ABA

ក្រោយចាកចេញពីតំណែងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា តើអ្នកឧកញ៉ា និងម្ចាស់ធនាគារធំៗក្នុងស្រុកនិយាយអ្វីខ្លះពីលោក ជា ចាន់តូ?
ក្នុងអណត្តិទី៧នេះ សមាសភាពរាជរដ្ឋាភិបាលកម្ពុជាសុទ្ធសឹងតែជាអ្នកដឹកនាំបន្តវេនដែលពោរពេញដោយសមត្ថភាព និងបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ពីបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿនលើពិភពលោក។ ក្នុងនោះធនាគារជាតិនៃកម្ពុជាដែលជាធនាគារកណ្តាលក៏បានផ្លាស់ប្តូរក្បាលស៊ីនដឹកនាំផងដែរ ។

លោកស្រី ជា សិរី ត្រូវបានព្រះមហាក្សត្រតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០២៣ ជំនួសលោក ជា ចាន់តូ ដែលជាឪពុកបង្កើតបន្ទាប់ពីកាន់តំណែងអស់រយៈពេល​ប្រមាណ ២៥​ឆ្នាំ​មក​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មក​ដល់​ពេល​បច្ចុប្បន្ន។

មុន​ទទួល​បាន​តួនាទី​ជា​អគ្គទេសាភិបាល​នេះ លោក ជា ចាន់តូ ធ្លាប់​ទទួល​ខុសត្រូវ​ធំ​នៅ​ធនាគារ​កណ្តាល ក្នុង​តួនាទី​ជា​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។ បន្ទាប់​មក លោក​ត្រូវ​បាន​តែងតាំង​ជា​ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៦។ នៅ​ក្នុង​ឆ្នាំ​១៩៨៦ លោក ជា ចាន់តូ ក៏​បាន​បម្រើ​ការ​ជា​អនុរដ្ឋមន្ត្រី​ទី​មួយ​នៅ​ក្រសួង​ផែនការ។ មិន​តែប៉ុណ្ណោះ លោក​ក៏​ធ្លាប់​ជា​សមាជិក​សភា​ចន្លោះ​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ផង​ដែរ។

ក្រោយចាកចេញពីតំណែងអគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពីខែកក្កដាកន្លងទៅ លោក ជា ចាន់តូ ត្រូបានតែងតាំងជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា រៀបចំកម្មវិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២៣។

នៅក្នុងពិធីនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា តំណាងឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានប្រគល់ស្លាកថ្លែងអំណរគុណជូនលោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស ចំពោះវីរៈភាពដឹកនាំនៃការកសាងប្រព័ន្ធធនាគារនៅកម្ពុជាចាប់តាំងពីប្រព័ន្ធធនាគារមួយថ្នាក់ (Mono-Banking) ទៅជាប្រព័ន្ធធនាគារពីរថ្នាក់( Two-tier Banking) ពីការវិនិយោគដោយរដ្ឋ មកជាការវិនិយោគឯកជន ទាំងក្នុងស្រុក និងបរទេស។

ក្នុងវីដេអូឃ្លីបដែលផលិតឡើងដើម្បីថ្លែងអំណរគុណលោក ជា ចាន់តូ អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ កាណាឌីយ៉ា បានគូសបញ្ជាក់ថា លោកអគ្គទេសាភិបាលកិត្តិយសបានខិតខំប្រែងតស៊ូលះបង់កម្លាំងកាយចិត្តក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយលើកស្ទួយ និងអនុវត្តវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនយ៉ាងខ្លាំងនិងប្រកបដោយភាពធន់ក្នុងពេលជាង២ទស្សវត្សរ៍មកនេះ ហើយអ្នកឧកញ៉ានឹងចង់ចាំជានិច្ចនូវគុណបំណាច់និងស្នាដៃដឹកនាំកន្លងមកលោក ជា ចាន់តូ។

សម្រាប់អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង មានប្រសាសន៍ថា លោក ជា ចាន់តូ ជាឥស្សរជនកំពូលមួួយដែលបានកសាងប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រព័ន្ធធនាគារ។ អ្នកឧកញ៉ាបន្តថា ក្រោមការដឹកនាំរបស់អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជាជាង២ទស្សវត្សរ៍មកនេះ ធនាគារជាតិនៃកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ជាអាណាព្យាបាលដឹកនាំវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែរឹងមាំ, ហិរញ្ញវត្ថុផ្នែកបច្ចេកវិទ្យាទំនើប និងផ្នែកធនធានមនុស្សដ៏សំបូរបែប។

