អភិបាលរាជធានីភ្នំពេញ

លោក ឃួង ស្រេង ជំរុញឲ្យសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព រួចរាល់ក្នុងខែមិថុនានេះ
មន្ទីរពេទ្យជាតិតេជោសន្តិភាព នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ គ្រោងនឹងសាងសង់រួចរាល់នៅក្នុងខែមិថុនានេះ ដើម្បីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលមានទីតាំងលើផ្លូវវិមានឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នាព្រឹកថ្ងៃទី៨ ខែមិថុនា ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ពេលនេះ មន្ទីរពេទ្យជាតិតេជោសន្ដិភាព បានចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានរហូតដល់១ម៉ឺនគ្រែ។

ជាមួយគ្នានោះលោកក៏ជម្រុញឱ្យក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd ដែលទទួលម៉ៅការសាងសង់ ឱ្យរៀបចំការងារដែលនៅសេសសល់ឱ្យបានស្អាត និងទាន់ពេលវេលា នឹងត្រូវស្ថាបនាឱ្យបានរួចរាល់ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

បើតាមលោក ឃួង ស្រេង មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ។ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ព្រោះមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។

គួរជម្រាបផងដែរថា មន្ទីរពេទ្យជាតិនេះ ស្ថាបនាដោយក្រុមហ៊ុន CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ ដែលមានអគារសម្រាកព្យាបាល និងសង្រ្គោះបន្ទាន់ អគារព្យាបាលកម្រិតធ្ងន់ អគារសម្រាកព្យាបាលកម្រិតស្រាល សរុបប្រមាណ១ម៉ឺនគ្រែ។ លើសពីនេះ មន្ទីរពេទ្យនេះ ក៏មានចំណតរថយន្ត សួនច្បារ សួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន និងអគារស្នាក់នៅសម្រាប់បុគ្គលិកផងដែរ៕

The post លោក ឃួង ស្រេង ជំរុញឲ្យសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព រួចរាល់ក្នុងខែមិថុនានេះ appeared first on .

ស្ពានខ្សែកាបកោះពេជ្រ-កោះនរា តម្លៃ ៣៨លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ
គិតមកដល់ពេលនេះ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា កំពុងដំណើការសាងសង់ជាធម្មតា ខណៈស្ពាននេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣ នេះ។ នេះបើតាមការឱ្យដឹងពី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ « បច្ចុប្បន្នភាពការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា គិតត្រឹមថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣ ហើយតាមផែនការ​គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ស្ពានខ្សែកាបកោះពេជ្រ-កោះនរានេះ ជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២»។

គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ ពិសី

The post ស្ពានខ្សែកាបកោះពេជ្រ-កោះនរា តម្លៃ ៣៨លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ appeared first on .

គ​ម្រោ​ងអ​ភិវឌ្ឍន៍​ជាង​១ពាន់​គ​ម្រោង បាន​​ស្នើ​សុំ​អ​នុ​ញ្ញាត​សាង​​សង់​​នៅ​ភ្នំពេ​ញ ក្នុ​ង​​​ឆ្នាំ២០​២២
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ គម្រោងសាង សង់​ជាង១ពាន់ បាន​និង​កំពុង​ដំណើរការក្នុងរាជធានីភ្នំពេញ ក្រោមទំហំវិនិយោគប្រមាណជាង៦០០លាន ដុល្លារអាមេរិក ។ ការ​ថ្លែង​បែបនេះរបស់​លោកអភិបាលរាជធានីភ្នំពេញដូចនេះ បាន​ធ្វើឡើងក្នុងពិធី​បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង​លើក​ទិសដៅការងារឆ្នាំ២០២៣ របស់​រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្នទោះបីជាសេដ្ឋកិច្ចជាតិរាំងស្ទះដោយវិបត្តិសាកល និងភាពមិនច្បាស់​លាស់​នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននឹង កំពុងដំណើរការសាងសង់ក្នុងរាជធានី​ភ្នំពេញ។ ក្នុងនោះ នៅឆ្នាំ២០២២ សំណើរនៃកាស្នើរសុំ​​សាង​សង់ ប្រមាណ ១ ១៣៩គម្រោង លើផ្ទៃក្រឡាសំណង់សរុប​​ចំនួន ​១,២១លានម៉ែត្រការ៉េ ឯទំហំ​វិនិយោគប៉ាន់ប្រមាណប្រហែលជា ៦០៥ លានដុល្លារអាមេរិក។

