អតីតតារាបាល់ទាត់ឆ្នើម David Beckham ត្រូវបានគេរាយការណ៍ថា អាចរកចំណួលបានរហូតដល់ជាង ២៣លានដុល្លារ ពីការបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មដែលបានចាក់ផ្សាយក្នុងអំឡុងពេលសម្រាកញ៉ាំទឹកពីរលើក ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ World Cup ឆ្នាំ២០២៦ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Telegraph។

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ២០២៦ អាជ្ញាកណ្តាលនឹងផ្អាកការប្រកួតជាកំហិតនៅនាទីទី២២ នៃវគ្គនីមួយៗ។ ក្នុងអំឡុងពេលសម្រាកនីមួយៗ កីឡាករមកពីក្រុមទាំងពីរត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីលានរយៈពេលបីនាទី ដើម្បីសម្រាកផឹកទឹក ឬ Water Break។
ជុំវិញច្បាប់ថ្មី ដែលត្រូវបានអនុវត្តចំពោះការប្រកួតទាំង ១០៤ នេះត្រូវបានក្លាយជាប្រធានបទនៃការជជែកវែកញែកជាច្រើន ដែលកំពុងដំណើរការនៅក្នុងប្រទេសជាម្ចាស់ផ្ទះមានដូចជាសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសម្រាកនេះ ហាក់បានផ្តល់អត្ថប្រយោជន៍ច្រើនដល់មនុស្សមួយចំនួនអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស លោក David Beckham ផងដែរ។
គួរឲ្យដឹងថា ក្នុងអំឡុងពេលប្រកួតនីមួយៗ នៅពេលដែលបុស្តិ៍ទូរទស្សន៍ Fox Sports បានប្តូរទៅការផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលសម្រាកពាក់កណ្តាលម៉ោង ឬការសម្រាកផឹកទឹក នោះ Beckham អាចបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មចំនួនបីផ្សេងគ្នា។ ហើយបើតាមកាសែតប្រេស៊ីល Globo បានប៉ាន់ប្រមាណថាកិច្ចសន្យាផ្សាយពាណិជ្ជកម្មទាំងនេះបាននាំមកនូវ Beckham នូវទឹកប្រាកប្រមាណជាង ២៣លានដុល្លារអាមេរិកឯណោះ។
គួរជម្រាបជូនថា Beckham ត្រូវបានចាត់ទុកថាបុគ្គលដ៏មាន០ឥទ្ធិពលមួយនៅអាមេរិក និងថែមទាំងបានក្លាយជាអត្តពលិកអង់គ្លេសដំបូងគេ ដែលមានទ្រព្យសម្បត្តិសលើ ១ពាន់លានផោនផងដែរ កាលពីពាក់កណ្តាលខែឧសភា៕

