EV

ក្រុមហ៊ុនខ្នាតយក្សអាមេរិក GM រងការខាតបង់ ៦ពាន់លានដុល្លារ ដោយសារការវិនិយោគលើរថយន្ត EV
ក្រុមហ៊ុនផលិតខ្នាតយក្សរបស់អាមេរិក General Motors (GM) បានទទួលរងការខាតបង់រាប់ពាន់លានដុល្លារ បន្ទាប់ពីមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៃគោលនយោបាយយានយន្តអគ្គិសនីក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន GM កាលពីថ្ងៃទី៨ ខែមករា បានប្រកាសថា ការខាតបង់សរុបរបស់ខ្លួនអាចនឹងមានចំនួនរហូតដល់ ៧,១ពាន់លានដុល្លារ គិតនៅត្រឹមត្រីមាសទី៤ នៃឆ្នាំ២០២៥ របស់ខ្លួន។ ក្នុងចំណោមនោះ ក្រុមហ៊ុនទទួលរងការខាតបង់អស់ ៦ពាន់លានដុល្លារ ដោយសារការថយចុះទាក់ទងការវិនិយោគលើរថយន្តអគ្គិសនី ខណៈ ១,១ពាន់លានដុល្លារផ្សេងទៀត គឺជាការចំណាយទៅលើការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឡើងវិញសម្រាប់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា SAIC General Motors នៅក្នុងប្រទេសចិន។

គួរឲ្យដឹងថា នៅត្រីមាសទី៣ នៃឆ្នាំ២០២៥ ក្រុមហ៊ុន GM ក៏ទទួលរងនូវការខាតបង់ទឹកប្រាក់អស់ប្រមាណ ១,៦ពាន់លានដុល្លារ ផងដែរ ដោយសារតែការកែសម្រួលយុទ្ធសាស្ត្រ ខណៈពេលដែលគោលនយោបាយយានយន្តអគ្គិសនីបានផ្លាស់ប្តូរយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ មុនពេលលោក ត្រាំ ចូលកាន់តំណែង ក្រុមហ៊ុន GM បានវិនិយោគទឹកប្រាក់យ៉ាងច្រើនទៅលើសមត្ថភាពផលិតយានយន្តអគ្គិសនី។

ជម្រាបជូនថា ចាប់តាំងពីលោក ត្រាំ​ ចូលកាន់តំណែងមក សហរដ្ឋអាមេរិក បានបញ្ចប់គំនិតផ្តួចផ្តើមលើវិស័យរថយន្តអគ្គិសនីសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដោយអតីតប្រធានាធិបតី លោក ចូ បៃដិន។ ហើយដោយបន្ថែមពីលើការលុបចោលការលើកទឹកចិត្តពន្ធសម្រាប់អ្នកទិញរថយន្តអគ្គិសនី រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីការបំភាយឧស្ម័នកាបូនផងដែរ៕​

The post ក្រុមហ៊ុនខ្នាតយក្សអាមេរិក GM រងការខាតបង់ ៦ពាន់លានដុល្លារ ដោយសារការវិនិយោគលើរថយន្ត EV appeared first on .

វៀតណាមថាត្រឹមឆ្នាំ២០៣០ នឹងធ្វើយ៉ាងណាសម្រេចការប្រើប្រាស់យានជំនិះ EV ឲ្យបានជិត៣០%
ក្រសួងដឹកជញ្ជូនវៀតណាមបានដាក់គោលដៅធ្វើយ៉ាងណាសម្រេចឲ្យបាននៃការប្រើប្រាស់រថយន្តចំនួន៣០% និង២២% នៃការប្រើប្រាស់ម៉ូតូ ដែលដំណើរការដោយថាមពលអគ្គិសនី (EV) ត្រឹមឆ្នាំ២០៣០ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

ក្រោមកិច្ចខិតខំប្រឹងប្រែងចំពោះគោលដៅនេះ គឺជាដំណោះស្រាយមួយដើម្បីសម្រេចឲ្យបាននូវ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យដឹកជញ្ជូនឲ្យបានចំនួន៥,៩% ក្រោមផែនការដែលក្រសួងបានកំណត់កាលពីពេលថ្មីៗ។

