ឯកឧត្តម វេង សាខុន

និស្សិតជំនាញកសិកម្មមានឱកាសកាន់តែខ្ពស់ដើម្បីទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល
ថ្មីៗនេះមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មកម្ពុជាបានស្នើសុំ ប្រទេសអ៊ីស្រាអែល បង្កើនចំនួននិស្សិតជំនាញកសិកម្ម ពីកម្ពុជាទៅរៀនវគ្គបណ្ដុះបណ្ដាលទីនោះឲ្យមានចំនួនកាន់តែច្រើន ដើម្បីទទួលបានចំណេះជំនាញកាន់តែខ្លាំង និងត្រឡប់មកឆ្លើយតបជាមួយតម្រូវការសេដ្ឋកិច្ចនៅកម្ពុជាវិញ។

«យើង​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​​កាន់តែ​ល្អប្រសើរ និង​ស្នើសុំ​បង្កើន​ចំនួន​និស្សិត ឆ្លើយតប​តាម​តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម​ដែលមាន​និន្នាការ​កើនឡើង​ជា​លំដាប់ ដើម្បី​ឈានឆ្ពោះ​ទៅធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​មាន​ល​ក្ខ​ណ​:​ទំនើបកម្ម ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ន​វា​នុ​វត្ត​ន៍ និង​ចូលរួមចំណែក​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ»។ នេះបើតាមប្រសាសន៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានថ្លែងក្នុងកិច្ចជំនួបជាមួយក្រុមហ៊ុនអ៊ីស្រាអែល Agrostudies Agriculture Capacity Buildingកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២។

នាឱកាសនោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ប្រទេស​អ៊ីស្រាអែល បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម​តាមរយ​:​ការផ្តល់​ឱកាស​ឱ្យ​​និស្សិត​កម្ពុជា​ឆ្នាំ​ទី​ ៣ បាន​ទៅធ្វើ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល មានរយៈពេល ១៤ឆ្នាំហើយ បើគិតពី​ឆ្នាំ ​២០០៨ រហូតមក​ទល់​បច្ចុប្បន្ន។

ក្នុងនោះផងដែរ​លោក Yaron Tamir ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Agrostudies Agriculture Capacity Building ជា​ក្រុមហ៊ុន ដែល​ជ្រើសរើស​និស្សិត​នៅ​សាលា អ៊ីស្រាអែល បាន​លើកឡើងថា ក្រសួងកសិកម្ម តែងតែ​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ធ្វើ​ឱ្យ​កម្មសិក្សា​ដែលមាន​អាយុ ១៤ ​ឆ្នាំកន្លងមក​ទទួលបាន​លទ្ធផល​គួរ​ឱ្យ​​កត់សម្គាល់។លោកបានបន្ថែមថា​ នៅចុងខែមិថុនា ឬដើមខែ កក្ដដា នេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ឆ្លៀត​យក​ឱកាស​នេះ លោកជំទាវ ក៏មាន​កម្មវិធី​ជួប​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី នឹង​ជម្រាបជូន​អំពី​សំណើ​នេះ​ដោយផ្ទាល់​តែម្ដង។

គួរបញ្ជាក់ថា ​ចាប់ពី​ឆ្នាំ​ ២០០៨ ​មកដល់​បច្ចុប្បន្ន​នេះ ​និស្សិត​ដែលទៅ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​កសិកម្ម នៅអ៊ីស្រាអែលនោះមាន​ចំនួនចំនួន ១ ៤៦៩​ នាក់​ហើយ។ ក្នុងឆ្នាំ​ ២០២១ មាន​និស្សិតចំនួន ២០០​ នាក់ ក្នុងនោះ RUA ចំនួន ១៦៥​ នាក់ វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម​ចំនួន ១៨​ នាក់ សាកលវិទ្យាល័យ​ស្វាយរៀង​ចំនួន ១១ ​នាក់ និង​សាកលវិទ្យាល័យ​ហេង សំរិន ត្បូងឃ្មុំ​ចំនួន ៦​ នាក់​៕

The post និស្សិតជំនាញកសិកម្មមានឱកាសកាន់តែខ្ពស់ដើម្បីទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល appeared first on .

