អូម៉ង់

អ៊ីរ៉ង់ និងអូម៉ង់ កាន់តែខិតជិតក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអូម៉ង់ កាលពីពេលថ្មីៗនេះ បានពិភាក្សាគ្នាអំពីក្របខ័ណ្ឌសម្រាប់ការបង្កើតច្រករបៀងបណ្តោះអាសន្នតាមរយៈច្រកសមុទ្រ Hormuz និងគម្រោងសម្អាតមីនតាមបណ្តោយផ្លូវសមុទ្រដ៏សំខាន់មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr bin Hamad Al Busaidi និងសមភាគីអ៊ីរ៉ង់ គឺលោក Abbas Araghchi បានជួបពិភាក្សាគ្នា នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី២៥ ខែសីហា អំពីផែនទីបង្ហាញផ្លូវជាដំណាក់កាល រួមទាំងការបង្កើតច្រករបៀងបណ្តោះអាសន្នតាមរយៈច្រកសមុទ្រ Hormuz និងឯកភាពលើគម្រោងរួមគ្នាដើម្បីសម្អាតមីននៅទីនោះ។

មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរនឹងបន្តការចរចាអំពីបច្ចេកទេស ដើម្បីកំណត់ច្រករបៀងសមុទ្ររយៈពេលវែង និងយន្តការគ្រប់គ្រងច្រកសមុទ្រនាពេលអនាគត ក៏ដូចជាយន្តការសម្រាប់ការចែករំលែកព័ត៌មាន ការគ្រប់គ្រងចរាចរណ៍ និងការផ្តល់សេវាសន្តិសុខ រួមទាំងសេវាកម្មសមុទ្រពាក់ព័ន្ធផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចប្រជុំនេះ លោក Albusaidi បានសម្តែងក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងប្រកាសពីការបង្កើតផ្លូវឆ្លងកាត់បណ្តោះអាសន្នតាមរយៈច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយលោកថែមទាំងបានមានប្រសាសន៍ទៀតថាការគ្រប់គ្រងច្រកសមុទ្រនាពេលអនាគត និងដំណោះស្រាយរយៈពេលវែងនឹងត្រូវបានអនុវត្តនៅពេលវេលាសមស្របណាមួយ។

គួរជម្រាបជូនផងដែរថា ការប្រកាសនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា មីនរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ទាំងអស់នៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានដកចេញ ឬបំផ្ទុះចោល។ មេសេតវិមានរូបនេះ ថែមទាំងបានព្រមានទៀតថា សហរដ្ឋអាមេរិកនឹងបំផ្លាញនាវាអ៊ីរ៉ង់ណាមួយដែលបន្តដាក់មីនបន្ថែមភ្លាមៗ៕​

The post អ៊ីរ៉ង់ និងអូម៉ង់ កាន់តែខិតជិតក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា appeared first on .

លោក ត្រាំ​ គំរាមទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ បើហ៊ានរារាំងអាមេរិក នៅច្រក Hormuz
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា លោកនឹងបញ្ជាឱ្យវាយប្រហារតាមអាកាសលើអូម៉ង់ ប្រសិនបើប្រទេសនៅរដ្ឋឈូងសមុទ្រនេះ រារាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក នៅក្នុងច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសជាមួយ Fox News នៅថ្ងៃទី១៨ សីហាថា ៖”ប្រសិនបើអូម៉ង់រារាំងសហរដ្ឋអាមេរិក យើងនឹងទម្លាក់គ្រាប់បែកលើប្រទេសនោះឲ្យក្លាយទៅជាបំណែកៗ”។

គួរឲ្យដឹងផងដែរថា អូម៉ង់មានទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជិត ២០០ឆ្នាំមកហើយ ដែលធ្វើឱ្យប្រទេសនេះ បានក្លាយជាដៃគូ និងសម្ព័ន្ធមិត្តចំណាស់ជាងគេបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែទន្ទឹមនឹងនេះ អូម៉ង់ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ផងដែរ ហើយពលរដ្ឋនៃប្រទេសទាំងពីរតែងតែធ្វើអន្តរកម្ម និងធ្វើពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប្រចាំ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ បានគំរាមវាយប្រហារអូម៉ង់ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននោះ។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីខែឧសភា ប្រធានាធិបតីអាមេរិករូបនេះ​ក៏បានគំរាម «បំផ្ទុះ» អូម៉ង់ផងដែរ ប្រសិនបើពួកគេចង់សហការជាមួយអ៊ីរ៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz នោះ។

