដុល្លារអាមេរិក​។

បន្ថែមទៀតនោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យបន្ថែមទៀត ដែលជាថាមពលកកើតឡើងវិញ និងជាប្រភពជំនួយបន្ថែម។ លើសពីនេះទៀត ក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវបេតុងយ៉ាងច្រើនខ្វាត់ខ្វែង លើកោះទាំងមូល និងកំពុងសាងសង់ព្រលានយន្តហោះផងដែរ​៕

The post គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាសតាមបណ្តាកោះតម្លៃ១០​.៤៤លានដុល្លារ ដាក់ឲ្យដំណើរការ appeared first on .

សិង្ហបុរី ដាក់សម្ពោធប្រព័ន្ធស្តុកទុកថាមពលធំជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ប្រព័ន្ធស្តុកទុកថាមពលដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ត្រូវបានប្រទេសសិង្ហបុរី បើកសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលជាការជំរុញដ៏ធំមួយផ្សេងទៀត សម្រាប់ការទាញយកថាមពល ពីពន្លឺព្រះអាទិត្យមកស្តុកទុកប្រើប្រាស់ នៅក្នុងប្រទេសមួយនេះ ។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រព័ន្ធស្តុកទុកថាមពល Sembcorp មានសមត្ថភាពអាចផ្ទុកថាមពលជាអតិបរមា ២៨៥ មេហ្គាវ៉ាត់ម៉ោង (Mwh) ដែលអាចធ្វើឱ្យប្រទេសសិង្ហបុរី បំពេញតម្រូវការប្រជាពលរដ្ឋបានប្រហែល ២៤ ០០០ គ្រួសារ ។

ទីតាំងស្តុកទុកថាមពលនេះ មានទំហំ ២ ហិកតា ឬមានទំហំស្មើទៅនឹងទីលានបាល់ទាត់រហូតដល់ទៅ ៣ ឯណោះ ដោយវាត្រូវបានចាប់ផ្តើមដំណើរការសាងសង់ដំបូង កាលពីខែធ្នូឆ្នាំមុន ខណ:អាជ្ញាធរថាមពលសិង្ហបុរី (EMA) បានជួលក្រុមហ៊ុន Sembcorp Industries ដើម្បីមកធ្វើការអភិវឌ្ឍទៅលើគម្រោងនេះ ចំពេលកំពុងមានវិបត្តិថាមពលពិភពលោក។

ជម្រាបជូនផងដែរថា ជាង ៩៥% នៃការផ្គត់ផ្គង់អគ្គិសនីសរុបរបស់ប្រទេសសិង្ហបុរីបច្ចុប្បន្នគឺទទួលបានពីឧស្ម័នធម្មជាតិ ដែលបាននាំចូល ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលប្រទេសនេះ បាននិងកំពុងព្យាយាមធ្វើចម្រុះកម្មទៅលើប្រភពថាមពលរបស់ខ្លួន ជាពិសេសតាមរយ:ការទាញយកថាមពលពីពន្លឺព្រះអាទិត្យ មកប្រើប្រាស់៕

The post សិង្ហបុរី ដាក់សម្ពោធប្រព័ន្ធស្តុកទុកថាមពលធំជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

ឡាវ កើបលុយបានជាង ១,៧ ពាន់លានដុល្លារ ពីការនាំចេញអគ្គិសនី ក្នុងឆ្នាំ ២០២២ នេះ
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឡាវ បានរាយការណ៍ឱ្យដឹងថា ប្រទេសរបស់ខ្លួន រកប្រាក់ចំណូលបានជាង ១,៧៦ ពាន់លានដុល្លារ ពីការនាំចេញអគ្គិសនី នៅក្នុងឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ៧,៥% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ប្រភពខាងលើ បានអះអាងបន្ថែមថា សម្រាប់ឆ្នាំ ២០២៣ ខាងមុខ រដ្ឋាភិបាលឡាវ បានកំណត់យកគោលដៅ ក្នុងការបង្កើនថាមពលរបស់ខ្លួន យ៉ាងហោចណាស់ឱ្យបាន ៥១ ១៣៤ លានគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងចំនួនទឹកប្រាក់ ២,៤ ពាន់លានដុល្លារ កើនឡើង ៧១,៧៧% ពីឆ្នាំនេះ ។