លោក អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារ អេស៊ីលីដា លើកឡើងថា លោក ជា ចាន់តូ បានបន្សល់ទុកនៅស្នាដៃជាច្រើន ជាពិសេសដាក់ចេញនូវគោលនយោបាយ បទបញ្ញប្បតិ្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ យកចិត្តទុកដាក់លើការបណ្តុះបណ្តាលសាធារណៈជនស្តីពីហិរញ្ញវត្ថុ ពង្រឹងតួនាទីធនាគារកណ្តាលដែលជាស្ថាប័នអាណាព្យាបាលធ្វើឲ្យស្ថាប័នហិរញ្ញវត្ថនៅក្រោមអាណាព្យាបាលរឹងមាំ ជាពិសេសភាពរាំងនៅក្នុងដើមទុនចាប់ពី ៥០ពាន់លានរៀលរហូតដល់ទៅ ៣០០ពាន់លានរៀល។

លោកសង្កត់ធ្ងន់ថា ដើមទុនហ្នឹងហើយដែលធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់មានភាពរឹងមាំ ជាពិសេសនៅពេលដែលយើងជួបវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ គ្មានស្ថាប័នធនាគារនៅកម្ពុជាណាមួយដួរលំនោះទេ។ លើសពីនេះ លោក អ៊ីន ចាន់នី ក៏បានគូសបញ្ជាក់បន្ថែមថា លោក ជា ចាន់តូ បានចូលរួមដឹកនាំធ្វើឲ្យស្ថេរភាពអត្រាប្តូរប្រាក់ទៅ ៤,០០០រៀល ទៅ៤,១០០រៀលក្នុងរយៈពេល ៣០ឆ្នាំ ចំណែកអតិផរណាមិនលើស ៣-៣.៥% នោះទេ ទាំងអស់នេះហើយជាស្នាដៃដ៏មានសារៈសំខាន់របស់លោក ជា ចាន់តូ ដែលបានបន្សល់ទុក។

ជាមួយគ្នានេះដែរ លោក ហ្គី អានវ៉ានិត ប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា FTB បានរំលេចពីស្នាដៃរបស់លោក ជា ចាន់តូ យ៉ាងដូច្នេះថា ក្រោមដឹកនាំដោយអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជាបានសម្រេចនូវកិច្ចការចម្បងដ៏ធំមួយ គឺគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង ៩ ។

លោកបន្តថា ការអនុវត្តគោលការណ៍នេះបានជម្រុញឲ្យស្ថាប័នហិរញ្ញវត្ថុជាច្រើនបង្កើតនូវគោលការណ៍គ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ពិសេសផ្នែកឥណទាន, ការបោះមូលបត្របៃតង់ និងការកម្ចីគិតគូរដល់បរិស្ថាន និងសង្គម ព្រមទាំងការកសាងធនធានមនុស្សអនុលោមតាមគោលការណ៍ហិរញ្ញវត្ថុទាំង ៩។ ជាមួយគ្នានេះលោកបានស្តែងនូវការកោតសរសើរចំពោះលោក ជា ចាន់តូ ដែលបានជួយជម្រុញទំនើបកម្ម និងជួយវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យទទួលបាននូវការទុកចិត្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

ដោយឡែក នាយកប្រតិបត្តិនៃធនាគារ ABA លោក Ashikhanov Askhat បានគូសបញ្ជាក់បន្ថែមថា អំឡុងពេលដឹកនាំធនាគារជាតិនៃកម្ពុជារបស់លោក ជា ចាន់តូ លោកបានតាំងផ្តើមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុទំនើបនៅកម្ពុជា និងវឌ្ឍនភាពនៃការទូទាត់ប្រាក់រៀល ក្នុងទម្រង់ឌីជីថលតាមរយៈបាគង ដែលជម្រុញកិច្ចសហប្រតិបត្តិការតាមបណ្តាធនាគារនានា។

លោកបន្ថែមទៀតថា  ការលះបង់ដ៏ធំធេងរបស់លោក ជា ចាន់តូ ចំពោះឌីជីថលូបនីយកម្មសម្រាប់វិស័យនេះ និងការលើកកម្ពស់ប្រាក់រៀលបាននាំមកនូវសន្ទុះកំណើននៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាឧត្តមប្រយោជន៍បំផុតចំពោះបរិយាបន្នហិរញ្ញវត្ថុ និងការប្រតិបត្តិឌីជីថល។ បើតាម CEO ធនាគារ ABA បច្ចុប្បន្នប្រជាជនកម្ពុជារាប់លាននាក់កំពុងចាប់យកជំនាន់ឌីជីថល និងប្រើប្រាស់រូបិយប័ណ្ណជាតិជាមួយបច្ចេកវិទ្យាដោយមោទនភាព។

