ប្រាក់បៀវត្សជាង១០លានដុល្លារ ត្រូវបានរកឃើញបើកលើសជូនមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ប្រាក់បៀវត្សជាង១០,៧លានដុល្លារ ត្រូវបានរកឃើញបើកលើសជូនមន្រ្តីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅចន្លោះឆ្នាំ២០២២ និង២០២៤ ដែលក្នុងនោះ ប្រាក់បៀវត្សជាង៩លានដុល្លារត្រូវបានបង្វែរចូលថវិកាជាតិវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំលើកទី៤៨ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សប្រមាណ ៤៣ ពាន់លានរៀល (ប្រមាណ ១០លានដុល្លារ) ដែលបានបើកលើសទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា ប្រាក់បៀវត្សបើកលើសនេះ ដោយសារមូលហេតុមកពីពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់បៀវត្សរដ្ឋ ២ កន្លែង៕