Abdul Mateen

បង្ហាញវត្តមានជាមួយព្រះបិតាមិនដាច់កម្មវិធី តើព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន មានឥទ្ធិពលកម្រិតណា?
ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន តែងតែបង្ហាញវត្តមានជាមួយព្រះបិតាព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេស​ប្រុយណេ ដារូសាឡឹម មិនលស់កម្មវិធីឡើយ ពោលសូម្បីតែការយាងមកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមពិធីអាហារពេលព្រឹក ក៏ទ្រង់បានចូលរួមផងដែរ។

អាចនិយាយបានថា ព្រះអង្គម្ចាស់ម៉ាទីន គឺជាបុត្រាសំណព្វហរិទ័យមួយអង្គ របស់ព្រះចៅស៊ុលតង់ប្រុយណេ ដ្បិតពិធីរៀបអភិសេករបស់ទ្រង់នាពេលកន្លងទៅ ព្រះបិតារបស់ទ្រង់ ក៏បានអញ្ជើញសុទ្ធតែសែរាជវង្សធំៗដូចជា ស្ដេចអង់គ្លេស និងអ្នកនយោបាយធំៗជាច្រើន ដើម្បីចូលរួមថែមទៀត។

មានឥទ្ធិពលកម្រិតនេះ តើព្រះអង្គម្ចាស់អាប់ឌុល ម៉ាទីន មានប្រវត្តិសិក្សា និងស្នាដៃខ្លាំងកម្រិតណាដែរ? អត្ថបទមួយនេះ ឧកញ៉ាញូវស៍ សូមគាស់កកាយពីប្រវត្តិត្រួសៗ របស់ព្រះអង្គម្ចាស់រូបរាងសង្ហារអង្គនេះ ដូចតទៅ៖

ព្រះអង្គម្ចាស់ Abdul Mateen បានប្រសូតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩១ នៅប្រទេស​ប្រ៊ុយណេ​ ដែលត្រូវជាបុត្រទី ១០ របស់ស្តេច Sultan Hassanal Bolkiah និងអតីត​ព្រះមហេសី​ទី ២ ព្រះនាម Mariam ។ ព្រះអង្គម្ចាស់ Mateen គឺជាបុត្រទីប្រាំមួយ ដែលត្រូវបន្តស្នងតំណែង នៅក្នុងខ្សែរាជវង្ស ។

ចំពោះប្រវត្តិសិក្សាវិញ ព្រះអង្គម្ចាស់ Mateen បានទទួលការអប់រំកម្រិតមធ្យមសិក្សា នៅមហាវិទ្យល័យវិទ្យាសាស្រ្ត Paduka Seri Begawan Sultan និងសាលាអន្តរជាតិ Jerudong ដែលសុទ្ធសឹងតែជាសាលារៀនលំដាប់កំពូលទាំងពីរ នៅក្នុងប្រទេសប្រ៊ុយណេ ។

នៅខែឧសភា ឆ្នាំ ២០១០ ព្រះអង្គម្ចាស់ Mateen ត្រូវបានអនុញ្ញាឱ្យចូលវៀនវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីកងទ័ពធម្មតា រួមជាមួយនឹងពលរដ្ឋដែលត្រូវបានជ្រើសរើសចំនួន ២០០ នាក់ផ្សេងទៀត នៅក្នុងសាលាទ័ព Royal Military Aacademy Sandhurst ។

លុះដល់ខែមេសា ឆ្នាំ ២០១១ សេ្តច Sultan Hassanal Bolkiah បានផ្តល់ជូនសញ្ញាប័ត្របញ្ចប់ការសិក្សា ដល់ព្រះអង្គម្ចាស់ Mateen និងបានធ្វើឱ្យទ្រង់ទទួលបានឋាន:ជាយោធាលើកដំបូង ។ នៅខែក្កដា ឆ្នាំ ២០១៦ ព្រះអង្គម្ចាស់ Mateen បានបន្តបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកការទូតអន្តរជាតិ ក្នុងមហាវិទ្យាល័យ SOAS នៃសាកលវិទ្យាល័យទីក្រុងឡុងដ៏ ។

