DOGE

មហាសេដ្ឋី Elon Musk សោកស្តាយ ក្រោយបោះចោលអាជីវកម្ម ទៅចូលរួមជាមួយ DOGE
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បាននិយាយថា ប្រសិនបើត្រូវបានផ្តល់ឱកាសឲ្យជ្រើសរើសម្តងទៀត លោកនឹងមិនចូលរួមជាមួយក្រុមប្រឹក្សាប្រសិទ្ធភាពរដ្ឋាភិបាល ឬហៅកាត់ថា DOGE នោះឡើយ ប៉ុន្តែលោកនឹងផ្តោតទៅលើការដំណើរការនៃក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោកលើកឡើងរបស់លោកស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះ ត្រូវបានធ្វើឡើង​ អំឡុងពេលផ្តល់បទសម្ភាសមួយនៅលើផតខាសរបស់លោកស្រី Katie Miller កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅ។ លោកស្រី Miller គឺជាអតីតអ្នកនាំពាក្យរបស់ DOGE និងជាភរិយារបស់លោក Stephen Miller ដែលជាអនុប្រធានបុគ្គលិករបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

យ៉ាងណាមិញ​ ក្នុងបទសម្ភាសនោះ លោក Musk បាននិយាយថា​៖”​ ខ្ញូំគិតថា ជំនួសឲ្យការចូលរួមជាមួយនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ខ្ញុំគួរតែទៅធ្វើការងារនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ខ្ញុំជំនួសវិញ។ ពួកគេប្រហែលមិនដុតបំផ្លាញរថយន្តទាំងនោះទេ”។ លោក Musk និយាយបែបនេះ គឺសំដៅលើការដុតបំផ្លាញរថយន្ត Tesla ក្នុងអំឡុងពេលដែលលោកកំពុងដឹកនាំ DOGE។

មហាសេដ្ឋីកំពូលអាមេរិករូបនេះ បានអះអាងទៀតថា ប្រសិនបើត្រូវបានផ្តល់ជម្រើសម្តងទៀត លោកនឹងមិនចូលរួមជាមួយ DOGE ទេ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានទទួលស្គាល់ផងដែរថា DOGE ទទួលបានជោគជ័យក្នុងកម្រិតខ្លះក្នុងការបញ្ឈប់ការផ្តល់មូលនិធិសម្រាប់គម្រោងខ្ជះខ្ជាយ និងគ្មានន័យជាច្រើន។

ជម្រាបជូនថា DOGE ត្រូវបានបង្កើតឡើងនៅក្នុងខែមករា បន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ដោយមានគោលបំណងធ្វើឱ្យរដ្ឋាភិបាលមានភាពប្រសើរឡើង និងកាត់បន្ថយការចំណាយរបស់សហព័ន្ធ។ ដំបូងឡើយ DOGE ត្រូវបានដឹកនាំដោយលោក Musk ដែលកាន់តំណែងជាបុគ្គលិករដ្ឋាភិបាលពិសេស៕​

The post មហាសេដ្ឋី Elon Musk សោកស្តាយ ក្រោយបោះចោលអាជីវកម្ម ទៅចូលរួមជាមួយ DOGE appeared first on .

DOGE ចេញមុខច្រានចោលព័ត៌មានដែលថា អង្គភាពខ្លួនត្រូវបានលុបចោលពីរដ្ឋាភិបាល
ក្រុមប្រឹក្សាភិបាលនៃអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) ថ្មីៗនេះ បានចេញមុខបដិសេធទាំងស្រុងជុំវិញព័ត៌មានដែលថាទីភ្នាក់ងាររបស់ខ្លួន គឺលែងមាននៅក្នុងរដ្ឋាភិបាលទៀតហើយ ដោយទទូចថាខ្លួន នៅតែស្ថិតនៅក្នុងបេសកកម្មកាត់បន្ថយការខ្ជះខ្ជាយរបស់សហព័ន្ធដដែល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយបានសរសេរបង្ហោះនៅលើបណ្តាញសង្គម នៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រុមប្រឹក្សាភិបាល DOGE បាននិយាយថា កាលពីសប្តាហ៍មុន ទីភ្នាក់ងាររបស់ខ្លួន នៅតែបានជួយបញ្ចប់កិច្ចសន្យាខ្ជះខ្ជាយចំនួន ៧៨ និងសន្សំបានថវិកាចំនួន ៣៣៥លានដុល្លារ។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់ DOGE បែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់លោក Scott Kupor នាយកការិយាល័យគ្រប់គ្រងបុគ្គលិករដ្ឋាភិបាលអាមេរិក (OPM) ដែលបានបញ្ជាក់ថា DOGE លែងមានទៀតហើយ។

