BRICS

ត្រាំ ប្រាប់សមាជិក BRICS ឲ្យត្រៀមខ្លួន ព្រោះពួកគេនឹងទទួលបានពន្ធ ១០% បន្ថែម ឆាប់ៗនេះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៨ ខែកក្កដាថា សហរដ្ឋអាមេរិក នឹងគិតពន្ធ ១០% បន្ថែមលើការនាំចូលពីបណ្តាប្រទេសសមាជិក BRICS នៅក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ ដែលបានគំរាមដាក់ពន្ធបន្ថែម ១០% កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បាននិយាយព្រមានសារជាថ្មី នៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី នៅឯសេតវិមានកាលពីថ្ងៃអង្គារ ថា៖” ប្រទេសណាមួយក៏ដោយ ដែលស្ថិតនៅក្នុងប្លុក BRICS នឹងត្រូវជាប់ពន្ធ ១០% បន្ថែម ក្នុងពេលឆាប់ៗនេះ។ ហើយប្រសិនបើពួកគេជាសមាជិកមួយរបស់ BRICS នោះពួកគេនឹងត្រូវបង់ពន្ធគយ ១០% ហើយពួកគេនឹងមិនអាចនៅជាសមាជិករបស់ប្លុកនេះ បានយូរទៀតទេ”។​

យ៉ាងណាមិញ ជុំវិញការព្រមានរបស់លោក ត្រាំ បានធ្វើឡើង ស្របពេលបណ្តាមេដឹកនាំក្រុម BRICS បានសម្តែងការរិះគន់ដោយប្រយោលចំពោះគោលនយោបាយយោធា និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Rio de Janeiro កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន ក្រុម BRICS កាន់តែបន្តពង្រីកសមាជិកភាពរបស់ខ្លួនកាន់តែធំជាងមុន បន្ថែមពីលើប្រទេសស្ថាបនិក ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។

យ៉ាងណាមិញ លោក ត្រាំ ហាក់មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់ សម្រាប់ការដាក់ពន្ធបន្ថែមលើ BRICS ថានឹងត្រូវចាប់ផ្តើមនៅពេលណានោះទេ ដោយលោកគ្រាន់តែបង្ហើបថា វាអាចនឹងត្រូវធ្វើឡើង នៅក្នុងពេលឆាប់ៗខាងមុខ៕

The post ត្រាំ ប្រាប់សមាជិក BRICS ឲ្យត្រៀមខ្លួន ព្រោះពួកគេនឹងទទួលបានពន្ធ ១០% បន្ថែម ឆាប់ៗនេះ appeared first on .

សហរដ្ឋអាមេរិក គំរាមដាក់ពន្ធ ១០% បន្ថែមលើប្រទេសណាដែលសម្របខ្លួនទៅនឹង BRICS
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានព្រមានថា ប្រទេសណាមួយដែលសម្របខ្លួនទៅនឹងគោលនយោបាយរបស់ក្រុមប្រទេស BRICS ដែលប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក នឹងត្រូវរងការដាក់ពន្ធបន្ថែម ១០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

ប្រធានាធិបតី លោក ត្រាំ បានសរសេរសារមួយបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖” ប្រទេសណាមួយ ដែលសម្របខ្លួនជាមួយនឹងគោលនយោបាយប្រឆាំងអាមេរិក របស់ប្លុក BRICS នឹងត្រូវគិតពន្ធ ១០% បន្ថែម។ វានឹងគ្មានការលើកលែងចំពោះគោលនយោបាយនេះ នោះឡើយ”។

គួរឲ្យដឹងផងដែរថា លោក ត្រាំ បានបង្ហាញការិះគន់ទៅលើប្លុក BRICS ជាយូរណាស់មកហើយ ដែលមានប្រទេសជាសមាជិកស្ថាបនិកសំខាន់ៗ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលតែងតែបង្ហាញការប្រឆាំងទៅនឹងផែនការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ ជុំវិញការព្រមានរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើង ស្របពេលពេលដែលក្រុមប្រទេស BRICS ដែលមានសមាជិកភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍ បានជួបប្រជុំគ្នារយ:ពេល ២ថ្ងៃ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ពោលគឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។

