CIA

មេ CIA អាមេរិក ទៅដល់រុស្ស៊ីស្ងាត់ៗ ដើម្បីព្រមានទីក្រុងម៉ូស្គូ កុំឲ្យប៉ះសមាជិកអង្គកាណាតូ
ដំណើរបំពេញទស្សនកិច្ចរបស់នាយកសេវាសម្ងាត់អាមេរិក CIA លោក John Ratcliffe ទៅកាន់ទីក្រុងម៉ូស្គូ ត្រូវបានរាយការណ៍ថា មានគោលបំណងព្រមានប្រទេសរុស្ស៊ី ប្រឆាំងនឹងការតម្រង់ទិសវាយប្រហារលើសមាជិកអង្គការ NATO បន្ទាប់ពីមានការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់អំពីហានិភ័យទាំងនេះ។

យោងតាមសារព័ត៌មាន The Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី ២៦ ខែសីហា ថាដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់នាយក CIA ទៅកាន់ទីក្រុងម៉ូស្គូ នៅសប្តាហ៍នេះ គឺមានគោលបំណងព្រមានរុស្ស៊ីកុំឱ្យវាយប្រហារលើបណ្តាប្រទេសជាសមាជិក NATO។

ជុំវិញដំណើរទស្សនកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់ថ្មីៗ ដោយមន្ត្រីអាមេរិក។ ពួកគេព្រួយបារម្ភថា ដោយសារតែការប្រឈមមុខនឹងសង្គ្រាមនៅអ៊ុយក្រែន និងសម្ពាធក្នុងស្រុក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងចាប់ផ្តើមការវាយប្រហារលើប្រទេសនៅតំបន់បាល់ទិក ដែលរាប់ចាប់តាំងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (cyberattacks) រហូតដល់ការជ្រៀតជ្រែកផ្លូវគោកក្នុងទ្រង់ទ្រាយតូចៗ ណាមួយ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃទី២៦ ខែសីហា ថា លោក Ratcliffe បានជួបពិភាក្សាជាមួយមន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ី ក្នុងអំឡុងពេលដែលលោកនៅទីក្រុងម៉ូស្គូ ប៉ុន្តែមិនបានជួបជាមួយប្រធានាធិបតី ពូទីន នោះទេ។

គួរជម្រាបជូនថា ដំណើររបស់លោក Ratcliffe កត់សម្គាល់ពីឱកាសដ៏កម្រមួយសម្រាប់ប្រធានផ្នែកស៊ើបការណ៍សម្ងាត់អាមេរិក ក្នុងការទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ លើកចុងក្រោយដែលនាយក CIA បានទៅទស្សនកិច្ចនៅរុស្ស៊ី គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលលោក William Burns ក្រោមអាណត្តិប្រធានាធិបតី ចូ បៃឌិន បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីព្រមានលោក ពូទីន កុំឱ្យវាយប្រហារលើអ៊ុយក្រែន៕

The post មេ CIA អាមេរិក ទៅដល់រុស្ស៊ីស្ងាត់ៗ ដើម្បីព្រមានទីក្រុងម៉ូស្គូ កុំឲ្យប៉ះសមាជិកអង្គកាណាតូ appeared first on .

ស្ងាត់ៗ មេសេវាសម្ងាត់អាមេរិក CIA ធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ ដើម្បីបើកកិច្ចប្រជុំសម្ងាត់មួយ
នាយកទីភ្នាក់ងារសេវាសម្ងាត់អាមេរិក (CIA) លោក John Ratcliffe បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយ តាមរយៈយន្តហោះដឹកជញ្ជូនយោធារបស់សហរដ្ឋអាមេរិក ខណៈដំណើរទស្សនកិច្ចដែលមិនបានប្រកាសទុកមុននេះ ត្រូវបានរៀបចំឡើងដើម្បីដឹកនាំកិច្ចប្រជុំសំខាន់ៗមួយចំនួន នៅក្នុងទីក្រុងម៉ូស្គូ។ នេះបើការចុះផ្សាយពីសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់នៅថ្ងៃទី២៦ ខែសីហាថា នាយក CIA លោក John Ratcliffe ពិតជាបានធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ ដើម្បីបើកកិច្ចប្រជុំមួយ ដែលឲ្យឈ្មោះថា “ការធ្វើទំនាក់ទំនងរវាងភ្នាក់ងារសន្តិសុខ” ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។

