អ្នកជំនាញអចលនទ្រព្យ

អ្នកជំនាញ ព្យាករថា ឆ្នាំ២០២៣ វិស័យអចលនទ្រព្យក៏អត់មានការងើបកម្រើកឡើងខ្លាំងដែរ
អ្នកជំនាញអចលនទ្រព្យ បានបង្ហាញទស្សនៈយល់ឃើញថា នៅចុងឆ្នាំ២០៣ខាងមុខ ស្ថានភាពវិស័យអចលនទ្រព្យប្រទេសកម្ពុជានឹងមានសន្ទុះងើបឡើងវិញ ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពមួយត្រូវតែមានការប្រុងប្រយ័ត្ន។

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រឧកញ៉ាញូស៍ថា វិស័យអចលនទ្រព្យកម្ពុជា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថានភាពហាក់គ្មានអ្វីប្រែប្រួលជាដុំកំភួននៅឡើយ។ ការណ៍នេះ លោកថា ក៏ព្រោះផ្អែកលើចរន្តទិញលក់មិនទាន់មានសកម្មភាពផុសផល បើប្រៀបធៀបនឹងកាលមុនជួបវិបត្តិកូវីដ១៩ ម្យ៉ាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់អ្នកវិនិយោគ និងប្រជាជន ហាក់ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅឡើយដែរ។

លោកឧកញ៉ាថ្លែងថា បើនិយាយដល់ជំងឺរាតត្បាតកូវីដ១៩ វាលែងជាក្តីព្រួយបារម្ភទៀតហើយ សម្រាប់កម្ពុជានិយាយដោយឡែក តែសម្រាប់បញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០២២នេះ ឃើញថាមានសកម្មភាពងើបកម្រើកតិចតួចប៉ុណ្ណោះ។ លោកឧកញ៉ាបន្តថា សម្រាប់ឆ្នាំ២០២៣ខាងមុខ លោកព្យាករថាវិស័យអចលនទ្រព្យក៏អត់មានការងើបឡើងខ្លាំងដែរ ប៉ុន្តែសម្រាប់ចុងឆ្នាំ២០២៣វិញ អាចនឹងមានការងើបវិញ។

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាយើងឆ្នាំ២០២៤-២០២៥ ខ្ញុំអាចទស្សន៍ទាយថា នឹងងើបឡើងវិញក្នុងកម្រិតខ្ពស់មួយ តែគ្រប់យ៉ាងអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្គ្រាមបន្តអូសបន្លាយពេលតទៅទៀត។ ឧកញ៉ា ឃាង ពុទ្ធី ថ្លែងបញ្ជាក់បន្ថែម។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បន្តបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ខណៈដែលឆ្នាំ ២០២២នេះ សេដ្ឋកិច្ចមានកំណើនក្នុងអត្រាប្រមាណ ៥,៤%។ តាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវពឹងផ្អែកទៅលើវិស័យមួយចំនួនដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម។

ទោះយ៉ាងនេះក្តីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០២៣ បញ្ជាក់ថាប្រទេសកម្ពុជានៅត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម ឬហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាខាងក្រៅមួយចំនួន ដែលអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមិនសម្រេចបានតាមការគ្រោងទុក ឬក៏បន្ទុយបង្អាក់ដល់កំណើន។

កត្តាទាំងអស់នោះ រួមមានការបន្តកើនឡើងនូវសម្ពាធអតិផរណា ការរឹតបន្តឹងកាន់តែលឿន និងកាន់តែខ្លាំងជាងមុននូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ជាពិសេសការតម្លើងអត្រាការប្រាក់នៃធនាគារកណ្តាលអាមេរិក។ ការថមថយកំណើនសេដ្ឋកិច្ចចិន ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាពិសេសការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាតៃវ៉ាន់ ការបែងចែកប្លុកសេដ្ឋកិច្ច ពាណិជ្ជកម្មសកលលោក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ជាដើម សុទ្ធសឹងជាកត្តាដែលគួរឲ្យព្រួយបារម្មណ៍ពីការបង្អាក់ល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជា៕

The post អ្នកជំនាញ ព្យាករថា ឆ្នាំ២០២៣ វិស័យអចលនទ្រព្យក៏អត់មានការងើបកម្រើកឡើងខ្លាំងដែរ appeared first on .

