ឧកញ៉ា ភូ ពុយ

ឧកញ៉ា ភួ ពុយ សន្យានឹងទិញស្រូវផ្ការំដួលទាំងអស់ពីកសិករ
បញ្ហាស្រូវធ្លាក់ថ្លៃនៅស្រុកថ្មគោល និងបវេល ក្នុងដឹកដីខេត្តបាត់បង ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលជាមួយឈ្មួញធានាទិញទាំងអស់ក្នុងតម្លៃទីផ្សារ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងលើទំព័រហ្វេសប៊ុកផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា។

រូបភាពហ្វេសប៊ុក លោក ឌិត ទីណា

លោក ឌិត ទីណា បញ្ជាក់ថា នៅឃុំ​ ខ្នាចរមាស​ ស្រុកបវេល ថ្លៃ​ស្រូវ​ផ្ការំដួល​សេីមគុណភាពល្អ ត្រូវបានធានា​មិនឱ្យក្រោម៩០០០បាត/តោន​ =​ ១.០៤៤០០០៛/តោន ដែលជាការសន្យារបស់ឧកញ៉ា ភួ ពុយ នៅពេលទៅជាមួយក្រុមការងារក្រសួងចុះជួបជាមួយប្រជាកសិករកំពុងប្រមូលផល។

ឧកញ៉ា​ ភួ​ ពុយ​ ជាអ្នកតំណាងរាស្ត្រខេត្តបាត់ដំបង​ និងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ បៃតងកម្ពុជា ដ៏ល្បីប្រចាំខេត្តបាត់ដំបង។ នៅចំពោះមុខប្រជាកសិករ និងមន្រ្តីក្រសួងកសិកម្ម ឧកញ៉ា ភួ ពុយ បានបញ្ជាក់ប្រាប់ថា ប្រសិនបេីមានគេទិញតម្លៃក្រោមនឹង សូមកុំលក់ឱ្យគេ​ ទុកលក់ឱ្យលោកឧកញ៉ា ក្នុងតម្លៃ​ ៩០០០បាត/តោនស្រូវស្អាត។ តែបេីគេឱ្យតម្លៃលេីសនឹង​ អាចលក់ឱ្យគេបានរឹតតែល្អលោកសាទរ។

រូបភាពហ្វេសប៊ុកលោក ឌិត ទីណា

គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ក្រសួងកសិកម្មបានចាត់ក្រុមការងារក្រសួងចុះសិក្សាបញ្ហារបស់ប្រជាកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមបង្ហោះសារពីតម្លៃស្រូវមានការធ្លាក់ថ្លៃ ដែលក្រសួងចាត់ទុកថាព័ត៌មានមិនពិតអាចនឹងធ្វើឱ្យប្រជាកសិករប្រញាប់ប្រញាល់ប្រមូលផលច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត។

ទន្ទឹមនឹងនោះ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអំពាវនាវដល់ប្រជាកសិករដែលមានបញ្ហាជាក់ស្តែងសូមទាក់ទងទៅក្រុមការងារក្រសួង ដើម្បីអាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។

បើតាមក្រសួងកសិកម្ម ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ដោយសារទឹកជំនន់ក៏ដោយ។

ក្រសួងបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន៕

The post ឧកញ៉ា ភួ ពុយ សន្យានឹងទិញស្រូវផ្ការំដួលទាំងអស់ពីកសិករ appeared first on .

ឧកញ៉ា ភូ ពុយ សម្ដែងសុទិដ្ឋិនិយមពីផែនការផលិតស្រូវពូជ ចំពោះមុខរដ្ឋមន្ត្រីកសិកម្មថ្មី
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីប្រជាកសិករចាប់តាំងពីខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ និងបាត់ដំបងរួចមក នៅថ្ងៃចន្ទ ទី២៤ ខែតុលានេះ លោកបានទៅឈ្វេងយល់អំពីខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ នៅរោងម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជា របស់ឧកញ៉ា ភូ ពុយ នៅខេត្តពោធិ៍សាត់។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានឱ្យដឹងថា បន្ទាប់ពីបានដើរទស្សនាលំហូដំណើរការនៃរោងម៉ាស៊ីនកិនស្រូវតាំងពីដើមរហូតដល់ចប់រួចមក លោកបានជួបពិភាក្សាការងារជាមួយឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដូចជាភ្នាក់ងារប្រមូលទិញស្រូវ និងអ្នកផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ។

លោកបន្តថា នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោង ឧកញ៉ា ភូ ពុយ បានសម្ដែងសុទិដ្ឋិនិយមនៅពេលនិយាយដល់ផែនការផលិតស្រូវពូជដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ដល់កសិករឱ្យត្រូវនឹងតម្រូវការទីផ្សារ។

បើតាមលោក ឌិត ទីណា ការស្វាគមន៍ក៏មានផងដែរពីសំណាក់ភាគីពាក់ព័ន្ធដទៃទៀត ក្នុងក្ដីសង្ឃឹមថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹងអាចជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារតែម្ដង ធ្វើយ៉ាងណាជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាពនិងបរិមាណ។

ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងប្រមាណជាង ១ម៉ឺគ្រួសារ នាព្រឹកថ្ងៃចន្ទ ទី២៤ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។

សម្តេចមានប្រសាសន៍ថា៖ «ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន»៕

The post ឧកញ៉ា ភូ ពុយ សម្ដែងសុទិដ្ឋិនិយមពីផែនការផលិតស្រូវពូជ ចំពោះមុខរដ្ឋមន្ត្រីកសិកម្មថ្មី appeared first on .