ទន្ទឹមនឹងនេះ ទិន្នន័យតាមដានជើងហោះហើរពី Flightradar24 បានបង្ហាញថា យន្តហោះដឹកជញ្ជូនយោធាដ៏ធំរបស់អាមេរិកប្រភេទ Boeing C-17 Globemaster បានចាកចេញពីមូលដ្ឋានទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland ដោយបានឈប់ចតនៅទីក្រុង Riga ប្រទេសឡាតវី កាលពីថ្ងៃទី២៣ ខែសីហា មុនពេលបន្តដំណើរ និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងម៉ូស្គូ នាថ្ងៃទី២៥ ខែសីហា។

ប៉ុន្មានម៉ោងមុនពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍អំពីដំណើរទស្សនកិច្ចរបស់នាយក CIA រូបនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមិនមានព័ត៌មានអំពីជើងហោះហើរដូចដែលបានបង្ហាញក្នុងទិន្នន័យ Flightradar24 នោះទេ។

គួរជម្រាបជូនថា លើកចុងក្រោយដែលនាយក CIA បានទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី គឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ពោលគឺប៉ុន្មានខែមុនពេលប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យបើកប្រតិបត្តិការនៅអ៊ុយក្រែន។ កាលណោះ នាយក CIA លោក William Burns បានជួបជាមួយលោក Nikolai Patrushev ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី៕​

The post ស្ងាត់ៗ មេសេវាសម្ងាត់អាមេរិក CIA ធ្វើដំណើរទៅដល់ទីក្រុងម៉ូស្គូ ដើម្បីបើកកិច្ចប្រជុំសម្ងាត់មួយ appeared first on .

ភ្នាក់ងារ FBI រកឃើញដុំមាស ៣០៣ ដុំតម្លៃជាង ៤០លានដុល្លារ លាក់ទុកក្នុងផ្ទះអតីតមន្ត្រី CIA ម្នាក់
អតីតមន្ត្រី CIA ម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីភ្នាក់ងារ FBI បានចូលឆែកឆេរផ្ទះ ហើយបានរកឃើញដុំមាសចំនួន ៣០៣ ដុំដែលមានតម្លៃជាង ៤០លានដុល្លារ។

យោងតាមសារព័ត៌មាន CBS បានរាយការណ៍នៅថ្ងៃទី២៧ ខែឧសភា ដោយដកស្រង់ឯកសារតុលាការសហព័ន្ធថា អតីតមន្ត្រី CIA លោក David Rush ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ហើយកំពុងត្រូវបានឃុំខ្លួនដើម្បីសួរចម្លើយ និងវាយតម្លៃបន្ថែម។ បច្ចុប្បន្នលោក Rush កំពុងប្រឈមមុខនឹងការចោទប្រកាន់មួយ ពីបទលួចថវិកាសាធារណៈ។

ដីកាចាប់ខ្លួននេះត្រូវបានដាក់ចេញ បន្ទាប់ពីភ្នាក់ងារ FBI បានឆែកឆេរផ្ទះរបស់លោក Rush កាលពីថ្ងៃទី១៨ ខែឧសភា ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ថាគាត់បានក្លែងបន្លំសញ្ញាបត្រអប់រំ និងកំណត់ត្រាយោធារបស់គាត់។ ក្នុងអំឡុងពេលឆែកឆេរ ភ្នាក់ងារបានរកឃើញដុំមាសប្រមាណ ៣០៣ ដុំដែលមានតម្លៃប៉ាន់ស្មានជាង ៤០លានដុល្លារ រួមជាមួយនឹងសាច់ប្រាក់ពីរលានដុល្លារ និងនាឡិកាដៃថ្លៃៗចំនួន ៣៥ គ្រឿង នៅក្នុងផ្ទះរបស់លោក Rush។

យោងតាមឯកសារ និងប្រភពព័ត៌មានរបស់តុលាការ ចន្លោះខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ លោក Rush បានស្នើសុំម្តងហើយម្តងទៀតនូវរូបិយប័ណ្ណបរទេស និងដុំមាសយ៉ាងច្រើនដែលមានតម្លៃរាប់សិបលានដុល្លារពី CIA ដើម្បីទូទាត់ការចំណាយទាក់ទងនឹងការងារស៊ើបអង្កេត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ FBI បានចោទប្រកាន់ថាលោក Rush បានកេងចំណេញដុំមាសទាំងនោះ និងទទួលបានប្រាក់ខែក្លែងក្លាយតាមរយៈមធ្យោបាយបោកប្រាស់ ក្លែងបន្លំព័ត៌មានផ្ទាល់ខ្លួន និងក្លែងបន្លំប្រព័ន្ធ ដើម្បីទទួលបានការឈប់សម្រាកយោធា៕​