លោក ង៉ែត ជូ៖ ហេតុអ្វីបានជាយុវជនសម័យនេះត្រូវមានចំណេះដឹងហិរញ្ញវត្ថុប្រសើរជាងយុវជនសម័យមុន?
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងជាវិនិយោគិនមួយរូបនៅកម្ពុជា បានរំលេចនូវហេតុផលដ៏សំខាន់ចំនួន ៤ចំណុច ដែលយុវជនសម័យនេះត្រូវតែដុសខាត់ឱ្យបានប្រសើរជាងយុវជនសម័យមុន ជុំវិញចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ។

១) ការធ្វើការ និងការខិតខំសន្សំប្រាក់មិនគ្រប់គ្រាន់សំរាប់ការទ្រទ្រង់ជីវភាពអោយបានធូរធារនោះទេ

ជីវិតរស់នៅសម័យនេះគឺត្រូវការចំណាយសព្វបែបយ៉ាងដែលខុសពីសម័យមុន។ សម័យមុន អ្នកជនបទអាចរស់នៅពឹងផ្អែកលើធម្មជាតិ រកត្រី បរបាញ់សត្វ មិនចំណាយថ្លៃទឹក ថ្លៃភ្លើង។ល។ ដូច្នេះបើគ្រាន់តែធ្វើការ និងសន្សំប្រាក់មួយមុខគឺប្រៀបដូចជាមានដៃតែម្ខាងអញ្ចឹង។ មនុស្សត្រូវមានដៃម្ខាងទៀតគឺត្រូវចេះយកប្រាក់ដែលសន្សំបានទៅវិនិយោកដើម្បីបង្កើតចំណូលឬផលចំណេញបន្ថែម។ ការវិនិយោគនេះហើយដែលទាមទារអោយអ្នកមានចំណេះដឹងហិរញ្ញវត្ថុទូលំទូលាយព្រោះជម្រើសនៃការវិនិយោគកាន់តែមានភាពសំបូរបែប និងតែងមានហានិភ័យ។ ជម្រើសទាំងនោះរួមមានដូចជា ការវិនិយោគលើផ្សារហ៊ុន ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើអាជីវកម្មបង្កើតថ្មី ការវិនិយោគលើក្រុមហ៊ុនដែលជាសហគ្រាសខ្នាតតូច និងមធ្យម។ល។

២) អតិផរណា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក

ពិភពលោកបានឆ្លងកាត់ និងបន្តឆ្លងកាត់នូវភាពមិនប្រាកដប្រជាជាច្រើនដូចជាការបម្រែបម្រួលអាកាសធាតុ ការបំផ្លាញធនធានធម្មជាតិ ជំងឺរាតត្បាតសាកល សង្រ្គាម និងភាពតានតឹងនៃនយោបាយពិភពលោក។ល។ កត្តាទាំងនេះសុទ្ធតែបានគំរាមកំហែងដល់ការឡើងថ្លៃទំនិញ និងបង្កនូវភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងពិភពលោក។ ការមានចំណេះដឹងហិរញ្ញវត្ថុអាចអោយអ្នកត្រៀមខ្លួន និងអាចប្រឈមនឹងបញ្ហាទាំងនេះបានល្អប្រសើរ។

៣) តំរូវការជីវិតរស់នៅបែបទាន់សម័យ និងសម្ភារនិយម

សម័យនេះមានសម្ភារសំបូរបែប អ្នកអាចគិតថាអ្នកត្រូវការសម្ភារទាំងនោះដើម្បីបំរើសេចក្តីត្រូវការ និងការរស់នៅរបស់អ្នក។ តាមពិតទៅអ្នកត្រូវចេះបែងចែកអោយដាច់នូវអ្វីដែលជាសេចក្តីត្រូវការចាំបាច់ និងការចង់បាន (needs and wants)។ ការចង់បានដែលមិនមានព្រំដែន ឬលើសពីលទ្ធភាពរបស់ខ្លួនគឺជាជំងឺរ៉ាំរ៉ៃតាមព្យាបាទ និងបំផ្លាញសុខុមាលភាពហិរញ្ញវត្ថុរបស់បុគ្គលដែលខ្វះចំណេះដឹង។ ពោលគឺមិនចេះពេញចិត្ត និងស្កប់ស្កល់ជាមួយអ្វីដែលខ្លួនមាន។

៤) តំរូវការនៃជីវិតជោគជ័យនៅពេលចូលនិវត្តន៍

ក្រៅពីការដឹកនាំគ្រួសារអោយបានល្អ ជារួមជីវិតមនុស្សម្នាក់ៗត្រូវការភាពជោគជ័យ៣ដំណាក់កាល។ ដំណាក់កាលជាសិស្សនិស្សិត អ្នកត្រូវការភាពជោគជ័យក្នុងការសិក្សា។ ដំណាក់កាលនៃជីវិតការងារ (ទោះជាបុគ្គលិកក្តី ជាម្ចាស់អាជីវកម្មក្តី ជាអ្នកវិនិយោគក្តី) អ្នកត្រូវការភាពជោគជ័យក្នុងការងារទាំងនោះ។ ដំណាស់កាលទី៣គឺជាដំណាក់កាលចុងក្រោយនៃជីវិតគឺការរស់នៅក្នុងជីវិតជានិវត្តន៍ជនប្រកបដោយអត្ថន័យ និងសុខភាពល្អ។ មនុស្សជាច្រើនមិនបានគិតដល់ និងត្រៀមខ្លួនសំរាប់ភាពជោគជ័យក្នុងដំណាក់កាលទី៣នេះទេបើទោះជាសំបូរទ្រព្យធនប៉ុណ្ណាក៏ដោយ។ អ្នកត្រូវមានចំណេះដឹងហិរញ្ញវត្ថុអាចប្រើធនធានដែលអ្នកមានដើម្បីបំរើជីវិតចុងក្រោយអោយមានន័យបំផុតដូចជាការវិនិយោគលើសហគ្រាសសង្គម ការធ្វើទានបរិច្ចាគ ការចំណាយពេលជួយកិច្ចការសង្គមនានា។ល។