ជម្រាបជូនថា សហរដ្ឋអាមេរិក បានកំណត់ថ្ងៃផុតកំណត់នៅត្រឹមថ្ងៃទី៩ ខែកក្កដា ដើម្បីចាប់ផ្តើមវិធានការពន្ធគយខ្ពស់របស់ខ្លួនឡើងវិញ។ ប៉ុន្តែក្រោយមក រដ្ឋបាលរបស់លោក ត្រាំ បានសម្រេចបន្តពន្យារពេល ដោយការយកពន្ធគយនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា វិញ។ លោក ត្រាំ បាននិយាយថាលោកនឹងផ្ញើលិខិតទៅកាន់ប្រទេសនានា ដើម្បីប្រាប់ពួកគេថាតើអត្រាពន្ធនឹងទៅជាយ៉ាងណា ប្រសិនបើកិច្ចព្រមព្រៀងណាមួយ មិនត្រូវបានធ្វើឡើងទេនោះ៕

The post សហរដ្ឋអាមេរិក គំរាមដាក់ពន្ធ ១០% បន្ថែមលើប្រទេសណាដែលសម្របខ្លួនទៅនឹង BRICS appeared first on .

ស្ងាត់ៗ វៀតណាម ក្លាយជាប្រទេសដៃគូរបស់ក្រុម BRICS ជាផ្លូវការ
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានអះអាងថា វៀតណាម បានក្លាយជាប្រទេសដៃគូរបស់ក្រុម BRICS ជាផ្លូវការហើយ ដោយមានគោលបំណងចង់លើកកម្អស់សាមគ្គីភាពអន្តរជាតិ និងបរិយាប័ន្ននិយមពហុភាគីគ្រប់ជ្រុងជ្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយ កាលពីថ្ងៃទី១៤ ខែមិថុនាថា ៖”វៀតណាមបានក្លាយជាប្រទេសដៃគូ BRICS ដោយមានបំណងចង់ខិតខំប្រឹងប្រែងដើម្បីរួមចំណែក លើក​កម្ពស់​សម្លេង និងតួនាទីនៃប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាលើកកម្ពស់សាមគ្គីភាពអន្តរជាតិ ពហុភាគីនិយម ការរួមបញ្ចូល និងគ្រប់ជ្រុងជ្រោយក្នុងស្មារតីគោរពច្បាប់អន្តរជាតិ”។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្តអះអាងទៀតថា វៀតណាម បាននិងកំពុងបង្កើត ហើយនឹងរួមចំណែកជាក់ស្តែងចំពោះយន្តការ អង្គការ និងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាន APEC ការពង្រីក G7 ការពង្រីក G20 OECD ជាដើម ដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងនេះ លោកស្រី Hang បានមានប្រសាសន៍ទៀតថា ៖”នេះក៏បញ្ជាក់អំពីគោលនយោបាយការបរទេសជាប់លាប់របស់វៀតណាមអំពីឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ភាពជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។

គួរឲ្យដឹងថាប្រេស៊ីល ដែលជាប្រធានប្តូរវេនរបស់ BRICS បានប្រកាសថា វៀតណាម បានក្លាយជាប្រទេសដៃគូទី១០ របស់ក្រុម រួមជាមួយបេឡារុស្ស បូលីវី កាហ្សាក់ស្ថាន គុយបា ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។

នៅក្នុងនាមជា “ប្រទេសដៃគូ” នេះ ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦ របស់ BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ីក្នុងខែតុលា ឆ្នាំ២០២៤ សម្រាប់ប្រទេសដែលមិនមែនជាសមាជិក BRICS ផ្លូវការ ប៉ុន្តែនៅតែទទួលបានការគាំទ្រពីប្រទេសជាសមាជិក។

ជម្រាបជូនថា BRICS គឺជាក្រុមនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំង ដោយរួមចំណែកជាង ៤០% នៃចំនួនប្រជាជនពិភពលោក និងប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើងដំបូង​ក្នុង​ឆ្នា២០០៩ ដោយ​មាន​សមាជិក​ដើម​ចំនួន ៤ គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និង​ចិន។ BRICS ក្រោយមកបានបន្ថែមអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប់រួម (UAE) និងឥណ្ឌូណេស៊ី៕

The post ស្ងាត់ៗ វៀតណាម ក្លាយជាប្រទេសដៃគូរបស់ក្រុម BRICS ជាផ្លូវការ appeared first on .