ក្រៅពីនោះព្រះអង្គម្ចាស់ Mateen ក៏មានសមត្ថភាពអាចបើកបរឧទ្ធម្ភាគចក្របានផងដែរ បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសិក្សាពីសាលា Defence Helicopter Flying School នៅ RAF Shawbury ស្របពេលព្រះអង្គក៏ជាអ្នកស្រលាញ់ខាងវិស័យកីឡាមួយរូប ដោយថែមទាំងធ្លាប់បានតំណាងឱ្យប្រទេសប្រ៊ុយណេ ចូលរួមនៅក្នុងព្រឹត្តិការណ៍ SEA Games សម្រាប់កីឡាជិះសេះវាយកូនបាល់ (polo) នៅក្នុងឆ្នាំ ២០១៧ និង ២០១៩ ផងដែរ ។

គួរឱ្យដឹងផងដែរថា ព្រះអង្គម្ចាស់ Mateen ត្រូវបានចាត់ទុកថាជាព្រះអង្គម្ចាស់ ដែលមានជាងគេ និងមានប្រជាប្រិយបំផុត។ យោងតាមការវិភាគរបស់ Forbes និង Business Insider បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ទ្រង់ មានប្រហែល ១,៥ លានដុល្លារ ទៅ ៥ លានដុល្លារ។

សូមជម្រាបបន្ថែមថា ព្រះអង្គម្ចាស់​ម៉ាទីន បានអបដំណើរព្រះបិតា ក្នុងការមកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានរាប់អាន​ជា​ប្អូនធម៌ជាយូរមកហើយ និងមិន​មែន​​ជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ តាមការ​បញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹង​ថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការ​រាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុត។ សម្តេច​ឱ្យដឹង​ទៀត​ថា ក្នុងនោះ ព្រះចៅស៊ុល​តង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ៕

The post បង្ហាញវត្តមានជាមួយព្រះបិតាមិនដាច់កម្មវិធី តើព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន មានឥទ្ធិពលកម្រិតណា? appeared first on .

ឈ្មោះជារាស្ត្រសាមញ្ញមែន តែមហេសីព្រះអង្គម្ចាស់ប្រ៊ុយណេ មានប្រវត្តិគ្រួសារមិនធម្មតា
យោងតាមសារព័ត៌មានធំៗជាច្រើន បានចុះផ្សាយថា ព្រះអង្គម្ចាស់ Abdul Mateen បានរៀបអភិសេកជាមួយអ្នកនាង Anisha Rosnah Isa Kalebic ដែលត្រឹមជារាស្រ្តសាមញ្ញម្នាក់ ហើយអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ ថ្លៃបណ្ណាការដែលព្រះម្ចាស់ប្រ៊ុយណេ ប្រគល់ជូនកូនក្រមុំគឺជាលុយសុទ្ធចំនួនតែជាង ៧៥០ដុល្លារប៉ុណ្ណោះ។

មានឈ្មោះជារាស្ត្រសាមញ្ញមែន ប៉ុន្តែដន្លងរបស់ស្ដេចប៊្រុយណេគឺជាគ្រួសារអភិជន ដោយជីតារបស់អ្នកនាងគឺ លោក Pehin Dato Isa ធ្លាប់ជាទីប្រឹក្សាពិសេសរបស់ស្តេចស៊ុលតង់ប្រ៊ុយណេ ហើយបានកាន់តួនាទីយ៉ាងសំខាន់នៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ ។

ចំណែកឯបងប្រុសរបស់អ្នកនាង គឺលោក Danial Deen Isa-Kalebic វិញត្រូវបានគេរាយការណ៍ថាជាមិត្តជិតស្និទ្ធរបស់ព្រះអង្គម្ចាស់ Mateen ហើយបងថ្លៃស្រី គឺអ្នកនាង Janetira Attaskulchai Deen គឺជាសមាជិកក្រុមគ្រួសារមហាសេដ្ឋីថៃ ត្រកូល Attaskulchai ដែលគ្រប់គ្រងក្រុមហ៊ុនផលិតទឹកដោះគោជូរល្បីនៅប្រទេសថៃ Betagen ។

បច្ចុប្បន្ននេះ អ្នកនាង Anisha គឺជាម្ចាស់ម៉ាកយីហោច្នៃម៉ូដដ៏ធំមួយ គឺ Silk Collective និងជាសហស្ថាបនិកនៃក្រុមហ៊ុន Authentirary ដែលជាក្រុមហ៊ុនទេសចរណ៍ដែលផ្តល់នូវបទពិសោធបែបវប្បធម៌ នៅក្នុងទីក្រុងផ្សេងៗ។