The post លោក ង៉ែត ជូ៖ ហេតុអ្វីបានជាយុវជនសម័យនេះត្រូវមានចំណេះដឹងហិរញ្ញវត្ថុប្រសើរជាងយុវជនសម័យមុន? appeared first on .

អ្នកជំនាញបង្ហើបថា ទោះរដ្ឋាភិបាលចិនជួយច្រើនប៉ុណ្ណា ក៏វិស័យអចលនទ្រព្យពិបាកងើបឡើងវិញ
រយៈពេលប៉ុន្មានខែ​ចុងក្រោយ​នេះ វិស័យអចលនទ្រព្យ​នៅ​ប្រទេសចិន​គឺ​កំពុង​ជួប​ប្រទះ​ជាមួយ​នឹ​វិបត្តិហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​អតិថិជន​ជាច្រើន​ពាន់នាក់​បដិសេធ មិន​ព្រម​បង់​លុយ​បន្ត​លើ​គម្រោង​ដែល​កំពុង​សាងសង់ ជាហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​ការ​ក្ស័យធន​គ្រប់ពេល។

ដោយ​បាន​មើលឃើញ​ពី​បញ្ហា​ដ៏​ធំ​នេះ រដ្ឋាភិបាល​ចិន​បាន​សម្រេច​ចិត្ត​បញ្ចេញ​កញ្ចប់​ជំនួយ​ទ្រទ្រង់​ស្ថានការណ៍​ហិរញ្ញវត្ថុ​លើ​វិស័យ​អចលនទ្រព្យ​ប្រមាណ ១៤៨ ពាន់​លាន​ដុល្លារ ប៉ុន្តែ​អ្នកជំនាញ​បាន​ទម្លាយ​ថា ទឹកប្រាក់​ខាងលើ​គឺ​នៅ​ស្ទើរ​ណាស់ បើសិន​ជា​ចង់​ដោះស្រាយ​វិបត្តិ​មួយ​នេះ។

យោង​តាម​ការ​អះអាង​ពី Capital Economics បាន​សន្និដ្ឋាន​ថា ក្រុមហ៊ុន​ទាំងអស់​ត្រូវការ​ប្រាក់​យ៉ាងតិច ៤៤៤ ពាន់​លាន​ដុល្លារ ដើម្បី​អាច​បញ្ចប់​គម្រោង​ដែល​កំពុង​ជាប់គាំង​ទាំងអស់ ខណៈ​ក្រុមហ៊ុន​ទាំងនោះ​មាន​ផល​វិបាក​ក្នុង​ការ​ទៅ​ខ្ចីបុល​ពី​ធនាគារ ជាពិសេស​គឺ​ធនាគារ​នៅ​តំបន់​ដាច់ស្រយាល​ដែល​មិនមាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​កម្ចី​ទ្រង់ទ្រាយ​ធំ​បាន។

បន្ថែម​ពី​នោះ ពួកគេ​បាន​សង្កត់​ធ្ងន់ថា ទោះ​បីជា​ការសាងសង់​ចាប់ផ្ដើម​បន្ត​ក្ដី ប៉ុន្តែ​មាន​ក្រុមហ៊ុន​មិនច្រើន​ឡើយ​ដែល​អាច​ក្រោកឈរ​នឹងនរ​វិញ​បាន ដ្បិត​ការ​លក់ផ្ទះ​នឹង​មិនអាច​ត្រូវប៉ាន់ដូចមុន​ឡើយ ពោល​ទិន្នន័យ​លក់​ផ្ទះ​របស់​ក្រុមហ៊ុន​ ១០០ ជំនាញ​ផ្នែក​អចលនទ្រព្យ​ធ្លាក់ចុះ​ជិត ៤០% នៅ​ខែកក្កដា បើ​ធៀប​នឹង​ឆ្នាំទៅ៕

The post អ្នកជំនាញបង្ហើបថា ទោះរដ្ឋាភិបាលចិនជួយច្រើនប៉ុណ្ណា ក៏វិស័យអចលនទ្រព្យពិបាកងើបឡើងវិញ appeared first on .

