Amazon

Amazon កើនតម្លៃមូលធនទីផ្សារដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូង
តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានកើនឡើងដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូងកាលពីថ្ងៃចន្ទ ដែលត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃភាគហ៊ុន បន្ទាប់ពីទទួលបានប្រាក់ចំណេញដ៏រឹងមាំ និងសញ្ញាបង្ហាញថាការរីកចម្រើននៃបច្ចេកវិទ្យា AI កំពុងជំរុញតម្រូវការថ្មីសម្រាប់សេវាកម្ម Cloud-computing របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ភាគហ៊ុនរបស់ Amazon បានកើនឡើង ៥% ដល់ជាង ២៨៥ដុល្លារ/ហ៊ុន ដែលជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មាន។ គិតរហូតមកដល់ពេលនេះ នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សនេះ កើនឡើងជាង ២៣% រួចមកហើយ។

គួរឲ្យដឹងផងដែរថា Amazon បានចូលរួមជាមួយក្រុមក្រុមហ៊ុនកំពូលៗផ្សេងទៀតដែលបានឈានដល់មូលធនទីផ្សារចំនួន ៣ទ្រីលានដុល្លារ។ ក្នុងនោះ Apple, Microsoft, Alphabet និង Nvidia សុទ្ធសឹងតែធ្លាប់បានឆ្លងកាត់កម្រិតនេះពីមុនមក ដោយ Nvidia បច្ចុប្បន្នជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកដែលមានមូលធនទីផ្សារជិត ៥ទ្រីលានដុល្លារ។

ជម្រាបជូនថា ជុំវិញការកើនឡើងនេះ បានកើតឡើងបន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនកាលពីសប្តាហ៍មុន នៅពេលដែលភាគហ៊ុនបានកត់ត្រាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីខែមេសា ឆ្នាំ២០១២ បន្ទាប់ពី Amazon បានរាយការណ៍ពីកំណើននៃតម្រូវការសេវាកម្ម Cloud-computing របស់ខ្លួន ខ្លាំងបំផុតក្នុងរយៈពេលជាងបួនឆ្នាំចុងក្រោយ៕​

The post Amazon កើនតម្លៃមូលធនទីផ្សារដល់ជាង ៣ទ្រីលានដុល្លារជាលើកដំបូង appeared first on .

មេធំ Amazon ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក ក្រោយកើបលុយជាង ២៥ពាន់លានដុល្លារ
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានក្តោបក្តាប់តំណែងជាអ្នកមានដាច់គេបំផុតទី០៣ នៅលើពិភពលោកសារជាថ្មី បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនលោក បានកើនឡើងយ៉ាងខ្ពស់ ដោយសារតែមានការរំពឹងទុកអំពីប្រាក់ចំណូលច្រើន ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត AI។

យោងតាម Forbes បានបង្ហាញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងប្រហែល ១៤% បន្ទាប់ពីទីផ្សារបើកឡើងវិញ ដែលបន្ថែមលុយប្រមាណជាង ២៥ពាន់លានដុល្លារ ទៅកាន់ទ្រព្យសម្បត្តិសរុបរបស់លោក Bezos ដល់ចំនួន ២១៧,៥ពាន់លានដុល្លារ និងឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក។

ជុំវិញតំណែងនេះ បានធ្វើឲ្យលោក Bezos តាមពីក្រោយតែសហស្ថាបនិកក្រុមហ៊ុន Googl លោក Larry Page ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ២៧៩,៣ពាន់លានដុល្លារ និងមេធំក្រុមហ៊ុន Tesla លោក Elon Musk ដែលមានទ្រព្យសរុបជាង ៦៩០ពាន់លានដុល្លារដុល្លារ។

គួរជម្រាបជូនផងដែរថា ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Amazon បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលមានចំនួនលើសពីការរំពឹងទុករបស់ Wall Street។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះបានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសចំនួនជាង ២០០ពាន់លានដុល្លារ ដែលលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន ១៩៧ពាន់លានដុល្លារ៕

The post មេធំ Amazon ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក ក្រោយកើបលុយជាង ២៥ពាន់លានដុល្លារ appeared first on .

