អូស្រ្តាលី

អូស្រ្តាលី គ្រោងចាយលុយ ៧ពាន់លានដុល្លារ ដើម្បីបង្កើនទុនបម្រុងប្រេងជាតិ
នាយករដ្ឋមន្ត្រី លោក Anthony Albanese បាននិយាយកាលពីថ្ងៃទី៦ ខែឧសភាថា អូស្ត្រាលី នឹងចំណាយទឹកប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើប្រមាណ ៧,២២ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញស្តុកប្រេងជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Albanese បាននិយាយទៀតថា ស្តុកប្រេងឥន្ធនៈ និងទុនបម្រុងដែលនឹងត្រូវពង្រីកនេះ​ អាចផ្ទុកប្រេងសរុបប្រហែល ១ ពាន់លានលីត្រ (២៦៤ លានហ្គាឡុង) នឹងធានាថា អូស្ត្រាលីអាចរក្សាទុកប្រេងឥន្ធនៈយ៉ាងហោចណាស់ ៥០ថ្ងៃ ដើម្បីការពារប្រទេសពីវិបត្តិផ្គត់ផ្គង់នាពេលអនាគត។

គួរឲ្យដឹងថា ប្រទេសអូស្ត្រាលីនាំចូលប្រេងឥន្ធនៈប្រហែល ៨០% នៃប្រេងសរុបរបស់ខ្លួន ហើយបានជួបប្រទះនឹងការខ្វះខាតក្នុងស្រុក ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅមជ្ឈិមបូព៌ា។ ទុនបម្រុងបច្ចុប្បន្នរបស់ប្រទេសនេះ មានការផ្គត់ផ្គង់បានប្រហែលត្រឹម ៣០ថ្ងៃប៉ុណ្ណោះ ខណៈភាគច្រើនត្រូវពឹងផ្អែកលើស្តុកដែលរក្សាទុកដោយក្រុមហ៊ុនឯកជន។

ជម្រាបជូនទៀតថា កញ្ចប់ថវិកាចំនួន ១០ពាន់លានដុល្លារអូស្ត្រាលីនេះ នឹងរួមបញ្ចូលថវិកាចំនួន ៣,២ពាន់លានដុល្លារអូស្ត្រាលី សម្រាប់ទុនបម្រុងប្រេងឥន្ធនៈ ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្តុកប្រេងម៉ាស៊ូត ក៏ដូចជាប្រេងឥន្ធនៈអាកាសចរណ៍រយៈពេលវែង ផងដែរ៕

The post អូស្រ្តាលី គ្រោងចាយលុយ ៧ពាន់លានដុល្លារ ដើម្បីបង្កើនទុនបម្រុងប្រេងជាតិ appeared first on .

អូស្ត្រាលី ត្រៀមយកពន្ធក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រាប់លានដុល្លារ បើមិនព្រមអនុវត្តច្បាប់ក្នុងស្រុក
រដ្ឋាភិបាលអូស្ត្រាលី បាននិយាយនៅថ្ងៃទី២៨ ខែមេសាថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Meta, Google របស់ Alphabet និង TikTok ជាដើម អាចប្រឈមមុខនឹងការបង់ប្រាក់រាប់លានដុល្លារ ប្រសិនបើពួកគេមិនចរចាកិច្ចព្រមព្រៀងដើម្បីផ្តល់ផលចំចេញទៅឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកសម្រាប់ព័ត៌មាន នៅលើវេទិការបស់ពួកគេទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ពាក់ព័ន្ធនឹងការលើកទឹកចិត្តចំពោះការចរចាកិច្ចព្រមព្រៀងព័ត៌មានដែលបានស្នើឡើងនេះ នឹងតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងបី បង់ពន្ធបន្ថែម ២,២៥% លើប្រាក់ចំណូលក្នុងស្រុករបស់ពួកគេ លុះត្រាតែពួកគេអាចសម្រេចបានកិច្ចព្រមព្រៀង ដោយប្រាក់ចំណូលនឹងត្រូវបញ្ជូនទៅកាន់ក្រុមហ៊ុនព័ត៌មាន ដើម្បីជំរុញវិស័យព័ត៌មានអូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអូស្រ្តាលី លោកស្រី Anika Wells បានប្រាប់សន្និសីទសារព័ត៌មានថា ៖”ប្រជាជនកំពុងទទួលបានព័ត៌មានរបស់ពួកគេដោយផ្ទាល់ពីបណ្តាញសង្គម Facebook ពី TikTok និងពី Google ហើយយើងជឿថាវាយុត្តិធម៌ណាស់ដែលវេទិកាឌីជីថលធំៗរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់វិស័យសារព័ត៌មាន ដែលបង្កើនប្រសិទ្ធភាពនៃព័ត៌មានរបស់ពួកគេ និងជំរុញប្រាក់ចំណូលរបស់ពួកគេ”។