គម្រោង​ផ្ទះល្វែង​ឧកញ៉ា ឡេង ប្រុស លក់បញ្ចុះតម្លៃឈុតធំ បង់រំលស់ប្រចាំខែតែជាង 200$ ហើយអត់គិតការប្រាក់ទៀត
គម្រោងផ្ទះល្វែងដ៏ធំ របស់ឧកញ៉ា ឡេង ប្រុស បងប្រុសបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបតែប្រកាសលក់បញ្ចុះតម្លៃពិសេស និងលក្ខខណ្ឌបង់រំលស់ប្រចាំខែទាបបំផុតក្នុងតំបន់។

អតិថិជន គ្រាន់តែកក់ប្រាក់មុនត្រឹម 3000$ បន្ទាប់មកធ្វើការបង់រំលស់សុទ្ធ 290$/ខែ រហូតដល់រយៈពេល 2ឆ្នាំដំបូង ដោយឥតគិតការប្រាក់។ ចំពោះតម្លៃបង់ផ្ដាច់វិញ គឺត្រឹមតែ 26900$! ទំហំផ្ទះ 4,1 × 8m សល់មុខ4m សល់ក្រោយ1m បន្ទប់គេង2 បន្ទប់ទឹក2 កន្លែងទទួលភ្ញៀវ1 ផ្ទះបាយ1 ។

ផ្ទះអាជីវកម្មប្រភេទB តម្លៃ 64000$ បង់ផ្ដាច់បញ្ចុះនៅសល់ត្រឹម 15000$ ទំហំផ្ទះ គឺ 4,1 × 12m សល់មុខ6m សល់ក្រោយ1,5m បន្ទប់គេង 2 បន្ទប់ទឹក3 កន្លែងទទួលភ្ញៀវ1 ផ្ទះបាយ1 ផ្លូវកៅស៊ូធំ។

ចំពោះទីតាំងគម្រោងបុរី គឺស្ថិត5គីឡូពីរង្វង់ មូលចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ4 (ទល់មុខ ផ្សារបុរី ពិភពថ្មី កំបូល បត់ស្ដាំចុះពីផ្លូវជាតិលេខ4 ជាង1គីឡូ)។ នៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធាភ្នំពេញ។ លេខទូរស័ព្ទសាកសួរព័ត៌មានបន្ថែម៖ 077 314 000/070 314 000/060 314 000 ៕

The post គម្រោង​ផ្ទះល្វែង​ឧកញ៉ា ឡេង ប្រុស លក់បញ្ចុះតម្លៃឈុតធំ បង់រំលស់ប្រចាំខែតែជាង 200$ ហើយអត់គិតការប្រាក់ទៀត appeared first on .

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បរិយាយពីសក្ដានុពលដីទាំង៤ទិស ជុំវិញរាជធានីភ្នំពេញ
“គ្រប់ទិសទាំងអស់មិនថា លិច កើត ជើង ត្បូង សុទ្ធសឹងតែជាទិសល្អ នៅក្នុងការវិនិយោគ និងអភិវឌ្ឍន៍ទៅលើវិស័យអចលនទ្រព្យ ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែវាក៏អាស្រ័យលើគោលបំណងផ្សេងៗគ្នាផងដែរ”។ ​នេះបើយោងតាមការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ជុំវិញប្រធានបទ ទិសមួយណាដែល្អក្នុងវិស័យដីធ្លី ។

ជាក់ស្តែងលោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានបញ្ជាក់ថា៖ ប្រសិនបើយើងចង់សាងសង់ផ្ទះ សម្រាប់រកស៊ីខ្លួនឯងផង និងទុកជួលផង ទិសដែលល្អជាងគេ គឺទិសខាងលិច ព្រោះថាទិសខាងលិចនៃរាជធានីភ្នំពេញ គឺសម្បូរទៅដោយរោងចក្រច្រើន ហើយសម្បូរប្រជាជនដែលជួលផ្ទះរស់នៅ។ ដូច្នេះអាចផ្តល់ផលចំណេញច្រើន សម្រាប់អ្នកមានដើមទុនចង់ធ្វើជាផ្ទះដើម្បីទុកជួល ។​

ដោយឡែកសម្រាប់អ្នកដែលចង់វិនិយោគលើដីទុកចោល ដើម្បីទទួលបានផលចំនេញច្រើននៅក្នុងរយ:ពេល ៥ ឬ ១០ ឆ្នាំខាងមុខ លោក គឹម ហ៊ាង បានណែនាំថាជាទិសខាងត្បូង ព្រោះរដ្ឋាភិបាលកំពុងកំណត់ថា ទិសខាងត្បូង ជាតំបន់ដែលមានព្រលានយន្តថ្មី និងមានការអភិវឌ្ឍន៍ថ្មី ដែលនេះអាចជារឿងល្អ សម្រាប់បងប្អូនដែលមានបំណងចង់ទិញដីក្នុងពេលឥឡូវ  និងលក់ចេញវិញបានផលចំណេញច្រើនក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ។