ឥណ្ឌូណេស៊ី ពិចារណាទិញចូលប្រេងពីរុស្ស៊ី ក្រោយក្លាយជាសមាជិករបស់ក្រុម BRICS
ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណាយ៉ាងដិតដល់ទៅលើការទិញចូលប្រេងពីរុស្ស៊ីដែលជាប្រទេសកំពុងទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់ប្រទេសលោកខាងលិច ពោលគឺចាប់តាំងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងកាលពីក្នុងឆ្នាំ២០២២ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី លោក Bahlil Lahadalia កាលពីពេលថ្មីៗនេះ បាននិយាយថា ការចូលជាសមាជិកផ្លូវការរបស់ឥណ្ឌូណេស៊ី នៅក្នុងក្រុមប្រទេស BRICS បានបើកទូលាយនូវលទ្ធភាពនៃការនាំចូលប្រេងពីប្រទេសរុស្ស៊ី ជាមួយនឹងតម្លៃទាបជាងតម្លៃស្តង់ដាររបស់ពិភពលោក។

យ៉ាងណាក៏ដោយ ការចាប់អារម្មណ៍របស់ឥណ្ឌូណេស៊ីលើប្រេងរុស្ស៊ី បានបង្កឲ្យមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងទិញចូលប្រេងនេះ អាចធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសអាស៊ីអាគ្នេយ៍ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកការទូតសហភាពអឺរ៉ុបម្នាក់បានបង្ហើបថា ប្លុកអឺរ៉ុបមិនខ្វល់ពីកន្លែងណាដែលឥណ្ឌូណេស៊ីចង់ទិញប្រេងចូលនោះទេ បើទោះបីជាវាមកពីប្រទេសរុស្ស៊ីក៏ដោយ។

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Sergei Tolchenov ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកនឹងបើកចំហជានិច្ច ចំពោះកិច្ចចរចាណាមួយលើលទ្ធភាពនៃការទិញចូលប្រេងនេះ។

ជម្រាបជូនថា ឥណ្ឌូណេស៊ីអាចផលិតបានត្រឹមតែ ៧ សែន ទៅ ៨ សែនបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៃតម្រូវការសរុបរបស់ជាតិ។ ហើយជា​ចម្បង​ឥណ្ឌូណេស៊ី បាននាំ​ចូល​ប្រេងភាគច្រើន​ពី​សមាជិក​ប្រទេសនៃអង្គការ OPEC។

យោងតាម ទីភ្នាក់ងារស្ថិតិកណ្តាល (BPS) បានបង្ហាញឲ្យថា ការនាំចូលប្រេង និងឧស្ម័នរបស់ប្រទេសឥណ្ឌូណេស៊ី មានចំនួនសរុបប្រហែល ៣៦,៣ពាន់លានដុល្លារ គិតនៅក្នុងឆ្នាំ២០២៤ កន្លងទៅ៕

The post ឥណ្ឌូណេស៊ី ពិចារណាទិញចូលប្រេងពីរុស្ស៊ី ក្រោយក្លាយជាសមាជិករបស់ក្រុម BRICS appeared first on .