ម្ចាស់ចំការធុរេនថា៖ ទីផ្សារ​ទុរេន​នៅ​ឆ្នាំនេះ មានតម្លៃល្អដូចឆ្នាំកន្លងទៅដែរ
ម្ចាស់ចំការធុរេន និងអ្នក​រកស៊ីក្នុង​វិស័យ​ទុរេននៅកម្ពុជា បាន​ឲ្យ​ដឹងថា ទុរេន​ខ្មែរ​នៅក្នុងឆ្នាំនេះ មាន​ទីផ្សារ​​ល្អប្រសើរ​ដូចឆ្នាំកន្លងទៅដែរ។ទន្ទឹមគ្នានេះ  ម្ចាស់ចំការធុរេន ក៏បានបង្ហាញក្តីរំពឹងទុកថា សង្ឃឹមថានឹងអាចប្រមូលផលបានខ្ពស់ថែមទៀត។នេះបើតាមការឲ្យដឹងពី រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម និងសហការី បានបន្តដំណើរទៅកាន់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ដើម្បីចូលរួម ដាំដើមធុរេន និងប្រមូលផលធុរេន ម្ឃុត និងសាវម៉ាវ ជាមួយកសិករ។

ក្នុងពេលដំណើរទស្សនកិច្ចនោះ ឯកឧត្តមថា «ដោយយោងតាមលោក សុខ ឡេង ដែលជាម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងថា តម្លៃធុរេនឆ្នាំនេះមានតម្លៃល្អដូចកាលពីឆ្នាំកន្លងទៅដែរ (១៥ ០០០ រៀល ក្នុងមួយគីឡូក្រាម) ហើយអាចសង្ឃឹមថាអាចប្រមូលផលបានសរុបចំនួន ១០០ តោន»។

គួរបញ្ជាក់ថា កម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្កត់ផ្គង់ តម្រូវការទីផ្សារធុរេនបានល្អគ្រប់គ្រាន់ណាស់ ព្រោះបច្ចុប្បន្នដំណាំនេះ អាចដាំដុះបាន ច្រើនកន្លែង ក្នុងខេត្ដនានា ក្នុងប្រទេសកម្ពុជា។

សព្វថ្ងៃ គេសង្កេតឃើញ ដំណាំ​ទុរេន ​ត្រូវបាន​ដាំដុះ​ច្រើនជាងគេ​នៅ​ខេត្តកំពត កំពង់ចាម បាត់ដំបង ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ជាដើម។

មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថា ទីផ្សារទុរេននៅកម្ពុជាមានសក្តានុពល និងទទួលបានការគាំទ្រច្រើនពីសាធារណៈជនជាតិ ខណៈក្រសួងកសិកម្ម ក៏បាននិងកំពុងរៀបចំផែនការក្នុងការជំរុញការដាំដុះផ្លែទុរេនដល់ប្រជាពលរដ្ឋ ឲ្យទទួលបានផលខ្ពស់ និងស្របតាមស្តង់ដាគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ណៈដែល ថៃ វៀតណាម និង ម៉ាឡេស៊ី សម្រុកនាំចេញផ្លែទុរេនយ៉ាងសម្បើមទៅកាន់ទីផ្សារអន្តរជាតិ។

កាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ធ្លាប់បង្ហាញការជឿជាក់ថា នៅថ្ងៃអនាគតកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល និងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ជាងនេះទៀត ឯកឧត្តម វេង សាខុន ក៏ធ្លាប់បង្ហញក្តីរំពឹងផងដែរថា ទុរេននឹងជួយផ្តល់ប្រាក់ចំណូលខ្ពស់ដល់រដ្ឋក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ប្រសិនបើកសិករដាំដំណាំទុរេនដោយចងជាសហគមន៍ និងអនុវត្តតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួង៕

The post ម្ចាស់ចំការធុរេនថា៖ ទីផ្សារ​ទុរេន​នៅ​ឆ្នាំនេះ មានតម្លៃល្អដូចឆ្នាំកន្លងទៅដែរ appeared first on .