ឧកញ៉ាឆ្នើម៥រូប កំពុងធ្វើជំនួញលើការនាំចេញអង្ករ
កម្ពុជា ជាប្រទេសដែលមានសក្តានុពលផ្នែកកសិកម្ម ប្រជាជនប្រមាណ ៥០ភាគរយប្រកបមុខរបរកសិកម្ម។ ជាពិសេស ក្នុងមួយឆ្នាំៗ កម្ពុជាផលិតស្រូវបានរាប់សិបលានតោនសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងមួយចំនួនធំបាននាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។

ដោយឡែក ជុំវិញទៅនឹងការនាំចេញអង្ករនេះដែរ មានឈ្មួញនាំចេញអង្ករជាច្រើនកំពុងតែប្រណាំងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមកេរ្តិ៍ឈ្មោះ កិត្តិយស និងទីផ្សារនៅលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ បច្ចុប្បន្ននៅកម្ពុជា ក៏មានអ្នកមានអំណាចនិងសេដ្ឋីឧកញ៉ា ក៏កំពុងធ្វើជំនួញលើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

តើពួកគាត់ទាំងនោះជានណាខ្លះ? ថ្ងៃនេះសារព័ត៌មាន ឧកញ៉ា ញ៉ូស និងណែនាំឲ្យស្គាល់ កំពូលឧកញ៉ា ឆ្នើមៗទាំង៤រូបរបស់កម្ពុជា ដែលកំពុងធ្វើជំនួញលើនាំចេញអង្ករ ក្នុងនោះរួមមាន៖

ទី១៖ ឧកញ៉ា ភូ ពុយ

ឧកញ៉ា ភូ ពុយ ជាឈ្មួញអង្ករដ៏ល្បីល្បាញចាស់វស្សាម្នាក់នៅក្នុងប្រទេសកម្ពុជា។ គាត់ជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ ដែលមានឈ្មោះថា ក្រុមហ៊ុន BAITANG (KAMPUCHEA) PLC។ មិនតែប៉ុណ្ណោះ លោកឧកញ៉ា ភូ ពុយ ក៏ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ ក្រៅពីរកស៊ីស្រូវអង្ករនេះដែរ ឧកញ៉ាដែលរស់នៅក្នុងខេត្តបាត់ដំបងរូបនេះ ក៏មានមុខជំនួញជាច្រើនក្នុងដៃផងដែរ

ទី២៖ ឧកញ៉ា គឹម សាវុធ

លោកឧកញ៉ា ក៏ជាមេឈ្មួញអង្ករជើងខ្លាំងចាស់វស្សាក្រែលដែរ ក្នុងចំណោមមេឈ្មួញអង្ករធំៗទាំងអស់នៅកម្ពុជា។ ឧកញ៉ា គឹម សាវុធ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន KHMER FOOD GROUP CO., LTD ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាក្នុងការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។ ក្រៅពីរកស៊ីខាងស្រូវអង្ករ លោកក៏មានមុខជំនួញជាច្រើនផ្សេងទៀតដែរ។

ទី៣៖ ឧកញ៉ា សុង សារ៉ន

លោកឧកញ៉ា សុង សារ៉ន ៖បច្ចុប្បន្នលោកជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ក្រៅពីប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាហើយនោះ លោកឧកញ៉ា វ័យក្មេងរូបនេះ ក៏ជាអគ្គនាយកក្រុមហ៊ុន AMRU RICE (CAMBODIA) CO., LTD ដែលត្រូវបានគេដឹថា ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយផងដែរ ខាងនាំអង្ករចេញទៅទីផ្សារអន្តរជាតិ។ឧកញ៉ា សុង សារ៉ន រាប់ចាត់ទុកថា ជាពាណិជ្ជករដ៏មានសក្តានុពលវ័យក្មេងមួយរូបផងដែរ នៅក្នុងប្រទេសកម្ពុជា។

ទី៤៖ ឧកញ៉ា ចាន់ សុខឃាំង

ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន SIGNATURES OF ASIA CO., LTD គឺជាពាណិជ្ជករនាំចេញអង្ករដ៏ល្បីល្បាញមួយរូបដែរ ដែលបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ក្រៅពីធ្វើជំនួញលើការនាំចេញអង្ករហើយនោះ លោកក៏មានមុខ​ជ​ំនួញប្រាក់លានជាច្រើនទៀតនៅក្នុងដៃ។