បើទោះបីជាព័ត៌មានអំពីទំនាក់ទំនងស្នេហារវាង អ្នកនាង Anisha និងព្រះអង្គម្ចាស់ Mateen មានតិចតួចក្ដី ក៏ប៉ុន្តែគូស្នេហ៍មួយគូនេះត្រូវបានគេជឿថា បានទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ ដោយអ្នកទាំងពីរត្រូវបានគេប្រទះ ឃើញនៅជាមួយគ្នាក្នុងព្រឹត្តិការណ៍សាធារណៈជាច្រើនរួមទាំងពិធីរៀបអភិសេករបស់ព្រះនាង Azemah ដែលជា ប្អូនស្រីរបស់ព្រះអង្គម្ចាស់ Mateen កាលពីខែមករា ឆ្នាំមុនផងដែរ។

សូមជម្រាបដែរថា ជាមួយនឹងការភ្ជាប់ពាក្យដែលត្រូវបានប្រកាសកាលពីខែតុលាឆ្នាំមុន គូស្នេហ៍មួយគូនេះ បានប្រកាសរៀបចំពិធីមង្គលការដ៏អស្ចារ្យរយៈពេល ១០ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃទី១៦ ខែមករា តាមបែបប្រពៃណីរបស់រាជវង្សប្រ៊ុយណេ និងត្រូវបានគេចាត់ទុកថា នេះជាពិធីមង្គលការសែរាជវង្សដ៏ធំបំផុតមួយប្រចាំទសវត្សថែមទៀត៕

The post ឈ្មោះជារាស្ត្រសាមញ្ញមែន តែមហេសីព្រះអង្គម្ចាស់ប្រ៊ុយណេ មានប្រវត្តិគ្រួសារមិនធម្មតា appeared first on .

មង្គលការកូនស្ដេចប្រ៊ុយណេ ថ្លៃបណ្ណាការតែជាង ៧០០ដុល្លារប៉ុណ្ណោះ
ព្រះអង្គម្ចាស់ Abdul Mateen បានបញ្ចប់ភាពលីវ កាលពីរសៀលម្សិលមិញ បន្ទាប់ពីទ្រង់បានរៀបអភិសេកជាមួយអ្នកនាង Anisha Rosnah Isa Kalebic ដែលជារាស្ត្រសាមញ្ញ​ម្នាក់ និងជាចៅស្រីរបស់ទីប្រឹក្សាសម្ដេចស៊ុលតង់ ខណៈថ្លៃបណ្ណាការដែលព្រះអង្គម្ចាស់ប្រ៊ុយណេ ប្រគល់ជូនកូនក្រមុំគឺជាលុយសុទ្ធ​ចំនួន ១ ០០០រីងហ្គីត ឬប្រហែល ៧៥០ដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Ruetir។

ព័ត៌មានខាងលើពិតជាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ពោលមានក្ដីរំពឹងថា លុយថ្លៃបណ្ណាការ នឹងមានច្រើនលើសលុប ព្រោះនេះជាមង្គលការរបស់សែរាជវង្ស ប៉ុន្តែវាបែរជាមានចំនួនតិចតួច ហើយលុយ ១ ០០០រីងហ្គីតនេះគឺជាបណ្ណាការតែមួយមុខគត់ មិនមានភ្ជាប់ជាមួយគ្រឿងអលង្ការ គ្រឿងពេជ្រផ្សេងឡើយ។

ជម្រាបដែរថា បើទោះជាលុយថ្លៃបណ្ណាការមានតិចតួចជាងការរំពឹងទុករបស់មហាជន ប៉ុន្តែពិធីអភិសេករបស់ទ្រង់ ទទួលបានការជូនពរយ៉ាងច្រើនកោះករ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រជាពលរដ្ឋ ដែលសុទ្ធតែអះអាងថា លុយបណ្ណាការ​មិនសំខាន់ ដូចជាទឹកចិត្តស្រលាញ់របស់ទ្រង់ ទៅកាន់ភរិយាឡើយ។

រំលឹកបន្តិចថា ពិធីអភិសេករបស់ព្រះអង្គម្ចាស់ Mateen និងអ្នកនាង Anisha គឺមានរយៈពេល ១០ថ្ងៃឯណោះ ដោយចាប់ផ្ដើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤៕

The post មង្គលការកូនស្ដេចប្រ៊ុយណេ ថ្លៃបណ្ណាការតែជាង ៧០០ដុល្លារប៉ុណ្ណោះ appeared first on .