មួយវិញទៀត ប្រសិនបើចង់ធ្វើការអភិវឌ្ឍន៍អ្វីម៉្យាង ដូចជាទិញដីដើម្បីលក់ភ្លាមៗ ក្នុងរយ:ពេល ២ ៣ ឆ្នាំ ឬចង់សាងសង់ផ្ទះនៅ លក្ខណ:បែបស៊ីវីល័យទំនើប គឺទិសខាងជើង ព្រោះទីតាំងនេះមានសក្តានុពលខ្លាំង ដូចជាមានគម្រោងភ្នំពេញថ្មី និងមានផ្សារធំៗដូចជា អ៊ីអន ២ ផ្សារ Global House និងផ្សារម៉ាក្រូជាដើម ជាពិសេសមានបុរី និងសម្បូរទៅដោយអ្នកមានៗ រស់នៅច្រើន ។

លើសពីនេះ អ្នកជំនាញផ្នែកដីធ្លីនៅកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា សម្រាប់បងប្អូនដែលចង់ទិញដីដើម្បីសាងសង់ផ្ទះនៅខ្លួនឯង  អាចងាកទៅរកទិញខាងកើតនៃទីក្រុងភ្នំពេញបាន ព្រោះទីតាំងនេះ ជាតំបន់មិនសូវមានរោងចក្រ ហើយមានអាកាសធាតុល្អបរិសុទ្ធដោយសារមានដើមឈើច្រើន និងស្ថិតនៅតាមបណ្តោយដងទន្លេ ។

ជារួមមកលោកឧកញ៉ាបណ្ឌិត គឹម ហ៊ានបានសង្កត់ធ្ងន់ទៀតថាទិសទាំង ៤ សុទ្ធតែល្អដូចគ្នាក្នុងវិស័យដីធ្លី ប៉ុន្តែវាត្រូវស៊ីសងទៅលើគោលបំណងរបស់យើង ថាចង់ធ្វើការវិនិយោគ ឬចង់ធ្វើការអភិវឌ្ឍន៍ នៅតាមតំបន់ទាំងនោះតែប៉ុណ្ណោះ ៕

អានអត្ថបទ៖ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ៖ ចង់ក្លាយជាអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យ ចាំបាច់ត្រូវមានចំណុចសំខាន់ទាំងនេះសិន

The post ឧកញ៉ាបណ្ឌិត គឹម ហ៊ាង បរិយាយពីសក្ដានុពលដីទាំង៤ទិស ជុំវិញរាជធានីភ្នំពេញ appeared first on .

អ្នកជំនាញអចលនទ្រព្យ ២រូប បង្ហើបក្បួនវិនិយោគខុនដូដោយចំណាយទុនតិច តែឱកាសចំណេញច្រើន
ការវិនិយោគមិនមែន គ្រាន់តែមានលុយហើយបោះទុនវិនិយោគចំណេញនោះទេ ទាមទារឱ្យមានការសិក្សាស្វែងច្រើនអំពីមូលដ្ឋានគ្រឹះនៃការវិនិយោគ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ខាងក្រោមនេះ គឺជាការលើកឡើងរបស់អ្នកជំនាញ ដែលមានបទពិសោធន៍លើវិស័យអចលនទ្រព្យផ្នែកខុនដូ អំពីការវិនិយោគខុនដូលើកដំបូង ដោយចំណាយទុនវិនិយោគតិច តែអាចលក់ចេញ ឬជួលចំណេញបានច្រើនត្រឡប់មកវិញ។

មានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក លោក ង៉ែត តារា ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ IPIN បានពន្យល់ថា៖ ដើម្បីវិនិយោគ ឬទិញខុនដូលើកដំបូងដោយប្រើប្រាស់ដើមទុនតិចបាន លោកអ្នកអាចគិតដល់ ២ជម្រើស៖

ជម្រើសទី១ អាចយកវិធីបង់រំលស់ជាមួយធនាគារមានការប្រាក់ទាប ដែលគម្រោងអភិវឌ្ឍន៍ខុនដូខ្លះ តម្រូវឱ្យយើងបង់ប្រាក់កក់តិច រំលស់ច្រើន ឬខ្លះទៀតបង់រំលស់១០០%តែម្តង ធ្វើឱ្យយើងប្រើប្រាស់លុយតិចជាងធម្មតា។ ប្រសិនបើយើងសម្រេចចិត្តបង់រំសល់១០០% គឺយើងប្រើដើមទុនតែ១០០០ ឬ២០០០ដុល្លារ រួចបង់រំលស់យកតែម្តង។

