David Beckham

David Beckham រកចំណូលបានជាង ២០លានដុល្លារ ពីការសម្រាកញ៉ាំទឹក នៅក្នុងការប្រកួត World Cup
អតីតតារាបាល់ទាត់ឆ្នើម David Beckham ត្រូវបានគេរាយការណ៍ថា អាចរកចំណួលបានរហូតដល់ជាង ២៣លានដុល្លារ ពីការបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មដែលបានចាក់ផ្សាយក្នុងអំឡុងពេលសម្រាកញ៉ាំទឹកពីរលើក ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០២៦ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Telegraph។

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០២៦ អាជ្ញាកណ្តាលនឹងផ្អាកការប្រកួតជាកំហិតនៅនាទីទី២២ នៃវគ្គនីមួយៗ។ ក្នុងអំឡុងពេលសម្រាកនីមួយៗ កីឡាករមកពីក្រុមទាំងពីរត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីលានរយៈពេលបីនាទី ដើម្បីសម្រាកផឹកទឹក ឬ Water Break។

ជុំវិញច្បាប់ថ្មី ដែលត្រូវបានអនុវត្តចំពោះការប្រកួតទាំង ១០៤ នេះ​ត្រូវបានក្លាយជាប្រធានបទនៃការជជែកវែកញែកជាច្រើន ដែលកំពុងដំណើរការនៅក្នុងប្រទេសជាម្ចាស់ផ្ទះមានដូចជាសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសម្រាកនេះ ហាក់បានផ្តល់អត្ថប្រយោជន៍ច្រើនដល់មនុស្សមួយចំនួនអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស លោក David Beckham ផងដែរ។

គួរឲ្យដឹងថា ក្នុងអំឡុងពេលប្រកួតនីមួយៗ នៅពេលដែលបុស្តិ៍ទូរទស្សន៍ Fox Sports បានប្តូរទៅការផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលសម្រាកពាក់កណ្តាលម៉ោង ឬការសម្រាកផឹកទឹក នោះ Beckham អាចបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មចំនួនបីផ្សេងគ្នា។ ហើយបើតាមកាសែតប្រេស៊ីល Globo បានប៉ាន់ប្រមាណថាកិច្ចសន្យាផ្សាយពាណិជ្ជកម្មទាំងនេះបាននាំមកនូវ Beckham នូវទឹកប្រាកប្រមាណជាង ២៣លានដុល្លារអាមេរិកឯណោះ។

គួរជម្រាបជូនថា Beckham ត្រូវបានចាត់ទុកថាបុគ្គលដ៏មាន០ឥទ្ធិពលមួយនៅអាមេរិក និងថែមទាំងបានក្លាយជាអត្តពលិកអង់គ្លេសដំបូងគេ ដែលមានទ្រព្យសម្បត្តិសលើ ១ពាន់លានផោនផងដែរ កាលពីពាក់កណ្តាលខែឧសភា៕​

The post David Beckham រកចំណូលបានជាង ២០លានដុល្លារ ពីការសម្រាកញ៉ាំទឹក នៅក្នុងការប្រកួត World Cup appeared first on .

David Beckham ក្លាយជាអត្តពលិកអង់គ្លេសដំបូងគេ ឡើងងារជាមហាសេដ្ឋី មានទ្រព្យលើស ១ពាន់លានដុល្លារ
យោងតាមបញ្ជីអ្នកមានបំផុតឆ្នាំ២០២៦ របស់កាសែត The Sunday Times បានបង្ហាញថា David Beckham បានក្លាយជាអត្តពលិកអង់គ្លេសដំបូងគេដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនលើសពី ១ពាន់លានផោន។ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងភរិយារបស់លោក គឺលោកស្រី Victoria ឥឡូវនេះ កំពុងស្ថិតក្នុងចំណោមអ្នកមានបំផុតរបស់ចក្រភពអង់គ្លេស។

នៅក្នុងវ័យ ៥១ឆ្នាំ អតីតខ្សែបម្រើឆ្នើមរបស់ក្រុមបាល់ទាត់ Manchester United, Real Madrid និង Paris Saint-Germain រូបនេះ ត្រូវបានចុះបញ្ជីជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១,១៥ពាន់លានផោន ឬស្មើប្រហែល ១,៣៦ពាន់លានអឺរ៉ូ។