មិនតែប៉ុណ្ណោះ លោកស្រី Wells ក៏បានបន្ថែមទៀតថា វេទិកាទាំងនោះ គួរតែធ្វើកិច្ចព្រមព្រៀងជាមួយអង្គការព័ត៌មាន ហើយប្រសិនបើពួកគេសម្រេចចិត្តមិនធ្វើបែបនេះទេ នោះពួកគេនឹងបញ្ចប់ទៅដោយចំណាយកាន់តែច្រើន៕

The post អូស្ត្រាលី ត្រៀមយកពន្ធក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗ រាប់លានដុល្លារ បើមិនព្រមអនុវត្តច្បាប់ក្នុងស្រុក appeared first on .

Microsoft បង្កើនការវិនិយោគជិត ១៨ពាន់លានដុល្លារ ជំរុញបញ្ញាសិប្បនិម្មិតនៅអូស្រា្តលី​
ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ ២៥ពាន់លានដុល្លារអូស្ត្រាលី (១៧,៩ពាន់លានដុល្លារ) នៅក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំ២០២៩ ដើម្បីជំរុញសមត្ថភាពកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគរបស់ខ្លួនចុងក្រោយនេះ នឹងជួយពង្រីកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ Azure AI និង Cloud របស់ខ្លួន ដើម្បីពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងជំរុញជំនាញ AI។

លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា ៖”ប្រទេសអូស្ត្រាលីមានឱកាសដ៏ធំសម្បើមក្នុងការបកប្រែ AI ទៅជាកំណើនសេដ្ឋកិច្ចពិតប្រាកដ និងអត្ថប្រយោជន៍សង្គម។ នោះហើយជាមូលហេតុដែលយើងកំពុងធ្វើការវិនិយោគដ៏ធំបំផុតរបស់យើងនៅក្នុងប្រទេសអូស្ត្រាលីរហូតមកដល់បច្ចុប្បន្ន”។

ជម្រាបជូនថា ការផ្លាស់ប្តូរនេះធ្វើឡើង បន្ទាប់ពីមានការវិនិយោគចំនួន ៥ពាន់លានដុល្លារអូស្ត្រាលីរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ២០២៣ ដែលមានគោលបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ Cloud និង AI របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី៕​

The post Microsoft បង្កើនការវិនិយោគជិត ១៨ពាន់លានដុល្លារ ជំរុញបញ្ញាសិប្បនិម្មិតនៅអូស្រា្តលី​ appeared first on .

អូស្រា្តលី ងាកទៅរកសិង្ហបុរីឲ្យជួយផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្រោយវិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់
អូស្ត្រាលី និងសិង្ហបុរីបានព្រមព្រៀងកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីសហការគ្នាក្នុងការធានាខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងប្រេងម៉ាស៊ូត ខណៈដែលប្រទេសដែលពឹងផ្អែកលើការនាំចូលទាំងពីរនេះ កំពុងប្រឈមមុខនឹងការរឹតបន្តឹងថាមពលសកល ដែលបណ្តាលមកពីសង្គ្រាមមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

តម្លៃប្រេងសកលបានកើនឡើងយ៉ាងខ្លាំង ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្តោតជុំវិញច្រកសមុទ្រ Hormuz ដែលការដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% របស់ពិភពលោកត្រូវបានឆ្លងកាត់តាមរយៈនោះ។