រដ្ឋមន្ត្រីកសិកម្ម ចេញវិធានការបន្ទាន់ ដើម្បីធានាស​ន្តិសុខ​ស្បៀង ខណៈការដាំ​ដុះ​ស្រូវ​វស្សា​ឆ្នាំនេះមានភាពយឺត​យ៉ាវ​
ឯកឧត្តម វេង សាខុន រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០​២២នេះ បានដាក់​ចេញ​វិធានការចាំបាច់ និងបន្ទាន់ចំនួន៤ចំនុច ក្នុងគោលបំណងធានា​បាននូវសន្តិសុខ​ស្បៀង និងឈានសម្រេចបានតាម​​គោល​នយោបាយ​ជំរុញ​ផលិតកម្មស្រូវ និងការនាំចេញអង្កររបស់​រាជរដ្ឋាភិបាល ជាពិសេសដើម្បីឱ្យលទ្ធផល​នៃការងារ​បង្ក​បង្កើនផលសម្រេចបានល្អប្រសើរ ទៅតាម​ផែន​ការគ្រោងទុក ខណៈការដាំដុះដំណាំស្រូវវស្សាឆ្នាំនេះ មានភាពយឺតជា ឆ្នាំមុន​ ដោយសារតំបន់​មួយចំ​នួនលិចទឹកនិងជោគជាំពេកមិនអាចភ្ជួររាស់កើត។

វិធានបន្ទាន់៤ចំនុច របស់រដ្ឋមន្តី្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំ​ដល់អង្គភាព​ក្រោម​ឱវាទក្រសួង មន្ទីរ​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​រាជធានី ខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់អនុវត្ត នោះរួមមាន៖

១.ត្រូវចុះណែនាំកសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេស​ត្រូវបិទភ្លឺ និងបូមទឹក​ចេញ​ពីក្នុងស្រែករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើមរដូវនេះ។

២.ត្រូវចុះជំរុញឱ្យប្រជាកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែលកសិករ​ទម្លាប់ ដាំដុះក្នុងខែ​កក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងទេ។

៣.ត្រូវចុះណែនាំបច្ចេកទេសថែទាំដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រង​សមាសភាពចង្រៃ ឱ្យបាន​ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៤.ត្រូវណែនាំកសិករឱ្យត្រៀមឧបករណ៍ សម្ភារៈ និងគ្រាប់ពូជស្រូវ សម្រាប់ដាំ​ដុះស្តារឡើងវិញក្នុង​ករណីមានការ​ខូចខាត​ដំណាំស្រូវដោយសារទឹកជំនន់ ហើយអង្គភាពក្រោមឱវាទក្រសួង និងមន្ទី​រ​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូច​ខាត​ដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀង ដោយសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន សំដៅ​ជួយអន្តរាគមន៍ដល់កសិករក្រីក្រ និងអ្នកងាយ រងគ្រោះដែលខ្វះលទ្ធភាព​រក​គ្រាប់​​ពូជស្រូវ ដើម្បី​លើកសំណើសុំមកគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើម​ធ្លាក់លឿន​ជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយ​ស្ទើរគ្រប់ តំបន់ដែលបានផ្តល់អំណោយ​ផលដល់​ការដាំដុះដំណាំ​ស្រូវដើមរដូវ។ ហើយគិតត្រឹមថ្ងៃទី២៥ ខែ​ឧសភា កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩ភាគរយ នៃផែនការ ២៦១៩៥០០ ហិកតា ក្នុងនោះស្រូវស្រាល​ចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្តាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។ បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។

ឯកឧត្តម វេង សាខុន បញ្ជាក់ទៀតថា ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួប​ប្រទះ​នឹងគ្រោះជំនន់​ទឹកភ្លៀងនៅ​ដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ ០១៦ហិកតា និងខូចខាតចំនួន ៣៥១៣​ហិកតា ក្នុង​នោះ​​ខេត្តបន្ទាយ មានជ័យមានផ្ទៃដីប៉ះពាល់ចំនួន ៤ ៦៦៤​ហិក​តា និងខូចខាតចំនួន ២ ៣៨០ហិកតា និងខេត្តត្បូងឃ្មុំមានផ្ទៃដី​ប៉ះពាល់ ចំនួន ១ ៣៣៧ហិកតា និងផ្ទៃដី​ខូចខាតចំនួន ១ ១៣៣ហិកតា៕

The post រដ្ឋមន្ត្រីកសិកម្ម ចេញវិធានការបន្ទាន់ ដើម្បីធានាស​ន្តិសុខ​ស្បៀង ខណៈការដាំ​ដុះ​ស្រូវ​វស្សា​ឆ្នាំនេះមានភាពយឺត​យ៉ាវ​ appeared first on .