លោក Kupor បានបន្ថែមទៀតថា DOGE លែងជា “អង្គភាពកណ្តាល” ទៀតហើយ ទោះបីជាទីភ្នាក់ងារនេះនៅសល់ពេល ៨ខែទៀតដើម្បីបំពេញបេសកកម្មរបស់ខ្លួនក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ DOGE បានហៅរឿងនេះថា ជាព័ត៌មានក្លែងក្លាយ ដោយបន្ថែមថាទីភ្នាក់ងារខ្លួន នឹងត្រឡប់មកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខជាមួយនឹងការអាប់ដេតការងារជាប្រចាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា។

ជម្រាបជូនថា DOGE ត្រូវបានបង្កើតឡើងនៅក្នុងខែមករា បន្ទាប់ពីលោក ត្រាំ ឡើងកាន់តំណែង ដោយមានគោលបំណងធ្វើឱ្យរដ្ឋាភិបាលមានភាពប្រសើរឡើង និងកាត់បន្ថយថវិកាសហព័ន្ធ។ DOGE ដំបូងឡើយត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ដែលក៏កាន់តំណែងជាបុគ្គលិករដ្ឋាភិបាលពិសេស ផងដែរ៕​

The post DOGE ចេញមុខច្រានចោលព័ត៌មានដែលថា អង្គភាពខ្លួនត្រូវបានលុបចោលពីរដ្ឋាភិបាល appeared first on .

ជប៉ុន បង្កើតទីភ្នាក់ងារកាត់បន្ថយការចំណាយខ្ជះខ្ជាយ ស្រដៀង DOGE របស់មហាសេដ្ឋី Elon Musk
ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានដាក់ឲ្យដំណើរការគម្រោងមួយដែលមានគោលបំណងកាត់បន្ថយការចំណាយខ្ជះខ្ជាយរបស់រដ្ឋាភិបាល ដោយការពិនិត្យឡើងវិញនូវគម្រោងឧបត្ថម្ភធន និងមូលនិធិវិនិយោគដែលមានស្រាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញគំនិតនេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួន ដាក់ឈ្មោះឲ្យថាជាអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ជប៉ុន ដែលជាទីភ្នាក់ងារត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដឹកនាំដោយមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ។

យ៉ាងណាមិញ ចំពោះគម្រោងថ្មីនេះ ត្រូវបានចាត់ទុកថាជាអាទិភាពមួយ ក្នុងចំណោមអាទិភាពផ្សេងទៀត របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដើម្បីបញ្ចុះបញ្ចូលសាធារណជនឲ្យយល់ឃើញថា រដ្ឋាភិបាលរបស់លោកស្រី កំពុងចាត់វិធានការប្រកបដោយការប្រុងប្រយ័ត្នបំផុតលើការចំណាយ ដើម្បីចៀសវាងការកើនឡើងនៃបំណុលដ៏ច្រើន របស់ប្រទេសជប៉ុន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បាននិយាយថា លោកស្រីកំពុងដឹកនាំក្រុមមួយដែលមានមន្ត្រីមកពីក្រសួងហិរញ្ញវត្ថុ និងក្រសួងផ្សេងទៀត ដែលមានភារកិច្ចកំណត់អត្តសញ្ញាណកម្មវិធីបន្ធូរបន្ថយពន្ធ និងឧបត្ថម្ភធនដែលហួសសម័យ ឬមិនចាំបាច់ចោល។