ថ្លែងក្នុងពិធីលៀងសាយភោជនធនាគារិកប្រចាំឆ្នាំ២០២៣ នៅចំពោះមុខម្ចាស់ធនាគារជាច្រើន និងភ្ញៀវនានាដែលបានចូលរួមលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចជាតិ និយាយជារួម និងប្រព័ន្ធធនាគារនៅកម្ពុជា និយាយដោយឡែក គឺអាស្រ័យលើប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃនយោបាយឈ្នះ-ឈ្នះ»៕

The post ក្រោយចាកចេញពីតំណែងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា តើអ្នកឧកញ៉ា និងម្ចាស់ធនាគារធំៗក្នុងស្រុកនិយាយអ្វីខ្លះពីលោក ជា ចាន់តូ? appeared first on .

ធនាគារ ABA ទទួលបានអាជ្ញាបណ្ណជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) កាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សាយនូវសេចក្ដីជូនដំណឹងដល់បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាលបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការ បរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បញ្ជាក់ថា សេចក្តីដូចបានជម្រាបខាងលើ គឺដើម្បីអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្តល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

The post ធនាគារ ABA ទទួលបានអាជ្ញាបណ្ណជាប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក appeared first on .

ត្រឹមខែវិច្ឆិកាឆ្នាំ២០២២នេះ ABA មានទ្រព្យសកម្មសរុប ៨.៨ពាន់លានដុល្លារ
ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំឈានមុខគេមួយ ដែលគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២១ របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមវេបសាយផ្លូវការរបស់ខ្លួននៅដើមខែធ្នូនេះ ធនាគារ ABA មានទ្រព្យសកម្មសរុប ៨.៨ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណៈបច្ចុប្បន្នគ្រប់គ្រងជាង ២.៥ លានគណនី តាមរយៈបណ្ដាញសាខាចំនួន ៨៥សាខា ម៉ាស៊ីនស្វ័យធនាគារជាង ១ពាន់គ្រឿង និងកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម និងធនាគារតាមទូរស័ព្ទដ៏ទំនើប។

ថ្មីៗនេះ ធនាគារ ABA ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព “ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2022 របស់ប្រទេសកម្ពុជា” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយធនាគារ និងហិរញ្ញវត្ថុរបស់ Financial Times Group នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ជាលើកទី ៥។

ពានរង្វាន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker គឺជាស្ដង់ដាគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ភអន្ដរជាតិលំដាប់ពិភពលោក ដែលមាន វ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយ កាលពីឆ្នាំ ២០១៤, ២០១៦, ២០១៩ និងឆ្នាំ ២០២១។

សូមបញ្ជាក់ថា The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ១៩២៩ ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង ១៨០ប្រទេស ទូទាំងពិភពលោក។

The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ធនាគារពិភពលោក កំពូលៗ ចំនួន១,០០០ របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដាតាំងពីឆ្នាំ ១៩៧០ ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យ សម្បត្តិ និងស្ថានភាពនៃ វិស័យធនាគារគ្រប់ជ្រុងជ្រោយ៕

The post ត្រឹមខែវិច្ឆិកាឆ្នាំ២០២២នេះ ABA មានទ្រព្យសកម្មសរុប ៨.៨ពាន់លានដុល្លារ appeared first on .

ត្រឹមតែ៣ខែសោះធនាគារ ABA អាចរកប្រាក់ចំណេញបានរហូតជាង៦៧លានដុល្លារ
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារ ABA ហាក់ទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជាជាពិសេសគឺយុវវ័យតែម្ដង ហើយបើត្រឹមតែ៣ខែដំបូងនៃឆ្នាំ២០២២នេះ ធនាគារ ABAរកស៊ីចំណេញដល់ជាង៦៧លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី១របស់ធនាគារ ABA ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

បើយោងតាមលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ABA បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី១ថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២២នេះ ទ្រព្យសកម្មរបស់ ABA កើនឡើង៥% ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២១ហើយទ្រព្យសកម្មកើនឡើងដល់៨.២ពាន់លានដុល្លារ។

សូមរម្លឹកដែរថា ធនាគារ​ ABA​ ដែល​ជា​ធនាគារជាតិនៃប្រទេសកាណាដា ក៏បានទទួល​លិខិត​សរសើរ​ពី​រដ្ឋាភិបាលកម្ពុជា ​ចំពោះ​ការ​រួមចំណែក​របស់​ធនាគារ​ក្នុង​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ក្នុង​នាម​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​ទាំង​បី​ ប្រចាំឆ្នាំ​ ២០២១ ដោយ​ឆ្នាំ​មុន​ ស្ថិតក្នុងចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​លំដាប់​ទី ១២។