មេធំ Amazon កំពុងចរចាចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនមួយ ដើម្បីទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយបានបង្ហាញថា មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon កំពុងពិភាក្សាដើម្បីចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនវិនិយោគមួយ ដែលកំពុងស្វែងរកការទិញភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់ Liverpool FC ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Sky News បានបង្ហាញឲ្យដឹងថា លោក Bezos បានពិភាក្សាអំពីការចូលរួមជាមួយក្រុមវិនិយោគិនដែលដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីដែកថែបឥណ្ឌា Lakshmi Mittal។

មុននេះ កាសែត Daily Mail ក៏បានរាយការណ៍ផងដែរថា លោក Bhatia កំពុងបន្តពិភាក្សាជុំវិញការធ្វើកិច្ចព្រមព្រៀងទិញលក់ ជាមួយម្ចាស់ក្លិប Liverpool គឺក្រុមហ៊ុន Fenway Sports Group នៅក្នុងតម្លៃប្រមាណលើសពី ៤,៥ពាន់លានផោន (៦ពាន់លានដុល្លារអាមេរិក)។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពមួយបានប្រាប់ Sky News ថា លោក Bezos នៅមិនទាន់បានសម្រេចចិត្តថានឹងចូលរួមការវិនិយោគនេះឬអត់នោះទេ។

យ៉ាងណាមិញ ប្រសិនបើលោក Bezos ចូលរួម វានឹងក្លាយជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់បាល់ទាត់អង់គ្លេស។ លោក Bezos ពីមុនក៏បានស្វែងលទ្ធភាពក្នុងការទិញយកក្លិបបាល់ឱបអាមេរិក NFL រួមទាំងក្រុម Seattle Seahawks និង Washington Commanders ផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះមិនបានសម្រេចនោះឡើយ។

គួរជម្រាបជូនថា លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon និងក្រុមហ៊ុនអវកាស Blue Origin មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២៥៧ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតទីបួនរបស់ពិភពលោក។ នេះយោងតាមការចុះផ្សាយពី Forbes៕​

The post មេធំ Amazon កំពុងចរចាចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនមួយ ដើម្បីទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool appeared first on .

Amazon គ្រោងប្រមូលលុយ ២៥ពាន់លានដុល្លារ ពីការលក់មូលបត្របំណុល ដើម្បីវិនិយោគលើ AI
ក្រុមហ៊ុន Amazon កាលពីថ្ងៃទី៧ ខែកក្កដា បាននិយាយថា ខ្លួនកំពុងស្វែងរកការរៃសង្គាសទឹកប្រាក់ចំនួន ២៥ពាន់លានដុល្លារ តាមរយៈការលក់មូលបត្របំណុលជាប្រាក់ដុល្លារ ដែលជាការជំរុញចុងក្រោយមួយរបស់ក្រុមហ៊ុន ក្នុងការផ្តល់មូលនិធិដល់ការវិនិយោគ AI ដ៏ច្រើនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកបាននិងកំពុងទាញយកផលប្រយោជន៍ពីទីផ្សារបំណុល និងចាប់ផ្តើមការលក់ភាគហ៊ុនដើម្បីផ្តល់មូលនិធិដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ដែលមានតម្លៃដ៏ថ្លៃមហាសាលរបស់ពួកគេ។

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំង Amazon, Alphabet , Microsoft , និង Meta ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ប្រមាណជាង ៧០០ពាន់លានដុល្លារវិនិយោគនៅលើ AI នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយថា ប្រាក់ចំណូលពីការលក់មូលបត្របំណុលនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសាជីវកម្ម រួមទាំងការចំណាយមូលធននាពេលអនាគត និងការសងបំណុលដែលផុតកំណត់នាពេលខាងមុខ។

គួរជម្រាបជូនផងដែរថា ចំពោះការផ្តល់ជូននេះ រួមបញ្ចូលទាំងការលាយបញ្ចូលគ្នានៃមូលបត្របំណុលអត្រាការប្រាក់ថេរ និងអត្រាការប្រាក់ប្រែប្រួល ដែលមាន ៨ដំណាក់កាល ជាមួយនឹងកាលកំណត់ចាប់ពីឆ្នាំ២០២៩ ដល់ឆ្នាំ ២០៦៦៕​

The post Amazon គ្រោងប្រមូលលុយ ២៥ពាន់លានដុល្លារ ពីការលក់មូលបត្របំណុល ដើម្បីវិនិយោគលើ AI appeared first on .