រយៈពេល៩ខែ កសិផលកម្ពុជានាំចេញចំនួន ៥,៩៣ លានតោន ទៅជុំវិញពិភពលោក ប្រទេសណាទីផ្សារធំជាងគេ?
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន។

ក្នុងចំនួនសរុបទាំងអស់នោះ ទិន្នន័យនាំចេញកសិផលរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមឈរលេខរៀងទី១ ថៃទី២ ចិនជាទីផ្សារលេខ៣ និងនាំចេញទៅកាន់ប្រទេសចំនួន ៨៧ ផ្សេងទៀត នៅជុំវិញពិភពលោក។

១. ប្រទេសវៀតណាម មានចំនួន ៦៤,១១%

២. ប្រទេសថៃ មានចំនួន ២១,៤៩%

៣. ប្រទេសចិន មានចំនួន ៩,៦៩%

៤. ទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% តែប៉ុណ្ណោះ ។

ប្រភព៖ ឯកឧត្ដម វេង សាខុន

The post រយៈពេល៩ខែ កសិផលកម្ពុជានាំចេញចំនួន ៥,៩៣ លានតោន ទៅជុំវិញពិភពលោក ប្រទេសណាទីផ្សារធំជាងគេ? appeared first on .

ឈឺ​ជាង ៤០ ឆ្នាំ ​​គ្រូពេទ្យ​ខ្មែរ​ម្នាក់​វះកាត់ភ្នែករដ្ឋមន្រ្តី​ក្រសួង​កសិកម្មបានជោគជ័យ
រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ឯកឧត្តម វេង សាខុន បាន​ទទួលការ​​វះកាត់ភ្នែក​ដោយ​ជោគជ័យ ក្រោយ​មាន​បញ្ហា​ជាង ៤០ ឆ្នាំ​បន្សល់ទុកតាំងពីជំនាន់​ប៉ុលពត។

លោករដ្ឋមន្រ្តី​បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកសាស្រ្តាចារ្យវជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ ដែលបានជួយធ្វើការវះកាត់ភ្នែកទាំងសងខាង​ក្នុងពេលតែមួយទទួលបានជោគជ័យ ដោយគ្មានស្នាមរបួស កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។

បើតាម​លោករដ្ឋមន្រ្តី​ ជំងឺ​ភ្នែកនេះ​ជាកេរដំណែលបន្សល់ទុកមកជាយូរមកហើយ ដែលបានទទួលរងផលប៉ះពាល់នៅក្នុងការបំពេញការងារជាយុវជនកងចល័តក្នុងរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ហើយបានរក្សាទុកមកទល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំមកហើយ៕

The post ឈឺ​ជាង ៤០ ឆ្នាំ ​​គ្រូពេទ្យ​ខ្មែរ​ម្នាក់​វះកាត់ភ្នែករដ្ឋមន្រ្តី​ក្រសួង​កសិកម្មបានជោគជ័យ appeared first on .

៥ ខែ​ដើម​ឆ្នាំ ២០២១ កម្ពជា​នាំ​ចេញ​ដំណាំ​កសិកម្ម​កើន​ជាង ១ លាន​តោន មាន​ផលិតផល​ ១២ មុខ​ត្រូវ​ប៉ាន់​បំផុត
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ២០២១។

ឯកឧត្តមបាន​លើក​ឡើង​​ ការនាំចេញផលិតផលកសិកម្មរបស់​ប្រទេស​កម្ពុជា​ ៥ ខែ​ដើមឆ្នាំ​២០២១ នេះ សម្រេចបាន ៤.១៣លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១.១១លានតោន។ ​

ឯកឧត្តម​បានលើក​ពី​ដំណាំកសិកម្ម​សំខាន់ៗ​ ដែលកម្ពុជា​ធ្វើការ​នាំ​ចេញ​ច្រើន​បំផុត ៥ ខែ​ដើមឆ្នាំ​២០២១​៖