ជម្រាបជូនផងដែរថា ជុំវិញការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ បានកើតឡើងនៅពេលដែលពេលវេលាកំណត់ ៦០ថ្ងៃ សម្រាប់ការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រូវបានបញ្ចប់នៅថ្ងៃនេះ ដោយគ្មានផែនការជាក់លាក់ណាមួយត្រូវបានប្រកាសដើម្បីបញ្ចប់ជម្លោះនោះទេ៕​

The post លោក ត្រាំ​ គំរាមទម្លាក់គ្រាប់បែកកម្ទេចប្រទេសអូម៉ង់ បើហ៊ានរារាំងអាមេរិក នៅច្រក Hormuz appeared first on .

អ៉ីរ៉ង់ ប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងជាមួយអូម៉ង់ពាក់ព័ន្ធលើការគ្រប់គ្រងច្រកសមុទ្រ Hormuz
ទីបំផុត អ៉ីរ៉ង់ បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់ហើយពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz រួមគ្នា ប៉ុន្តែនោះដែរមិនបានលើកឡើងអំពីការចូលរួមពីសហរដ្ឋអាមេរិកនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Al Jazeera។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei ដែលបាននិយាយនៅថ្ងៃទី៥ ខែសីហាថា អ៊ីរ៉ង់ និងអូម៉ង់បានព្រមព្រៀងគ្នាលើកូអរដោនេនៃផ្លូវដឹកជញ្ជូនដែលបានស្នើឡើង។

លោក Baghaei បាននិយាយទៀតថា អ៊ីរ៉ង់ និងអូម៉ង់កំពុងបញ្ចប់ជំហានចុងក្រោយដើម្បីចេញសេចក្តីថ្លែងការណ៍រួមលើកិច្ចព្រមព្រៀងនេះ ដោយមានលក្ខខណ្ឌថា “ភាគីទីបី” នឹងមិនអាចជ្រៀតជ្រែកក្នុងការចរចានេះបានទេ ដែលនេះហាក់ដូចជាចង់សំដៅទៅលើសហរដ្ឋអាមេរិកចំៗតែម្តង។

ទន្ទឹមនងនេះ ប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB ពីមុនបានដកស្រង់ប្រភពមួយដោយនិយាយថា កិច្ចព្រមព្រៀងដែលអាចធ្វើទៅបានរវាងអ៊ីរ៉ង់ និងអូម៉ង់ទាក់ទងនឹងច្រកសមុទ្រ Hormuz មិនមានន័យថាផ្លូវទឹកនេះនឹងត្រូវបានបើកឡើងវិញភ្លាមៗនោះទេ ហើយវាក៏មិនអាចធានាបានថាផ្លូវទឹកនេះនឹងមានសុវត្ថិភាពទាំងស្រុងផងដែរ។

គួរជម្រាបជូនផងដែរថា ព័ត៌មាននេះលេចចេញជារូបរាងឡើងក្នុងចំណោមសេចក្តីថ្លែងការណ៍ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្រទេសខ្លួនកំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយធ្វើឲ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz នឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ។ ប្រមុខសេតវិមានរូបនេះ ក៏បានព្រមានអំពីការប្រើ “វិធានការដ៏ខ្លាំងក្លា” ប្រសិនបើលទ្ធផលមិនដូចការរំពឹងទុក ផងដែរ៕​

The post អ៉ីរ៉ង់ ប្រកាសពីការសម្រេចបានកិច្ចព្រមព្រៀងជាមួយអូម៉ង់ពាក់ព័ន្ធលើការគ្រប់គ្រងច្រកសមុទ្រ Hormuz appeared first on .