លើសពីនោះ លោក បានបន្ថែមថា ក្នុងនោះផ្សារទំនើបមានចំនួន៤ រួមមាន ផ្សារអ៊ីអនម៉ល៣, ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប ម៉ាក្រូជ្រោយចង្វា ,និងផ្សារទំនើប ព្រីន ត្រូវ​បាន​បើក​ដំណើ​រការបន្ថែមទៀត។

ដោយឡែក ចំពោះអាជីវកម្ម លោកអភិបាល បានសង្កត់ថា ​មានការកើនឡើងផងដែរ ក្នុងនោះ មាន​រោងចក្រ​ចំនួន ៧៦៦ រោងចក្រ និងឧស្សាហកម្មធុនតូច និង​សិប្បកម្មមានចំនួន ៥ ៤៧៦មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុបប្រមាណ ២ ០៦៨​លាន​ដុល្លារអាមេរិក បានផ្តល់ការងារដោយ​ផ្ទាល់​ដល់​កម្មករ កម្មការនី ប្រមាណ ៥១ម៉ឺននាក់ និងដោយប្រយោល​ជា​ច្រើន​​នាក់ថែមទៀតផងដែរ៕

The post គ​ម្រោ​ងអ​ភិវឌ្ឍន៍​ជាង​១ពាន់​គ​ម្រោង បាន​​ស្នើ​សុំ​អ​នុ​ញ្ញាត​សាង​​សង់​​នៅ​ភ្នំពេ​ញ ក្នុ​ង​​​ឆ្នាំ២០​២២ appeared first on .

ជប៉ុន សន្យានឹងរួមចំណែកជួយដោះស្រាយបញ្ហាចរាចរណ៍នៅភ្នំពេញ
ប្រទេសជប៉ុនបានសន្យានឹងរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញបន្ថែមទៀត បន្ទាប់ពីជប៉ុនបានជួយរាជធានីភ្នំពេញលើការដោះស្រាយបញ្ហាទឹកជំនន់បានជោគជ័យ។ នេះជាការលើកឡើងរបស់ លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួប សម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ប្រទេសជប៉ុនមានទំនាក់ទំនងការទូតជាមួយនឹង ប្រទេសកម្ពុជាបានយ៉ាងរឹងមាំ ខណៈដែលជប៉ុនជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុង ការនាំសន្តិភាពមកឲ្យកម្ពុជាជាមួយនឹងការផ្ដល់ជំនួយឥតសំណងនិងការផ្ដល់ជំនួយបច្ចេកទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ថែមទៀត។

លោក បន្តថា ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញថ្លើមចំពោះ ការអភិវឌ្ឍន៍រាជធានីភ្នំពេញរបស់យើង ដែលប្រទេសជប៉ុនបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេស ថែមទៀតតាមរយៈ ការមិនឲ្យកម្ពុជាសងបំណុលដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែក ស្វែង រកសន្តិភាពឲ្យប្រទេសកម្ពុជា របស់ប្រទេសជប៉ុន វាពិតបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេស ទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំនិងស្អិតរមួតទ្វេឡើង។

ជាការឆ្លើយតប លោក អូអ៊ិណូ អាត់ស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា ប្រទេសជប៉ុនបានជួយ រាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែក សម្រាប់ បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា ប្រទេសជប៉ុននិងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែក នាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ៕

The post ជប៉ុន សន្យានឹងរួមចំណែកជួយដោះស្រាយបញ្ហាចរាចរណ៍នៅភ្នំពេញ appeared first on .