* ការនាំស្រូវចេញបានចំនួន ១.៦លានតោនច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
* ចំណិតដំឡូងមី ១.២ លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
* គ្រប់ស្វាយចន្ទី ០.៨លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
* គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
* សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
* ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
* ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
* ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
* ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
* ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
* ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
* ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន។

The post ៥ ខែ​ដើម​ឆ្នាំ ២០២១ កម្ពជា​នាំ​ចេញ​ដំណាំ​កសិកម្ម​កើន​ជាង ១ លាន​តោន មាន​ផលិតផល​ ១២ មុខ​ត្រូវ​ប៉ាន់​បំផុត appeared first on .

កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ វិស័យកសិកម្មដែលពុំទាន់ដោះស្រាយបានល្អប្រសើរ
កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ វិស័យកសិកម្ម ពិសេសគឺផលិតភាពកសិកម្មនៅមានកម្រិតទាប និងការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មនៅពុំទាន់ដោះស្រាយបានល្អប្រសើរ ដែលទាំងនេះជាហេតុធ្វើឱ្យកសិករកម្ពុជាមានការលំបាក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នេះយោងបើតាមការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងកិច្ចប្រជុំស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រៀបចំដោយធនាគារពិភពលោក នៅព្រឹកថ្ងៃទី២៣ខែមេសានេះ។

លោក វេង សាខុន បានថ្លែងថា ទោះជាយ៉ាងណាក៏ដោយក្នុងបរិកាណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ក្រសួងក៏បានផ្តោតលើការងារសំខាន់ៗមួយចំនួនទៀត ដែលជាការឆ្លើយតបទៅនឹងបញហាប្រឈមទាំងនេះរួមមាន៖
១-ជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ និងទីផ្សារក្នុងស្រុក តាមរយៈការប្រើប្រាស់ពូជដំណាំមានគុណភាព ការធ្វើពិពិធកម្មប្រភេទដំណាំ ការអនុវត្ត បង្គុំបច្ចេកទេសទំនើប ការលើកកម្ពស់ការអនុវត្តកសិកម្មល្អ និងការផ្តល់សេវាបច្ចេកទេសកសិកម្មថ្មី និងបច្ចេកវិទ្យាវៃឆ្លាតធន់នឹងអាកាសធាតុដល់កសិករ និងសហគមន៍កសិកម្ម។ ពង្រឹងវិធានការការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការរាតត្បាតសមាសភាពចង្រៃ ព្រមទាំងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំសម្រាប់ចែកជូនដល់កសិករ ដើម្បីស្តារផលិតកម្មដំណាំនៅតាមតំបន់ដែលរងគ្រោះដោយសារកត្តាធម្មជាតិ។ បន្ថែមលើសពីនេះ ក្រសួងបន្តជួយដល់ប្រជាកសិករតាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
២-ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់បំពេញតម្រូវការហូបចុករបស់ប្រជាពលរដ្ឋ លើកទឹកចិត្តដល់ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឱ្យបង្កើនការចិញ្ចឹមសត្វដែលមានវដ្ដផលិតកម្មខ្លី។ ជំរុញការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មឱ្យបង្កើនទុនវិនិយោគបន្ថែមទៀតក្នុងការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងបង្កើនផលិតកម្មសត្វ។ ជំរុញការផលិតចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក ដើម្បីបង្កើនការផលិតចំណីសត្វ ធានានូវគុណភាព សុវត្ថិភាព និងមានតម្លៃសមស្រប។
៣-ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកបរិភោគ បង្កើនការផលិតកូនត្រីពូជឱ្យបានគ្រប់គ្រាន់ ដើម្បីចែកចាយដល់កសិករនៅតំបន់ដែលមានសក្តានុពលក្នុងការធ្វើវារីវប្បកម្ម ផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។
៤-រៀបចំកសាងគម្រោង/ផែនការផលិតកម្មស្បៀង ស្របតាមផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ និងជំរុញការអនុវត្តផែនការសកម្មភាពនេះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ (បន្លែ ផ្លែឈើ ត្រី សាច់) សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការហូបចុកក្នុងប្រទេសឱ្យបានគ្រប់គ្រាន់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩នេះ។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លេខាធិការដ្ឋានអាស៊ាន ព្រមទាំងបណ្តាប្រទេសជាមិត្ត ដែលមានវត្តមានក្នុងកិច្ចប្រជុំតុមូលនេះ ដែលជានិច្ចជាកាលបានខិតខំនិងសហការយ៉ាងល្អក្នុងការធានាបាននូវប្រព័ន្ធស្បៀងសម្រាប់ប្រទេសរៀងខ្លួនៗ ដើម្បីរួមចំណែកដល់ការធានាបាននូវសន្តិសុខស្បៀងជាសាកល៕