Amazon គ្រោងចាក់លុយវិនិយោគ ១៣ពាន់លានដុល្លារបន្ថែមនៅឥណ្ឌា លើប្រព័ន្ធ Cloud និង AI
ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក Amazon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន ១៣ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០៣០ នៅក្នុងប្រទេសឥណ្ឌា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ជុំវិញការវិនិយោគថ្មីចុងក្រោយនេះ គឺជាការបន្ថែមទៅលើកញ្ចប់ថវិកាចំនួន ៣៥ពាន់លានដុល្លារដែលបានគ្រោងទុក និងត្រូវបានប្រកាសកាលពីឆ្នាំមុន ដែលនាំឱ្យការវិនិយោគរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសនេះ កើនដល់ ៤៨ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៣០។

គួរឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវដេលី។

លោក Jassy បាននិយាយនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖”យើងបានចែករំលែកថា យើងកំពុងវិនិយោគ ៤៨ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយក្នុងនោះ ២១ពាន់លានដុល្លារនឹងត្រូវផ្តោតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud”។

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក បានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដែលបង្ហាញពីភាពលេចធ្លោរបស់ប្រទេសនេះ ក្នុងនាមជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ការរីកចម្រើននៃ Cloud, AI និងបច្ចេកវិទ្យាស៊ីជ្រៅនាពេលអនាគតផ្សេងទៀត៕​

The post Amazon គ្រោងចាក់លុយវិនិយោគ ១៣ពាន់លានដុល្លារបន្ថែមនៅឥណ្ឌា លើប្រព័ន្ធ Cloud និង AI appeared first on .

តម្លៃមូលធនទីផ្សាររបស់ SpaceX ហក់ឡើងលើសក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានកើនឡើងសម្រាប់វគ្គជួញដូរលើកទីបីជាប់ៗគ្នា ដែលជួយឲ្យក្រុមហ៊ុនអវកាសមួយនេះ វ៉ាដាច់ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតទីប្រាំនៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី១៦ ខែមិថុនា ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX បានកើនឡើងជិត ៥% ដល់ ២០១,៨ដុល្លារក្នុងមួយហ៊ុន។ ការកើនឡើងនេះបានជំរុញឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងដល់ ២,៦៦ទ្រីលានដុល្លារ ដែលធ្វើឱ្យ SpaceX ក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតទីប្រាំនៅសហរដ្ឋអាមេរិក ដោយវ៉ាដាច់ Amazon។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនខ្នាតយក្សនេះ បានកើនឡើងជាលំដាប់ចាប់តាំងពីការចេញលក់ IPO ដំបូងរបស់ខ្លួនកាលពីចុងសប្តាហ៍មុនមក។ បើប្រៀបធៀបទៅនឹងតម្លៃពេលចេញ IPO ដំបូង ១៣៥ដុល្លារ ភាគហ៊ុនរបស់ SpaceX បានកើនឡើងជាង ៦០% រួចមកហើយគិតមកទល់ពេលនេះ​ ដែលស្មើនឹងអត្រានៃការកើនឡើងភាគហ៊ុនរបស់ Amazon ក្នុងរយៈពេល ៥ឆ្នាំកន្លងមក។

ជម្រាបជូនថា SpaceX ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាក្រុមហ៊ុនដែលដំណើរការលើការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink និងរ៉ុក្កែតដែលអាចប្រើឡើងវិញបាន។ កាលពីខែកុម្ភៈ លោក Musk បានបញ្ចូលក្រុមហ៊ុននេះជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI ដែលបានទិញយកបណ្តាញសង្គម X កាលពីឆ្នាំមុនផងដែរ៕​

The post តម្លៃមូលធនទីផ្សាររបស់ SpaceX ហក់ឡើងលើសក្រុមហ៊ុន Amazon របស់មហាសេដ្ឋី Jeff Bezos appeared first on .

