រាស្ត្រសាមញ្ញចិញ្ចឹមសត្វឆ្មា សត្វឆ្កែ តែព្រះអង្គម្ចាស់ Mateen ចិញ្ចឹមដល់សត្វខ្លារខិន

អន្តរជាតិ

វត្តមាន​របស់​ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម និង​បុត្រា Abdul Mateen ដែលបាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​អ្នកលេង​បណ្ដាញ​សង្គម ដោយសារ​រូបរាង​ដ៏​សង្ហារ​របស់​ព្រះអង្គម្ចាស់​នៃ​ប្រទេស​ព្រុយណេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាញ៉ូវស៍ ធ្លាប់​បាន​ចុះផ្សាយ​រួចម្ដង​មក​ហើយ​ពី​ប្រវត្តិរូប​សង្ខេបខ្លះៗ​នៃ​ការសិក្សា​របស់​ព្រះអង្គ​ម្ចាស់ Mateen ប៉ុន្តែ​សម្រាប់​អត្ថបទ​មួយ​នេះ យើង​នឹង​គាស់កកាយ​ពី​ចំណង់ចំណូល​ចិត្ត​របស់​ទ្រង់​បន្ថែម​ទៀត។

ព្រះអង្គម្ចាស់ Mateen គឺ​ជា​មនុស្ស​ស្រលាញ់​សត្វ ប៉ុន្តែ​អ្វីដែល​ទ្រង់​មាន​ខុស​ពី​រាស្ត្រ​សាមញ្ញ​គឺ សត្វចិញ្ចឹម​របស់​ទ្រង់​គឺ សត្វខ្លា។ ទ្រង់​មាន​សត្វចិញ្ចឹម​ជាច្រើនដូចជា កូនខ្លាស ឆ្មាព្រៃ និង​កូនខ្លា​រខិន​ជាដើម។

ក្រៅពីមាន​សត្វចិញ្ចឹម​ប្លែក​ពី​រាស្ត្រ​សាមញ្ញ ទ្រង់​ក៏​ធ្លាប់ចូល​ហ្វឹកហាត់នៅ​កងយោធា​នៅ​ចក្រភពអង់គ្លេស​រយៈពេល ៤៤ សប្ដាហ៍ និងជា​អ្នក​បើក​យន្តហោះ​ដ៏​ស្ទាត់ជំនាញ​ថែមទៀតផង ហើយ​ជាញឹកញយ​ទ្រង់តែងតែ​លេងកីឡា លោតឆ័ត្រយោង (Skydiving)។

ចំណូលចិត្ត​មួយ​ទៀត​របស់​ទ្រង់ គឺ​ស្រលាញ់​វិស័យ​កីឡា ហើយ​ Idol ក្នុង​ដួងចិត្ត​របស់​ទ្រង់​គឺ អតីត​កីឡាករ​បាល់ទាត់ David Beckham ប៉ុន្តែ​កីឡា​ដែល​ទ្រង់​ឧស្សាហ៍​លេង​មិនមែន​ជា​កីឡាបាល់ទាត់​ឡើយ។

កីឡា​ដែល​ទ្រង់​តែងតែ​កម្សាន្ត​មាន​ដូចជា ជ្រមុជទឹក​ក្នុង​បាត​សមុទ្រ លោតឆ័ត្រយោង វាយកូនហ្គោល ជិះស្គី ជិះទូក កីឡាប្រដាល់ កីឡា​វាយសី និង​ជិះសេះ​ជាដើម ហើយ​ទ្រង់​ក៏​ធ្លាប់​ជា​អត្តពលិក​តំណាង​ប្រទេស ចូល​ប្រកួត​នៅ Sea Games ទៀតផង៕