ឧកញ៉ាឆ្នើម៥រូប កំពុងធ្វើជំនួញលើការនាំចេញអង្ករ

ជុំវិញ​ឧកញ៉ា

កម្ពុជា ជាប្រទេសដែលមានសក្តានុពលផ្នែកកសិកម្ម ប្រជាជនប្រមាណ ៥០ភាគរយប្រកបមុខរបរកសិកម្ម។ ជាពិសេស ក្នុងមួយឆ្នាំៗ កម្ពុជាផលិតស្រូវបានរាប់សិបលានតោនសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងមួយចំនួនធំបាននាំចេញទៅកាន់ទីផ្សារបរទេសផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ជុំវិញទៅនឹងការនាំចេញអង្ករនេះដែរ មានឈ្មួញនាំចេញអង្ករជាច្រើនកំពុងតែប្រណាំងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមកេរ្តិ៍ឈ្មោះ កិត្តិយស និងទីផ្សារនៅលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានេះ បច្ចុប្បន្ននៅកម្ពុជា ក៏មានអ្នកមានអំណាចនិងសេដ្ឋីឧកញ៉ា ក៏កំពុងធ្វើជំនួញលើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

តើពួកគាត់ទាំងនោះជានណាខ្លះ? ថ្ងៃនេះសារព័ត៌មាន ឧកញ៉ា ញ៉ូស និងណែនាំឲ្យស្គាល់ កំពូលឧកញ៉ា ឆ្នើមៗទាំង៤រូបរបស់កម្ពុជា ដែលកំពុងធ្វើជំនួញលើនាំចេញអង្ករ ក្នុងនោះរួមមាន៖

ទី១៖ ឧកញ៉ា ភូ ពុយ

ឧកញ៉ា ភូ ពុយ ជាឈ្មួញអង្ករដ៏ល្បីល្បាញចាស់វស្សាម្នាក់នៅក្នុងប្រទេសកម្ពុជា។ គាត់ជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយ ដែលមានឈ្មោះថា ក្រុមហ៊ុន BAITANG (KAMPUCHEA) PLC។ មិនតែប៉ុណ្ណោះ លោកឧកញ៉ា ភូ ពុយ ក៏ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ ក្រៅពីរកស៊ីស្រូវអង្ករនេះដែរ ឧកញ៉ាដែលរស់នៅក្នុងខេត្តបាត់ដំបងរូបនេះ ក៏មានមុខជំនួញជាច្រើនក្នុងដៃផងដែរ

ទី២៖ ឧកញ៉ា គឹម សាវុធ

លោកឧកញ៉ា ក៏ជាមេឈ្មួញអង្ករជើងខ្លាំងចាស់វស្សាក្រែលដែរ ក្នុងចំណោមមេឈ្មួញអង្ករធំៗទាំងអស់នៅកម្ពុជា។ ឧកញ៉ា គឹម សាវុធ បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន KHMER FOOD GROUP CO., LTD ដែលជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាក្នុងការនាំអង្ករទៅលក់នៅលើទីផ្សារអន្ដរជាតិ។ ក្រៅពីរកស៊ីខាងស្រូវអង្ករ លោកក៏មានមុខជំនួញជាច្រើនផ្សេងទៀតដែរ។

ទី៣៖ ឧកញ៉ា សុង សារ៉ន

លោកឧកញ៉ា សុង សារ៉ន ៖បច្ចុប្បន្នលោកជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ក្រៅពីប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាហើយនោះ លោកឧកញ៉ា វ័យក្មេងរូបនេះ ក៏ជាអគ្គនាយកក្រុមហ៊ុន AMRU RICE (CAMBODIA) CO., LTD ដែលត្រូវបានគេដឹថា ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយផងដែរ ខាងនាំអង្ករចេញទៅទីផ្សារអន្តរជាតិ។ឧកញ៉ា សុង សារ៉ន រាប់ចាត់ទុកថា ជាពាណិជ្ជករដ៏មានសក្តានុពលវ័យក្មេងមួយរូបផងដែរ នៅក្នុងប្រទេសកម្ពុជា។

ទី៤៖ ឧកញ៉ា ចាន់ សុខឃាំង

ឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុន SIGNATURES OF ASIA CO., LTD គឺជាពាណិជ្ជករនាំចេញអង្ករដ៏ល្បីល្បាញមួយរូបដែរ ដែលបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ក្រៅពីធ្វើជំនួញលើការនាំចេញអង្ករហើយនោះ លោកក៏មានមុខ​ជ​ំនួញប្រាក់លានជាច្រើនទៀតនៅក្នុងដៃ។


ទី៥៖ ឧកញ៉ា ហ៊ុន ឡាក់

ឧកញ៉ា ហ៊ុន ឡាក់ ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading។ ក្រុមហ៊ុន Mekong Oryza Trading គឺជារោងម៉ាស៊ីនកិនស្រូវមួយដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនបរទេសមកពីទីក្រុងហុងកុង និងអាហ្វ្រិក ដើម្បីពង្រីកការនាំចេញអង្ករពីកម្ពុជាទៅចិន អឺរ៉ុប និងអាហ្វ្រិកខាងត្បូងដែលទីផ្សារថ្មីរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់ពីអ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករកម្ពុជា ធ្លាប់បានឲ្យដឹងថា ទោះបីជាមានឈ្មួញធំៗជាច្រើនទៀត បានធ្វើការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបែបនេះក្តី ប៉ុន្តែ បើយើងពិនិត្យទៅមើលតួលេខ ឬ បរិមាណនៃការនាំចេញរបស់ប្រទេសកម្ពុជាហាក់បីដូចជាមានកម្រិតតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម ដែលក្នុងមួយឆ្នាំៗ ប្រទេសទាំងពីរនេះបាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសរាប់លានតោនឯណោះ។ ដូច្នេះ អ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករកម្ពុជា នៅតែទាមទារឲ្យមានការពង្រីកទីផ្សារនាំចេញអង្កររបស់ប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត៕