ក្រុមហ៊ុន Amazon បោះទុនវិនិយោគដល់ទៅ ២០ពាន់លានដុល្លារ នៅអង់គ្លេស កាលពីឆ្នាំមុន
ក្រុមហ៊ុន Amazon បានបោះទុនវិនិយោគទឹកប្រាក់រហូតដល់ ១៥ពាន់លានផោន (២០ពាន់លានដុល្លារ) នៅក្នុងប្រទេសអង់គ្លេស ក្នុងឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃផែនការវិនិយោគសរុប ៤០ពាន់លានដុល្លាររបស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ រហូតដល់ចុងឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការវិនិយោគនៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ រួមមានការដាក់ឲ្យដំណើរការទីតាំងប្រតិបត្តិការថ្មី ការពង្រីកកន្លែងផលិតស្ទូឌីយូ និងការិយាល័យ ក៏ដូចជាការចាប់ផ្តើមសាកល្បងការដឹកជញ្ជូនទំនិញតាមរយៈដ្រូន ផងដែរ។

គួរឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Amazon រកបានប្រាក់ចំណូលសរុបជាង ៣០ពាន់លានផោន នៅចក្រភពអង់គ្លេស ដោយពួកគេមានបុគ្គលិកសរុមប្រហែល ៧៥ ០០០ នាក់ ដែលបានធ្វើឲ្យក្រុមហ៊ុននេះ ក្លាយជាអ្នកវិនិយោគឯកជនធំបំផុតទាំង ១០ នៅក្នុងប្រទេសនេះ។

ជម្រាបជូនផងដែរថា ចក្រភពអង់គ្លេសគឺជាទីផ្សារធំទីបំផុតបីរបស់ Amazon នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់៕​

The post ក្រុមហ៊ុន Amazon បោះទុនវិនិយោគដល់ទៅ ២០ពាន់លានដុល្លារ នៅអង់គ្លេស កាលពីឆ្នាំមុន appeared first on .

ស្ថាបនិកក្រុមហ៊ុន Amazon ឡើងគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេទីបីលើលោក សារជាថ្មី
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានឡើងគ្រងតំណែងជាអ្នកមានដាច់គេទី០៣ លើពិភពលោកជាថ្មីម្តងទៀត បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ចំនួនប្រមាណជាង ២៥៩ពាន់លានដុល្លារ។

យោងតាម Forbes បានបង្ហាញឲ្យដឹងទៀតថា លោក Bezos តាមតែពីក្រោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និងមេធំក្រុមហ៊ុន Tesla ប៉ុណ្ណោះ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតរបស់ពិភពលោក។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី១៨ ខែមេសា៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៩៥,៧ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៧៩,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥៩,៥ពាន់លានដុល្លារ

4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៨ពាន់លានដុល្លារ

5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៦ពាន់លានដុល្លារ

6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២២១,១ពាន់លានដុល្លារ

7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៤,៤ពាន់លានដុល្លារ

8.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧១ពាន់លានដុល្លារ

9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៥៧,១ពាន់លានដុល្លារ

10.Rob Walton នាយកប្រតិបត្តិក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៦ពាន់លានដុល្លារ៕​

The post ស្ថាបនិកក្រុមហ៊ុន Amazon ឡើងគ្រងតំណែងជាមហាសេដ្ឋីមានដាច់គេទីបីលើលោក សារជាថ្មី appeared first on .

អ៊ីរ៉ង់ បញ្ជាក់ថាបានវាយប្រហារលើមជ្ឈមណ្ឌផ្ទុកទិន្នន័យរបស់ Amazon និង Oracle ដើម្បីជាការសងសឹក
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Amazon និង Oracle នៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីជាការសងសឹកចំពោះការធ្វើឃាតជាបន្តបន្ទាប់លើមេដឹកនាំអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២ ខែមេសា ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ទៀតថា បញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រកាសថា កងកម្លាំងរបស់ខ្លួនបានឆ្មក់ចូលទីតាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកពីរ នៅក្នុងតំបន់ឈូងសមុទ្រ ដោយទីមួយគឺមជ្ឈមណ្ឌលផ្ទូកទិន្នន័យ Cloud របស់ Amazon នៅប្រទេសបារ៉ែន និងមួយទៀតគឺទីតាំងរបស់ Oracle នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE)។