យ៉ាងណាមិញ​ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី ដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ បាននិយាយកាលថា ពួកគេបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងផលវិបាកចំពោះតំបន់ ដូចជាផលប៉ះពាល់លើខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល និងតម្លៃជាដើម។

មិនតែប៉ុណ្ណោះប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពង្រឹងសន្តិសុខថាមពល ដើម្បីគាំទ្រដល់លំហូរទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ធនៈ ដូចជាប្រេងម៉ាស៊ូត និងឧស្ម័នធម្មជាតិរាវ រវាងគ្នាផងដែរ។

ជម្រាបជូនថា នៅប្រទេសអូស្ត្រាលី តម្លៃប្រេងសាំងបានកើនឡើងយ៉ាងខ្លាំង ហើយមន្ត្រីបានចេញសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋទិញតែអ្វីដែលពួកគេត្រូវការប៉ុណ្ណោះ ចៀសវាងការធ្វើឲ្យមានភាពចលាចល និងធ្វើឲ្យតម្លៃទំនិញកាន់តែកើនឡើងខ្ពស់៕

The post អូស្រា្តលី ងាកទៅរកសិង្ហបុរីឲ្យជួយផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្រោយវិបត្តិថាមពលដោយសារសង្គ្រាមអ៊ីរ៉ង់ appeared first on .

ក្រោយចិនរឹតបន្តឹង អាមេរិក ងាកទៅចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអូស្រ្តាលីជំនួសវិញ​
ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃទី២០ ខែតុលា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើរ៉ែសំខាន់ៗ រួមទាំងរ៉ែកម្រផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមឯកសារផ្លូវការមួយដែលបានចេញផ្សាយដោយរដ្ឋាភិបាលទាំងពីរ ប្រទេសនីមួយៗនឹងបោះទុនវិនិយោគចំនួន ១ពាន់លានដុល្លាររៀងខ្លួន ក្នុងរយៈពេល ៦ខែខាងមុខ សម្រាប់គម្រោងរ៉ុករករ៉ែ និងដំណើរការ ក៏ដូចជាកំណត់តម្លៃសម្រាប់សារធាតុរ៉ែសំខាន់ៗ។

គួរឲ្យដឹងផងដែរថា ការវិនិយោគនេះ នឹងជួយគាំទ្ររដល់ការកែច្នៃឡើងវិញនៃផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមទប់ទល់នឹងការរឹតបន្តឹងចំពោះការនាំចេញរបស់ប្រទេសចិន និងធានាភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់លោកខាងលិច។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងអាមេរិក-អូស្ត្រាលី កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកការពង្រីកការផ្គត់ផ្គង់រ៉ែសំខាន់ៗជាសកល ចំពេលមានការទប់ស្កាត់ការនាំចេញរបស់ទីក្រុងប៉េកាំង។ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីប្រទេសចិនបានប្រកាសពីការទប់ស្កាត់ជាលើកទីពីររបស់ខ្លួនលើការនាំចេញវត្ថុធាតុកម្រ និងសម្ភារៈពាក់ព័ន្ធនៅឆ្នាំនេះ៕​

The post ក្រោយចិនរឹតបន្តឹង អាមេរិក ងាកទៅចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអូស្រ្តាលីជំនួសវិញ​ appeared first on .

អូស្ត្រាលី ឈានដល់ការដាក់ចេញច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម
សមាជិកសភាអូស្ត្រាលី កាលពីពេលថ្មីៗនេះ បានឈានដល់ការដាក់ចេញច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ ពីប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានស្នើសុំឲ្យមានការផាកពិន័យរាប់លានដុល្លារ ទៅលើក្រុមហ៊ុនបណ្តាញសង្គមណាដែលបំពានច្បាប់នេះ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ច្បាប់ដ៏សំខាន់មួយនេះ ​បាន​ឆ្លង​ផុត​សភា​ជាន់​ទាប​របស់អូស្រ្តាលីហើយកាលពី​ថ្ងៃ​ពុធ ហើយ​ឥឡូវ​ត្រូវ​បាន​បន្តដាក់ជូនទៅកាន់​ព្រឹទ្ធសភា ដើម្បីរង់ចាំការអនុម័តបន្ត ហើយនឹងផ្តល់ពេល ១២ខែ ដើម្បីឲ្យក្រុមហ៊ុនបណ្តាញសង្គមដោះស្រាយ មុនពេលត្រូវចូល​ធរមាន​។

