ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានឡើងគ្រងតំណែងជាអ្នកមានដាច់គេទី០៣ លើពិភពលោកជាថ្មីម្តងទៀត បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ចំនួនប្រមាណជាង ២៥៩ពាន់លានដុល្លារ។

យោងតាម Forbes បានបង្ហាញឲ្យដឹងទៀតថា លោក Bezos តាមតែពីក្រោយសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page និងមេធំក្រុមហ៊ុន Tesla ប៉ុណ្ណោះ ក្នុងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតរបស់ពិភពលោក។
ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី១៨ ខែមេសា៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៩៥,៧ពាន់លានដុល្លារ
2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៧៩,៧ពាន់លានដុល្លារ
3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៥៩,៥ពាន់លានដុល្លារ
4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៥៨ពាន់លានដុល្លារ
5.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៦ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២២១,១ពាន់លានដុល្លារ
7.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧៤,៤ពាន់លានដុល្លារ
8.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧១ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៧,១ពាន់លានដុល្លារ
10.Rob Walton នាយកប្រតិបត្តិក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៥,៦ពាន់លានដុល្លារ៕