ជម្រើសទី២ យើងអាច​សហការជាមួយមិត្តភ័ក្ត ឬមនុស្សជាទីស្រលាញ់ ចូលហ៊ុនគ្នា ដើម្បីធ្វើការបង់រំលស់ វាក៏ជាជម្រើសល្អ សម្រាប់អ្នកវិនិយោគលើដំបូង។ ធ្វើដូច្នេះ យើងនឹងមិនសូវប្រើប្រាស់ដើមទុនច្រើន ដូចការវិនិយោគតែម្នាក់ឯងឡើយ។

អ្នកជំនាញអចលនទ្រព្យជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន IPIN ដដែលរូបនេះ បញ្ជាក់បន្ថែមថា៖ មុនសម្រេចចិត្តវិនិយោគលើគម្រោងខុនដូណាមួយនោះត្រូវតែពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់ ជាពិសេសជ្រើសរើសទីតាំងមានសក្តានុពលខ្លាំង ប្រវត្តិអ្នកអភិវឌ្ឍន៍មានកេរ្តិ៍ឈ្មោះល្អ គុណភាពសំណង់ និងគម្រោងអភិវឌ្ឍន៍ស្របច្បាប់ដែរ ឬទេ?

សម្រាប់តម្លៃខុនដូ គម្រោងនីមួយៗប្រែប្រួលតាមការសាងសង់ ទិញមុនពេលសង់ ក្រោយបុកគ្រឹះ និងសង់ឡើងជាន់ទី១ ទី២ទៅ តម្លៃក៏ខុសៗគ្នាទៅតាមនោះដែរ។ដូច្នេះបើយើងជឿជាក់គម្រោងអភិវឌ្ឍន៍ច្បាស់ហើយគួរទិញមុនបុកគ្រឹះ ដែលគេទើបប្រកាសលក់លើកដំបូង តម្លៃធូរថ្លៃជាងកំពុងសាងសង់ ឬសង់ចប់។

ចំណែកលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់ពិភពលោក ERA ធ្លាប់មានប្រសាសន៍ថា ដើម្បីវិនិយោគខុនដូរទទួលផលចំណេញ ដំបូងត្រូវគិតលើទីតាំង ព្រោះជាទូទៅខុនដូរដែល្អ ត្រូវតែអភិវឌ្ឍន៍នៅទីតាំងល្អដែរ។

ទីតាំងពិតជាមានសារៈសំខាន់ ដែលយើងត្រូវគិត និងវិភាគឱ្យបានល្អ បើមិនចឹងទេ អាចមានបញ្ហាក្រោយពេលទិញ ហើយរឿងតម្លៃចាំគិតតាមក្រោយ។ លោក ខន គង្គារ បន្ថែម៕

The post អ្នកជំនាញអចលនទ្រព្យ ២រូប បង្ហើបក្បួនវិនិយោគខុនដូដោយចំណាយទុនតិច តែឱកាសចំណេញច្រើន appeared first on .

ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ៖ ចង់ក្លាយជាអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យ ចាំបាច់ត្រូវមានចំណុចសំខាន់ទាំងនេះសិន
ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែមានភាពរីកចម្រើនខ្លាំង ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនិងគម្រោងថ្មីៗជាច្រើន រីកដុះដាលនៅគ្រប់ជ្រុងទូទាំងប្រទេស ។ ការរីកចម្រើននៅក្នុងវិស័យនេះទៀតសោត បានបង្កើតឱ្យមានចំនួននៃភ្នាក់ងារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាយើងកាន់តែកើនឡើងផងដែរ ដែលបង្ករឱ្យមានការប្រកួតប្រជែងខ្ពស់ ។

ទាក់ទងជាមួយចំណុចនេះ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង  បានធ្វើការចែករំលែកអំពីបទពិសោធន៍ ក៏ដូចជា​វិធី​សាស្រ្ត​មួយចំនួន ដែលអ្នកអាចយកទៅអនុវត្តបាន ដើម្បីក្លាយជាភ្នាក់ងារអចលទ្រព្យដ៏ជោគជ័យមួយរូប ។

ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កក្តាទី១ ត្រូវស្គាល់ឱ្យបានច្បាស់ចំពោះម្ចាស់អចលនទ្រព្យ

នៅក្នុងន័យនេះ ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ចង់បង្ហាញថា ប្រសិនបើអ្នកជាចង់វិនិយោគលើវិស័យដីធ្លី ឬសំណង់អាគារផ្សេងៗ រឿងដែលចាំបាច់បំផុត គឺត្រូវតែស្គាល់ម្ចាស់អចលនទ្រព្យទាំងនោះ បានឱ្យបានច្បាស់ជាមុនសិន និងអាចទាក់ទងទៅពួកគាត់ដោយផ្ទាល់បាន ដូច្នេះវាមានន័យថាអ្នកអាចជោគជ័យ ៥០ %​  ហើយ ។