ច្បាប់ថ្មីនេះមានន័យថា បណ្តាញសង្គមធំៗរបស់ពិភពលោក ដូចជា Facebook, Instagram, TikTok និង Snapchat ត្រូវតែចាត់វិធានការជាចាំបាច់ ដើម្បីការពារកុមារពីការបង្កើតគណនី។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដែលអាចប្រឈមនឹងការផាកពិន័យរហូតដល់ជាង ៣០លានដុល្លារ ចំពោះការមិនគោរពតាម បាននិយាយថាច្បាប់ថ្មីនេះ ហាក់មិនទាន់មានភាពច្បាស់លាស់ មានបញ្ហាច្រើន និងដាក់ចេញដោយប្រញាប់ប្រញាល់ពេក។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងបង្កគ្រោះថ្នាក់ដល់ក្មេងៗ ហើយលោកកំពុងជំរុញឲ្យទប់ស្កាត់យ៉ាងច្បាប់រហ័សលើបញ្ហានេះ។

ជាមួយគ្នានេះ លោក Albanese បានលើកឡើងពីហានិភ័យចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ក្មេងពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនពេក ជាពិសេសហានិភ័យចំពោះក្មេងស្រីៗពីការបង្ហាញរូបភាពរាងកាយដែលអាចបង្កគ្រោះថ្នាក់។

ជម្រាបជូនផងដែរថា បណ្តាញសង្គមមួយចំនួនផ្សេងទៀតដូចជាដូចជា WhatsApp និង YouTube អាចនឹងត្រូវបានលើកលែងជុំវិញដាក់ចេញច្បាប់ថ្មីនេះ ដោយសារតែត្រូវបានចាត់ទុកថាជាកម្មវិធីដែលកុមារអាចប្រើប្រាស់សម្រាប់ការកំសាន្ត ការងារសាលា ឬហេតុផលផ្សេងទៀត៕

The post អូស្ត្រាលី ឈានដល់ការដាក់ចេញច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៦ឆ្នាំ ពីការប្រើប្រាស់បណ្តាញសង្គម appeared first on .

ចិន សម្រេចលុបចោលបម្រាមនាំចូលសាច់គោពីក្រុមហ៊ុនចំនួន៥ នៅក្នុងប្រទេសអូស្រ្តាលី
រដ្ឋាភិបាលចិន បានសម្រេចលុបចោលនូវបម្រាមក្នុងការនាំចូលសាច់គោពីក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីចំនួន៥ ចំពេលភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហាក់កំពុងមានភាពធូរស្រាលឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SMH។

វិស័យកសិកម្មរបស់ប្រទេសអូស្រ្តាលី បានបង្ហាញពីការកោតសរសើរយ៉ាងខ្លាំងចំពោះការងាររបស់រដ្ឋាភិបាល លោក Anthony Albanese ក្នុងការជួយដោះស្រាយជាមួយប្រទេសចិន ជុំវិញការរឹតបន្តឹងលើការនាំចេញកសិផលរបស់ប្រទេសអូស្ត្រាលី អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Murray Watt បានប្រកាសថា ការហាមឃាត់សាច់គោត្រូវបានលុបចោលលើកន្លែងកែច្នៃសាច់ចំនួន ៥ នៅក្នុងរដ្ឋ NSW និង Queensland គិតត្រឹមយប់ថ្ងៃពុធ ដោយនេះបានដកការរឹតបន្តឹងលើការនាំចេញដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីអូស្រ្តាលីទៅកាន់ប្រទេសចិន។

ជម្រាបជូនផងដែរថា ការបន្ធូរបន្ថយចំពោះការរឹតបន្តឹងលើការនាំចេញសាច់គោនេះ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Don Farrell កាលពីខែវិច្ឆិកាឆ្នាំមុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលអូស្រ្តាលី ទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៦ មក៕

The post ចិន សម្រេចលុបចោលបម្រាមនាំចូលសាច់គោពីក្រុមហ៊ុនចំនួន៥ នៅក្នុងប្រទេសអូស្រ្តាលី appeared first on .

