រយៈពេល៩ខែ កសិផលកម្ពុជានាំចេញចំនួន ៥,៩៣ លានតោន ទៅជុំវិញពិភពលោក ប្រទេសណាទីផ្សារធំជាងគេ?

សង្គម​និង​សេដ្ឋកិច្ច

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំនួនសរុបទាំងអស់នោះ ទិន្នន័យនាំចេញកសិផលរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមឈរលេខរៀងទី១ ថៃទី២ ចិនជាទីផ្សារលេខ៣ និងនាំចេញទៅកាន់ប្រទេសចំនួន ៨៧ ផ្សេងទៀត នៅជុំវិញពិភពលោក។

១. ប្រទេសវៀតណាម មានចំនួន ៦៤,១១%

២. ប្រទេសថៃ មានចំនួន ២១,៤៩%

៣. ប្រទេសចិន មានចំនួន ៩,៦៩%

៤. ទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀតមានចំនួន ៤,៧១% តែប៉ុណ្ណោះ ។

ប្រភព៖ ឯកឧត្ដម វេង សាខុន