កត្តាទី ២ ត្រូវស្គាល់អ្នកទិញឱ្យបានច្បាស់

ក្នុងចំណុចនេះក៏សំខាន់ដែរ ក្រៅពីស្គាល់អ្នកលក់ច្បាស់លាស់ហើយ ម្ចាស់ក្រុមហ៊ុន Khmer Real Estate រូបនេះ បានសង្កត់ធ្ងន់ទៀតថា៖ ” បើសិនចង់ជោគជ័យថែមមួយកម្រិតទៀតអ្នកគឺត្រូវចាំបាច់ស្គាល់អ្នកទិញឲ្យបានច្បាស់លាស់ដូចគ្នា ។ ព្រោះក្នុងពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានដើរតួធ្វើជាអ្នកទិញ ទាំងអ្នកមិនទិញផង ទាំងបងប្អូនសាច់ញាតិអ្នកទិញផង ទាំងភ្នាក់ងារអចលនទ្រព្យខ្លះបានដើរតួធ្វើជាអ្នកទិញផង   ដែលធ្វើឲ្យការលក់ដូរទាំងនោះមានភាពលំបាក ។ អ៊ីចឹងបុគ្គល ឬភ្នាក់ងារអចលនទ្រព្យ ដែលជោគជ័យគឺត្រូវស្គាល់អ្នកទិញឲ្យបានច្បាស់ ហើយអាចទាក់ទងទៅកាន់ពួកគាត់ដោយផ្ទាល់បាន ” ។

កក្តាទី ៣ ត្រូវស្គាល់តម្លៃនៃអចលនទ្រព្យ

ដូច្នេះ ការដែលស្គាល់អ្នកលក់ ស្គាល់អ្នកទិញ គឺជាមួយផ្នែកធំនៃភាពជោគជ័យហើយ ប៉ុន្តែចំណុចដែលសំខាន់មួយផ្សេងទៀតគឺត្រូវស្គាល់តម្លៃនៃអចលនទ្រព្យឲ្យបានច្បាស់ដូចគ្នា ។

ជាក់ស្តែងលោក គឺម ហ៊ាង សង្កត់ធ្ងន់ថា ៖ ” ដី សំណង់ អាគារ ខុនដូ សណ្ឋាគារ តើរបស់ដែលអ្នកលក់ហ្នឹងមានតម្លៃប៉ុន្មាន ដោយតម្លៃដែលគាត់លក់ហ្នឹងពិតជាតម្លៃទីផ្សារ ក្រោមទីផ្សារ ឬនៅលើទីផ្សារ  ហើយសម្រាប់អ្នកដែលទិញ តើគាត់ចង់បានតម្លៃបែបណា ” ។

ដូច្នេះក្នុងនាមជាភ្នាក់ងារអចលន្យទ្រព្យជោគជ័យ គឺត្រូវចាំបាច់ឆ្អិនទៅលើវិស័យហ្នឹង ដោយស្គាល់អ្នកលក់ច្បាស់ ស្គាល់អ្នកទិញច្បាស់ និងស្គាល់តម្លៃទីផ្សារ ហើយក្តាប់ចំណុចសំខាន់ទាំង ៣ នេះឱ្យបាន ៕

The post ឧកញ៉ាបណ្ឌិត គឹម ហ៊ាង ៖ ចង់ក្លាយជាអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យ ចាំបាច់ត្រូវមានចំណុចសំខាន់ទាំងនេះសិន appeared first on .

អ្នកជំនាញ៖ ៣ខែ ​ដើមឆ្នាំ​២០២០ ប្រ​ភេទ​វីឡាភ្លោះ និង​វីឡា​ទោល នៅ​តែ​រក្សា​បាន​ត​ម្លៃ​ខ្ពស់
យោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយ​កាលពី​ពេល​ថ្មីៗនេះ បានឲ្យដឹងថា បើទោះបីជាមានបញ្ហាវីរុសកូរ៉ូណាក៏ដោយ វិស័យផ្ទះល្វែង ឬបុរី ជាក់ស្តែងដូចជា ប្រភេទវីឡា ភ្លោះ និងវីឡាទោល នៅតែរក្សាបាននូវកំណើន និងភាព​រឹងមាំដោយពុំមានការធ្លាក់ចុះនោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​  បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា វិស័យផ្ទះល្វែង ឬបុរីនៅតែរក្សាបាននូវកំណើន និងភាពរឹងមាំ ដោយក្នុងរយៈពេល៦ខែចុង​ក្រោយនេះ​មានគម្រោងចំនួន៦បានសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងរាជធានីភ្នំពេញ។