អ្នកឧកញ៉ា ពុង ឃាវសែ យកអង្ករ២០០តោនជាអំណោយរបស់សម្តេចតេជោ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ
អង្ករចំនួន ២០០តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបាន អ្នកឧកញ៉ា ពុង ឃាវសែ នាំយកមកប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២៣ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកទូច សំណាង តំណាងឱ្យអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC នៅសាលារាជធានីភ្នំពេញ។

នៅឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអំណរគុណ ចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវអង្ករ ចំនួន២០០តោននេះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានោះ អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយឈរលើ ស្មារតីសាមគ្គី និងជួយទំនុកបម្រុងគ្នាក្នុងគ្រាលំបាក តាមរយៈការឧបត្ថម្ភគ្រឿងបរិភោគជាអង្ករនេះ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុក ដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញផងដែរ៕

The post អ្នកឧកញ៉ា ពុង ឃាវសែ យកអង្ករ២០០តោនជាអំណោយរបស់សម្តេចតេជោ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ appeared first on .

លោក ឃួង ស្រេង ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ឋានៈស្មើរដ្ឋមន្ត្រី
លោក ឃួង ស្រេង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្ប​ន្ន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/១៤៩ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

លោក ឃួង ស្រេង បច្ចុប្បន្នជាអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងកាលពីឆ្នាំ​២០១៧ ជំនួស​លោក ប៉ា សុជាតិវង្ស។ នៅឆ្នាំ២០២១ លោកក៏​​ទទួល​បាន​ការ​តែងតាំង​ជា​ថ្មី​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​សម្រាប់​អាណត្តិ​ទី​២។

លោក ឃួង ស្រេង ត្រូវ​បានគេស្គាល់ថា​ជា​មនុស្ស​ជំនិត​និង​ជា​ទំពាំង​ដែល​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នគរោបនីយកម្ម​និង​សំណង់​ បាន​បណ្តុះ​បណ្តាល​ដោយ​ផ្ទាល់​ដៃ​ អំឡុង​​កាន់​តំណែង​​ជា​​អភិបាល​រាជធានី​ភ្នំពេញ​អំឡុង​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០៣។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ មុន​ឡើង​ជា​អភិបាលរាជធានី​ភ្នំពេញ។ លោក​ ធ្លាប់​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​ជាមន្ត្រី​សាលា​ខណ្ឌ​ទួលគោក​នៅ​ឆ្នាំ​២០០៨ និង​ពីឆ្នាំ១៩៩៩-២០០៨ ​ជា​អភិបាល​រង​ខណ្ឌ​ទួលគោក។ ​ឆ្នាំ២០០៨-២០០៩ តែងតាំងជា​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​។ ចាប់​ពី​ឆ្នាំ២០០៩-២០១២ ​ជា​អភិបាល​ខណ្ឌ​សែនសុខ និង​ឆ្នាំ២០១២-២០១៧ ជា​អភិបាលរង​រាជធានី​ភ្នំពេញ។

សូមជម្រាបជូនថា គិត​តាម​លេខ​រៀង​​ពី​ឆ្នាំ​១៩៤១ មក ​​លោក ឃួង ស្រេងគឺ​ជា​ឥស្សរជន​ទី ១៨ ដែល​ឡើង​គ្រប់​គ្រងតំណែង​ជា​អភិបាល​​រាជធានី​ភ្នំពេញ៕

The post លោក ឃួង ស្រេង ទទួលការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ឋានៈស្មើរដ្ឋមន្ត្រី appeared first on .

លោក ឃ្លាំង ហួត៖ កុងសុីទទួលបញ្ចាំរបស់ចោរ, ទ្រព្យគ្មានឯកសារ,ការប្រាក់ខ្ពស់,មិនបង់ពន្ធជូនរដ្ឋ ត្រូវដាក់ទោស
អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឱ្យមានវិធានការដាក់ទោសតាមច្បាប់លើកុងសុីទទួលបញ្ចាំដែលទទួលបញ្ចាំរបស់ចោរ, ទ្រព្យគ្មានឯកសារ,យកការប្រាក់ខ្ពស់ខុសច្បាប់ និងទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋជាដើម។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃចន្ទ ទី២៦ កញ្ញានេះ បានស្នើឱ្យប្រជាជនរាជធានីភ្នំពេញត្រូវចូលរួមសហការជាពលរដ្ឋល្អក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងសុីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀនទូទាំងរាជធានីភ្នំពេញ។

វិធានការអាជ្ញាធររាជធានីភ្នំពេញ ផ្តើម​បើក​យុទ្ធនាការ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ បន្ទាប់ពីមានបទបញ្ជារពីនាយករដ្ឋមន្ត្រី ​សម្តេចតេជោ ហ៊ុន សែន៕

The post លោក ឃ្លាំង ហួត៖ កុងសុីទទួលបញ្ចាំរបស់ចោរ, ទ្រព្យគ្មានឯកសារ,ការប្រាក់ខ្ពស់,មិនបង់ពន្ធជូនរដ្ឋ ត្រូវដាក់ទោស appeared first on .