ដើម្បីឲ្យកិច្ចការងារនេះសម្រេចទៅបានប្រកបដោយភាពរលូន ក្រសួងដឹកជញ្ជូនវៀតណាម ក៏នឹងបង្កើតសារាចរណែនាំស្តីពីការចាត់ថ្នាក់យានយន្តនៅតាមដងផ្លូវ ផ្លាកសញ្ញាសម្គាល់យានជំនិះណាដែលប្រើប្រាស់ថាមពលស្អាត រួមជាមួយនឹងការកំណត់ស្តង់ដារទីតាំងសម្រាប់ការឈប់សម្រាកនៅតាមដងផ្លូវ ក៏ដូចជាបទបញ្ញត្តិផ្សេងៗស្តីពីស្ថានីយសាកអាគុយរថយន្តផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្រោមផែនការ ក្រសួងក៏បានកំណត់គោលដៅថា នឹងមានរថយន្តក្រុងប្រើប្រាស់ឧស្ម័នធម្មជាតិចំនួន ៦២៣គ្រឿងនៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះកំណត់ថានៅឯទីក្រុងហូជីមិញ នឹងមានចំនួន ៤២៣គ្រឿង និងនៅទីក្រុងហាណូយកំណត់ថានឹងមានចំនួន ២០០គ្រឿង៕

The post វៀតណាមថាត្រឹមឆ្នាំ២០៣០ នឹងធ្វើយ៉ាងណាសម្រេចការប្រើប្រាស់យានជំនិះ EV ឲ្យបានជិត៣០% appeared first on .

ឥណ្ឌូណេស៊ី ដាក់គោលដៅក្លាយជាមជ្ឈមណ្ឌលផលិតកម្ម EV ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍
ប្រទេសឥណ្ឌូណេស៊ី កំពុងធ្វើការយ៉ាងសកម្ម ក្នុងការជំរុញការវិនិយោគបន្ថែម ដើម្បីបង្កើតខ្លួនជាមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនី (EV) និងអាគុយ ដ៏ធំបំផុតនៅក្នុងអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

កាលពីខែកក្កដា ប្រទេសឥណ្ឌូណេស៊ី បានបើកសម្ពោធរោងចក្រផលិតអាគុយ EV ដំបូងគេក្នុងតំបន់ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor និង LG Energy Solution របស់កូរ៉េខាងត្បូង ជាមួយនឹងការវិនិយោគសរុបចំនួនជាង ១ពាន់លានដុល្លារ ដែលស្ថិតនៅលើកោះ West Java ។

ទន្ទឹមនឹងនេះ លោក Fransiscus Soerjopranoto នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motors Indonesia បាននិយាយថា រោងចក្រថ្មីនេះ នឹងជួយឲ្យឥណ្ឌូណេស៊ី ក្លាយជាតួអង្គដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ EV នៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលប្រទេសនេះមានគោលបំណងក្លាយជាប្រទេសមួយក្នុងចំណោមកន្លែងផលិតអាគុយ EV កំពូលទាំងបីរបស់ពិភពលោក នាពេលអនាគត។

គួរឲ្យដឹងថា ឥណ្ឌូនេស៊ីមានទុនបំរុងរ៉ែនីកែលដ៏ធំបំផុតនៅលើពិភពលោក រួមជាមួយនឹងរ៉ែដែក ទង់ដែង និងសារធាតុបុកស៊ីត ដែលជាសមាសធាតុសំខាន់សម្រាប់ការផលិតអាគុយរថយន្តអគ្គិសនី។ តែទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែពឹងផ្អែកលើនីកែលកែច្នៃដែលនាំចូលពីកូរ៉េខាងត្បូង និងចិន ដោយសារកង្វះឧស្សាហកម្មពាក់ព័ន្ធ។

យ៉ាងណាមិញ ដើម្បីជំរុញទីផ្សារ EV ក្នុងស្រុក រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងរយ:ពេលចុងក្រោយនេះ បានដាក់ចេញនូវការលើកទឹកចិត្តជាច្រើន រួមទាំងការលើកលែងផ្នែកពន្ធ ដើម្បីជំរុញការលក់ ចំពេលមានការប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីនាំចូល។