ក្នុងលិខិតដដែលបានបញ្ជាក់ថា៖ “ABA​ ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣​ ក្នុង​ចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​ និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រាប់​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត​ចំពោះ​អនុលោម​ភាព​សាសារពើពន្ធ។

លើសពីនេះ កាលថ្ងៃទី១៤ ខែធ្នូនេះ ធនាគារ ABA ក៏សម្រេចទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារ ពីក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ សម្រាប់គម្រោងវិនិយោគសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ។

ជាងនេះទៀត អំឡុងខែមេសា ឆ្នាំ ២០២២នេះ ធនាគារ ABA ក៏បានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ផងដែរ៕ អត្ថបទ រង្ស៊ី

The post ត្រឹមតែ៣ខែសោះធនាគារ ABA អាចរកប្រាក់ចំណេញបានរហូតជាង៦៧លានដុល្លារ appeared first on .

ABA​ ទទួលបានរង្វាន់ ២ឆ្នាំជាប់គ្នាពីស្ថាប័ន JP​ Morgan​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​​ទូទាត់​អន្តរជាតិ
ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខគេមួយនៅ​កម្ពុជា ទទួល​បាន​ពានរង្វាន់​ 2021​ Elite​ Quality​ Recognition​ Award​ ពី​ JP​ Morgan​ Chase​ Bank​ N.A.,​ USA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​បំផុត​លំដាប់​ពិភពលោក​។​

ការ​ទទួលស្គាល់​ ABA​ ជា​លើក​ទី​ពីរ​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះ​ ផ្អែក​លើ​ការ​រក្សា​សុ​ក្រិត​ភាព​លេចធ្លោ​ និង​ឧត្តមភាព​ នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ​ឆ្លងកាត់​ត្រង់​ផ្ទាល់​ MT103​ (straight-through​ processing​ ដែល​ហៅ​កាត់​ថា​ STP)​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​អន្តរជាតិ​ ជា​ដុល្លារ​អា​មេ​រិ​ក​។​

ពានរង្វាន់​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ដោយ​ផ្អែក​លើ​គុណភាព​ខ្ពស់​នៃ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ និង​ការ​គ្រប់គ្រង​សុក្រឹតភាព​នៃ​ដំណើរការ​ផ្ទេរ​ប្រាក់​របស់​អតិថិជន​ បាន​ 90%​។​ នៅ​ក្នុង​ឆ្នាំ​ 2021​ ការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ដែល​ដំណើរការ​ដោយ​គ្មាន​កំហុស​ មាន​កម្រិត​លើស​ពី​ 99.5%​។​

អ្នកស្រី​ ស៊ឹ​ម​ សួង​សន្តិភាព​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​អន្តរជាតិ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​តាម​រយៈ​ពានរង្វាន់​ឆ្នាំ​ទី​ 2​ នេះ​ ធនាគារ​ ABA​ បាន​បង្ហាញ​ពី​សមត្ថភាព​ធ្វើ​ប្រតិបត្តិការ​ដែល​មានគុណ​ភាព​ខ្ពស់​លើស​ពី​ស្ដង់ដារ​ ក្នុង​ការ​ដំណើរការ​ផ្ទេរ​ និង​ទូទាត់​ប្រាក់​អន្តរជាតិ​ជូន​អតិថិជន​ ជា​ដុល្លារ​អា​មេ​រិ​ក​។​ យើង​មាន​មោទនភាព​ ជាមួយនឹង​ការ​ទទួលស្គាល់​ពី​ JP​ Morgan​ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ នៅ​តែ​រឹង​មាំ​ឥត​ងាករេ​ និង​គួរ​ជាទី​ពំនឹង​។​”​

អ្នកស្រី​​បន្ថែមថា​ “​អតិថិជន​របស់​យើង​ អាច​ជឿ​ទុកចិត្ត​បាន​ថា​ សំណើរ​ប្រតិបត្តិការ​អន្តរជាតិ​របស់​ពួក​គាត់​ ជាមួយ​ ABA​ នឹង​ត្រូវ​ដំណើរការ​ទាន់​ពេលវេលា​ និង​ប្រកបដោយ​សុក្រឹតភាព​។​”

សូមបញ្ជាក់ថា JP​ Morgan​ ធ្វើការ​ប្រគល់​ពានរង្វាន់​ទទួលស្គាល់​គុណភាព ​(Quality​ Recognition​ Award)​ ទូ​ទាំង​សកលលោក​ ចាប់តាំងពី​ឆ្នាំ​ 1997​។​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ដែល​មាន​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​អាច​ធ្វើ​ប្រតិបត្តិការ​ ផ្ទេរ​ និង​ទូទាត់​ប្រាក់​ជូន​អតិថិជន​ប្រកបដោយ​សង្គតិភាព​ និង​គុណភាព​ខ្ពស់​ក្នុង​កម្រិត​យ៉ាង​ហោច​ណាស់​ 90%​ ៕

The post ABA​ ទទួលបានរង្វាន់ ២ឆ្នាំជាប់គ្នាពីស្ថាប័ន JP​ Morgan​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ និង​​ទូទាត់​អន្តរជាតិ appeared first on .

