អតីតតារាបាល់ទាត់ឆ្នើម David Beckham ថ្មីៗនេះ បានលក់ផ្ទះ Penthouse ដ៏ប្រណីតបំផុតរបស់ខ្លួន ក្នុងតម្លៃ ២៤,៥លានដុល្លារ នៅទីក្រុង Miami សហរដ្ឋអាមេរិក ដោយទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South Florida Business Journal។

ប្រភពដដែលបានរាយការណ៍ទៀតថា សហម្ចាស់ក្លិបបាល់ទាត់ Inter Miami រូបនេះ ទទួលបានប្រាក់ចំណេញរហូតដល់ ៤,៨លានដុល្លារ ពីការលក់ផ្ទះ Penthouse របស់ខ្លួន នៅក្នុងអគារ One Thousand Museum បន្ទាប់ពីបានទិញយកមកនៅក្នុងតម្លៃ ១៩,៨លានដុល្លារ នៅក្នុងឆ្នាំ២០២០។
គួរឲ្យដឹងថា ផ្ទះ Penthouse ទំហំ ៩ ២០០ ហ្វីតការ៉េ ស្ថិតនៅជាន់ទី ៥៩ នៃអគារ One Thousand Museum នេះ មានបន្ទប់គេងចំនួន ៥ បន្ទប់ទឹកចំនួន ៦ និងអាចមើលឃើញទេសភាពទីក្រុងបែប Panoramic ទៀតផង។
ជម្រាបជូនថា បើទោះបីជាបានលក់ចេញផ្ទះ Penthouse ដ៏ប្រណីតនេះហើយក៏ដោយ តែ David និងភរិយា គឺលោកស្រី Victoria Beckham ទំនងជាមិនផ្លាស់ចេញពីទីក្រុង Miami នោះឡើយនោះឡើយ ដោយគូស្នេហ៍នេះ ជាម្ចាស់វិមានមាត់ទឹកតម្លៃជាង ៧០លានដុល្លារ ស្ថិតនៅលើឆ្នេរ Miami Beach ផងដែរ៕