ឥណ្ឌូណេស៊ី ក្លាយជាសមាជិកផ្លូវការរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន BRICS
រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសឥណ្ឌូណេស៊ី បានចូលរួមជាផ្លូវការជាមួយ BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ ដោយពង្រីកបន្ថែមទៀតនូវក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗ រួមមានរុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រសួងការបរទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៧ ខែមករាថា ខ្លួនស្វាគមន៍ចំពោះសេចក្តីប្រកាសនេះ ហើយថែមទាំងបាននិយាយទៀតថា សមាជិកភាពនៃក្រុម BRICS នេះ គឺជាមធ្យោបាយយុទ្ធសាស្ត្រដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។

ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទីបួនរបស់ពិភពលោក ធ្លាប់បានបង្ហាញពីបំណងចង់ចូលរួមជាមួយក្រុមនេះអស់រយ:ពេលជាយូរមកហើយ ក្នុងគោលបំណងពង្រឹងសម្ព័ន្ធមិត្តជាមួយប្រទេសកំពុងរីកចម្រើន និងបន្តផលប្រយោជន៍នៃអ្វីដែលហៅថា Global South ។

គួរឲ្យដឹងផងដែរថា ប្រេស៊ីលដែលនឹងត្រូវកាន់តំណែងជាប្រធានរបស់កិច្ចប្រជុំកំពូល BRICS នៅឆ្នា២០២៥ នេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋជាសមាជិក បានអនុម័តការចូលរួមរបស់ឥណ្ឌូណេស៊ី ដោយការឯកភាពជាផ្នែកមួយនៃការពង្រីកសមាជិកភាពដែលត្រូវបានអនុម័តដំបូង កាលពីអំឡុងកិច្ចប្រជុំកំពូល BRICS ឆ្នាំ២០២៣ នៅឯទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។

យោងតាមប្រទេសប្រេស៊ីល សំណើរបស់ឥណ្ឌូណេស៊ី ទទួលបានភ្លើងខៀវពី BRICS តាំងពីក្នុងឆ្នាំ២០២៣ មកម្លេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានស្នើសុំឲ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសិន មុនពេលទទួលបានការអនុម័តឲ្យក្លាយជាសមាជិកថ្មីជាផ្លូវការ។ ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

ជម្រាបជូនផងដែរថា BRICS គឺជាប្លុកអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ជាសម្ព័ន្ធនៃទីផ្សារដែលកំពុងរីកចម្រើនធំៗ ហើយឥឡូវនេះមានប្រទេសចំនួន ១១ ជាសមាជិកផ្លូវការ ដោយរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងឥណ្ឌូណេស៊ី៕

The post ឥណ្ឌូណេស៊ី ក្លាយជាសមាជិកផ្លូវការរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន BRICS appeared first on .

BRICS ពង្រីកខ្លួនធំទៅៗ! ឥឡូវមានទំហំសេដ្ឋកិច្ច៤១% និងមានប្រជាជនស្មើរពាក់កណ្តាលនៃប្រជាជនទាំងអស់លើពិភពលោក
BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន បានបង្កើតឡើងដំបូងនៅអំឡុងឆ្នាំ២០០៩ ដែលរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ហើយក្រោយមកទៀត ក៏លេចវត្តមានអាហ្វ្រិកខាងត្បូង មកចូលរួមជាមួយក្រុមនេះ នៅឆ្នាំ២០១០ដែរ។ កាលពីកិច្ចប្រជុំកំពូលឆ្នាំ២០២៣ នៅទីក្រុង Johannesburg ក្រុម BRICS បានពង្រីកម្តងទៀត ដោយអញ្ជើញប្រទេស ៥ផ្សេងទៀត រួមមាន អាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម មកចូលរួមដែរ។ យ៉ាងណា អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម បានទទួលយកការអញ្ជើញនេះ ហើយក្លាយជាសមាជិកផ្លូវការនៅខែមករា ឆ្នាំ២០២៤ ដោយឡែកអារ៉ាប៊ីសាអូឌីត នៅតែមិនទាន់ធ្វើការសម្រេចចិត្តផ្លូវការនោះទេមកទល់ពេលបច្ចុប្បន្ន ស្របពេលអាហ្សង់ទីន ដំបូងថាចូលរួម តែក្រោយមកបដិសេធទៅវិញ។