យ៉ាងណាមិញ នៅក្នុងវិស័យកីឡា Beckham ជាប់ចំណាត់ថ្នាក់លេខ២ ក្នងចំណោមអត្តពលិកអង់គ្លេសមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត ដោយតាមពីក្រោយអតីតប្រធានកម្មវិធីប្រណាំងរថយន្ត Formula 1 លោក Bernie Ecclestone ដែលមានទ្រព្យសម្បត្តិប្រមាណជាង ២ពាន់លានផោន។

គួរជម្រាបជូនផងដែរថា ចាប់តាំងពីប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទាត់ក្នុងឆ្នាំ២០១៣ មក Beckham បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនជាច្រើន ដោយរាប់តាំងពីភាពជាដៃគូសកល និងអាជីវកម្មច្នៃម៉ូដ ក៏ដូចជាសហម្ចាស់ក្លិបបាល់ទាត់ Inter Miami របស់អាមេរិកផងដែរ៕​

The post David Beckham ក្លាយជាអត្តពលិកអង់គ្លេសដំបូងគេ ឡើងងារជាមហាសេដ្ឋី មានទ្រព្យលើស ១ពាន់លានដុល្លារ appeared first on .

សេដ្ឋីបាល់ទាត់ David Beckham ប្រកាសលក់ផ្ទះ Penthouse តម្លៃជិត ២៥លានដុល្លារ នៅទីក្រុង Miami
អតីតតារាបាល់ទាត់ឆ្នើម David Beckham ថ្មីៗនេះ បានលក់ផ្ទះ Penthouse ដ៏ប្រណីតបំផុតរបស់ខ្លួន ក្នុងតម្លៃ ២៤,៥លានដុល្លារ នៅទីក្រុង Miami សហរដ្ឋអាមេរិក ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South Florida Business Journal។

ប្រភពដដែលបានរាយការណ៍ទៀតថា សហម្ចាស់ក្លិបបាល់ទាត់ Inter Miami រូបនេះ ទទួលបានប្រាក់ចំណេញរហូតដល់ ៤,៨លានដុល្លារ ពីការលក់ផ្ទះ Penthouse របស់ខ្លួន នៅក្នុងអគារ One Thousand Museum បន្ទាប់ពីបានទិញយកមកនៅក្នុងតម្លៃ ១៩,៨លានដុល្លារ នៅក្នុងឆ្នាំ២០២០។

គួរឲ្យដឹងថា ផ្ទះ Penthouse ទំហំ ៩ ២០០ ហ្វីតការ៉េ ស្ថិតនៅជាន់ទី ៥៩ នៃអគារ One Thousand Museum នេះ មានបន្ទប់គេងចំនួន ៥ បន្ទប់ទឹកចំនួន ៦ និងអាចមើលឃើញទេសភាពទីក្រុងបែប Panoramic ទៀតផង។

ជម្រាបជូនថា បើទោះបីជាបានលក់ចេញផ្ទះ Penthouse ដ៏ប្រណីតនេះហើយក៏ដោយ តែ David និងភរិយា គឺលោកស្រី Victoria Beckham ទំនងជាមិនផ្លាស់ចេញពីទីក្រុង Miami នោះឡើយនោះឡើយ ដោយគូស្នេហ៍នេះ ជាម្ចាស់វិមានមាត់ទឹកតម្លៃជាង ៧០លានដុល្លារ ស្ថិតនៅលើឆ្នេរ Miami Beach ផងដែរ៕​

The post សេដ្ឋីបាល់ទាត់ David Beckham ប្រកាសលក់ផ្ទះ Penthouse តម្លៃជិត ២៥លានដុល្លារ នៅទីក្រុង Miami appeared first on .

ប្រពន្ធ David Beckham រកស៊ីមិនសូវកាក់កប មានតែខាតបង់រាប់លានដុល្លារ
ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​ច្បាស់​ជា​ស្គាល់​ពី​គូស្វាមីភរិយា​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​គូ​លើ​លោក​គឺ David Beckham និង Victoria Beckham ដ្បិត​កាលពី​ប៉ុន្មាន​ខែ​មុន​ពួកគេ​ក៏​ទើប​នឹង​ក្លាយជា​ដន្លង​ជាមួយ​មហាសេដ្ឋី​អាមេរិក​មួយរូប​ផង​ដែរ។

ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​គឺ​មាន​អាជីវកម្ម​ជាច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ជំនួញ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ Victoria Beckham ហាក់​ជួប​បញ្ហា​ជា​ញឹកញាប់​ ពោល​មិនសូវ​ទទួល​បាន​ជោគជ័យ​ហើយ​មានតែ​ខាត​បង់​ទៀត​ផង។