អ៉ីរ៉ង់ និងអូម៉ង់ កាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងមួយជុំវិញការគ្រប់គ្រងច្រក Hormuz រួមគ្នា
អ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ​បានអះអាងថាខ្លួនកំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយជាមួយប្រទេសអូម៉ង់លើយន្តការសម្រាប់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ដោយសង្កត់ធ្ងន់ថាស្ថានភាពនៅក្នុងច្រកសមុទ្រនេះ នឹងមិនពេលមុនជម្លោះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមលោក Hassan Qashqavi អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃទី២ ខែសីហាថា ទីក្រុងតេអេរ៉ង់ កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុង Muscat ទាក់ទងនឹងច្រកសមុទ្រ Hormuz ដោយបញ្ជាក់ថាអ្នកសម្របសម្រួលកំពុងធ្វើការដើម្បីស្តារអនុស្សរណៈនៃការយោគយល់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ពីមុនបានពិពណ៌នាអំពីការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្កាតថាបានចូលដល់ “ដំណាក់កាលចុងក្រោយ” ហើយរបាយការណ៍មួយដែលបានដាក់ជូនទៅកាន់គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ក៏បានបង្ហាញថាការចរចាជាមួយអូម៉ង់ ក៏កំពុងខិតជិតបញ្ចប់ផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail Baghaeiបាននិយាយផងដែរថា ទីក្រុងតេអេរ៉ង់ និងទីក្រុង Muscat កំពុងមានគោលបំណងបង្រួបបង្រួមផ្លូវសមុទ្រថ្មីមួយឆ្លងកាត់ច្រក Hormuz ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ក្នុងគោលបំណងធានាសិទ្ធិអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ប្រទេសទាំងពីរ។

គួរជម្រាបជូនផងដែរថា ជុំវិញព័ត៌មាននេះត្រូវបានចេញផ្សាយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងខិតជិតចាប់ផ្តើមហើយ ដោយអះអាងទៀតថា កិច្ចព្រមព្រៀងលើច្រក Hormuz និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ក៏នឹងត្រូវបានសម្រេចដូចគ្នា៕​

The post អ៉ីរ៉ង់ និងអូម៉ង់ កាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងមួយជុំវិញការគ្រប់គ្រងច្រក Hormuz រួមគ្នា appeared first on .

អ៊ីរ៉ង់ និងអូម៉ង់ កំពុងសិក្សាលើជម្រើសប្រមូលថ្លៃសេវាពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz
រដ្ឋាភិបាលអ៊ីរ៉ង់ និងអូម៉ង់ បានប្រកាសថា ពួកគេនឹងសិក្សាលើវិធីដើម្បីគិតថ្លៃសេវាសម្រាប់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈពេលដែលមានការអះអាងពីអធិបតេយ្យភាពរបស់ពួកគេនៅលើតំបន់ដ៏សំខាន់នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២៣ ខែមិថុនា អ៊ីរ៉ង់ និងអូម៉ង់ បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់ពួកគេលើទឹកដីសមុទ្ររៀងៗខ្លួន។ ភាគីទាំងពីរបានយល់ព្រមរក្សាការសន្ទនាលើបញ្ហានេះតាមរយៈក្រុមការងាររួមគ្នាមួយ រវាងក្រសួងការបរទេសរៀងៗខ្លួន។ ក្រុមនេះមានគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងសកម្មភាពសមុទ្រនាពេលអនាគតនៅក្នុងច្រកសមុទ្រ Hormuz ដែលផ្តោតលើសេវាកម្មដែលត្រូវផ្តល់ជូនទាក់ទងនឹងបញ្ហានេះ និងការចំណាយពាក់ព័ន្ធស្របតាមស្តង់ដារអន្តរជាតិ។

ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយបន្ទាប់ពីប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានជួបជាមួយស្តេចស៊ុលតង់អូម៉ង់ Emir Haitham bin Tariq និងរដ្ឋមន្ត្រីការបរទេសលោក Badr Albusaidi នៅរដ្ឋធានី Muscat កាលពីពេលថ្មីៗនេះ។