សូមចុចអានអត្ថបទខាងក្រោម៖

រដ្ឋាភិបាលចិន ផ្តល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២សែនដូសដល់កម្ពុជា

លោក ប៉ាន់ គឹមហ៊ាន ប្រាប់បទពិសោធន៍ក្នុងការចិញ្ចឹមមាន់ ភ្ញាស់មាន់ ផ្សារភ្ជាប់ទីផ្សារ រកចំណូលបានជាង៨លានរៀល

The post កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនក្នុងការអភិវឌ្ឍ វិស័យកសិកម្មដែលពុំទាន់ដោះស្រាយបានល្អប្រសើរ appeared first on .

រដ្ឋាភិបាលចិន ផ្តល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២សែនដូសដល់កម្ពុជា
រដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងជំងឺ ជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២០០ ០០០(ពីរសែន) ដូស ដល់កម្ពុជាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១០០ ០០០ (មួយសែន) ដូស បន្ថែមទៀត ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២ ។

លោក វេង សាខុន បានឲ្យដឹងថា  វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនេះត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះយើងមានជំជឿជាក់យ៉ាងមុតមាំថាវ៉ាក់សាំងទាំងនេះនឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួល វ៉ាក់សាំងជម្ងឺសាទឹក ពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១០០ ០០០(មួយសែន) ដូស រួចមកហើយ ដែលជាការផ្តល់ដំណាក់កាលទី១ ។ រហូតមកដល់ពេលនេះវ៉ាក់សាំងជម្ងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបើកផ្តល់និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករនៅតាមបណ្តារាជធានី/ខេត្ត អស់ចំនួន ៤៧ ០០០ ដូស រួចហើយ៕

The post រដ្ឋាភិបាលចិន ផ្តល់វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាម ចំនួន ២សែនដូសដល់កម្ពុជា appeared first on .

ឯកឧត្តម វេង សាខុន៖ ពូជដំឡូង​បារាំង៣​ប្រ​ភេទ ដែលសមស្របដាំ​ដុះ​ក្នុង​ខេត្តមណ្ឌលគិរី
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង​ឲ្យដឹងកាលពីពេលថ្មីៗនេះថា តាមរយៈលទ្ធផលនៃការពិសោធន៍ស្រាវជ្រាវ កន្លង​មករបស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជសំខាន់ៗ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមដូច្នេះថា« រដូវប្រមូលផល ដំឡូងបារាំង នៅខេត្តមណ្ឌលគីរី នាឆ្នាំ២០២០ នេះ ។ សូមបញ្ជាក់ថា៖ កន្លងមក សាកលវិទ្យាល័យភូមិន្ទកសិកម្មបាននាំយកពូជដំទ្បូងបារាំងផ្សេងៗ ពីប្រ​ទេស​​​មួយចំនួនដូចជា ប្រទេសអាល្លឺម៉ង់៤ពូជ ប្រទេសអៀកទ្បង់៤ពូជ ប្រទេសកូ​រ៉េ១៣​ពូជ និងប្រទេសវៀតណាម២ពូជ ។ តាមរយៈ លទ្ធផលនៃការ​ពិសោធន៍ស្រាវជ្រាវ កន្លង​មក របស់សកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហាញឲ្យឃើញថា ពូជដំឡូងបារាំង ដែលសមស្រប សម្រាប់ខេត្តមណ្ឌលគិរី មាន៣ពូជ ដូចខាងក្រោមៈ១. ពូជ Tornado នាំចូលពី ប្រទេសអៀកឡង់២. ពូជ Madeira និង ពូជ Coronada នាំចូលពី ប្រទេស​អាល្លឺម៉ង់៣. ពូជ PO3 និង ពូជ PO7 នាំចូលពី ប្រទេសវៀតណាម»។

រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានអះអាងថា ចំពោះទិន្នផលអាចទទួលបាននៃការដាំ​ដុះប្រភេទពូជ​ទាំង៣នេះអាចទទួលបានផលពី ១៣តោន ទៅ ២៥តោន ក្នុងមួយហិច​តាឯណោះ។

ដោយទ្បែកពូជដទៃទៀត ឯកឧត្តម វេង សាខុន ក៏បានឲ្យដឹងដែរថា សាកលវិទ្យា​ល័យកំពុងធ្វើការតាមដាននៅទ្បើយ រង់ចាំពិនិត្យមើលលទ្ធផលនៅ​ពេលក្រោយបន្ត​ទៀត ទើបអាចធ្វើសេចក្តីសន្និដ្ឋាន ។

ជាមួយគ្នានោះរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទបាន​រៀបរាប់​បន្ថែម អំពីរដូវកាលដាំដុះនៃពូជទាំង៣នេះដែរថា យើងបាន​ពិនិត្យ​ឃើញថា រដូវដែលអាចដាំដុះបានគឺនៅ ចន្លោះពីចុងខែកញ្ញា ដល់ សប្តាហ៍ទី២ នៃ​ខែធ្នូ។ តែសមស្របបំផុត គឺចាប់ពី ពាក់កណ្តាលខែតុលា ដល់ ខែវិច្ឆិកា៕ អត្ថបទ៖ សិរីការ

The post ឯកឧត្តម វេង សាខុន៖ ពូជដំឡូង​បារាំង៣​ប្រ​ភេទ ដែលសមស្របដាំ​ដុះ​ក្នុង​ខេត្តមណ្ឌលគិរី appeared first on .

ឯកឧត្តម វេង សាខុន៖ ការនាំចេញកសិផលដំឡូងមី នៅឆ្នាំ២០១៩ បាន​ចំណូលជាង៤១២ លានដុល្លារ
ផលិតផលដំឡូងមី ត្រូវបានចាត់ទុកថាជាកសិផលសំខាន់ និងមានការដាំដុះច្រើនជាងគេលំដាប់ទី២នៅកម្ពុជាបន្ទាប់ពីស្រូវ។ យ៉ាងណាមិញ ទីផ្សារដំឡូងមីសម្រាប់នៅឆ្នាំ​២០១៩​នេះ បានបង្ហាញនូវសញ្ញាល្អសម្រាប់ប្រជាកសិករ ខណៈដែលតម្លៃមានភាពសមប្រកបជាងឆ្នាំទៅមិញ។

ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា សមាជិកសហគមន៍កសិកម្ម ផលិត​ដំឡូងមី ចំនួន៨ ក្នុងខេត្តព្រះវិហារ កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលដំណាំដំឡូងមី លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា ដោយភាពសប្បាយរីករាយ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់បន្តថា តម្លៃទីផ្សារដំឡូងមីក្នុងខេត្តព្រះវិហារ នៅឆ្នាំនេះ ល្អប្រសើរជាងឆ្នាំកន្លងទៅ។ ជាងនេះទៀត ឯកឧត្តមថា បើតាមរបាយការណ៍លទ្ធផល សម្រេចបានក្នុងការផលិត និងការនាំចេញផលិតផលដំឡូងមីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានប្រមូលផលដំឡូងមី ប្រមាណ ១៤ លានតោន លើផ្ទៃដីជិត៧០ម៉ឺនហិកតា។

រដ្ឋក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានបញ្ជាក់ដែរថា សម្រាប់ឆ្នាំ ២០១៩ នេះដែរ កម្ពុជាទទួលបានប្រាក់ចំណូលសរុបជាង ៤១២ លានដុល្លារអាមេរិក ពីការនាំចេញផលិតផលដំឡូងមី ទៅកាន់ទីផ្សារអន្តជាតិ៕
អត្ថបទ៖ សិរីការ

The post ឯកឧត្តម វេង សាខុន៖ ការនាំចេញកសិផលដំឡូងមី នៅឆ្នាំ២០១៩ បាន​ចំណូលជាង៤១២ លានដុល្លារ appeared first on .