មិនតែប៉ុណ្ណោះ លោកស្រី Katayama បានសង្កត់ធ្ងន់ផងដែរថា គម្រោងនេះមិនដូច DOGE របស់អាមេរិកទេ ដោយយើងមិនមានគោលបំណងផ្លាស់ប្តូរអង្គការរដ្ឋាភិបាលទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការផ្តោតអារម្មណ៍គឺទៅលើការពិនិត្យឡើងវិញនូវប្រាក់ឧបត្ថម្ភដែលមានស្រាប់ គម្រោងបន្ធូរបន្ថយពន្ធ និងការប្រើប្រាស់មូលនិធិរដ្ឋាភិបាលប៉ុណ្ណោះ៕​

The post ជប៉ុន បង្កើតទីភ្នាក់ងារកាត់បន្ថយការចំណាយខ្ជះខ្ជាយ ស្រដៀង DOGE របស់មហាសេដ្ឋី Elon Musk appeared first on .

ទីភ្នាក់ងារ DOGE របស់មហាសេដ្ឋី Elon Musk ត្រូវបានលុបចោលពីរដ្ឋាភិបាលអាមេរិក
ការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាទីភ្នាក់ងារបង្កើតឡើង និងដឹកនាំដោយមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ត្រូវបានលុបចេញពីជួររដ្ឋាភិបាលអាមេរិកហើយ បើទោះបីជានៅសល់ពេល ៨ខែទៀតរហូតដល់ថ្ងៃបញ្ចប់អាណត្តិក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការបញ្ជាក់របស់នាយកការិយាល័យគ្រប់គ្រងបុគ្គលិករដ្ឋាភិបាលអាមេរិក (OPM) លោក Scott Kupor កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បាននិយាយអំពីស្ថានភាពបច្ចុប្បន្ននៃការិយាល័យ DOGE ដោយសង្កត់ធ្ងន់ថា ទីភ្នាក់ងារនេះ គឺលែងមាននៅក្នុងរដ្ឋាភិបាលទៀតហើយ។

មិនតែប៉ុណ្ណោះ លោក Kupor បានបន្ថែមថា DOGE លែងជាអង្គភាពកណ្តាល ទៀតហើយ ទោះបីជាទីភ្នាក់ងារនេះ នៅមិនទាន់បញ្ចប់អាណត្តិក៏ដោយ។ ទាំងនេះគឺជាការបញ្ជាក់ដំបូងពីរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ អំពីការបញ្ចប់របស់ DOGE ដែលជាទីភ្នាក់ងារមួយដែលត្រូវបានគេរំពឹងថានឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាល និងថវិកាសហព័ន្ធមានភាពប្រសើរឡើង។

ជម្រាបជូនថា DOGE ត្រូវបានបង្កើតឡើងនៅក្នុងខែមករា បន្ទាប់ពីលោក ត្រាំ ឡើងកាន់តំណែង។ ដំបូងឡើយ DOGE ត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ដែលក្នុងនោះ លោកក៏កាន់តំណែងជាបុគ្គលិករដ្ឋាភិបាលពិសេស ផងដែរ។

បន្ទាប់មក លោក Musk បានចាកចេញពី DOGE ពីរបីថ្ងៃមុនពេលបញ្ចប់អាណត្តិ ១៣០ថ្ងៃរបស់ខ្លួន ក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេស ដោយសារតែជម្លោះជាមួយប្រធានាធិបតីអាមេរិក លើ “សេចក្តីព្រាងច្បាប់ដ៏ធំ និងស្រស់ស្អាត” (OBBBA)៕​

The post ទីភ្នាក់ងារ DOGE របស់មហាសេដ្ឋី Elon Musk ត្រូវបានលុបចោលពីរដ្ឋាភិបាលអាមេរិក appeared first on .

អ៊ុយក្រែន គ្រោងបង្កើតទីភ្នាក់ងារពិសេសមួយស្រដៀងគ្នាទៅនឹង DOGE របស់ Elon Musk ដែរ
ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីនៃក្រសួងផ្លាស់ប្តូរឌីជីថលអ៊ុយក្រែន លោក Mykhailo Fedorov កាលពីពេលថ្មីៗនេះ​ បានស្នើឲ្យបង្កើតទីភ្នាក់ងារថ្មីមួយ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដែលស្រដៀងគ្នាទៅនឹងអង្គភាព DOGE របស់សហរដ្ឋអាមេរិកដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Post។

លោក Fedorov បានសរសេរសារមួយបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែកក្កដាថា ៖ “ខ្ញុំគ្រោងនឹងដាក់ចេញទីភ្នាក់ងារមួយដើម្បីធ្វើកំណែទម្រង់ ដូច DOGE សម្រាប់គម្រោងមួយចំនួន។ ខ្ញុំត្រូវការពន្លឿនការកាត់បន្ថយការចំណាយ និងការវាយតម្លៃប្រសិទ្ធភាពរដ្ឋាភិបាលជាបន្ទាន់”។

DOGE គឺជាភ្នាក់ងារពិសេសមួយត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់លោក ត្រាំ និងត្រូវបានដឹកនាំដោយមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ជាមួយនឹងគោលដៅនៃការធ្វើទំនើបកម្មបច្ចេកវិទ្យាព័ត៌មាន បង្កើនផលិតភាព កាត់បន្ថយបទប្បញ្ញត្តិ និងការចំណាយដែលលែងត្រូវការ។

តែទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះ បានប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើនចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន។ អ្នករិះគន់បានចោទប្រកាន់ DOGE ពីការដើរហួសអំណាចរបស់ខ្លួន ដោយធ្វើឲ្យមានអស្ថិរភាពនៃសេវាកម្ម និងប្រតិបត្តិការរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ មុនពេលលោក Musk បញ្ចប់អាណត្តិរបស់ខ្លួន។

គួរឲ្យដឹងថាលោក Fedorov ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេស កាលពីថ្ងៃទី១៨ ខែកក្កដា បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសរុះរើគណ:រដ្ឋមន្ត្រីទ្រង់ទ្រាយធំ កាលពីដើមសប្តាហ៍មុន។

លោក Fedorov ដែលជារដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរឌីជីថលតាំងពីឆ្នាំ២០១៩ បានលើកកម្ពស់ឌីជីថលនីយកម្មរបស់ប្រទេស រួមទាំងការដាក់ឲ្យប្រើប្រាស់សេវាកម្ម Diia e-government ហើយបានទទួលការសរសើរយ៉ាងច្រើន៕

The post អ៊ុយក្រែន គ្រោងបង្កើតទីភ្នាក់ងារពិសេសមួយស្រដៀងគ្នាទៅនឹង DOGE របស់ Elon Musk ដែរ appeared first on .

Elon Musk រិះគន់ចំៗលើផែនការចំណាយដ៏ធំរបស់រដ្ឋបាល ត្រាំ ថាបានបំផ្លាញការងាររបស់ DOGE
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយរិះគន់ជាលើកដំបូង ជុំវិញទៅនឹងផែនការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ របស់រដ្ឋាភិបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាជាការបំផ្លាញការងាររបស់ទីភ្នាក់ងារ DOGE ដែលខិតខំធ្វើការកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AOL។

ថ្លែងនៅក្នុងបទសម្ភាសជាមួយ CSB Sunday Morning លោក Musk បាននិយាយថា ៖” ខ្ញុំមានការខកចិត្តជាខ្លាំងដែលបានមើលឃើញពីវិក័យប័ត្រនៃចំណាយដ៏ធំ របស់រដ្ឋបាលលោក ត្រាំ នៅក្នុងពេលថ្មីចុងក្រោយនេះ។ និយាយដោយស្មោះត្រង់ទៅវាមិនត្រឹមតែជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយទេ តែវានឹងធ្វើឲ្យខូចដល់ការងារដែលទីភ្នាក់ងារ DOGE កំពុងខិតខំប្រឹងប្រែងធ្វើការងារ ផងដែរ”។

គួរឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនផលិរថយន្តអគ្គិសនី Tesla រូបនេះ បានខិតខំចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើន ជាមួយការិយាល័យ DOGE ដើម្បីជួយសេតវិមានលើកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងលុបបំបាត់ការក្លែងបន្លំ និងការខ្ជះខ្ជាយក្នុងថវិកាសហព័ន្ធ។ ប៉ុន្តែទោះជាយ៉ាងណា ថ្មីៗនេះ លោក Musk បាននិយាយថាលោកកំពុងតែចាកចេញពីក្បាលម៉ាស៊ីនដឹកនាំរបស់ទីភ្នាក់ងារ DOGE នេះហើយ ដើម្បីងាកទៅផ្តោតលើអាជីវកម្មរបស់ខ្លួនវិញ។