ABA ទទួលបាន​ពាន​រង្វាន់​ជា​ធនាគារឆ្នើម ៨ ឆ្នាំ​ជាប់​គ្នា​ពី​ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney
ធនាគារ ABA បាន​ទទួល​ពាន​រង្វាន់​ជា “ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021” ពី​ទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គណៈវិនិច្ឆ័យរបស់​ទស្សនាវដ្តី៍​ Euromoney វាយតម្លៃធនាគារ​ ABA លើ ៤ ចំណុចធំៗ​ជា​ធនាគារឌីជីថល និងធនាគារអនឡាញ​នាំមុខ​គេ​នៅ​កម្ពុជា៖

ការបន្តអភិវឌ្ឍផលិតផលសេវាធនាគាររូបវន្តសំខាន់ៗរបស់ ABA គឺកម្មវិធី ABA Mobile

ការដាក់ឲ្យប្រើប្រាស់មុខងារ គណនីរហ័ស សម្រាប់អ្នកដែលមិនទាន់ជាអតិថិជន

ការដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile និង

ការកែប្រែប្រព័ន្ធធនាគារអនឡាញសម្រាប់អាជីវកម្ម

ទ្រព្យសកម្ម​ធនាគារ ABA កើន 40% ក្នុងឆ្នាំ 2020 សម្រេចដល់ 6.1 ប៊ីលានដុល្លារអាមេរិក, បញ្ញើកើន 43% សម្រេចដល់ 4.9 ប៊ីលានដុល្លារអាមេរិក, និងកម្ចីដុលកើន 39% សម្រេចដល់ 3.8 ប៊ីលានដុល្លារអាមេរិក។

ការឈ្នះពានជា​ធនាគារ​ឆ្នើមឆ្នាំ​ ២០២១ នេះ ​ជា​ឆ្នាំទីប្រាំបីជាប់ៗគ្នាដែល ABA ទទួលបានពីទស្សនាវដ្តីហិរញ្ញវត្ថុមួយនេះ។

ពានរង្វាន់ឧត្តមភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តី Euromoney ត្រូវបានបង្កើតឡើងនៅឆ្នាំ 1992។ ពានរង្វាន់ប្រចាំឆ្នាំទាំងនេះ គ្របដណ្ដប់លើផលិតផលសកលជាង 20 ប្រភេទ ពានរង្វាន់លំដាប់ថ្នាក់ឧត្តមប្រចាំតំបន់ និងធនាគារឆ្នើមនៅបណ្ដាប្រទេសប្រមាណ 100 ប្រទេសទូទាំងពិភពលោក៕

The post ABA ទទួលបាន​ពាន​រង្វាន់​ជា​ធនាគារឆ្នើម ៨ ឆ្នាំ​ជាប់​គ្នា​ពី​ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney appeared first on .

កាន់តែស្រួល! ABA ចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិដើម្បីផ្ដល់សេវាទូទាត់បែបឌីជីថល ជាង​ 100​ កន្លែង
ធនាគារ ABA ចាប់ដៃគូជាមួយ Total Cambodge ដើម្បីផ្ដល់សេវាទូទាត់បែបឌីជីថល ដែលនឹងសម្រួលដល់ការទូទាត់របស់អតិថិជនឲ្យកាន់តែប្រសើរឡើង ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយ​ការ​ចាប់​ដៃគូ​នេះ​ អតិថិជន​ ABA​ អាច​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​ ដោយ​ស្គែ​ន​កូដ​ QR​ របស់​ ABA​ PAY​ ឬ​ប្រើ​កាត​ចរន្ត​ជិត​ (Contactless)​ រាល់ពេល​ចាក់​សាំង​ ឬ​ទិញ​អីវ៉ាន់​នៅ​តាម​ស្ថានីយ​ TotalEnergies​ ជាង​ 100​ កន្លែង​ទូ​ទាំង​ប្រទេស​។​

លើស​ពី​នេះ​ ដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​ TotalEnergies​ ក៏​អាច​ទូទាត់​ថ្លៃ​ផលិតផល​ និង​សេវាកម្ម​នានា​តាម​កម្មវិធី​ ABA​ Mobile​ ខណៈ​ដែល​សមាជិក​ TOTAL​ Club​ ក៏​អាច​បញ្ចូល​លុយ​កាត​ចាក់​សាំង​របស់​ខ្លួន​ដោយ​ប្រើ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​នេះ​បាន​ផង​ដែរ​។​