គួរឱ្យដឹងផងដែរថា ប្រទេសឡាវបច្ចុប្បន្ន បានលក់ចេញថាមពលអគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសថៃ​ កម្ពុជា សិង្ហបុរី និងចិន ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឡាវ ក៏គ្រោងនឹងបន្តធ្វើការចរចា និងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជិតខាងបន្ថែមទៀត ដើម្បីផ្លាស់ប្តូរអគ្គិសនីតាមរយ:ព្រព័ន្ធ “បណ្តាញមួយទៅបណ្តាញមួយ” ដើម្បីជួយដោះស្រាយការខ្វះខាតថាមពលអគ្គិសនី នៅរដូវប្រាំង និងស្តុកទុកថាមពលបន្ថែម នៅរដូវវស្សា ។

បន្ថែមពីនេះ នៅក្នុងអំឡុងឆ្នាំ ២០២១ ដល់ ២០២៥ ប្រទេសឡាវ គ្រោងនឹងផលិតថាមពលអគ្គិសនី ឱ្យបានចំនួន ១,៨០៧ មេហ្គាវ៉ាត់ ដែលក្នុងនោះ មាន ៥៧% យកពីវារីអគ្គិសនី , ១៩% យកពីថាមពលដុតកម្តៅដោយធ្យូងថ្ម និង ២៤% ទៀត យកពីថាមពលពន្លឺព្រះអាទិត្យ ។

ជម្រាបផងដែរថា បច្ចុប្បន្នឡាវមានរៅងចក្រថាមពល ចំនួន ៩០ នៅទូទាំងប្រទេស ដែលមានសមត្ថភាពផលិតអគ្គិសនីសរុបបាន ១១ ០០០ មេហ្គាវ៉ាត់ ដោយក្នុងនោះរួមមាន រោងចក្រវារីអគ្គិសនីចំនួន ៧៧ កន្លែង រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ៨ កន្លែង រួមទាំងរោងចក្រថាមពលជីវម៉ាសចំនួន ៤ និងរោងចក្រថាមពលធ្យូងថ្មចំនួន ១ ផងដែរ ៕

The post ឡាវ កើបលុយបានជាង ១,៧ ពាន់លានដុល្លារ ពីការនាំចេញអគ្គិសនី ក្នុងឆ្នាំ ២០២២ នេះ appeared first on .

អគ្គិសនីវៀតណាម ប្រកាសខាតបង់ទឹកប្រាក់ជាង ៦០០ លានដុល្លារ ត្រឹម ១០ ខែ​ដំបូង​ឆ្នាំនេះ
អគ្គិសនីវៀតណាម (EVN) ថ្មីៗនេះ បានធ្វើការប្រកាសអំពីការខាតបង់ទឹកប្រាក់ចំនួន ១៥,៧៥៨ ទ្រីលានដុង (៦៣៥,៤ លានដុល្លារ) នៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ ២០២២ នេះ ដោយសារតែតម្លៃប្រេងឥន្ធន:កើនឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express ។

EVN បាននិយាយថា ការប្រែប្រួលនៃតម្លៃធ្យូងថ្ម ប្រេង និងហ្គាស់របស់ពិភពលោក ចាប់តាំងពីដើមឆ្នាំនេះមក បានធ្វើឱ្យថ្លៃដើមនៃការផលិត និងតម្លៃអគ្គិសនី ដែលបានទិញពីរោងចក្រថាមពលផ្សេងទៀត កើនឡើង ។

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញថា EVN ទទួលបានការខាតបង់ បន្ទាប់ពីការបង់ពន្ធច្រើនជាង ១៦,៥៨៦ ទ្រីលានដុង (៦៦៨,៧៩ លានដុល្លារ) នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ។

អគ្គិសនីវៀតណាម បាននិយាយទៀតថា ជាមួយនឹងតម្លៃប្រេងឥន្ធន:របស់ពិភពលោក ដែលព្យាករថានឹងនៅតែកើនឡើងខ្ពស់ នៅឆ្នាំ ២០២៣ វានឹងអាចផ្តល់ផលពិបាកខ្លាំង សម្រាប់ EVN ក្នុងការសម្រេចបាននូវលទ្ធផលអាជីវកម្មល្អ សម្រាប់ឆ្នាំក្រោយ ខណ:ខ្លួនបានធ្វើការព្យាករថា ទឹកប្រាក់ចំនួន ៣១,៣៦ ទ្រីលានដុង អាចនឹងត្រូវខាតបង់ សម្រាប់ឆ្នាំ ២០២២ ទាំងមូល ។