ក្រោយពីសមាជិកថ្មីទាំង ៤នោះបានចូលរួមជាមួយខ្លួន មិនចប់ត្រឹមនេះ BRICS បានស្វាគមន៍ជាផ្លូវការនូវប្រទេសថ្មីចំនួន៩ ផ្សេងទៀតជាដៃគូ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រួមមាន បេឡារុស្ស បូលីវី គុយបា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ម៉ាឡេស៊ី ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។

ប្រទេសទាំង២០ នៅលើពិភពលោក ដែលមានប្រជាជនច្រើនជាងគេ ក្នុងនោះមានប្រទេសចំនួន៩ ទៅហើយដែលជាសមាជិករបស់ BRICS ។ ដោយ ៩ប្រទេសរបស់ BRICS គឺមានប្រជាជនសរុបប្រហែល ៤ពាន់លាននាក់ ឬប្រហែលទៅនឹងពាក់កណ្តាលនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ក្នុងនោះ ឥណ្ឌាគឺជាប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយដោយប្រទេសចិន ដែលឈរនៅលេខពីរ ខណៈប្រទេសទាំងពីរនេះ នីមួយៗយ៉ាងហោចណាស់ក៏មានប្រជាជនលើសពី ១,៤ពាន់លាននាក់នាពេលបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ប្រជាជនឥណ្ឌូនេស៊ីដែលមានប្រជាជនច្រើនជាង ២៧០លាននាក់ បានកាន់តំណែងលេខ៤ ខណៈប្រេស៊ីលនៅលេខរៀងទី៧ តាមពីក្រោយដោយរុស្ស៊ីនៅលេខរៀងទី៩ ឯអេត្យូពីនៅលេខរៀងទី១០ អេហ្ស៊ីបលេខរៀងទី១៤ អ៊ីរ៉ង់លេខរៀងទី១៧ ខណៈថៃស្ថិតនៅលេខរៀងទី២០ នៅលើពិភពលោក។

ជាការកត់សំគាល់ បើបូកសរុបបញ្ចូលរួមគ្នា សមាជិករបស់ក្រុម BRICS ទាំង ៩ប្រទេស និងដៃគូចំនួន ៩ទៀត បានមើលឃើញពីទំហំសេដ្ឋកិច្ចរបស់ក្រុមនេះ គឺធំជាង៤១% នៃ GDP សកលទៅទៀត ខណៈបើតាមទិន្នន័យរបស់ IMF វាស់ស្ទង់នៅអំឡុងខែតុលា ឆ្នាំ២០២៤ បានបង្ហាញឲ្យដឹងថា បើរាប់តែសមាជិក BRICS ដើមដែលមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង គឺមាន៣៣,៧៦% នៃ GDP របស់ពិភពលោក នោះមានន័យថា​ ក្រុមនេះមានសេដ្ឋកិច្ចធំជាង G7 ដែលមានត្រឹមតែ២៩,០៨% ប៉ុណ្ណោះនៃ GDP របស់ពិភពលោក។

គួរឲ្យដឹងថា សមាជិក ឬក៏ដៃគូនៅក្នុងក្រុម BRICS ភាគច្រើនសុទ្ធតែប្រទេសធំៗ មហាអំណាច តួយ៉ាងមានរុស្ស៊ី មានឥណ្ឌា និងមានចិនជាដើម។ ជាក់ស្តែង ប្រទេសចិន មានកំណើនសេដ្ឋកិច្ចដ៏ធំសម្បើម ដែលបានក្លាយជាមហាអំណាចឧស្សាហកម្មតែមួយគត់របស់ពិភពលោក មានទំហំ៣៥% ឯណោះនៃផលិតកម្មសរុបរបស់សកល៕

The post BRICS ពង្រីកខ្លួនធំទៅៗ! ឥឡូវមានទំហំសេដ្ឋកិច្ច៤១% និងមានប្រជាជនស្មើរពាក់កណ្តាលនៃប្រជាជនទាំងអស់លើពិភពលោក appeared first on .