គួរជម្រាបជូនផងដែរថា ទីក្រុងតេអេរ៉ង់បានប្រកាសម្តងហើយម្តងទៀតអំពីផែនការប្រមូល “ថ្លៃសេវាផ្លូវសមុទ្រ” ពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ ជំនួសឱ្យថ្លៃសេវាដឹកជញ្ជូន ខណៈផែនការនេះត្រូវបានជំទាស់យ៉ាងខ្លាំងដោយសហរដ្ឋអាមេរិក។ លោក Ghalibaf បាននិយាយថា អ៊ីរ៉ង់នឹងលើកលែងថ្លៃយកសេវារយៈពេល ៦០ថ្ងៃ ដូចដែលបានចែងនៅក្នុងអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកថ្មីៗនេះ៕​

The post អ៊ីរ៉ង់ និងអូម៉ង់ កំពុងសិក្សាលើជម្រើសប្រមូលថ្លៃសេវាពីនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz appeared first on .

អាមេរិក គំរាមដាក់ទណ្ឌកម្មលើអូម៉ង់ បើប្រទេសនេះចូលរួមយកថ្លៃសេវានៅច្រកសមុទ្រ Hormuz
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានព្រមានថា ខ្លួននឹងកំណត់គោលដៅលើប្រទេសអូម៉ង់ សម្រាប់ការដាក់ទណ្ឌកម្ម ប្រសិនបើប្រទេសនេះចូលរូមក្នុងការបង្កើតយន្តការប្រមូលថ្លៃសេវាពីកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Bessent បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៨ ឧសភាថា ប្រទេសអូម៉ង់គួរតែដឹងច្បាស់ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងទៅនឹងភាគីណាមួយដែលចូលរួមសម្របសម្រួលលើការយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz មិនថាដោយផ្ទាល់ ឬប្រយោលនោះទេ។ ហើយបើដៃគូណាមួយដែលចូលរួម នឹងទទួលរងនឹងនូវទណ្ឌកម្ម។

រដ្ឋមន្ត្រីរូបនេះ ក៏បានព្រមានទៀតផងដែរថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអត់ឱនចំពោះការប៉ុនប៉ងណាមួយចំពោះការដាក់ប្រព័ន្ធថ្លៃសេវាឆ្លងកាត់នៅច្រកសមុទ្រ Hormuz នោះទេ ដោយនេះគឺចង់សំដៅទៅលើសំណើរបស់អ៊ីរ៉ង់ ជាផ្នែកមួយនៃកិច្ចព្រមព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបជូនផងដែរថា ការគំរាមកំហែងនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើរដ្ឋបាលច្រកសមុទ្រឈូងសមុទ្រពែរ្ស (PGSA) ជាអង្គការមួយដែលបង្កើតឡើងដោយអ៊ីរ៉ង់ ដើម្បីត្រួតពិនិត្យច្រកសមុទ្រ Hormuz៕​

The post អាមេរិក គំរាមដាក់ទណ្ឌកម្មលើអូម៉ង់ បើប្រទេសនេះចូលរួមយកថ្លៃសេវានៅច្រកសមុទ្រ Hormuz appeared first on .

លោក ត្រាំ គំរាមកម្ទេចអូម៉ង់ បើហ៊ានចូលរួមសហការជាមួយអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងកម្ទេចប្រទេសអូម៉ង់ ប្រសិនបើពួកគេចង់ចូលរួមសហការជាមួយអ៊ីរ៉ង់ក្នុងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍នេះឡើង ក្នុងអឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន នៅថ្ងៃទី២៧ ឧសភា នៅពេលដែលលោកត្រូវបានគេសួនាំអំពីការទទួលយកកិច្ចព្រមព្រៀងរយៈពេលខ្លីដែលនឹងអនុញ្ញាតឲ្យអូម៉ង់ និងអ៊ីរ៉ង់គ្រប់គ្រងរួមគ្នាលើច្រកសមុទ្រ Hormuz ឬអត់។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ៖” វាមិនអាចទៅរួចទេ ច្រកសមុទ្រនេះត្រូវតែបើកចំហសម្រាប់មនុស្សគ្រប់គ្នា។ វាជាដែនទឹកអន្តរជាតិ ហើយវាគ្មានរណាម្នាក់អាចគ្រប់គ្រងលើវាបាននោះទេ។ អូម៉ង់ត្រូវយល់ពីរឿងនេះ ដូចអ្នកដទៃទៀតដែរ បើមិនដូច្នេះទេ យើងនឹងកម្ទេចពួកគេ”។