ប្រមុខការទូតចិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី នាសប្តាហ៍ក្រោយ
ប្រមុខការទូតរបស់ប្រទេសចិន គឺរដ្ឋមន្ត្រីការបរទេសលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនាថ្ងៃពុធ សប្តាហ៍ក្រោយ ខណៈដែលវាអាចចាត់ទុកបានថា ជាសញ្ញាណទំនាក់ទំនងដ៏ល្អប្រសើរមួយ បន្ទាប់ពីប្រទេសទាំងពីរបានជួបប្រទះនៃភាពតានតឹងជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយនៅអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នាថ្ងៃទី១៤ ខែមីនាថា៖ ខ្ញុំទន្ទឹងរង់ចាំជួបលោក Wang Yi នៅពេលដែលគាត់ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Canberra នៅសប្តាហ៍ក្រោយ។ វា​ជា​រឿងល្អណាស់​ដែល​លោក Wang Yi នឹងមកបំពេញ​ទស្សនកិច្ច ហើយវាក៏​ជារឿងល្អដែលយើងបានជួបសន្ទនានឹងគ្នា។ វឌ្ឍនភាពដ៏សំខា​ន់ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីលុបបំបាត់ឧបសគ្គពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong ត្រូវបានគេរំពឹងថានឹងលើកឡើងពីបញ្ហាកុងស៊ុល ឧបសគ្គពាណិជ្ជកម្ម សិទ្ធិមនុស្ស ការការពារជម្លោះ និងសន្តិសុខក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះលោកស្រី Wong ក៏បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា៖ វាជាទស្សនៈរបស់ប្រទេសអូស្ត្រាលី ដែលចង់ឲ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព នឹងអាចឱ្យប្រទេសទាំងពីរស្វែងរកផលប្រយោជន៍ជាតិរៀងៗខ្លួន។

គួរជម្រាបថា ទំនាក់ទំនងការទូតរវាងអូស្ត្រាលី ជាមួយប្រទេសចិន បានជួបប្រទះភាពតានតឹងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៨ មក ពោលកាលពីពេលនោះ រដ្ឋាភិបាលអភិរក្សនិយមបានធ្វើការហាមឃាត់ក្រុមហ៊ុន Huawei ពីការផ្តល់ឧបករណ៍ក្នុងអំឡុងពេលដាក់ឲ្យដំណើរការបណ្តាញ 5G របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ វាកាន់តែតានតឹងជាងនេះទៅទៀត បន្ទាប់ពីទីក្រុង Canberra អំពាវនាវឲ្យមានការស៊ើបអង្កេតទៅលើប្រភពដើម នៃការរីករាលដាលជំងឺកូវីឌ១៩ ។ ជាការឆ្លើយតបចិនបានដាក់ពន្ធជាទម្ងន់លើទំនិញអូស្ត្រាលីមួយចំនួន ហើយបានលុបចោលប្លុកពាណិជ្ជកម្មជាច្រើនផងដែរ៕

The post ប្រមុខការទូតចិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី នាសប្តាហ៍ក្រោយ appeared first on .

ម៉ាឡេស៊ី រំពឹងទទួលបានការវិនិយោគទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ពីក្រុមហ៊ុនអូស្រ្តាលី
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍នៅថ្ងៃពុធ ទី៦ ខែមីនានេះថា ប្រទេសម៉ាឡេស៊ី កំពុងរំពឹងទុកខ្ពស់ថាក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលី នឹងចូលមកបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ដល់ទៅ ២៤,៥ពាន់លានរីងហ្គីត (៥,១៧ពាន់លានដុល្លារ) នៅក្នុងប្រទេសរបស់ខ្លួន។