លើសពីនេះ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា តម្លៃនៃវត្ថុធាតុដើម សម្រាប់ផលិតថាមពលអគ្គិសនី បានហក់ឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំនេះមក ដោយធ្យូងថ្ម ដែលបាននាំចូល បានកើនតម្លៃទ្វេដង ដល់ ៣០៤,៨ ដុល្លារ ក្នុងមួយតោន ដូច្នេះហើយ តម្លៃលក់រាយអគ្គិសនី នឹងអាចបន្តឡើងថ្លៃ នៅក្នុងពេលខាងមុខ ។

ជម្រាបជូនផងដែរថា តម្លៃលក់រាយជាមធ្យមនៃអគ្គិសនីបច្ចុប្បន្ន ស្ថិតនៅតម្លៃ ១៨៦៤,៤​ ដុង (៧,៥ សេន) ក្នុងមួយគីឡូវ៉ាត់ម៉ោង ដោយមិនរាប់បញ្ចូលពន្ធលើតម្លៃបន្ថែម។ ហើយកាលពីខែមិថុនា EVN បាននិយាយថាតម្លៃអគ្គិសនីនៅឆ្នាំនេះ គួរតែកើនឡើងដល់ ១៩១៥,៦ ដុង (៧,៧ សេន) ក្នុងមួយគីឡូវ៉ាត់ម៉ោង៕

The post អគ្គិសនីវៀតណាម ប្រកាសខាតបង់ទឹកប្រាក់ជាង ៦០០ លានដុល្លារ ត្រឹម ១០ ខែ​ដំបូង​ឆ្នាំនេះ appeared first on .

តើ EDC ធ្វើអ្វីដើម្បីជម្រុញការវិនិយោគឯកជនក្នុងវិស័យថាមពល?
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា នឹងបកស្រាយលម្អិតជុំវិញបញ្ហានេះ។

The post តើ EDC ធ្វើអ្វីដើម្បីជម្រុញការវិនិយោគឯកជនក្នុងវិស័យថាមពល? appeared first on .

អាជ្ញាធរចិន បញ្ជាឱ្យបិទរោងចក្រស្ទើទាំងអស់ នៅខេត្តស៊ីឈួន ក្រោយខ្វះខាតអគ្គិសនី
អាជ្ញាធររបស់ប្រទេសចិន បានបញ្ជាឱ្យរោងចក្រ ស្ទើតែទាំងអស់ នៅក្នុងខេត្តស៊ីឈួន បិទរយ:ពេល ៦ ថ្ងៃ​ ដោយសារតែត្រូវផ្តាច់ចរន្តអគ្គិសនី នៅតាមរោងចក្រនានា ដើម្បីផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ទូទៅជំនួសវិញ នៅពេលដែលប្រទេសនេះ កំពុងព្យាយាមទប់ទល់ជាមួយរលកកំដៅ ដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៦១ មក ។

ខេត្តនៅភាគខាងលិចប្រទេសចិន ដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់ ពាក់ព័ន្ធជាមួយនឹងការផលិតបន្ទះស្រូបថាមពលព្រះអាទិត្យ និងគ្រឿងអេឡិចត្រូនិក ត្រូវបានបញ្ជាឱ្យផ្អាកដំណើរការផលិតកម្មរបស់ខ្លួន ដើម្បីអាចធ្វើការបែងចែកថាមពល នៅតាមគេហដ្ឋាន ការិយាល័យ និងផ្សារទំនើប នៅក្នុងទីក្រុង ។

ទៀតសោត ក្រុមហ៊ុនធំៗដូចជា Foxconn និង Intel រួមទាំងក្រុមហ៊ុន Tongwei ក៏ត្រូវបានបង្ខំឱ្យផ្អាកដំណើរការផងដែរ ចំពេលមានតម្រូវការប្រើប្រាស់ថាមពលកើនឡើង នៅពេលអាជ្ញាធរ ចាំបាច់ត្រូវធានាដល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ សម្រាប់សារធារណាជន ។