លោក ឃួង ​ស្រេង ៖ រាជធា​នីភ្នំ​ពេញ​​មាន​គ​ម្រោង​សាង​សង់ជាង​១ពា​ន់គម្រោង គិត​ត្រឹម​ឆ្នាំ ២​០១៩
ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា វិស័យសំ​ណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩ ទទួលបាននូវគម្រោងសាងសង់ចំនួន ១០៣០​គម្រោង ដែលមានទំហំទុនវិនិយោគ ប្រមាណប្រហែលជា ៣,៤ពាន់លាន​ដុល្លារអា​មេរិក។

អភិបាលរាជធានីភ្នំពេញ
ថ្លែងឲ្យដឹងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលអំពីច្បាប់ ស្តីពីសំណង់ដល់អាជ្ញាធរ
មានសមត្ថកិច្ច និងអ្នកពាក់ព័ន្ឋចាំបាច់នៅថ្នាក់ក្រោមជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពេលថ្មីៗនេះ។

ថ្លែងទៅកាន់មន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលជាង ៣០០នាក់  លោក ឃួង ស្រេង អភិបា​លរាជ​ធានីភ្នំពេញ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោល​បំណងដើម្បីបញ្ជៀបការយល់ដឹងច្បាប់ស្តីពីសំណង់ និងដើម្បីលើកកំពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងលើវិស័យសំណង់។

បើតាមអភិបាលរាជធានីភ្នំពេញ វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩កន្លងទៅ យើងមានសំណង់បុរី និងបណ្តុំផ្ទះល្វែងចំនួន ២៣៧កន្លែង អគារខ្ពស់ៗចំនួន ៤ជាន់​ឡើងទៅមានចំនួន ១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន ៦៣៤ទីតាំង សណ្ឋាគារ​ផ្កាយ​៥ ចំនួន ៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន ២៦០ទីតាំង និងទទួលបាននូវ​គម្រោង​សាង​សង់​ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់​ប្រមាណប្រ​ហែលជា ៣,៤ពាន់លានដុល្លារអាមេរិក។

អភិបាលរាជធានីភ្នំពេញរូបនេះ ក៏បានឲ្យដឹងបន្តថា ទន្ទឹមនឹងការរីកចំរើន​នេះរាជធា​នីភ្នំពេញ ក៏មានបញ្ហាប្រឈមយ៉ាងខ្លាំងផងដែរ ពិសេសលើវិស័យសំណង់នេះ ព្រោះថា សំណង់កាន់តែច្រើន ទំហំកាន់តែធំ អគារកាន់តែខ្ពស់ ធ្វើអោយយើងកាន់តែស្មុកស្មាញ ដែលទាមទាឲ្យយកចិត្តទុកដាក់ពង្រឹងយន្តការគ្រប់គ្រងរាល់ដំណើរការសាងសង់ និងការដ្ឋានសំណង់ ទាំងអស់ឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារ គុណភាព បច្ចេកទេស​សាងសង់ ដើម្បីធានាភាពរឹងមាំ សោភណ្ឌភាព គុណភាពសំណង់និង​ដើម្បីបញ្ជៀស​គ្រោះថ្នាក់ការងារដែលកើតឡើងដោយយថាហេតុ៕ អត្ថបទ៖ សិរីកា

The post លោក ឃួង ​ស្រេង ៖ រាជធា​នីភ្នំ​ពេញ​​មាន​គ​ម្រោង​សាង​សង់ជាង​១ពា​ន់គម្រោង គិត​ត្រឹម​ឆ្នាំ ២​០១៩ appeared first on .