ត្រឹមតែ៣ខែសោះធនាគារ ABA អាចរកប្រាក់ចំណេញបានរហូតជាង៦៧លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារ ABA ហាក់ទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាជនកម្ពុជាជាពិសេសគឺយុវវ័យតែម្ដង ហើយបើត្រឹមតែ៣ខែដំបូងនៃឆ្នាំ២០២២នេះ ធនាគារ ABAរកស៊ីចំណេញដល់ជាង៦៧លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី១របស់ធនាគារ ABA ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ABA បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី១ថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២២នេះ ទ្រព្យសកម្មរបស់ ABA កើនឡើង៥% ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២១ហើយទ្រព្យសកម្មកើនឡើងដល់៨.២ពាន់លានដុល្លារ។

សូមរម្លឹកដែរថា ធនាគារ​ ABA​ ដែល​ជា​ធនាគារជាតិនៃប្រទេសកាណាដា ក៏បានទទួល​លិខិត​សរសើរ​ពី​រដ្ឋាភិបាលកម្ពុជា ​ចំពោះ​ការ​រួមចំណែក​របស់​ធនាគារ​ក្នុង​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ក្នុង​នាម​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​ទាំង​បី​ ប្រចាំឆ្នាំ​ ២០២១ ដោយ​ឆ្នាំ​មុន​ ស្ថិតក្នុងចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​លំដាប់​ទី ១២។

ក្នុងលិខិតដដែលបានបញ្ជាក់ថា៖ “ABA​ ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣​ ក្នុង​ចំណោម​អ្នក​បង់ពន្ធ​ច្រើន​ជាងគេ​ និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រាប់​ការ​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត​ចំពោះ​អនុលោម​ភាព​សាសារពើពន្ធ។

លើសពីនេះ កាលថ្ងៃទី១៤ ខែធ្នូនេះ ធនាគារ ABA ក៏សម្រេចទិញមូលបត្របំណុលតម្លៃ ៣០លានដុល្លារ ពីក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ សម្រាប់គម្រោងវិនិយោគសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោតាខ្មៅ។

ជាងនេះទៀត អំឡុងខែមេសា ឆ្នាំ ២០២២នេះ ធនាគារ ABA ក៏បានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ផងដែរ៕ អត្ថបទ រង្ស៊ី