ឧកញ៉ា ភូ ពុយ សម្ដែងសុទិដ្ឋិនិយមពីផែនការផលិតស្រូវពូជ ចំពោះមុខរដ្ឋមន្ត្រីកសិកម្មថ្មី

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីប្រជាកសិករចាប់តាំងពីខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម សៀមរាប បន្ទាយមានជ័យ និងបាត់ដំបងរួចមក នៅថ្ងៃចន្ទ ទី២៤ ខែតុលានេះ លោកបានទៅឈ្វេងយល់អំពីខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ នៅរោងម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជា របស់ឧកញ៉ា ភូ ពុយ នៅខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានឱ្យដឹងថា បន្ទាប់ពីបានដើរទស្សនាលំហូដំណើរការនៃរោងម៉ាស៊ីនកិនស្រូវតាំងពីដើមរហូតដល់ចប់រួចមក លោកបានជួបពិភាក្សាការងារជាមួយឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា តំណាងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត ដូចជាភ្នាក់ងារប្រមូលទិញស្រូវ និងអ្នកផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ដល់ប្រជាកសិករ។

លោកបន្តថា នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលជាងមួយម៉ោង ឧកញ៉ា ភូ ពុយ បានសម្ដែងសុទិដ្ឋិនិយមនៅពេលនិយាយដល់ផែនការផលិតស្រូវពូជដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ដល់កសិករឱ្យត្រូវនឹងតម្រូវការទីផ្សារ។

បើតាមលោក ឌិត ទីណា ការស្វាគមន៍ក៏មានផងដែរពីសំណាក់ភាគីពាក់ព័ន្ធដទៃទៀត ក្នុងក្ដីសង្ឃឹមថា ផែនការយុទ្ធសាស្ត្រថ្មីនេះនឹងអាចជួយគាំទ្រខ្សែច្រវាក់ផលិតកម្មស្រូវឱ្យមានភាពរលូនជាងមុន ចាប់តាំងពីនៅវាលស្រែរហូតដល់ទីផ្សារតែម្ដង ធ្វើយ៉ាងណាជួយដល់ប្រជាកសិករឱ្យទទួលបានទិន្នផលស្រូវប្រសើរជាងមុន ទាំងគុណភាពនិងបរិមាណ។

ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបាត់ដំបងប្រមាណជាង ១ម៉ឺគ្រួសារ នាព្រឹកថ្ងៃចន្ទ ទី២៤ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិចារណាផលិតពូជស្រូវទុកជូនប្រជាកសិករ ដើម្បីបានបង្កបង្កើតផលឡើងវិញ។

សម្តេចមានប្រសាសន៍ថា៖ «ការធ្វើកសិកម្មមិនត្រូវធ្វើកសិកម្មបែបធម្មតានោះទេ ត្រូវរិះរកវិធីធ្វើយ៉ាងណាឱ្យប្រជាកសិករមានផលចំណេញច្រើន តាមរយៈវិធីសាស្ត្រធ្វើកសិកម្មបែបទំនើប លឿនរហ័សទាន់ចិត្ត និងទទួលបានផលច្រើន»៕