សូមបញ្ជាក់ថា ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ និង ​Total​ Cambodge​ ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ TotalEnergies​ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ធំ​ជាងគេ​លំដាប់​ទី​បួន​របស់​ពិភពលោក​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ ដើម្បី​បង្កើន​បទ​ពិសោធ​ទូទាត់​បែប​ឌី​ជី​ថ​ល​របស់​អតិថិជន​ឲ្យ​កាន់តែ​សម្បូរ​បែប​នៅ​តាម​ស្ថានីយ​ TotalEnergies​៕

The post កាន់តែស្រួល! ABA ចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិដើម្បីផ្ដល់សេវាទូទាត់បែបឌីជីថល ជាង​ 100​ កន្លែង appeared first on .

ធនាគារលំដាប់កំពូល ABA ប្រកាសបរិច្ចាគថវិកាខ្ទង់លានដុល្លារ ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩
ធនាគារ ABA បានប្រកាសចូលរួមបរិច្ចាគនូវថវិកាចំនួន ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចំណែកទ្រទ្រង់ដល់សកម្មភាពទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការប្រកាសបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តមានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ខណៈចំនួនអ្នកឆ្លងសរុបគិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១មាន ៧៧៤៧នាក់ និងអ្នកជាសះស្បើយ ២៧៩៤ នាក់។

បន្ទាប់ប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានចេញលិខិតថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំធនាគារ ABA ដែលបានឧបត្ថម្ភ ១លានដុល្លារនេះ៕

ចុចអានអត្ថបទខាងក្រោម៖

ប្រវត្តិសិក្សា និង​បទពិសោធន៍ការងារ CEO ធនាគារ​ ABA មិនធម្មតា

The post ធនាគារលំដាប់កំពូល ABA ប្រកាសបរិច្ចាគថវិកាខ្ទង់លានដុល្លារ ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩ appeared first on .

មក​ស្គាល់​ប្រវត្តិ​ធនគារ​ធំ​បំផុ​ត​ទី ៣ នៅ​ស្រុកខ្មែរ អ្នកទីក្រុង​ភ្នំពេញ​តិច​ណាស់​ដែល​ថា​មិន​ស្គាល់
និយាយ​ពីធនាគារ ABA ​​ពលរដ្ឋ​រស់នៅ​ទីក្រុង​​ភ្នំពេញជាពិសេស​អ្នកជំនួញ​តិច​ណាស់​ដែល​ថា​មិនស្គាល់។ ប្រវត្តិធនាគារ​នេះដំណើរ​ការ​មកជាង ២០ ឆ្នាំ​ហើយ រហូត​អាច​ឈរ​ជើង​ជា​ធនាគារ​ពាណិជ្ជកំពូលទាំង ៣ នៅ​ក្នុងប្រទេស​កម្ពុជា។

ឧកញ៉ាញូស៍សូមណែនាំ​ប្រិយមិត្ត​ស្វែងយល់​ពី​ប្រវត្តិ​ខ្លះ​របស់ធនាគារ ABA។

ABA​ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​1996​ មានឈ្មោះ​ ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់ (ABA)​។​

​ឆ្លងកាត់​ការ​អភិវឌ្ឍ​និង​កំណើន​ជាង​ 20 ​ឆ្នាំ​កន្លង​មកនេះ​ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ​ និង​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​កំពូល​ទាំង​បី​ នៅ​ក្នុង​ប្រទេស​។​ សព្វ​ថ្ងៃនេះ​ ABA​ មាន​បម្រើសេវា​ជូន​ដល់​បណ្ដា​អតិថិជន​ជា​ច្រើន​ដូច​ជា​ សហគ្រាស​ធុន​តូច ​និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​,​ និង​រូបវន្តបុគ្គល​។​​

នា​ឆ្នាំ​ 2017​ ធនាគារ​ ABA​ ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​កម្រិត​ ‘B’​ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន Standard & Poor’s (S&P) Global Ratings។ ​កម្រិត​ឥណទាន​ត្រូវ​បាន​ ដំឡើង​ដល់​ ‘B+’ ​ជាមួយ​ទស្សនវិស័យ​ “​ស្ថិរភាព​”​ ក្នុង​ឆ្នាំ ​2020​។

​គ្រឹះស្ថានបោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ បាន​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ ABA​ ដែល​បាន​នាំ​យក​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​៖

