អង្គភាពប្រឆាំងអំពើពុករលួយបញ្ចេញឈ្មោះមន្ត្រី ៩រូបត្បិតមិនទាន់ឃើញចូលមកប្រកាសទ្រព្យសម្បត្តិ

សង្គម​និង​សេដ្ឋកិច្ច

យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការឱ្យចូលខ្លួនមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ចេញដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបញ្ជីឈ្មោះមន្ត្រី ៩រូប ដែលមិនទាន់បានចូលខ្លួនមកបំពេញតាមបែបបទរដ្ឋបាល ស្ដីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈដែលមន្ត្រីរបស់ អ.ប.ព. បានព្យាយាមទាក់ទងទៅជាច្រើនលើកច្រើនសារ ប៉ុន្តែមិនអាចទំនាក់ទំនងបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមហេតុផលទំនាក់ទំនងទៅមិនបាននេះហើយ ទើបស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចប្រកាសជាសាធារណដល់សាមីខ្លួនឱ្យបានដឹង។ គួររំឮកថា ក្នុងខែមករា ឆ្នាំ២០២២នេះ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ បានចំនួន ៩៩.៨១% នៃចំនួនអ្នកត្រូវប្រកាសសរុប។

យោងតាម មាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ចែងថា ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវ ទ្រព្យសម្បត្តិរបស់ខ្លួនតាមបទបញ្ញត្តិនៃច្បាប់ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ ១០ម៉ឺនរៀល ទៅ ២លានរៀល ហើយត្រូវបង្ខំឱ្យប្រកាសទ្រព្រសម្បត្តិ ជូន អ.ប.ព. ជាកំហិត៕