បុត្រាស្ដេចប្រុយណេ មានប្រវត្តិសិក្សាមិនធម្មតា និងធ្លាប់ជាអត្តពលិកតំណាងប្រទេស

អន្តរជាតិ

ព្រះមហាក្សត្រនៃប្រទេសប៊្រុយណេ ព្រះចៅ Sultan Hassanal Bolkiah បានយាងដល់ប្រទេសកម្ពុជាហើយ កាលពីរសៀលថ្ងៃពុធ ទី ៩ ខែវិច្ឆិកានេះ ដើម្បីរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំព័ន្ធនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងព្រះរាជដំណើរយាងមកកាន់កម្ពុជានេះ ព្រះអង្គយាងបើកយន្តហោះដោយផ្ទាល់ព្រះអង្គ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងបុត្រាមួយព្រះអង្គផងដែរ។

យ៉ាងណាថ្ងៃនេះឧកញ៉ាញូវសូមយកប្រវត្តិខ្លះៗ ទាក់ទងនឹងបុត្រារបស់ស្តេច Sultan Hassanal Bolkiah ដែលមានព្រះនាម Abdul Mateen មកបង្ហាញដូចតទៅ៖

ព្រះអង្គម្ចាស់ Abdul Mateen បានប្រសូតនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៩១ នៅប្រទេស​ប្រ៊ុយណេ​ ដែលត្រូវជាបុត្រទី ១០ របស់ស្តេច Sultan Hassanal Bolkiah និងអតីត​ព្រះមហេសី​ទី ២ ព្រះនាម Mariam ។ ព្រះអង្គម្ចាស់ Mateen គឺជាបុត្រទីប្រាំមួយ ដែលត្រូវបន្តស្នងតំណែង នៅក្នុងខ្សែរាជវង្ស ។

ចំពោះប្រវត្តិសិក្សាវិញ ព្រះអង្គម្ចាស់ Mateen បានទទួលការអប់រំកម្រិតមធ្យមសិក្សា នៅមហាវិទ្យល័យវិទ្យាសាស្រ្ត Paduka Seri Begawan Sultan និងសាលាអន្តរជាតិ Jerudong ដែលសុទ្ធសឹងតែជាសាលារៀនលំដាប់កំពូលទាំងពីរ នៅក្នុងប្រទេសប្រ៊ុយណេ ។

នៅខែឧសភា ឆ្នាំ ២០១០ ព្រះអង្គម្ចាស់ Mateen ត្រូវបានអនុញ្ញាឱ្យចូលវៀនវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីកងទ័ពធម្មតា រួមជាមួយនឹងពលរដ្ឋដែលត្រូវបានជ្រើសរើសចំនួន ២០០ នាក់ផ្សេងទៀត នៅក្នុងសាលាទ័ព Royal Military Aacademy Sandhurst ។

លុះដល់ខែមេសា ឆ្នាំ ២០១១ សេ្តច Sultan Hassanal Bolkiah បានផ្តល់ជូនសញ្ញាប័ត្របញ្ចប់ការសិក្សា ដល់ព្រះអង្គម្ចាស់ Mateen និងបានធ្វើឱ្យទ្រង់ទទួលបានឋាន:ជាយោធាលើកដំបូង ។ នៅខែក្កដា ឆ្នាំ ២០១៦ ព្រះអង្គម្ចាស់ Mateen បានបន្តបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកការទូតអន្តរជាតិ ក្នុងមហាវិទ្យាល័យ SOAS នៃសាកលវិទ្យាល័យទីក្រុងឡុងដ៏ ។

ក្រៅពីនោះព្រះអង្គម្ចាស់ Mateen ក៏មានសមត្ថភាពអាចបើកបរឧទ្ធម្ភាគចក្របានផងដែរ បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសិក្សាពីសាលា Defence Helicopter Flying School នៅ RAF Shawbury ស្របពេលព្រះអង្គក៏ជាអ្នកស្រលាញ់ខាងវិស័យកីឡាមួយរូប ដោយថែមទាំងធ្លាប់បានតំណាងឱ្យប្រទេសប្រ៊ុយណេ ចូលរួមនៅក្នុងព្រឹត្តិការណ៍ SEA Games សម្រាប់កីឡាជិះសេះវាយកូនបាល់ (polo) នៅក្នុងឆ្នាំ ២០១៧ និង ២០១៩ ផងដែរ ។

គួរឱ្យដឹងផងដែរថា ព្រះអង្គម្ចាស់ Mateen ត្រូវបានចាត់ទុកថាជាព្រះអង្គម្ចាស់ ដែលមានជាងគេ និងមានប្រជាប្រិយបំផុត។ យោងតាមការវិភាគរបស់ Forbes និង Business Insider បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ទ្រង់ មានប្រហែល ១,៥ លានដុល្លារ ទៅ ៥ លានដុល្លារ ៕