ជាងនេះទៅទៀត ក្រុមហ៊ុនផលិតអាលុយមីញ៉ូម Henan Zhongfu Industrial ក្រុមហ៊ុនផលិតសារធាតុគីមី Sichuan Guoguang Agrochemical និងក្រុមហ៊ុនផលិតជីគីមី Sichuan Meifeng Chemical Industry ក៏ដូចជា Sichuan Lutianhua បានចេញសេចក្តីថ្លែងការណ៍ទៅកាន់ទីផ្សារហ៊ុន ថាពួកគេកំពុងផ្អាកដំណើរការផលិត នៅសប្តាហ៍នេះ។

ដោយសារតែខេត្តស៊ីឈួន បានពឹងផ្នែកខ្លាំង ប្រមាណ ៨០% លើថាមពល ដែលទទួលបានពីទំនប់វារីអគ្គិសនី ហើយចំពេលសីតុណ្ហភាពកើនឡើង និងមានភ្លៀងធ្លាក់តិចតួចនៅរដូវក្តៅនេះ ដូច្នេះទើបរដ្ឋាភិបាលត្រូវបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ថាមពល នៅតាមរោងចក្រ ដើម្បីបំពេញតម្រូវការទូទៅ ជំនួសវិញ ៕

The post អាជ្ញាធរចិន បញ្ជាឱ្យបិទរោងចក្រស្ទើទាំងអស់ នៅខេត្តស៊ីឈួន ក្រោយខ្វះខាតអគ្គិសនី appeared first on .

រដ្ឋ កំពុងពិនិត្យលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត នាពេលខាងមុខ
រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត នាពេលខាងមុខ បន្ទាប់ពីស្ថានភាពពិភពលោកធូរស្រាលឡើងវិញ ខណៈពេលបច្ចុប្បន្ន កំពុងពិនិត្យលទ្ធភាព ក្នុងការរក្សាលំនឹងថ្លៃអគ្គិសនីបច្ចុប្បន្នឱ្យនៅថេរ បើទោះបីជាតម្លៃប្រេងឥន្ធនៈ និងធ្យូថ្មកំពុងឡើងថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

លោកបន្តថា ក្នុងពេលប្រេងឥន្ធនៈផូស៊ីលឡើងថ្លៃ បានធ្វើរដ្ឋរងការខាតបង់ ពីការផ្គត់ផ្គង់អគ្គិសនី យ៉ាងណា រដ្ឋនឹងរកដំណោះស្រាយ រក្សាលំនឹងថ្លៃអគ្គិសនី មិនឱ្យឡើងថ្លៃជាងបច្ចុប្បន្ននេះឡើយ។ លោកថា រំពឹងថា នៅឆ្នាំ២០២៣ តម្លៃអគ្គិសនីនៅកម្ពុជា ក៏នឹងស្ថិតក្នុងតម្លៃដដែល។

តម្លៃថាមពលជាមធ្យមសម្រាប់គ្រួសារក្នុងប្រទេសកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃ១៥សេនក្នុង១គីឡូវ៉ាត់ម៉ោង។ បច្ចុប្បន្ននេះមានពន្ធអគ្គិសនីចំនួនបួនប្រភេទសម្រាប់គ្រួសារនៅក្នុងប្រទេស។ វាមានតម្លៃ៣៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើប្រាស់ប្រចាំខែពី១១គីឡូវ៉ាត់ម៉ោង ទៅ៥០ គីឡូវ៉ាត់ម៉ោងសម្រាប់ការប្រើប្រាស់ប្រចាំខែពី៥១ គីឡូវ៉ាត់ម៉ោង ទៅ២០០៧ គីឡូវ៉ាត់ម៉ោង និង ការប្រើប្រាស់លើសពី២០០គីឡូវ៉ាតម៉ោង។

