អង្គភាពប្រឆាំងអំពើពុករលួយ

ប្រាក់បៀវត្សជាង១០លានដុល្លារ ត្រូវបានរកឃើញបើកលើសជូនមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ប្រាក់បៀវត្សជាង១០,៧លានដុល្លារ ត្រូវបានរកឃើញបើកលើសជូនមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅចន្លោះឆ្នាំ២០២២ និង២០២៤ ដែលក្នុងនោះ ប្រាក់បៀវត្សជាង៩លានដុល្លារត្រូវបានបង្វែរចូលថវិកាជាតិវិញ។

នេះបើតាមសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំលើកទី៤៨ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សប្រមាណ ៤៣ ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ) ដែលបានបើកលើសទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា ប្រាក់បៀវត្សបើកលើសនេះ ដោយសារមូលហេតុមកពីពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់បៀវត្សរដ្ឋ ២ កន្លែង៕

The post ប្រាក់បៀវត្សជាង១០លានដុល្លារ ត្រូវបានរកឃើញបើកលើសជូនមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ appeared first on .

ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រោយរកឃើញភស្តុតាងយកប្រាក់ចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងជាមួយលោក លី សាម៉េត ហៅគ្រូមា និងលោក ឡាច សំរោង។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។ ក្រោយបញ្ចប់ការសួរនាំ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នៅព្រឹកថ្ងៃអង្គារនេះតែម្តង។

ពាក់ព័ន្ធនឹងការសូកប៉ាន់រត់ការចង់បានតំណែងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានសម្រេចឃាត់ខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធី ផងដែរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ។

សូមជម្រាបថា លោក ឡាយ វិសិដ្ឋ គឺជាអតីតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។ លោកបានទទួលការតែងតាំងជា អភិបាលរងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៕

The post ACU សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត appeared first on .

អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី រងការចោទប្រកាន់អំពើពុករលួយ
យោងតាមសារព័ត៌មាន CNBC បានធ្វើការចុះផ្សាយថា នៅថ្ងៃទី១៨ ខែមករានេះ អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរីលោក Subramaniam Iswaran  ត្រូវបានរងការចោទប្រកាន់ពីបទល្មើសពុករលួយ និងសូកប៉ាន់។

អតីតរដ្ឋមន្ត្រីរូបនេះ កំពុងប្រឈមមុខនឹងការផាកពិន័យ ហើយអាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ បន្ទាប់ពីត្រូវបានរងការចោទប្រកាន់ចំនួន ២៧បទល្មើស ដែលក្នុងនោះ ២៤ករណីពាក់ព័ន្ធនឹងការទទួលសំណូកក្នុងនាមខ្លួនជាមន្ត្រីសាធារណៈ ២ករណីជាបទល្មើសអំពើពុករលួយ និង ១ករណីពាក់ព័ន្ធលើការរារាំងដំណើរការយុត្តិធម៌។

មន្ត្រីដែលជាអ្នកឃ្លាំមើលលើអំពើពុករលួយរបស់សាធារណរដ្ឋសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Iswaran ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកសូកប៉ាន់ក្នុងទម្រង់ផ្សេងៗគ្នា ដែលមានតម្លៃសរុបជិត ២៩៧ ៨៤២ដុល្លារអាមេរិកពីមហាសេដ្ឋី Ong Beng Seng ។

មន្ត្រីឃ្លាំមើលអំពើពុករលួយ បានបន្ថែមទៀតថា ការសូកប៉ាន់មួយចំនួនមកលើអតីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរូបនេះ គឺជាថ្នូរនឹងការជំរុញផលប្រយោជន៍អាជីវកម្មរបស់លោក Ong ក្នុងបញ្ហាទាក់ទងនឹងកិច្ចសន្យារវាង Singapore Grand Prix និងក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេស។

មួយវិញទៀត លោក Iswaran ត្រូវបានចោទប្រកាន់ពីបទទទួលបានសំបុត្រចូលរួមកម្មវិធីប្រណាំងរថយន្ត Formular One នៅឯ Singapore Grand Prix កាប្រកួតបាល់ទាត់ ការសម្តែងនៅចក្រភពអង់គ្លេស និងការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោក Ong ផងដែរ។

គួរបញ្ជាក់ថា សំបុត្រចំនួន​ ៥០សន្លឹកដែលគាត់ទទួលបាន ដើម្បីទស្សនាការប្រណាំងរថយន្តនៅសិង្ហបុរីនោះមានតម្លៃប្រហែល ១០៧ ៩០៦ដុល្លារអាមេរិក ខណៈដែលការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោក Ong ពីសិង្ហបុរីទៅកាន់ទីក្រុងដូហាមានតម្លៃប្រហែល ៤ ២៤១ដុល្លារអាមេរិក។

សូមជម្រាបថា បើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីបានបង្ហាញថា លោក Iswaran បានលាលែងពីតំណែងជារដ្ឋមន្ត្រីដឹកជញ្ជូន និងជាសមាជិកនៃគណបក្សសកម្មភាពប្រជាជនដែលជាបក្សកំពុងកាន់អំណាចសព្វថ្ងៃកាលពីថ្ងៃទី១៧ ខែមករាសប្តាហ៍នេះ៕