បើកទំព័រឆ្នាំថ្មី ថៃសម្រេចបានភាពជោគជ័យធំមួយ ដោយក្លាយជាដៃគូផ្លូវការរបស់ក្រុម BRICS
យោងតាមក្រសួងការបរទេសថៃ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃ បានក្លាយជាដៃគូផ្លូវការរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីចកម្រើនខ្លាំង BRICS ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្តល់ឱកាសសម្រាប់ប្រទេសថៃ និងសមាជិក BRICS ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ BRICS ​បណ្តុំ​ដោយប្រទេសមានទីផ្សារកំពុងរីកចម្រើនខ្លាំង និងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសក្តានុពលខ្ពស់។

ក្រសួងរបរទេសថៃ ក៏បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ភាពជាដៃគូនេះ នឹងជំរុញទំនាក់ទំនងរវាងប្រទេសថៃ និងសមាជិកក្រុម BRICS ក៏ដូចជាតួនាទីរបស់ប្រទេសថៃ នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ផងដែរ។

ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការសហការជាមួយក្រុម BRICS ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាអាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (ACD) និងគំនិតផ្តួចផ្តើម Bay of Bengal សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC) ជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួង។

ខណៈពេលដែលប្រេស៊ីលនឹងក្លាយជាប្រធានកិច្ចប្រជុំកំពូល BRICS នៅឆ្នាំ២០២៥ នេះ ក្រសួង ក៏រំពឹងថាភាពជាដៃគូនឹងអនុញ្ញាតឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមក្នុងកិច្ចប្រជុំមួយចំនួន ដើម្បីគាំទ្រដល់ការវិវត្តនៃកិច្ចសហប្រតិបត្តិការ BRICS បន្ថែមទៀត។

ជម្រាបជូនផងដែរថា BRICS គឺជាប្លុកអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៦ ជាសម្ព័ន្ធនៃទីផ្សារដែលកំពុងរីកចម្រើនធំៗ ហើយឥឡូវនេះមានប្រទេសចំនួន ១០ ជាសមាជិកផ្លូវការ ដោយរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម៕

The post បើកទំព័រឆ្នាំថ្មី ថៃសម្រេចបានភាពជោគជ័យធំមួយ ដោយក្លាយជាដៃគូផ្លូវការរបស់ក្រុម BRICS appeared first on .

លោក ត្រាំ ព្រមានយកពន្ធ ១០០% លើក្រុមប្រទេស BRICS បើហ៊ានបង្កើតប្រព័ន្ធទូទាត់ថ្មីជំនួសប្រាក់ដុល្លារ
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានគំរាមយកពន្ធ ១០០% ពីបណ្តាប្រទេសក្រុម BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្រជម្រើសរូបិយប័ណ្ណណាមួយផ្សេងទៀត ដើម្បីបម្រើដល់ការទូទាត់ពាណិជ្ជកម្ម ជំនួសប្រាក់ដុល្លារអាមេរិកនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

គួរឲ្យដឹងថារដ្ឋាភិបាលទីក្រុងមូស្គូ បាននឹងកំពុងស្វែងរកការបញ្ចុះបញ្ចូលសមាជិកក្រុម BRICS ផ្សេងទៀត ដែលរួមមានចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ឲ្យបង្កើតរូបិយប័ណ្ណថ្មីដើម្បីជំនួសប្រាក់ដុល្លារ ដោយសារក្រុមហ៊ុនសំខាន់ៗត្រូវបានរងការវាយប្រហារដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

កាលពីខែមុន ប្លុកនេះបានជួបប្រជុំគ្នានៅទីក្រុង Kazan ក្នុងប្រទេសរុស្ស៊ី ដើម្បីពិភាក្សាជុំវិញការបង្កើតប្រព័ន្ធទូទាត់ថ្មីសម្រាប់ក្រុម BRICS ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានស្នើឲ្យមានការប្រើប្រាស់រូបិយប័ណ្ណរួមមួយ ដោយផ្អែកលើបណ្តាញធនាគារពាណិជ្ជដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលរបស់ប្រទេសជាសមាជិក។