បើតាមសម្តីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី ក្នុងសប្តាហ៍នេះ ថា ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យរបស់អូស្រ្តាលី AirTrunk នឹងបោះទុនប្រហែល ១១ពាន់លានរីងហ្គីត ស្របពេលក្រុមហ៊ុន NextDC ក៏គ្រោងមកបោះទុនចំនួន ៣ពាន់លានរីងហ្គីត ផងដែរ ដើម្បីវិនិយោគនៅក្នុងប្រទេសម៉ាឡេស៊ី ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនរុករករ៉ែ Lynas Rare Earths របស់អូស្ត្រាលី ក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ស្របពេលព័ត៌មានជាក់លាក់នៃវេលា និងចំនួនទឹកប្រាក់វិនិយោគ នៅមិនទាន់ត្រូវបានបង្ហាញច្បាស់លាស់នៅឡើយនោះទេ។

លោក Anwar ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា ចំពោះការវិនិយោគដ៏មានសក្តានុពលរបស់ក្រុមហ៊ុនធំៗខាងលើនេះ អាចនឹងបង្កើតការងារសម្រាប់កម្មករជំនាញរហូតដល់ទៅ ១ ២០០ នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។

ដោយឡែក រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ម៉ាឡេស៊ី លោក Tengku Zafrul Aziz បានអះអាងទៀតផងដែរថា មន្ត្រីរដ្ឋាភិបាលប្រទេសរបស់ខ្លួន បានជួបជាមួយតំណាងក្រុមហ៊ុនអូស្ត្រាលីចំនួន ២០ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដោយក្នុងនោះក្រុមហ៊ុនចំនួន ៨ បានសន្យាចូលមកបោះទុនក្នុងចំនួនទឹកប្រាក់ ៣,៣៨ពាន់លានដុល្លារ គិតរហូតមកដល់ពេលនេះ៕

The post ម៉ាឡេស៊ី រំពឹងទទួលបានការវិនិយោគទឹកប្រាក់ជាង ៥ពាន់លានដុល្លារ ពីក្រុមហ៊ុនអូស្រ្តាលី appeared first on .

អូស្រ្តាលី គ្រោងបង្កើនកញ្ចប់ហិរញ្ញប្បទានជាង ១ពាន់លានដុល្លារ ក្នុងតំបន់អាស៊ាន
កាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ ប្រទេសអូស្រ្តាលី បានធ្វើការប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការបង្កើនការវិនិយោគនៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើតកញ្ចប់ហិរញ្ញប្បទានថ្មីចំនួន ១,៣ពាន់លានដុល្លារ ដើម្បីជំរុញទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។​

មូលនិធិថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការដោយនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese ក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេសរយ:ពេល ៣ថ្ងៃ ដើម្បីរំលឹកខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅក្នុងទីក្រុងមែលប៊ន។

ជុំវិញមូលនិធិដែលត្រូវបានប្រកាសនេះ ក៏នឹងត្រូវផ្តោតសំខាន់លើថាមពលស្អាត រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់ប្រាក់កម្ចី ការធានា សមធម៌ និងការធានារ៉ាប់រងផងដែរ។ ហើយស្របពេលជាមួយគ្នានោះ អូស្ត្រាលីក៏នឹងផ្តល់ជំនួយបន្ថែមចំនួន ១៤០លានដុល្លារអូស្រ្តាលី (៩១,១៨លានដុល្លារអាមេរិក) ដើម្បីបន្តកម្មវិធីដែលមានស្រាប់របស់ខ្លួន នៅក្នុងតំបន់អាស៊ានផងដែរ។

ជម្រាបជូនផងដែរថា ក្រៅតែពីដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន អូស្រ្តាលី បាននិងកំពុងសម្លឹងរកមើលការកសាងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសជាដៃគូផ្សេងទៀត ជាពិសេសនៅក្នុងតំបន់អាស៊ានផ្ទាល់តែម្តង ដោយសារតែមើលឃើញពីកំណើនប្រជាជនយ៉ាងឆាប់រហ័ស ក៏ដូចជានិរន្តរភាពយូរអង្វែង ដូច្នេះហើយទើបអាស៊ានត្រូវបានចាត់ទុកថាជាតំបន់មហាសេដ្ឋកិច្ចដែលកំពុងមានភាពរីកចម្រើនបំផុតមួយ៕

The post អូស្រ្តាលី គ្រោងបង្កើនកញ្ចប់ហិរញ្ញប្បទានជាង ១ពាន់លានដុល្លារ ក្នុងតំបន់អាស៊ាន appeared first on .