​នៅ​ឆ្នាំ ​2014​, 2016 និង​ 2019​ ទស្សនាវដ្តី​ The​ Banker​ បាន​ប្រសិទ្ធិ​នាម​ធនាគារ​ ABA​ ថា​ជា​ធនាគារ​ឆ្នើម​ប្រចាំឆ្នាំ​របស់​កម្ពុជា​។​ ពានរង្វាន់​នេះ​បាន​ទទួលស្គាល់​ពី​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​,​ ការ​បន្ត​នាំ​មក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​,​ និង​ការ​អនុវត្ត​ធុរកិច្ច​គំរូ​។​

​ទស្សនាវដ្តី​ Euromoney​ បាន​ផ្តល់​ឈ្មោះ​ដល់​ធនាគារ​ ABA​ ថា​ជា​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ 2014 – 2020​ ដែល​មាន​សេវាកម្ម​ប្រកបដោយ​គុណភាព​,​ ការ​ច្នៃប្រឌិត​ថ្មីៗ​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេវា​ធនាគារ​កម្ពុជា​ឈាន​ឡើង​។​

​ទស្សនាវដ្តី​ Global​ Finance​ ប្រសិទ្ធ​នាម​ ABA​ ថា​ជា​ធនាគារ​ដែល​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ទីផ្សារ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំឆ្នាំ ​2015 – 2021​។​ ពានរង្វាន់​នេះ​ទទួលស្គាល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមការងារ​នៃ​ធនាគារ​ ABA​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ផលិតផល​ស្រប​តាម​តម្រូវការ​ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

​ទស្សនាវដ្តី​ Asiamoney​ ប្រសិទ្ធ​នាម​ ABA​ ថា​ជា​ ​ធនាគារ​ឌី​ជី​ថ​ល​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​ 2019 – 2020​។​ ​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ABA​ សម្រាប់​ឥទ្ធិពល​គ្របដណ្ដប់​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​ធនាគារ​,​ ការ​ពង្រីក​បណ្ដាញ​សាខា​,​ និង​បង្អែក​ដ៏​រឹង​មាំ​ពី​ធនាគារជាតិ​កា​ណា​ដា​។​

ទ្រព្យសកម្មសរុបសម្រាប់ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មធំជាងគេទីបីនៅកម្ពុជាបានកើនឡើងដល់ ៤,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលជាការកើនឡើង ៦០ ភាគរយបើធៀបនឹងឆ្នាំមុន។ លើសពីនេះផលប័ត្រប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុបានកើនឡើង ៥៥ ភាគរយដល់ ៣,៤ ពាន់លានដុល្លារហើយផលប័ត្រកំចីរបស់ពួកគេបានកើនឡើងដល់ ២,៨ ពាន់លានដុល្លារដែលតំណាងឱ្យការកើនឡើង ៥០ ភាគរយ។

ធនាគារ ABA Bank ដែល​គេ​ឃើញ​​ពង្រីក​បើក​សាខា​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​លក់​ចំណែក​ភាគហ៊ុន​ដែល​នៅសល់ ១០% ទៅឲ្យ​ ធនាគារជាតិកាណាដា (National Bank of Canada “NBC”) ដែលនាំ​ឲ្យ​ធនាគារជាតិ​កាណាដា ក្លាយជា​ម្ចាស់​ភាគហ៊ុន​ ១០០% នៃ​ធនាគារ ABA។

ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​ភាគ​ហ៊ុ​និក​រ​បស់​​ធនាគារ​ ABA​ នៅ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​​២០១៤ ដោយ​បាន​ទិញ​យក​ចំណែក​ភាគហ៊ុន​ចំនួន​ ១០%​។​ ហើយ​បន្ទាប់​មក​ក៏​បាន​បង្កើន​ការ​ទិញ​យក​ចំណែក​ភាគហ៊ុន​បន្ថែម​រហូត​ដល់​ ៤២%​ នៅ​ក្នុង​ឆ្នាំ​២០១៥​ និង​​បង្កើន​ដល់​ ៩០%​ នៅ​ក្នុង​ឆ្នាំ​​២០១៦​។​

ទ្រព្យសកម្មសរុបសម្រាប់ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មធំជាងគេទីបីនៅកម្ពុជាបានកើនឡើងដល់ ៤,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ដែលជាការកើនឡើង ៦០ ភាគរយបើធៀបនឹងឆ្នាំមុន។ លើសពីនេះផលប័ត្រប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុបានកើនឡើង ៥៥ ភាគរយដល់ ៣,៤ ពាន់លានដុល្លារហើយផលប័ត្រកំចីរបស់ពួកគេបានកើនឡើងដល់ ២,៨ ពាន់លានដុល្លារដែលតំណាងឱ្យការកើនឡើង ៥០ ភាគរយ។