ជាងនេះ អ្នកនាងបានបន្តថា  សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០នេះតម្លៃរបស់​ផ្ទះក្នុងបុរី​ពុំមានការធ្លាក់ចុះនោះទេ តែបែរជាតម្លៃនៃប្រភេទផ្ទះមួយចំនួន នៅក្នុងបុរីមាន​ការឡើងថ្លៃទៅវិញ ជាតួយ៉ាងតម្លៃរបស់វីឡាភ្លោះបានកើនឡើងជាមធ្យម ២.៩% ចំណែកឯតម្លៃរបស់វីឡាទោលមានការកើនឡើងជាមធ្យមចំនួន ៤.៣%។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ស៊ីវិល​បានបង្ហាញថាក្នុងរយៈពេលពីរខែដំបូងដើមឆ្នាំ២០២០ ការវិនិយោគ​ក្នុងវិស័យ​សំណង់​រក្សាបាននូវភាពរឹងមាំដោយគម្រោងចំនួន ៧២៨ ត្រូវបានអនុញ្ញាត​ជាមួយទុនវិនិយោគ​សរុបជិត២ពាន់ លានដុល្លារ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩​ចំនួននេះមានការកើនឡើងរហូតទៅ ដល់ ៤៧​%។ ការវិនិយោគក្នុងវិស័យ​សំណង់មាន​ការធ្លាក់​ចុះចាប់តាំងពីដើមខែមីនា បន្ទាប់ពីបញ្ហានៃវីរុសកូរ៉ូណាបន្ដរីករាលដាលខ្លាំង៕ អត្ថបទ៖ សិរីកា

The post អ្នកជំនាញ៖ ៣ខែ ​ដើមឆ្នាំ​២០២០ ប្រ​ភេទ​វីឡាភ្លោះ និង​វីឡា​ទោល នៅ​តែ​រក្សា​បាន​ត​ម្លៃ​ខ្ពស់ appeared first on .

អ្នកជំនាញ ៖ ខុនដូត​ម្លៃម​ធ្យម​អាច​មាន​​ទី​ផ្សារខ្ពស់​នៅឆ្នាំ ២០២០
កាលពី​​ឆ្នាំ​២០១៩​ ទីផ្សារ​ខុន​ដូ​ នៅ​កម្ពុជា​ហាក់​បានកើនឡើង​យ៉ាង​សន្ធឹក​សន្ធាប់​
ដែល​សុទ្ធសឹងតែ​ជា​គម្រោង​យក្ស​ ប៉ុន្តែ​ក្នុង​នោះ​ក៏​មានការ​ផ្លាស់​ប្តូរ​ផង​ដែរ​
ពី​ការ​ផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​ខ្ពស់​
មក​ជា​ការ​ផ្គត់ផ្គង់​តម្លៃ​សមរម្យ​ដូច​បុរី​តម្លៃ​ខ្ពស់​ មក​ជា​បុរី​តម្លៃ​សមរម្យ​ដែរ​។

ទន្ទឹមគ្នានេះ អ្នកជំនាញផ្នែក​អចលនទ្រព្យនៅកម្ពុជា ក៏បានអះអាងថា ​ខុន​ដូ​តម្លៃ​សមរម្យ
កំពុងមានការទាក់ទាញ និងកាន់​តែត្រួវប៉ាន់ខ្លាំងពីទីផ្សារក្នុងស្រុក។

ប្រធានសមាគមអ្នកវាយតម្លៃ
និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ការ​វិនិយោគ​លើ​ទីផ្សារ​ខុន​ដូ​
ដែល​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម​ ពួកគេ​អាច​ទទួល​បាន​ជោគជ័យ​
ដោយសារ​ប្រជាជន​ក្នុង​ស្រុក​អាច​មានលទ្ធភាព​ទិញ​នៅបាន​
ហើយ​និន្នាការ​ប្រជាជន​ក្នុង​ស្រុក​ ដែល​ទិញ​ខុន​ដូ​ ក៏​មានការ​កើនឡើង​ផង​ដែរ ​ខណៈ​ដែល​ប្រជាជន​កម្ពុជា​វ័យក្មេង​ភាគច្រើន​
ចាប់ផ្តើម​ចង់​រស់នៅ​ក្នុង​ជីវិត​បែប​ឯករាជ្យ​ និង​ម្យ៉ាង​ បញ្ហា​ចម្ងាយផ្លូវ​
និង​បញ្ហា​កកស្ទះ​ចរាចរណ៍​ខ្លាំង​នៅក្នុង​ទីក្រុង​ ក៏​ជា​មូលហេតុ​មួយ​ផង​ដែរ​។

ចំណែក លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើង​ដែរថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី ១,២០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមាន​តម្លៃពី ១,៥០០ ទៅ ២,៥០០ ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ ​ដុល្លារ/ម៉ែត្រការ៉េ។

បើយោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambo​dia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ​៥៥ ភាគរយ​ ក្នុងនោះ ​​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ (affordable) ​មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោម​អតិថិជន​ក្នុង​ស្រុក​៕ អត្ថបទ៖ សិរីកា

The post អ្នកជំនាញ ៖ ខុនដូត​ម្លៃម​ធ្យម​អាច​មាន​​ទី​ផ្សារខ្ពស់​នៅឆ្នាំ ២០២០ appeared first on .