ទី៥៖ ឧកញ៉ា ហ៊ុន ឡាក់

ឧកញ៉ា ហ៊ុន ឡាក់ ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading។ ក្រុមហ៊ុន Mekong Oryza Trading គឺជារោងម៉ាស៊ីនកិនស្រូវមួយដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនបរទេសមកពីទីក្រុងហុងកុង និងអាហ្វ្រិក ដើម្បីពង្រីកការនាំចេញអង្ករពីកម្ពុជាទៅចិន អឺរ៉ុប និងអាហ្វ្រិកខាងត្បូងដែលទីផ្សារថ្មីរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់ពីអ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករកម្ពុជា ធ្លាប់បានឲ្យដឹងថា ទោះបីជាមានឈ្មួញធំៗជាច្រើនទៀត បានធ្វើការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបែបនេះក្តី ប៉ុន្តែ បើយើងពិនិត្យទៅមើលតួលេខ ឬ បរិមាណនៃការនាំចេញរបស់ប្រទេសកម្ពុជាហាក់បីដូចជាមានកម្រិតតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម ដែលក្នុងមួយឆ្នាំៗ ប្រទេសទាំងពីរនេះបាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសរាប់លានតោនឯណោះ។ ដូច្នេះ អ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករកម្ពុជា នៅតែទាមទារឲ្យមានការពង្រីកទីផ្សារនាំចេញអង្កររបស់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត៕

The post ឧកញ៉ាឆ្នើម៥រូប កំពុងធ្វើជំនួញលើការនាំចេញអង្ករ appeared first on .

ណែនាំឲ្យស្គាល់ឧកញ៉ាស្តេចក្រាញ់ខាងស្រូវអង្ករល្បីនៅខេត្តបាត់ដំបង
ឧកញ៉ា ភូ ពុយ ជា​ឈ្មួញ​អង្ករ​ដ៏​ល្បី​ល្បាញ​ចាស់​វស្សា​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយក៏ជាអ្នករកស៊ីខាងស្រូវអង្ករដ៏សកម្មនៅក្នុងខេត្តបាត់ដំបង។ លោក​ជា​អគ្គនាយក​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដ៏​ធំ​មួយ ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន បៃតងកម្ពុជា (BAITANG KAMPUCHEA PLC)។

ក្រុមហ៊ុនរបស់លោកបាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួនប្រមាណ​ជាង ៤​ម៉ឺន​តោនក្នុងមួយឆ្នាំៗ។ ក្រៅពី​រក​ស៊ី​ស្រូវ​អង្ករ ឧកញ៉ា​ដែល​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​រូប​នេះ ក៏​មាន​មុខ​ជំនួញ​ជា​ច្រើនក្នុងដៃ​ផង​ដែរ។

លោកត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥០៦/២៣២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៦។

ឧកញ៉ា ​ភូ ពុយ ​ទីប្រឹក្សា​ប្រតិបត្តិសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា និងជាអតីតក្រុមប្រឹក្សាភិបាលក្នុងអាណត្តិទី១នៃសហព័ន្ធស្រូវអង្ករកម្ពុជា ជាអតីតប្រធាន​​សភា​​ពាណិជ្ជ​​​កម្ម​ខេត្ត​បាត់​ដំបង ខណៈបច្ចុប្បន្នតួនាទីនេះត្រូវបានដឹកនាំដោយកូនប្រុសរបស់លោក គឺឧកញ៉ា ភូ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានមណ្ឌលខេត្តបាត់ដំបង។

លោកក៏ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង មកពីខាងគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា។

លើសពីនេះលោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង និងជាអគ្គនាយកធនាគារស្រូវ ដែលពេលកន្លងទៅ បានឈ្នះលើការទិញឃ្លាំងស្តុកស្រូវ ដែលមានសមត្ថភាព ស្តុកបាន២០ម៉ឺនតោន និងឡសម្ងួតស្រូវ អាចសម្ងួតបាន៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តបាត់ដំបង ដែលរាជរដ្ឋាភិបាល ដាក់ឲ្យដេញថ្លៃ តម្លៃប្រមាណ១០លានដុល្លារនោះ។

ឧកញ៉ា ភូ ពុយ ធ្លាប់បានរំពឹងថា ឃ្លាំងស្កុកស្រូវ និងឡសម្ងួតនេះ នឹងរួមចំណែកជួយដល់កសិករ ដែលជាអ្នកផលិតស្រូវ កុំឲ្យមានការរាំងស្ទះ ដូចពេលកន្លងទៅ និងក៏ជាការរួមចំណែក ដល់រោងម៉ាស៉ីនកិនស្រូវ និងអ្នកនាំចេញ ក្នុងការគាំទ្រគោលនយោបាយ នាំចេញអង្ករ១លានតោន របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

The post ណែនាំឲ្យស្គាល់ឧកញ៉ាស្តេចក្រាញ់ខាងស្រូវអង្ករល្បីនៅខេត្តបាត់ដំបង appeared first on .