អ្នកប្រើប្រាស់ឧស្សាហកម្ម និងកសិកម្ម និងអ្នកប្រើប្រាស់ពាណិជ្ជកម្ម និងរដ្ឋបាល ចំណាយចន្លោះពី០,១៣៧០ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោងទៅ០,១៧២៣២ដុល្លារ ក្នុង១គីឡូវ៉ាត់ម៉ោង។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ហើយវាត្រូវការកាត់បន្ថយលើការពឹងផ្អែកទៅលើរោងចក្រថាមពលធ្យូងថ្ម ដើម្បីសម្រេចបាននូវគោលដៅនេះ។

ជាមួយនឹងកំណើនប្រជាជនជាបន្តបន្ទាប់ កំណើនសេដ្ឋកិច្ច និងនគរូបនីយកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា តម្រូវការថាមពលរបស់ប្រទេសកម្ពុជានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៣០។ ខណៈពេលដែលវារីអគ្គិសនី និងការបង្កើតកំដៅដោយប្រើធ្យូងថ្ម ឬឧស្ម័នធម្មជាតិកំពុងជំនួសប្រេងនៅក្នុងការផលិតអគ្គិសនី។

ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា សម្រាប់ប្រហែលពាក់កណ្តាលនៃផលិតកម្មអគ្គិសនីត្រឹមឆ្នាំ២០៣០ ការប្រើប្រាស់ផលិតផលប្រេងត្រូវបានគេរំពឹងថានឹងកើនឡើងជាមួយនឹងការកើនឡើងនៃតម្រូវការនៅក្នុងវិស័យដឹកជញ្ជូន ឧស្សាហកម្ម និងលំនៅដ្ឋាន។

គួររំលឹកថា បន្ទាប់ពីការកើនឡើងថ្លៃប្រេង និង ធ្យូងថ្ម អគ្គិសនីកម្ពុជា ប្រឈមនឹងការខាតបង់ប្រហែល ១០០ លានដុល្លារនៅឆ្នាំ២០២២នេះ ដែលជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បើទោះបីជាកម្ពុជាមានពន្ធគយខ្ពស់បំផុតមួយសម្រាប់ថាមពលនៅអាស៊ីអាគ្នេយ៍ក៏ដោយ៕

The post រដ្ឋ កំពុងពិនិត្យលទ្ធភាពបន្ថយថ្លៃអគ្គិសនីបន្ថែមទៀត នាពេលខាងមុខ appeared first on .

២០ឆ្នាំមាននិស្សិតជាង១ម៉ឺននាក់បញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ជាង២ទស្សវត្ស វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI បានបណ្តុះបណ្តាលនិស្សិតជាងមួយម៉ឺននាក់ លើជំនាញវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច ព័ត៌មានវិទ្យា ស្ថាបត្យកម្ម ម៉ាស៊ីនត្រជាក់ និងបរិក្ខាត្រជាក់ ខណៈដែលចំនួននិស្សិតសិក្សាសម្រាប់ឆ្នាំ២០២២ មានប្រមាណជាង៤ពាន់នាក់ ចាប់ថ្នាក់វិញ្ញាបនបត្រដល់ថ្នាក់អនុបណ្ឌិត។ នេះបើតាមលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ប្រាប់រដ្ឋមន្រ្តីការបទេសជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក្នុងដំណើរទស្សនកិច្ចដ៏កម្រមកកាន់វិទ្យាស្ថាន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

លោក យ៉ោក សិទ្ធី បន្តថា បេសកម្មមួយទៀតរបស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស គឺការបណ្តុះបណ្តាលជំនាញគរុកោសល្យដល់គ្រូចូលថ្មី ដែលត្រូវបានឧទ្ទេសនាមឱ្យទៅបំពេញ ការងារនៅតាមមជ្ឈមណ្ឌល វិទ្យាស្ថានពហុបច្ចេកទេសនានានៅតាមបណ្តាខេត្តទូទាំងប្រទេស។