The post អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរី រងការចោទប្រកាន់អំពើពុករលួយ  appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តវរភាពគំរូរបស់សម្តេចតេជោ លើការងារប្រឆាំងអំពើពុករលួយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដោយបានគូសបញ្ជាក់ថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»។

ក្នុងសារលិខិតផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់ សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»។ សម្តេចបន្តថា បាវចនា ៥ ពាក្យនេះ ហើយប្រាកដណាស់ បើយើងឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ នោះសង្គមយើង និងយើងម្នាក់ៗនឹងបន្តទទួលបានភាពស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជន បានរួមគ្នាមិនឈប់ឈរ អស់រយៈពេល ៦ អាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការ ១)ការអប់រំ ដើម្បីម្នាក់ៗមិនចង់ពុករលួយ ២)ការបង្ការ ទប់ស្កាត់ ដើម្បីម្នាក់ៗមិនអាច ពុករលួយ ៣)ការអនុវត្តច្បាប់ ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ។

បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧នេះ សម្តេចប្តេជ្ញាបន្តវរភាពគំរូរបស់ សម្តេចតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលផ្ដោតអាទិភាពលើការងារទាំង ៥ រួមមាន៖ ទី១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផល ប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។ ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។ ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ ទី៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។ ទី៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ។

ក្រោមពាក្យស្លោក «បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចធិបតី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្របន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង៕ អត្ថបទ៖ អក្ខរា

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តវរភាពគំរូរបស់សម្តេចតេជោ លើការងារប្រឆាំងអំពើពុករលួយ appeared first on .

មេអង្គភាពប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី ជាប់សង្ស័យពាក់ព័ន្ធករណីពុករលួយ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ KPK លោក Firli Bahuri ត្រូវបានក្រុមប៉ូលិស កំណត់អត្តសញ្ញាណជាជនសង្ស័យ ទាក់ទងនឹងករណីពុករលួយ នៅក្នុងក្រសួងកសិកម្ម​ក្នុង​ប្រទេស។

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា ក្រុមប៉ូលិសអះអាងថា មានភ័ស្តុតាងគ្រប់គ្រាន់ សម្រាប់ចោទប្រកាន់លោក Firli ដោយមានឯកសារបញ្ជាក់​ពីចំនួនទឹកប្រាក់ប្រមាណ ៧,៤ពាន់លានរូពី ឬប្រហែល ៤៧៧ ៧៣០ដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតមួយនេះ។

ប៉ូលិសថែមទាំងអះអាងទៀតថា ទឹកប្រាក់មួយចំនួនធំខាងលើនេះ គឺលោក Firli បានយកចេញ​ពីក្រសួងកសិកម្មឥណ្ឌូណេស៊ី ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ខណៈមកទល់ពេលនេះ ប៉ូលិសបាន​សាកសួរមនុស្ស ៩១នាក់ ដែលជាសាក្សីក្នុងសំណុំរឿង ដែលបានបើកកាលពីខែតុលា។

សូមជម្រាបដែរថា បើសិនជាលោក Firli ពិតជារកឃើញថា បានប្រព្រឹត្តករណីពុករលួយមែន លោកនឹងប្រឈមជាមួយការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត តាមច្បាប់របស់រដ្ឋាភិបាលឥណ្ឌូណេស៊ី៕

The post មេអង្គភាពប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី ជាប់សង្ស័យពាក់ព័ន្ធករណីពុករលួយ appeared first on .

អង្គភាពប្រឆាំងអំពើពុករលួយបញ្ចេញឈ្មោះមន្ត្រី ៩រូបត្បិតមិនទាន់ឃើញចូលមកប្រកាសទ្រព្យសម្បត្តិ
យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការឱ្យចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ចេញដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបញ្ជីឈ្មោះមន្ត្រី ៩រូប ដែលមិនទាន់បានចូលខ្លួនមកបំពេញតាមបែបបទរដ្ឋបាល ស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈដែលមន្ត្រីរបស់ អ.ប.ព. បានព្យាយាមទាក់ទងទៅជាច្រើនលើកច្រើនសារ ប៉ុន្តែមិនអាចទំនាក់ទំនងបាន។

ក្រោមហេតុផលទំនាក់ទំនងទៅមិនបាននេះហើយ ទើបស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចប្រកាសជាសាធារណដល់សាមីខ្លួនឱ្យបានដឹង។ គួររំឮកថា ក្នុងខែមករា ឆ្នាំ២០២២នេះ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ បានចំនួន ៩៩.៨១% នៃចំនួនអ្នកត្រូវប្រកាសសរុប។

យោងតាម មាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ចែងថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវ ទ្រព្យសម្បត្តិរបស់ខ្លួនតាមបទបញ្ញត្តិនៃច្បាប់ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ ១០ម៉ឺនរៀល ទៅ ២លានរៀល ហើយត្រូវបង្ខំឱ្យប្រកាសទ្រព្រសម្បត្តិ ជូន អ.ប.ព. ជាកំហិត៕

The post អង្គភាពប្រឆាំងអំពើពុករលួយបញ្ចេញឈ្មោះមន្ត្រី ៩រូបត្បិតមិនទាន់ឃើញចូលមកប្រកាសទ្រព្យសម្បត្តិ appeared first on .