កាលពីខែមុន លោក Musk បានប្រាប់អ្នកយកព័ត៌មានថាទីភ្នាក់ងារ DOGE របស់ខ្លួន បានជួយសន្សំទឹកប្រាក់ចំនួន ១៦០ពាន់លានដុល្លារក្នុងការចំណាយរបស់សហព័ន្ធ និងកាត់បន្ថយការងាររបស់រដ្ឋាភិបាលចំនួន ២០ ០០០ នាក់ ឬប្រហែល ១% នៃកម្លាំងការងារសរុបរបស់សហព័ន្ធ។

ជម្រាបជូនផងដែរថា លោក Musk បានប្រឈមមុខនឹងរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមវិនិយោគិន ឲ្យងាកមកចំណាយពេលវេលាបន្ថែមទៀតលើអាជីវកម្មរបស់លោកវិញ បន្ទាប់ពីការងារនៅក្នុងទីភ្នាក់ងារ DOGE បានបង្កឲ្យមានការធ្វើពហិការ និងការតវ៉ាប្រឆាំង យ៉ាងខ្លាំងទៅនឹងក្រុមហ៊ុន Tesla៕

The post Elon Musk រិះគន់ចំៗលើផែនការចំណាយដ៏ធំរបស់រដ្ឋបាល ត្រាំ ថាបានបំផ្លាញការងាររបស់ DOGE appeared first on .

លោក ត្រាំ បង្ហើបថាទីភ្នាក់ងារ DOGE របស់លោក Elon Musk អាចនឹងត្រូវបិទ
ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថាទីភ្នាក់ងារ​ប្រសិទ្ធភាព​រដ្ឋាភិបាល (DOGE) អាចនឹងត្រូវបិទ ខណ:ពេលដែលមហាសេដ្ឋី Elon Musk អាចបម្រើការជាបុគ្គលិករដ្ឋាភិបាលពិសេសបានរយ:ពេលត្រឹមតែ ១៣០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក ត្រាំ បាននិយាយអំពីលទ្ធភាពនៃការចាកចេញពីរបស់លោក Musk ពីទីភ្នាក់ងារនេះថា៖” គាត់មានក្រុមហ៊ុនធំៗជាច្រើនដើម្បីដំណើរការ ដូច្នេះហើយនៅពេលណាមួយ គាត់នឹងត្រូវត្រលប់ទៅធ្វើការងាររបស់គាត់ទាំងនោះវិញ។ មែនទែនទៅខ្ញុំពិតជាចង់រក្សាគាត់ឲ្យនៅធ្វើការងារជាមួយយើង ឲ្យបានយូរតាមដែរអាចធ្វើទៅបាន”។

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសួរថាតើ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល DOGE អាចនឹងបន្តដំណើរការដោយគ្មានវត្តមានមហាសេដ្ឋី Elon Musk ដែរឬទេ ខណ:ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានឆ្លើយតបវិញថា វាមិនច្បាស់នោះទេថា DOGE នឹងបន្តដំណើរការទៀតឬយ៉ាងណានោះ ដោយសារតែថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារនេះ សុទ្ធសឹងតែមានមុខជំនួញផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីត្រលប់ទៅគ្រប់គ្រងវិញ។

មិនតែប៉ុណ្ណោះ លោក ត្រាំ បានបញ្ជាក់ថា ៖ “នៅពេលណាមួយ DOGE នឹងត្រូវបិទ។ ហើយវានឹងក្លាយជាពេលមួយដែលរដ្ឋមន្ត្រីរបស់យើងអាចធ្វើការងារនេះ បានដោយខ្លួនឯងបាន។ នោះគឺជាអ្វីដែលយើងចង់បាន” ។

ជម្រាបជូនផងដែរថា មហាសេដ្ឋី Elon Musk ត្រូវបានតែងតាំងដោយ លោក ត្រាំ នៅក្នុងនាមជាអ្នកដឹកនាំទីភ្នាក់ងារ DOGE និងជាបុគ្គលិករដ្ឋាភិបាលពិសេសមួយ ហើយសម្រាប់មុខតំណែងនេះ នឹងមិនទទួលបានប្រាក់ឈ្នួល ដោយធ្វើការមិនលើសពី ១៣០​ ថ្ងៃក្នុងមួយឆ្នាំឡើយ៕

The post លោក ត្រាំ បង្ហើបថាទីភ្នាក់ងារ DOGE របស់លោក Elon Musk អាចនឹងត្រូវបិទ appeared first on .