តាមរយ:ការជំរុញនេះ លោក Trump បានចេញសារព្រមាននៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយនិយាយថា៖ “យើងទាមទារឲ្យមានការប្តេជ្ញាចិត្តពីបណ្តាប្រទេសក្នុងប្លុកនេះ ថាពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬជ្រើសយករូបិយប័ណ្ណណាមួយផ្សេងទៀតដើម្បីជំនួសប្រាក់ដុល្លារអាមេរិកនោះឡើយ បើមិនដូច្នេះទេ នោះពួកគេនឹងប្រឈមមុខនឹងការដាក់ពន្ធ ១០០% ហើយប្រទេសណាដែលប៉ុនប៉ងធ្វើបែបនេះ គួរតែចាកចេញពីទីផ្សារអាមេរិកទៅ”។

ជម្រាបជូនផងដែរថា ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ ហាក់កាន់តែដាក់សម្ពាធបន្ថែមទៀត ចំពេលមានការព្រួយបារម្ភអំពីការគំរាមកំហែងលើផែនការពន្ធថ្មី ដែលប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានប្រកាសចេញកាលពីខែមុន៕

The post លោក ត្រាំ ព្រមានយកពន្ធ ១០០% លើក្រុមប្រទេស BRICS បើហ៊ានបង្កើតប្រព័ន្ធទូទាត់ថ្មីជំនួសប្រាក់ដុល្លារ appeared first on .

ឥណ្ឌូណេស៊ី បង្ហាញ​មហិច្ឆតា​ចង់ក្លាយជាសមាជិករបស់ក្រុម BRICS នាពេលអនាគត
ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក​ Prabowo Subianto បានបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសខ្លួន ក្នុងការក្លាយជាសមាជិករបស់ BRICS ដែលជាក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនខ្លាំង ផ្តួចផ្តើមដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ VNA។

ដោយថ្លែងក្នុងវេទិកាធុរកិច្ចឥណ្ឌូណេស៊ី-ប្រេស៊ីល ដែលរៀបចំធ្វើឡើងក្នុងប្រទេសនៅអាមេរិកឡាទីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា មេដឹកនាំឥណ្ឌូណេស៊ី បានសម្តែងការប្តេជ្ញាចិត្តក្នុងការក្លាយជាសមាជិកថ្មីនៃក្រុម BRICS ដែលជាផ្នែកនៃយុទ្ធសាស្រ្តដ៏សំខាន់របស់ប្រទេស ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួន។

វេទិកានេះបានប្រមូលផ្តុំដោយអ្នកធុរកិច្ចធំៗរបស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីកាលានុវត្តភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយក្នុងនោះបានផ្តោតសំខាន់ទាំងនៅក្នុងវិស័យថាមពល ឧស្សាហកម្ម និងសមុទ្រ។

ទន្ទឹមនឹងនេះ លោក Prabowo ក៏បានគូសបញ្ជាក់ពីភាពស្រដៀងគ្នារវាងប្រទេសឥណ្ឌូណេស៊ី និងប្រេស៊ីល ដែលផ្តើមចេញពីធនធានធម្មជាតិ និងចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ពេលអនាគត ដោយនិយាយថា ឥណ្ឌូណេស៊ី នឹងនៅតែបន្តគាំទ្រតួនាទីរបស់ប្រេស៊ីល ក្នុងនាមជាសមាជិកសំខាន់នៃ BRICS ឲ្យកាន់តែមានឥទ្ធិពលលើឆាកពិភពលោក។

មិនតែប៉ុណ្ណោះ លោក Prabowo ក៏បានសង្កត់ធ្ងន់លើឱកាសដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសប្រេស៊ីល ក្នុងវិស័យថាមពល ជាពិសេសក្នុងការអភិវឌ្ឍជីវឥន្ធនៈ និងថាមពលកកើតឡើងវិញ ដោយលោកបាននិយាយថា ឥណ្ឌូណេស៊ីកំពុងស្វែងរកការបង្កើនការប្រើប្រាស់ជីវឥន្ធនៈដល់ ៥០% នៅឆ្នាំ២០២៥ ដោយប្រើប្រាស់ប្រេងដូងដែលជាវត្ថុធាតុដើមដ៏សំខាន់៕

The post ឥណ្ឌូណេស៊ី បង្ហាញ​មហិច្ឆតា​ចង់ក្លាយជាសមាជិករបស់ក្រុម BRICS នាពេលអនាគត appeared first on .