រាស្ត្រសាមញ្ញចិញ្ចឹមសត្វឆ្មា សត្វឆ្កែ តែព្រះអង្គម្ចាស់ Mateen ចិញ្ចឹមដល់សត្វខ្លារខិន
វត្តមាន​របស់​ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម និង​បុត្រា Abdul Mateen ដែលបាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​អ្នកលេង​បណ្ដាញ​សង្គម ដោយសារ​រូបរាង​ដ៏​សង្ហារ​របស់​ព្រះអង្គម្ចាស់​នៃ​ប្រទេស​ព្រុយណេ។

ឧកញ៉ាញ៉ូវស៍ ធ្លាប់​បាន​ចុះផ្សាយ​រួចម្ដង​មក​ហើយ​ពី​ប្រវត្តិរូប​សង្ខេបខ្លះៗ​នៃ​ការសិក្សា​របស់​ព្រះអង្គ​ម្ចាស់ Mateen ប៉ុន្តែ​សម្រាប់​អត្ថបទ​មួយ​នេះ យើង​នឹង​គាស់កកាយ​ពី​ចំណង់ចំណូល​ចិត្ត​របស់​ទ្រង់​បន្ថែម​ទៀត។

ព្រះអង្គម្ចាស់ Mateen គឺ​ជា​មនុស្ស​ស្រលាញ់​សត្វ ប៉ុន្តែ​អ្វីដែល​ទ្រង់​មាន​ខុស​ពី​រាស្ត្រ​សាមញ្ញ​គឺ សត្វចិញ្ចឹម​របស់​ទ្រង់​គឺ សត្វខ្លា។ ទ្រង់​មាន​សត្វចិញ្ចឹម​ជាច្រើនដូចជា កូនខ្លាស ឆ្មាព្រៃ និង​កូនខ្លា​រខិន​ជាដើម។

ក្រៅពីមាន​សត្វចិញ្ចឹម​ប្លែក​ពី​រាស្ត្រ​សាមញ្ញ ទ្រង់​ក៏​ធ្លាប់ចូល​ហ្វឹកហាត់នៅ​កងយោធា​នៅ​ចក្រភពអង់គ្លេស​រយៈពេល ៤៤ សប្ដាហ៍ និងជា​អ្នក​បើក​យន្តហោះ​ដ៏​ស្ទាត់ជំនាញ​ថែមទៀតផង ហើយ​ជាញឹកញយ​ទ្រង់តែងតែ​លេងកីឡា លោតឆ័ត្រយោង (Skydiving)។

ចំណូលចិត្ត​មួយ​ទៀត​របស់​ទ្រង់ គឺ​ស្រលាញ់​វិស័យ​កីឡា ហើយ​ Idol ក្នុង​ដួងចិត្ត​របស់​ទ្រង់​គឺ អតីត​កីឡាករ​បាល់ទាត់ David Beckham ប៉ុន្តែ​កីឡា​ដែល​ទ្រង់​ឧស្សាហ៍​លេង​មិនមែន​ជា​កីឡាបាល់ទាត់​ឡើយ។

កីឡា​ដែល​ទ្រង់​តែងតែ​កម្សាន្ត​មាន​ដូចជា ជ្រមុជទឹក​ក្នុង​បាត​សមុទ្រ លោតឆ័ត្រយោង វាយកូនហ្គោល ជិះស្គី ជិះទូក កីឡាប្រដាល់ កីឡា​វាយសី និង​ជិះសេះ​ជាដើម ហើយ​ទ្រង់​ក៏​ធ្លាប់​ជា​អត្តពលិក​តំណាង​ប្រទេស ចូល​ប្រកួត​នៅ Sea Games ទៀតផង៕

The post រាស្ត្រសាមញ្ញចិញ្ចឹមសត្វឆ្មា សត្វឆ្កែ តែព្រះអង្គម្ចាស់ Mateen ចិញ្ចឹមដល់សត្វខ្លារខិន appeared first on .