ទន្ទឹមនឹងនោះបើតាមលោក យ៉ោក សុទ្ធី វិទ្យាស្ថានបានបញ្ជូនមន្ត្រី សាស្ត្រាចារ្យ និងនិស្សិតទៅសិក្សា និងតាមរយៈកម្មវិធីបម្លាស់ប្តូរបទពិសោធន៍នៅប្រទេសជប៉ុន និងតាមអនឡាញ ក្នុងនោះសាស្ត្រាចារ្យ៤រូប បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ ណាហ្គោយ៉ា និងកូបបិ ចន្លោះឆ្នាំ២០១២ និង ២០២១ មន្ត្រី១១រូប តាមរយៈកម្មវិធី បណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ចន្លោះឆ្នាំ២០០៧ និង ២០២១ និស្សិត ០៣រូប បានចូលរួម JENESYS 2018 និងអ្នកស្ម័គ្រចិត្តជប៉ុន ០២ រូបមកវិទ្យាស្ថានក្នុងឆ្នាំ ២០០៧ និង ២០១១។

គួររំលឹកបន្ថែមថា វិទ្យាស្ថាន NTTI បានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០១ ស្ថិតនៅក្រោមការគ្រប់គ្រង ក្រសួងអប់រំ យុវជន និងកីឡា។ បច្ចុប្បន្ន វិទ្យាស្ថានបានផ្លាស់ប្ដូរឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ៕

The post ២០ឆ្នាំមាននិស្សិតជាង១ម៉ឺននាក់បញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស appeared first on .

ក្រុមហ៊ុនមីនីបៀ បានកាត់បន្ថយការចំណាយលើអគ្គិសនីនៅកម្ពុជាប្រមាណ១លានដុល្លារក្នុង១ឆ្នាំ
នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) បានឲ្យដឹងថា នៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួនជិត២ម៉ឺនអំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង។

នេះបើយោងតាមជំនួបសម្តែងការគួរសម រវាងសម្តេច ហ៊ុន សែន ជាមួយលោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) ដើម្បីពិភាក្សាកិច្ចមួយចំនួនពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ក្នុងជំនួបនោះ លោក កៃនូម៉ា បានគោរពរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនរបស់លោក គឺយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព តម្លៃ សេដ្ឋកិច្ច សេវាល្អ និងល្បឿនលឿន និងជាពិសេសទៅទៀតនោះ គឺយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យបរិស្ថាន ។

ជាក់ស្តែងលោកបញ្ជាក់ដូច្នេះថា«រោងចក្ររបស់លោកផលិតភ្លើងអំពូលអិលអ៊ីឌី 100% នៅ កម្ពុជា ហើយបាននាំចេញទៅ លើទីផ្សារទូទាំងពិភពលោក ។ ដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើង អំពូល LED បានចំនួន ១៨.៨៨០អំពូល ដែលក្នុងនោះ បានជួយដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនីផង ការកាត់បន្ថយការសាយភាយឧស្ម័ន កាបូនិចផង ព្រមទាំងកាត់បន្ថយ ការចំណាយលើ អគ្គិសនីប្រមាណ១លានដុល្លារក្នុង១ឆ្នាំផង»។

ជាការឆ្លើយតប សម្ដេច បានសម្ដែងនូវការរីករាយនិងសាទរជូនចំពោះ ក្រុមហ៊ុន ដែលរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានជោគជ័យ, ពង្រីកសកម្មភាពរបស់ខ្លួន ជាបន្តបន្ទាប់។ជាមួយគ្នានេះ សម្ដេច ក៏បានរំឭកអំពីប្រវត្តិក្រុមហ៊ុនមីនីបៀ ជាពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគ នៅកម្ពុជាដែលពេលនោះ សម្ដេច បានអនុវត្តនូវយុទ្ធសាស្ត្រ ២ នោះគឺត្រីណាមកដល់មុនគឺចាប់យកត្រីនោះ និងត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ដែលមកកម្ពុជា មានជំនឿចិត្ត ចំពោះកម្ពុជា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) បានដំណើរការបានប្រមាណ១០ឆ្នាំកន្លងមកហើយ ដែលក្នុងនោះ ក្រុមហ៊ុនបានដាក់ទុនវិនិយោគ សរុបប្រមាណ ១.១២៤ពាន់លានយ៉េន នៅទូទាំងពិភពលោក ដែលមាន៩៥កន្លែងជុំវិញពិភពលោក ៕

The post ក្រុមហ៊ុនមីនីបៀ បានកាត់បន្ថយការចំណាយលើអគ្គិសនីនៅកម្ពុជាប្រមាណ១លានដុល្លារក្នុង១ឆ្នាំ appeared first on .