ប៉ុន្តែជាមួយគ្នានេះ យោងតាមលោក Putra Adhiguna នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវការផ្លាស់ប្តូរថាមពល យល់ឃើញថា ការផ្គត់ផ្គង់អាគុយលើសកម្រិតនៅលើសកលលោក អាចនឹងរារាំងសមត្ថភាពរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត៕

The post ឥណ្ឌូណេស៊ី ដាក់គោលដៅក្លាយជាមជ្ឈមណ្ឌលផលិតកម្ម EV ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

VinFast ជាប់លេខ២ ជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដាច់ច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍
នៅរយៈពេលត្រីមាសដំបូងនៃឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV)  VinFast របស់វៀតណាម បានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ច្រើនជាងគេលំដាប់លេខពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺតាមពីក្រោយតែក្រុមហ៊ុនផលិតរថយន្តចិន BYD មួយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានឲ្យដឹងថា ការលក់រថយន្ត EV នៅក្នុងតំបន់បានកើនឡើងច្រើនជាងទ្វេដងនៅក្នុងត្រីមាសដំបូងដែលរាប់ចាប់តាំងពីខែមករា ដល់ខែមីនា បើធៀបទៅនឹងឆ្នាំមុន ខណៈឯការលក់រថយន្តចំហេះក្នុង បែរជាត្រូវថយចុះ៧% ទៅវិញ។

ទន្ទឹមនឹងនោះ Toyota Motor និង Honda Motor ដែលជាក្រុមហ៊ុនរបស់ជប៉ុន នៅត្រីមាសដំបូងឆ្នាំ២០២៤ មានទំំហំនៃការលក់រថយន្ត EV ចំនួន៥៥% នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កើនឡើង៤៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នា ក្រុមហ៊ុនអាមេរិក Tesla បានឃើញពីចំណែកទីផ្សាររបស់ខ្លួននៅក្នុងតំបន់បានធ្លាក់ចុះ២% មកនៅសល់ត្រឹមតែ៤% នៅក្នុងត្រីមាសទីមួយ បើទោះបីជាការលក់របស់ខ្លួនកើនឡើង៣៧% ក្នុងរយៈពេលដូចគ្នាក៏ដោយ។

សូមជម្រាបថា ទីផ្សាររថយន្តអគ្គិសនីអាចនឹងមានការកើនឡើងបន្ថែមទៀត ព្រោះថាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងប្រទេសថៃ និងឥណ្ឌូនេស៊ី បានដាក់ចេញនូវការលើកទឹកចិត្តផ្សេងៗដើម្បីជំរុញតម្រូវការរថយន្ត EV ព្រមទាំងបានទាក់ទាញការវិនិយោគថ្មីៗពីបណ្តាក្រុមហ៊ុនផ្សេងទៀតផងដែរ៕

The post VinFast ជាប់លេខ២ ជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដាច់ច្រើនជាងគេ នៅអាស៊ីអាគ្នេយ៍ appeared first on .

មហាសេដ្ឋីមានបំផុតនៅវៀតណាម គ្រោងចាក់លុយជាងមួយពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី
មហាសេដ្ឋីមានបំផុតនៅវៀតណាមលោក Pham Nhat Vuong នឹងវិនិយោគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាង ១ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុនផលិតរថយន្ត VinFast ហើយក៏នឹងពិចារណាវិនិយោគទៅក្នុងក្រុមហ៊ុនមួយចំនួនផ្សេងៗទៀត ដែលខ្លួនគ្រប់គ្រងផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនមេ Vingroup នាថ្ងៃទី២៥ ខែមេសា លោក Pham Nhat Voung ដែលជាប្រធានក្រុមហ៊ុន និងកំពុងកាន់កាប់ភាគហ៊ុន១៨% នៅក្នុងដៃផងដែរនោះបានលើកឡើងថា ខ្លួនអាចពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast បើទោះបីជាលោក និងក្រុមហ៊ុនបានចាក់បញ្ចូលទឹកប្រាក់ដល់ទៅ ១១,៤ពាន់លានដុល្លារកាលពីចុងឆ្នាំមុនទៅហើយក្តី។