តួលេខត្រូវបានបង្ហាញនៅពេលដែលធនាគារដែលជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិនៃកាណាដាត្រូវបានទទួលតំណែងជា“ ធនាគារល្អបំផុតនៅកម្ពុជាឆ្នាំ ២០២០” ដោយទស្សនាវដ្តីឈានមុខគេដែលចេញផ្សាយនៅសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍នេះ។ ពានរង្វាន់កម្រិតខ្ពស់ត្រូវបានផ្តល់ឱ្យធនាគារពាណិជ្ជកម្ម ABA ក្នុងការទទួលស្គាល់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះតម្រូវការរបស់អតិថិជនការច្នៃប្រឌិតផលិតផលនិងសេវាកម្មការអភិវឌ្ឍអាជីវកម្មថ្មីនិងមតិគួរឱ្យទុកចិត្តរបស់អ្នកវិភាគសមធម៌និងវាយតម្លៃឥណទាន។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទស្សនាវដ្តីអន្តរជាតិបាននិយាយថា“ ការជ្រើសរើសទាំងអស់ត្រូវបានធ្វើឡើងដោយអ្នកកែសំរួលសារពត៌មានហិរញ្ញវត្ថុបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនាយកប្រតិបត្តិហិរញ្ញវត្ថុទូទាំងពិភពលោក” ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ ៤​,១​​ប៊ី​លាន​​ដុល្លារ​។​ ធនាគារ​ផ្តល់​សេវា​ជូន​ដល់​អតិថិជន​ជាង​ ៦៥០.០០០​​នាក់​ តាម​រយៈ​បណ្តាញ​សាខា​ចំនួន​ ៧០​សាខា​ កន្លែង​ស្វ័​យ​សេវា​ធនាគារ​ជាង​ ៥៥០​​កន្លែង​ និង​ប្រព័ន្ធ​ធនាគារ​អន​ឡាញ​និង​ធនាគារ​តាម​ទូរស័ព្ទ​​ជា​ច្រើន​ទៀត​។

បច្ចុប្បន្ន​ធនាគារ ABA សាខាចំនួន 79​ កន្លែង ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 280+,​ ម៉ាស៊ីន​ ATM​ ជាង​ 470+​ ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​។​​

តើ CEO ធនគារ​ ABA ជា​នរណា?

លោក Askhat Azhikhanov បុរស​ដើម​កំណើត​ កាហ្សាក់ស្ថាន (Kazakhstan) ជា​នាយកប្រតិបត្តិ​របស់ធនាគារ ABA។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA

នេះជា​បទពិសោធន៍​ការងាររបស់​លោកAskhat Azhikhanov

១​. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យក្នុងរដ្ឋ Kazakh ដែលជាទឹកដីស្ថិតនៅចំពាក់កណ្ដាលប្រទេសអាស៊ី និងជាអតីតសាធារណរដ្ឋសូវៀត ដោយមានព្រំប្រទល់ខាងកើតជាខ្លួនជាមួយចិន និងរុស្សី។

២. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ អន្តរជាតិនឹងទទួលបានសញ្ញាបត្រពីសាលាCass Business School នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស

៣. បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងសញ្ញាបត្រពី Kazakh State Academy of Management

៤. បរិញ្ញាបត្រផ្នែកស្រាវជ្រាវប្រេងនិងឧស្ម័ន ដោយទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ Kazakh State Technical University។

​បទពិសោធន៍ការងារ​របស់​លោក Askhat Azhikhanov៖

១. នៅក្នុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ធ្វើការនៅនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកាហ្សាក់ស្ថាន។

២. នៅឆ្នាំ ២០០១ – ២០០៥ បានកាន់កាប់មុខតំណែងគ្រប់គ្រងនៅធនាគារ (Kazakhstan) ។

៣. ឆ្នាំ ២០០៧ ដល់ ២០០៨ ធ្វើការនៅក្រុមហ៊ុន Credit Suisse Kazakhstan ក្នុងនាមជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុ ។

៤. ក្នុងឆ្នាំ ២០០៩ បានធ្វើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Zhetisu Asset Management និងជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir Bank ។

៥. ចូលបម្រើការក្នុងធនាគារ ABA នៅខែកញ្ញាឆ្នាំ ២០០៩ មកទល់នឹងបច្ចុប្បន្ន។

The post មក​ស្គាល់​ប្រវត្តិ​ធនគារ​ធំ​បំផុ​ត​ទី ៣ នៅ​ស្រុកខ្មែរ អ្នកទីក្រុង​ភ្នំពេញ​តិច​ណាស់​ដែល​ថា​មិន​ស្គាល់ appeared first on .