IRGC បានអះអាងទៀតថា មជ្ឈមណ្ឌលទិន្នន័យរបស់ Amazon នៅប្រទេសបារ៉ែន ត្រូវបានបំផ្លាញទាំងស្រុង ហើយថែមទាំងបានព្រមានថា ខ្លួននឹងពង្រីកការវាយប្រហារបន្ថែមទៀត ប្រសិនបើការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់មិនបញ្ឈប់ទេនោះ។

គួរឲ្យដឹងផងដែរថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្លាប់បានព្រមានរួចហើយថា ពួកគេនឹងកំណត់គោលដៅវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ប្រសិនបើការវាយប្រហារនៅតែបន្តពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តនោះ។

ទន្ទឹមនឹងនេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យនៃបញ្ជាការកណ្តាល Khatam al-Anbiya នៃយោធាអ៊ីរ៉ង់ បានបន្ថែមថា ការវាយប្រហារនេះ ក៏បានកំណត់គោលដៅលើរោងចក្រដែកថែបអាមេរិកនៅ Abu Dhabi រោងចក្រអាលុយមីញ៉ូមនៅបារ៉ែន និងរោងចក្រផលិតអាវុធដែលជាកម្មសិទ្ធិក្រុមហ៊ុន Rafael របស់អ៊ីស្រាអែលផងដែរ៕​

The post អ៊ីរ៉ង់ បញ្ជាក់ថាបានវាយប្រហារលើមជ្ឈមណ្ឌផ្ទុកទិន្នន័យរបស់ Amazon និង Oracle ដើម្បីជាការសងសឹក appeared first on .

Amazon គ្រោងចាយលុយ ៩ពាន់លានដុល្លារ ទិញក្រុមហ៊ុនផ្កាយរណប Globalstar ដើម្បីប្រជែងជាមួយ Starlink
ក្រុមហ៊ុន Amazon កំពុងស្ថិតក្នុងការចរចាទិញយកក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណប Globalstar ខណៈពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Jeff Bezos កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអាជីវកម្មអ៊ីនធើណិតតាមរយៈផ្កាយរណបគន្លងទាប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Starlink របស់ SpaceX។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

ជុំវិញព័ត៌មាននៃការទិញលក់នេះ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Globalstar កើនឡើង ២៤% ដល់តម្លៃ ៨៥ដុល្លារ/មួយហ៊ុនភ្លាមៗ ខណៈបានបង្កើនតម្លៃមូលធនទីផ្សារសរុបរបស់ក្រុមហ៊ុនឲ្យហក់ឡើងដល់ ៨,៨១ពាន់លានដុល្លារ គិតត្រឹមការបិទការជួញដូរចុងក្រោយ។

គួរឲ្យដឹងថា ក្រុមហ៊ុន Globalstar ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Covington រដ្ឋ Louisiana ត្រូវបានគេស្គាល់ដោយសារផ្កាយរណបទំនាក់ទំនងគន្លងទាបរបស់ខ្លួន និងផ្តល់ជូននូវសេវាកម្មសំឡេង ទិន្នន័យ និងតាមដានទ្រព្យសម្បត្តិនៅទូទាំងទីផ្សារសហគ្រាស រដ្ឋាភិបាល និងអ្នកប្រើប្រាស់។

ជម្រាបជូនថា ការចរចារវាងក្រុមហ៊ុន Amazon និង Globalstar នៅតែមានភាពស្មុគស្មាញខ្លាំងសម្រាប់កិច្ចព្រមព្រៀងមួយ ដោយសារតែភាពជាម្ចាស់ភាគហ៊ុន ២០% របស់ក្រុមហ៊ុន Apple នៅក្នុង Globalstar ដែលតម្រូវឲ្យមានការចរចាបន្ថែមទៀតរវាង Amazon និង Apple៕​

The post Amazon គ្រោងចាយលុយ ៩ពាន់លានដុល្លារ ទិញក្រុមហ៊ុនផ្កាយរណប Globalstar ដើម្បីប្រជែងជាមួយ Starlink appeared first on .