ប្រធានក្រុមហ៊ុនរូបនេះបានបន្ថែមថា៖ ខ្ញុំមានគម្រោងយកលុយពីហោប៉ៅផ្ទាល់ខ្លួនប្រមាណ ១ពាន់លានដុល្លារទៅវិនិយោគនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ។ មួយវិញទៀត ទីផ្សារថយន្តអគ្គិសនីនឹងមានសន្ទុះកើនឡើង ហើយខ្ញុំនឹងមិនទម្លាក់ដៃចំពោះក្រុមហ៊ុន VinFast នោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមមួយនេះ បានលក់រថយន្តរបស់ខ្លួនដល់ទៅចំនួនជាង ៣៥ ០០០គ្រឿង ខណៈក្នុងនោះជាង៧០% នៃរថយន្តដែលលក់ត្រូវបានគេប្រើប្រាស់ សម្រាប់ជាតាក់ស៊ីដឹកអ្នកដំណើរ៕

The post មហាសេដ្ឋីមានបំផុតនៅវៀតណាម គ្រោងចាក់លុយជាងមួយពាន់លានដុល្លារ វិនិយោគលើរថយន្តអគ្គិសនី appeared first on .

ក្នុងខែមីនា ការលក់រថយន្ត EV ជាសកលកើនឡើងដល់ទៅ១២% តែធ្លាក់ចុះ៩% នៅតំបន់អឺរ៉ុប
នៅក្នុងខែមីនា​ ការលក់រថយន្តទាំងប្រភេទអគ្គិសនី (EV) និងទាំងប្រភេទរថយន្ត Plug-in Hybrid ទូទាំងសកលលោកបានកើនឡើង១២% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែក្នុងនោះការលក់នៅបណ្តាប្រទេសអឺរ៉ុបបែរជាធ្លាក់ចុះដល់ទៅ៩% ទៅវិញ។

សារព័ត៌មាន Reuters បានចុះផ្សាយថា ការលក់រថយន្តអគ្គិសនីនៅទូទាំងសកលលោកបានកើនឡើងដល់ចំនួន ១,២៣លានគ្រឿងនៅក្នុងខែមីនា ខណៈដែលការលក់នៅប្រទេសចិនបានកើនឡើងរហូតដល់ទៅ២៧% និងកើនឡើង១៥% ផងដែរនៅសហរដ្ឋអាមេរិក និងកាណាដា។

ទោះបីជាការលក់រថយន្តនៅខែមីនាមានការកើនឡើងក៏ពិតមែន ប៉ុន្តែនៅរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្រូវការលក់រថយន្តអគ្គិសនីហាក់មានការធ្លាក់ចុះ ដោយហេតុថាអ្នកប្រើប្រាស់កំពុងរង់ចាំម៉ូឌែលណា ដែលមានតម្លៃសមរម្យជាងមុន។

គួរជម្រាបបន្ថែមថា ក្រុមហ៊ុនស្រាវជ្រាវ Rho Motion បានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកនឹងកើនឡើងចន្លោះពី២៥% ទៅ៣០% នៅឆ្នាំ២០២៤ ៕​

The post ក្នុងខែមីនា ការលក់រថយន្ត EV ជាសកលកើនឡើងដល់ទៅ១២% តែធ្លាក់ចុះ៩% នៅតំបន់អឺរ៉ុប appeared first on .

BYD ដាក់គោលដៅលក់រថយន្តឲ្យបានចំនួនជាង ៣លានគ្រឿងនៅឆ្នាំនេះ
សារព័ត៌មាន Reuters បានធ្វើការចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានដាក់គោលដៅលក់រថយន្តទាំងក្នុងស្រុក និងក្រៅប្រទេសឲ្យបានចំនួន ៣,៦លានគ្រឿងនៅក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើងដល់ទៅ២០% ពីចំនួនដែលខ្លួនបានលក់កាលពីឆ្នាំមុន។