យោងតាមស្ថិតិរបស់លោក Aaron Blake អ្នកអធិប្បាយរបស់ CNN បាននិយាយថា អូម៉ង់ គឺជាប្រទេសទី ១៥ ហើយ ដែលលោក ត្រាំ បានគំរាមកំហែងវាយប្រហារ ផ្តល់លទ្ធភាពនៃការវាយប្រហារ ឬបើកវាយប្រហារពិតប្រាកដ ក្នុងអំឡុងពេលពីរអាណត្តិរបស់លោកជាប្រធានាធិបតីអាមេរិក។

គួរឲ្យដឹងថា អូម៉ង់ ដែលជាប្រទេសមួយត្រូវបានគេស្គាល់ ដោយសារជំហរអព្យាក្រឹតរបស់ខ្លួន មិនដែលបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចែករំលែកការគ្រប់គ្រងច្រកសមុទ្រ Hormuz ជាមួយអ៊ីរ៉ង់ឡើយ។ សហរដ្ឋអាមេរិក និងអូម៉ង់ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធដែលមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ដែលមានរយៈពេលជាង ២០០ឆ្នាំមកហើយផងដែរ។

គួរជម្រាបជូនថា នៅក្នុងសម័យសន្តិភាព ច្រកសមុទ្រ Hormus គឺជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិប្រហែល ២០% របស់ពិភពលោក។ ច្រកសមុទ្រនេះត្រូវបានគ្រប់គ្រងរួមគ្នាដោយអ៊ីរ៉ង់ និងអូម៉ង់ មិនត្រូវបានចាត់ទុកថាជាដែនទឹកអន្តរជាតិទេ ហើយកប៉ាល់អាចឆ្លងកាត់វាបានដោយឥតគិតថ្លៃសេវា៕​

The post លោក ត្រាំ គំរាមកម្ទេចអូម៉ង់ បើហ៊ានចូលរួមសហការជាមួយអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz appeared first on .

អ៊ីរ៉ង់ថាខ្លួននឹងធ្វើការជាមួយអូម៉ង់ ដើម្បីត្រួតពិនិត្យលើការចេញ-ចូលនៅច្រកសមុទ្រ Hormuz
អ៊ីរ៉ង់បានប្រកាសថាខ្លួនកំពុងធ្វើការជាមួយប្រទេសអូម៉ង់ដើម្បីរៀបចំច្បាប់ដើម្បីត្រួតពិនិត្យចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយមានគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញសំខាន់ឡើងវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ នៅថ្ងៃទី២ ខែមេសាថា អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា នាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវការត្រួតពិនិត្យ និងការសម្របសម្រួលពីអ៊ីរ៉ង់ និងអូម៉ង់ មុនពេលអាចធ្វើចរាចរណ៍បាន។

មិនតែប៉ុណ្ណោះ លោក Gharibabadi ថែមទាំងបាននិយាយទៀតថា ៖”ជាការពិតណាស់ តម្រូវការទាំងនេះមិនមានន័យថាវាជាការរឹតត្បិតនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដើម្បីសម្រួល និងធានាសុវត្ថិភាពរបស់នាវាដែលឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ ក៏ដូចជាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរ ផងដែរ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខាងមន្ត្រីរបស់ប្រទេសអូម៉ង់ហាក់មិនទាន់បានធ្វើការឆ្លើយតបវិញទៅលើព័ត៌មាននេះនៅឡើយនោះទេ។ ហើយកាលពីខែមុន មន្ត្រីអូម៉ង់ ធ្លាប់បាននិយាយថា ពួកគេកំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបង្កើតកិច្ចព្រមព្រៀងសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី៕

The post អ៊ីរ៉ង់ថាខ្លួននឹងធ្វើការជាមួយអូម៉ង់ ដើម្បីត្រួតពិនិត្យលើការចេញ-ចូលនៅច្រកសមុទ្រ Hormuz appeared first on .