ចិន ប្រកាសគាំទ្រប្រព័ន្ធទូទាត់ថ្មីរបស់ក្រុម BRICS ដែលស្នើឡើងដោយលោក ពូទីន
ប្រទេសរុស្ស៊ី បានអនុម័តសេចក្តីប្រកាសរួមមួយដោយអំពាវនាវឲ្យមានការបង្កើតប្រព័ន្ធទូទាត់ថ្មីសម្រាប់ប្រទេសជាសមាជិក BRICS ដោយផ្អែកលើរូបិយប័ណ្ណជាតិរបស់ពួកគេ ជំនួសប្រព័ន្ធប្រតិបត្តិការរបស់ប្រទេសលោកខាងលិច ខណ:វាត្រូវបានគេចាត់ទុកថាជាសកម្មភាពមួយ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម និងព្យាយាមកាត់បន្ថយការពឹងផ្នែកទៅលើប្រាក់ដុល្លារ។

នៅក្នុងកិច្ចប្រជុំកំពូល BRICS ធ្វើឡើងក្នុងទីក្រុង Kazan កាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឲ្យមានការបង្កើតប្រព័ន្ធទូទាត់ថ្មី ដែលអាចគេចផុតពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច និងជំនួសប្រព័ន្ធទូទាត់អន្តរជាតិបច្ចុប្បន្ន SWIFT ។

ទន្ទឹមនឹងនេះ លោក ពូទីន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ ដោយបង្ខំឲ្យរុស្ស៊ីត្រូវស្វែងរកជម្រើសផ្សេង ខណ:ប្រធានាធិបតីរូបនេះ ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត​វេទិកា​វិនិយោគ BRICS ថ្មីមួយ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​នៃបណ្តា​ប្រទេសលោក​ខាង​ត្បូង និង​បូព៌ា។

ថ្លែងក្នុងកិច្ចប្រជុំកំពូលនេះ លោក ពូទីន បានសង្កត់ធ្ងន់ថា ៖”ប្រាក់ដុល្លារត្រូវបានប្រើប្រាស់ជាអាវុធ។ យើង​ពិត​ជាមើល​ឃើញ​ថា​វាគឺ​ដូច្នេះពិតមែន។ ខ្ញុំ​គិត​ថា​នេះ​ជា​កំហុស​ធំ​មួយ​របស់​អ្នក​ដែល​ធ្វើ​បែប​នេះ”។ លោកបន្តថា ជិត ៩៥% នៃពាណិជ្ជកម្មរវាង រុស្ស៊ី និងចិន បច្ចុប្បន្នត្រូវបានធ្វើឡើងជាប្រាក់រូបល និងប្រាក់យ៉ន់។

ជុំវិញការអំពាវនាវនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កំណែទម្រង់នៃស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ គឺជារឿងពិបាក ប៉ុន្តែលោកបានអំពាវនាវឱ្យមានការតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ក្នុងចំណោមប្រទេសជាសមាជិក BRICS និងផ្តោតលើការប្រើប្រាស់បន្ថែមទៅលើ ធនាគារអភិវឌ្ឍថ្មី ឬហៅកាត់ថា NDB ។

ដោយមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ធនាគារ NDB ត្រូវបានបង្កើតឡើងដោយសមាជិក BRICS ទាំង៥ប្រទេសដំបូង នៅក្នុងឆ្នាំ២០១៥ ខណ:ធនាគារនេះត្រូវបានបម្រើជាស្ថាប័នហិរញ្ញវត្ថុមួយ ជំនួសធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិមួយចំនួន រួចមកហើយ៕

The post ចិន ប្រកាសគាំទ្រប្រព័ន្ធទូទាត់ថ្មីរបស់ក្រុម BRICS ដែលស្នើឡើងដោយលោក ពូទីន appeared first on .