កាលពីថ្ងៃទី២៧ ខែមីនា ប្រធានក្រុមហ៊ុន BYD លោក វ៉ាង ឆ័នហ្វូ (Wang Chuanfu) បានជម្រាបប្រាប់ទៅកាន់ក្រុមវិនិយោគិនថា ឆ្នាំនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក មានគោលបំណងលក់រថយន្តឲ្យបានចំនួនប្រាំសែនគ្រឿងនៅក្រៅប្រទេស ខណៈដែលវាច្រើនជាងពីរដងនៃចំនួនសរុបកាលពីឆ្នាំមុន ហើយមួយវិញទៀតក្រុមហ៊ុនក៏មានទិសដៅលក់រថយន្តឲ្យបានចំនួនមួយលានគ្រឿងនៅឆ្នាំ២០២៥ ផងដែរ។

លោក វ៉ាង បានបន្ថែមថា នៅរយៈពេលចន្លោះពីបីទៅប្រាំឆ្នាំខាងមុខ ចំណែកទីផ្សារនៃម៉ាកយីហោរបស់បណ្តាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន នឹងធ្លាក់ចុះពី៤០% ទៅ១០% ។ លើសពីនោះ ប្រាក់ចំណូលនៃការលក់រថយន្ត នឹងមានការថយចុះ ដោយសារតែការប្រកួតប្រជែងតម្លៃ កំពុងមានភាពក្ដៅគគុក តែក្រុមហ៊ុននៅអះអាងថា ប្រាក់ចំណេញនឹងនៅតែមានស្ថិរភាពដដែល។

គួរជម្រាបថា ក្រុមហ៊ុន BYD ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាងមែនទែន បន្ទាប់ពីវ៉ាដាច់ក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកកាលពីចុងឆ្នាំមុន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបានចាប់ផ្តើមពង្រីកទីផ្សារយ៉ាងខ្លាំងក្លាទៅកាន់ទីផ្សារក្រៅប្រទេស ដែលជាហេតុធ្វើឲ្យគូប្រជែងកាន់តែព្រួយបារម្ភទាក់ទិនទៅនឹងចំណែកទីផ្សាររថយន្តអគ្គិសនី៕

The post BYD ដាក់គោលដៅលក់រថយន្តឲ្យបានចំនួនជាង ៣លានគ្រឿងនៅឆ្នាំនេះ appeared first on .

ក្រុមហ៊ុន Xiaomi គ្រោងបញ្ចេញរថយន្តអគ្គិសនីលើកដំបូងរបស់ខ្លួន នៅក្នុងខែនេះ
ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិក Xiaomi របស់ប្រទេសចិននឹងចាប់ផ្តើមចែកចាយរថយន្តអគ្គិសនី (EV) ម៉ូឌែល SU7 ដំបូងរបស់ខ្លួនទៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងខែមីនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

រថយន្តរបស់ក្រុមហ៊ុន Xiaomi នឹងត្រូវផលិតដោយក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋ BAIC Group នៅក្នុងទីក្រុងប៉េកាំង ដែលមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ២០០ ០០០គ្រឿងក្នុងមួយឆ្នាំៗ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូន ដែលជាក្រុមហ៊ុនធំលំដាប់ទី៥ របស់ប្រទេសចិនមួយនេះ បានបង្ហោះសារលើបណ្តាញសង្គម Weibo ថា ខ្លួនមានហាងចំនួន៥៩ នៅក្នុងទីក្រុងចំនួន២៩ ទូទាំងប្រទេស ដែលនឹងទទួលការបញ្ជាទិញ។

រម្លឹកទៅកាន់កម្មវិធីដាក់តាំងបង្ហាញរថយន្តម៉ូឌែល Speed Ultra 7 Sedan (SU7)កាលពីក្នុងខែធ្នូឆ្នាំមុនវិញ នាយកប្រតិបត្តិលោក Lei Jun បានលើកឡើងថា ដោយការខិតខំប្រឹងប្រែងពី ១៥ឆ្នាំ ទៅ២០ឆ្នាំខាងមុខ Xiaomi នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំរបស់ពិភពលោក។ លោកបានអួតសរសើរបន្ថែមទៀតថា SU7 មានបច្ចេកវិទ្យា Super Electric Motor ដែលមានសមត្ថភាពអាចបញ្ជូនល្បឿនលឿនជាងរថយន្តអគ្គិសនី Tesla និង Porsche ទៅទៀត។

គួរជម្រាបផងដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំជាងគេទីប្រាំរបស់ប្រទេសចិន Xiaomi កំពុងស្វែងរកការធ្វើពិពិធកម្មលើសពីអាជីវកម្មស្នូលរបស់ខ្លួន ទៅកាន់អាជីវកម្មរថយន្តអគ្គិសនី ចំពេលដែលតម្រូវការស្មាតហ្វូនរបស់ក្រុមហ៊ុនមួយនេះហាក់នៅទ្រឹង៕

The post ក្រុមហ៊ុន Xiaomi គ្រោងបញ្ចេញរថយន្តអគ្គិសនីលើកដំបូងរបស់ខ្លួន នៅក្នុងខែនេះ appeared first on .

គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ទទួលរងការបរាជ័យ
តាមរយៈប្រភពពីសារព័ត៌មាន Bloomberg​ បានចុះផ្សាយថា ក្រុមហ៊ុនកំពូលបច្ចេកវិទ្យាឈានមុខគេ Apple បានលុបចោលនូវគម្រោងផែនការក្នុងការផលិតរថយន្តអគ្គិសនីដែលមានសមត្ថភាពអាចបើកបរដោយខ្លួនឯងហើយ បន្ទាប់ពីក្រុមហ៊ុនបានចំណាយពេលវេលា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើមអស់រយៈពេលមួយទសវត្សកន្លងមកនេះ។

ការលុបចោលគម្រោងក្នុងការបង្កើតយានជំនិះស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple  ត្រូវបានគេប៉ាន់ប្រមាណថា បានធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់អស់រាប់ពាន់លានដុល្លារ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកប្រមាណជាពីរពាន់នាក់ ដែលកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែងនេះ ពោលបុគ្គលិកមួយចំនួននឹងត្រូវបញ្ជូនទៅធ្វើការលើបញ្ញាសិប្បនិម្មិតជំនួសវិញ ខណៈដែលមនុស្សជាច្រើនផ្សេងទៀត​ត្រូវបានគេរំពឹងទុកថា នឹងត្រូវបញ្ឈប់ពីការងារ។

គួរជម្រាបថា Apple បានជំរុញកិច្ចខិតខំយ៉ាងខ្លាំងចំពោះគម្រោងផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនមួយនេះ ដោយបាននាំយកមកនូវនាយកប្រតិបត្តិពីក្រុមហ៊ុនរថយន្តម៉ាកល្បីៗដូចជា Lamborghini និង Tesla ជាដើម ដើម្បីមើលការខុសត្រូវលើការអភិវឌ្ឍន៍របស់ខ្លួន ព្រមទាំងបានធ្វើការទិញយកក្រុមហ៊ុន Drive.ai ផងដែរ៕

The post គម្រោងផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ទទួលរងការបរាជ័យ appeared first on .

ក្រុមហ៊ុន Mercedes និង BMW បណ្តាក់ទុនរួមគ្នាបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីនៅចិន
ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Mercedes-Benz បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BMW ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា លើប្រតិបត្តិការបណ្តាញសាកថាមពលកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។​

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ស្ថានីយ៍សាកថាមពលកម្រិតខ្ពស់ចំនួនន ១ពាន់ ដែលមានទូម៉ាស៊ីនសាកថ្មប្រហែល ៧ពាន់នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងដំឡើងនៅចុងឆ្នាំ ២០២៦ ខណៈក្រុមហ៊ុនបានបន្ថែមថា កិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។

ម្យ៉ាងវិញទៀត ស្ថានីយ៍ដំបូងគេគឺគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ នៅក្នុងតំបន់ដែលសម្បូរទៅដោយការលក់រថយន្តអគ្គិសនី។

ដោយឡែក ក្រុមហ៊ុន Mercedez-Benz ក៏បានប្រកាសកាលពីដើមឆ្នាំថា ខ្លួននឹងវិនិយោគរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតបណ្តាញសាកថ្មល្បឿនលឿនផ្ទាល់ខ្លួនចំនួន ១ម៉ឺនស្ថានីយ នៅអាមេរិកខាងជើង អឺរ៉ុប និងចិននៅឆ្នាំ ២០៣០ ៕

The post ក្រុមហ៊ុន Mercedes និង BMW បណ្តាក់ទុនរួមគ្នាបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីនៅចិន  appeared first on .