តួយ៉ាង ហាង​លក់​សម្លៀកបំពាក់​ទំនើប​របស់​លោកស្រី​គឺត្រូវបាន​រាយការណ៍​ថា កំពុង​មាន​បំណុល​រហូត​ដល់ ៦៤ លាន​ដុល្លារ ខណៈ​ក្រុមហ៊ុន​លក់​គ្រឿង Make Up វិញ គឺ​រកស៊ី​ខាត​លុយ​ជិត ៨ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី The Mirror។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ក្រៅពីនោះ​ក៏​មាន​បំណុល​ប្រហែល ៣៤ លាន​ដុល្លារ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ថត​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន ហើយ​បើ​ទោះ​ជា​កំពុង​ជាប់​បំណុល​រាប់​លាន​ដុល្លារ​ក្ដី ក៏​ក្រុមហ៊ុន​ Victoria Beckham Beauty បាន​បង្ហើប​ថា ក្រុមហ៊ុន​នឹង​បន្ត​សម្ពោធ​ផលិតផល​ផ្សេងៗ​ទៀត​នៅ​ឆ្នាំ​នេះ៕

The post ប្រពន្ធ David Beckham រកស៊ីមិនសូវកាក់កប មានតែខាតបង់រាប់លានដុល្លារ appeared first on .

David Beckham ត្រៀម​ខ្លួន​ក្លាយជា​ដន្លង​ជាមួយ​មហាសេដ្ឋី​អាមេរិក​ម្នាក់
កូនប្រុស​ច្បង​របស់​អតីត​តារា​បាល់ទាត់ David Beckham គឺ Brooklyn Beckham បាន​កំពុង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​កសាង​គ្រួសារ​ថ្មី​ជាមួយ​នឹង​សង្សារ Nicola ខណៈ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​អះអាង​ថា អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង ២ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ០៩ មេសា​នេះ​តែម្ដង ដោយ​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ ៥០០ នាក់។

អនាគត​កូនប្រសារ​របស់ Beckham គឺ​ជា​កូនស្រី​តែ​មួយ​គ្រាប់​គត់​របស់​មហាសេដ្ឋី Nelson Peltz ខណៈ​បុរស​ម្នាក់​នេះ​គឺជា​អ្នកជំនួញ​អាមេរិក​ដែល​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ ទទួល​បាន​ងារ​ជា​មហាសេដ្ឋី។

ក្រឡេក​ទៅ​មើល​ប្រវត្តិ​ស្នេហា​របស់​អ្នកទាំង ២ វិញ គឺ​បាន​ទាក់ទង​គ្នា​តាំងពី​ឆ្នាំ ២០១៩ និង​បាន​ប្រកាស​ពី​ទំនាក់ទំនង​ឲ្យ​គ្រួសារ​ទាំងសងខាង​ស្គាល់គ្នា​នៅ​ខែកក្កដា ២០២០ និង​រំលង​បាន​ ១ ឆ្នាំ​ពួកគេ​បាន​សម្រេច​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​នៅ Beverly Hills ដែល​មាន​តម្លៃ​ជាង ១០ លាន​ដុល្លារ។

ក្រៅពី​កើត​មក​លើ​គំនរ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ក្ដី តែ Nicola Peltz ក៏​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ផង​ដែរ លើ​វិស័យ​សិល្បៈ ដោយ​នាង​បាន​ដើរ​តួ​សំខាន់ៗ​ក្នុង​រឿង​ដូចជា Transformers: Age of Extiction ជាដើម។

បញ្ជាក់​ដែរ​ថា ​អាពាហ៍ពិពាហ៍​របស់​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​ទាំង​សងខាង​នេះ នឹង​ធ្វើឡើង​នៅ Palm Beach, Miami រដ្ឋ​ Florida ដែល​មាន​ឌីជេ​ល្បីឈ្មោះ Snoop Dog ជា​អ្នក​ចាក់ចម្រៀង​នៅក្នុង​កម្ម​វិធី​មួយ​នោះ​ផងដែរ៕

ប្រភព: Bolnews

The post David Beckham ត្រៀម​ខ្លួន​ក្លាយជា​ដន្លង​ជាមួយ​មហាសេដ្ឋី​អាមេរិក​ម្នាក់ appeared first on .