The post ភ្នាក់ងារ FBI រកឃើញដុំមាស ៣០៣ ដុំតម្លៃជាង ៤០លានដុល្លារ លាក់ទុកក្នុងផ្ទះអតីតមន្ត្រី CIA ម្នាក់ appeared first on .

ទីភ្នាក់ងារសំងាត់ CIA របស់អាមេរិក គ្រោងកាត់បន្ថយចំនួនបុគ្គលិកដល់ជាង ១ ០០០ នាក់
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹងថា ទីភ្នាក់ងារចារកម្មអាមេរិក ឬហៅកាត់ថា CIA គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកខ្លួនដល់ទៅ ១​ ២០០ នាក់ ស្របពេលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកផ្សេងៗទៀត ក៏មានផែនការកាត់បន្ថយដូចគ្នានេះ ផងដែរ។

បើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី២ ខែឧសភាថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សមាជិកសភាអំពីផែនការកាត់បន្ថយការងារចំនួន ១ ២០០ នាក់ នៅក្នុងទីភ្នាក់ងារចារកម្មអាមេរិក (CIA) ។

នៅពេលសួរអំពីរបាយការណ៍នេះ អ្នកនាំពាក្យ CIA ហាក់មិនបានបញ្ជាក់ពីចំនួនជាក់លាក់នោះទេ ប៉ុន្តែបាននិយាយថា នាយក CIA លោក John Ratcliffe កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីធានាបានថាកងកម្លាំងរបស់ CIA កំពុងឆ្លើយតបទៅនឹងអាទិភាពសន្តិសុខជាតិរបស់រដ្ឋបាលលោក ត្រាំ។

អ្នក​នាំពាក្យ​រូប​នេះ​បាន​និយាយទៀត​ថា​៖ “សកម្មភាពកាត់បន្ថយបុគ្គលិក​ទាំងនេះ​គឺ​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ​ដើម្បី​ពង្រឹង​ទីភ្នាក់ងារ ផ្តល់​ឱកាស​សម្រាប់​មេក្រុមដែលកំពុងមាន​ស្នាដៃ​ និង​ដាក់​ទីតាំង​កាន់តែ​ល្អ​ដល់ CIA ដើម្បី​សម្រេច​បេសកកម្ម​របស់​ខ្លួន”។

គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ CIA បានក្លាយជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដំបូងគេដែលចូលរួមក្នុងផែនការកាត់បន្ថយបុគ្គលោកដោយស្ម័គ្រចិត្ត ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី លោក ត្រាំ ក្នុងគោលបំណងជំរុញកិច្ចការងាររបស់សហព័ន្ធប្រកបដោយប្រសិទ្ធភាព និងការសន្សំសំចៃ។

​យ៉ាងណាមិញ CIA មិនដែលបង្ហាញជាសាធារណៈអំពីទំហំនៃកម្លាំងរបស់ខ្លួននោះទេ ប៉ុន្តែបើតាមអ្នកសង្កេតការណ៍ បានប៉ាន់ស្មានថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពូលរបស់អាមេរិកនេះ មានបុគ្គលិកសរុបប្រហែល ២២ ០០០ នាក់ ។

ជម្រាបជូនថា ដោយបន្ថែមពីលើទីភ្នាក់ងារ CIA រដ្ឋបាលលោក ត្រាំ ក៏បានជូនដំណឹងដល់សមាជិកសភាអំពីផែនការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់បន្ថែមទៀត នៅក្នុងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្សេងទៀត រួមទាំងទីភ្នាក់ងារសន្តិសុខជាតិផងដែរ។ នេះបើយោងតាមកាសែត Washington Post ៕

The post ទីភ្នាក់ងារសំងាត់ CIA របស់អាមេរិក គ្រោងកាត់បន្ថយចំនួនបុគ្គលិកដល់ជាង ១ ០០០ នាក់ appeared first on .