Elon Musk អះអាងថាអង្គភាព DOGE អាចជួយសន្សំសំចៃថវិការដ្ឋដល់ទៅ ១ទ្រីលានដុល្លារ
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បាននិយាយថា គោលដៅរបស់ទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) ក្នុងការជួយកាត់បន្ថយថវិកាសហព័ន្ធចំនួន ១ទ្រីលានដុល្លារ គឺអាចសម្រេចបានដោយនឹងមិនប៉ះពាល់ដល់សេវាកម្មសំខាន់ៗនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

ក្នុងបទសម្ភាសមួយកាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ លោក Musk បាននិយាយថា គោលដៅរបស់ក្រុមប្រឹក្សា DOGE គឺដើម្បីកាត់បន្ថយឱនភាពឲ្យបានចំនួន ១ទ្រីលានដុល្លារ ពោលគឺកាត់បន្ថយការចំណាយថវិការបស់សហព័ន្ធពីចំនួន ៧ទ្រីលានដុល្លារពីមុន មកនៅត្រឹម ៦ទ្រីលានដុល្លារ ក្នុងពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Musk បាននិយាយទៀតថា ៖” ការកាត់បន្ថយថវិកា ១៥% ដោយការលុបបំបាត់កាកសំណល់ និងការក្លែងបន្លំ គឺពិតជាអាចធ្វើទៅបាន។ រដ្ឋាភិបាលគ្មានប្រសិទ្ធភាព ហើយមានការខ្ជះខ្ជាយ និងការក្លែងបន្លំច្រើន។ ដូច្នេះយើងជឿជាក់ថា យើងអាចកាត់បន្ថយថវិកាបាន ១៥% ដោយមិនប៉ះពាល់ដល់សេវាសំខាន់ៗរបស់រដ្ឋាភិបាលនោះឡើយ”។

គួរឲ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ទីភ្នាក់ងារ DOGE អះអាងថាបានជួយសន្សំសំចៃដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំនួន ១៣០ពាន់លានដុល្លាររួចមកហើយ។ ហើយជាមួយគ្នានោះ ដើម្បីដោះស្រាយការរិះគន់ចំពោះវិធានការដ៏ធ្ងន់ធ្ងរនេះ មហាសេដ្ឋីរូបនេះ បានអះអាងថា DOGE តែងតែ “ប្រុងប្រយ័ត្ន” ជានិច្ច អំពីអ្វីដែលខ្លួនបានកាត់បន្ថយ។

ជម្រាបជូនថា បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយបង្កើតទីភ្នាក់ងារ DOGE ដើម្បីអនុវត្តផែនការដើម្បីសម្រួល និងកែទម្រង់រដ្ឋាភិបាលសហព័ន្ធ។ លោក ត្រាំ បាននិយាយថា លោកបានតែងតាំងមហាសេដ្ឋី Musk ឲ្យទទួលបន្ទុកដឹកនាំនៅក្នុងទីភ្នាក់ងារនេះ។

លោក Musk បានជួយសម្រួលដល់ការកាត់បន្ថយការចំណាយរបស់ទីភ្នាក់ងារសហព័ន្ធ ចាប់តាំងពីចុងខែមករាមក ដោយជំរុញឲ្យមានការបញ្ឈប់ការងារ និងកាត់បន្ថយថវិការបស់ទីភ្នាក់ងារយ៉ាងច្រើន រួមទាំងការបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងការិយាល័យការពារហិរញ្ញវត្ថុអ្នកប្រើប្រាស់ ថែមទៀតផង៕

The post Elon Musk អះអាងថាអង្គភាព DOGE អាចជួយសន្សំសំចៃថវិការដ្ឋដល់ទៅ ១ទ្រីលានដុល្លារ appeared first on .