បុត្រាស្ដេចប្រុយណេ មានប្រវត្តិសិក្សាមិនធម្មតា និងធ្លាប់ជាអត្តពលិកតំណាងប្រទេស
ព្រះមហាក្សត្រនៃប្រទេសប៊្រុយណេ ព្រះចៅ Sultan Hassanal Bolkiah បានយាងដល់ប្រទេសកម្ពុជាហើយ កាលពីរសៀលថ្ងៃពុធ ទី ៩ ខែវិច្ឆិកានេះ ដើម្បីរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំព័ន្ធនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងព្រះរាជដំណើរយាងមកកាន់កម្ពុជានេះ ព្រះអង្គយាងបើកយន្តហោះដោយផ្ទាល់ព្រះអង្គ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងបុត្រាមួយព្រះអង្គផងដែរ។

យ៉ាងណាថ្ងៃនេះឧកញ៉ាញូវសូមយកប្រវត្តិខ្លះៗ ទាក់ទងនឹងបុត្រារបស់ស្តេច Sultan Hassanal Bolkiah ដែលមានព្រះនាម Abdul Mateen មកបង្ហាញដូចតទៅ៖

ព្រះអង្គម្ចាស់ Abdul Mateen បានប្រសូតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩១ នៅប្រទេស​ប្រ៊ុយណេ​ ដែលត្រូវជាបុត្រទី ១០ របស់ស្តេច Sultan Hassanal Bolkiah និងអតីត​ព្រះមហេសី​ទី ២ ព្រះនាម Mariam ។ ព្រះអង្គម្ចាស់ Mateen គឺជាបុត្រទីប្រាំមួយ ដែលត្រូវបន្តស្នងតំណែង នៅក្នុងខ្សែរាជវង្ស ។

ចំពោះប្រវត្តិសិក្សាវិញ ព្រះអង្គម្ចាស់ Mateen បានទទួលការអប់រំកម្រិតមធ្យមសិក្សា នៅមហាវិទ្យល័យវិទ្យាសាស្រ្ត Paduka Seri Begawan Sultan និងសាលាអន្តរជាតិ Jerudong ដែលសុទ្ធសឹងតែជាសាលារៀនលំដាប់កំពូលទាំងពីរ នៅក្នុងប្រទេសប្រ៊ុយណេ ។

នៅខែឧសភា ឆ្នាំ ២០១០ ព្រះអង្គម្ចាស់ Mateen ត្រូវបានអនុញ្ញាឱ្យចូលវៀនវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីកងទ័ពធម្មតា រួមជាមួយនឹងពលរដ្ឋដែលត្រូវបានជ្រើសរើសចំនួន ២០០ នាក់ផ្សេងទៀត នៅក្នុងសាលាទ័ព Royal Military Aacademy Sandhurst ។

លុះដល់ខែមេសា ឆ្នាំ ២០១១ សេ្តច Sultan Hassanal Bolkiah បានផ្តល់ជូនសញ្ញាប័ត្របញ្ចប់ការសិក្សា ដល់ព្រះអង្គម្ចាស់ Mateen និងបានធ្វើឱ្យទ្រង់ទទួលបានឋាន:ជាយោធាលើកដំបូង ។ នៅខែក្កដា ឆ្នាំ ២០១៦ ព្រះអង្គម្ចាស់ Mateen បានបន្តបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកការទូតអន្តរជាតិ ក្នុងមហាវិទ្យាល័យ SOAS នៃសាកលវិទ្យាល័យទីក្រុងឡុងដ៏ ។

ក្រៅពីនោះព្រះអង្គម្ចាស់ Mateen ក៏មានសមត្ថភាពអាចបើកបរឧទ្ធម្ភាគចក្របានផងដែរ បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសិក្សាពីសាលា Defence Helicopter Flying School នៅ RAF Shawbury ស្របពេលព្រះអង្គក៏ជាអ្នកស្រលាញ់ខាងវិស័យកីឡាមួយរូប ដោយថែមទាំងធ្លាប់បានតំណាងឱ្យប្រទេសប្រ៊ុយណេ ចូលរួមនៅក្នុងព្រឹត្តិការណ៍ SEA Games សម្រាប់កីឡាជិះសេះវាយកូនបាល់ (polo) នៅក្នុងឆ្នាំ ២០១៧ និង ២០១៩ ផងដែរ ។

គួរឱ្យដឹងផងដែរថា ព្រះអង្គម្ចាស់ Mateen ត្រូវបានចាត់ទុកថាជាព្រះអង្គម្ចាស់ ដែលមានជាងគេ និងមានប្រជាប្រិយបំផុត។ យោងតាមការវិភាគរបស់ Forbes និង Business Insider បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ទ្រង់ មានប្រហែល ១,៥ លានដុល្លារ ទៅ ៥ លានដុល្លារ ៕

The post បុត្រាស្ដេចប្រុយណេ មានប្រវត្តិសិក្សាមិនធម្មតា និងធ្លាប់ជាអត្តពលិកតំណាងប្រទេស appeared first on .