Frank-Walter Steinmeier

ទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ ក្នុងចំណោមប្រទេសទាំង២៨ នៅសហភាពអឺរ៉ុប
លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានា​​ធិប​​តីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងភរិយា លោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) បានមកដល់ទឹកដីកម្ពុជាហើយក្នុងដំណើរ​បំពេញ​ទស្សន​កិច្ច​លើក​ដំបូង​ជា​ផ្លូវការ​ចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ​ដើម្បី​រឹត​ចំណង​ទាក់​ទង​នៃ​ប្រទេស​ទាំងពីរ។ ​នេះបើតាមទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដែថារ នឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាង​​ប្រទេសទាំងពីរនិងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់​ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។

អាល្លឺម៉ង់​ ត្រូវបានគេដឹងថា គឺជា​ប្រទេស​ដែល​កំពុង​តែ​លេច​ធ្លោ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និងយោធា ហេតុ​នេះការ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​តូចៗ​ ដូច​ជា​កម្ពុជា​ ជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​រីក​ចម្រើនផងដែរ។​

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តការពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់ ដែលជាប្រទេសមួយរបស់សហភាពអ៉ឺរ៉ុប​ បានឱ្យដឹងដែរថា នៅ​ក្នុង​ឆ្នាំ​២០២២ ​កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ ចំនួន​ប្រមាណ​១០៨៣​លាន​ដុល្លារ​អាមេរិក។ ​តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​២៣% ​ បើ​ធៀប​នឹង​ឆ្នាំ​២០២១។​ នេះតាម​សារ​ព័ត៌មាន​រដ្ឋ​ AKP ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២៣។​

បើ​តាម​សារ​ព័ត៌មាន​ដដែល​បានបន្តថា ការ​នាំ​ចូល​របស់​អាល្លឺម៉ង់​មក​កម្ពុជា​មាន​ការ​កើន​ឡើង​៣% ​ដែល​មាន​ចំនួន​ប្រមាណ​១៦៣​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០២២។ ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ភាគ​ច្រើន​រួម​មាន​សម្លៀកបំពាក់ ​ស្បែក​ជើង ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​ផលិតផល​កសិកម្ម គ្រឿង​បន្លាស់​អគ្គិសនី ​និង​កង់ ខណៈការ​នាំ​ចូល​សំខាន់​មាន​ដូច​ជា​យាន​យន្ត ​សម្ភារៈ​សំណង់ ​និង​គ្រឿង​សង្ហា​រឹម​ជាដើម។

សូមរម្លឹងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានក្រោយបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុប (EU) មានតម្លៃ ៤,៥ ពាន់លានអឺរ៉ូ (៤,៩៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២១ កើនឡើង ៤,៦ ភាគរយធៀបនឹងឆ្នាំមុន។ តាមរយៈសេចក្តីប្រកាសនេះ ក៏បានបង្ហាញដែរថា ក្នុងចំណោមប្រទេសទាំង ២៨ នៅក្នុង សហភាពអឺរ៉ុបគឺទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ បន្ទាប់មកចក្រភព អង់គ្លេស និងបារាំងផងដែរ៕ អត្ថបទ៖ ពិសី

The post ទំហំពាណិជ្ជកម្មកម្ពុជា-អាល្លឺម៉ង់ គឺមានទំហំធំជាងគេ ក្នុងចំណោមប្រទេសទាំង២៨ នៅសហភាពអឺរ៉ុប appeared first on .

ប្រធានាធិបតីអាល្លឺម៉ង់ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិបែបណាខ្លះ?
ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier រួមជាមួយភរិយា លោកស្រី Eike Budenbender បានអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបហើយ នៅថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ ២០២៣ នេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូការនៅកម្ពុជា រយ:ពេល ៣ ថ្ងៃ​ តបតាមការអញ្ជើញ របស់សម្តេចវិបុសសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ។

ជុំវិញការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានេះ លោក Farnk-Walter Steinmeier គឺជាប្រធានាធិបតី ទី ១២ របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលត្រូវបានឡើងកាន់តំណែង នៅក្នុងឆ្នាំ ២០១៧ ខណ:លោក ក៏ធ្លាប់បានកាន់តួនាទីជាច្រើនផ្សេងទៀតផងដែរ នៅក្នុងជួររដ្ឋាភិបាល មុនពេលទទួយលបានតំណែងកំពូលនេះ។

លោក Frank-Walter Steinmeier បានកើតនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៥៦ ក្នុងទីក្រុង Detmodl ប្រទេសអាល្លឺម៉ង់ ដោយលោកបានរៀបការជាមួយ លោកស្រី Elke Budenbender ចាប់តាំងពីឆ្នាំ ១៩៩៥ មក ហើយរហូតមកដល់បច្ចុប្បន្ន មានកូនស្រីម្នាក់ ។

បន្ទាប់ពីចូលរៀននៅក្នុងសាលាមួយក្នុងទីក្រុង Blomberg លោក Frank បានចាប់ផ្តើមសិក្សាយកសញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Justus Liebig ក្នុងទីក្រុង Giessen ក្នុងឆ្នាំ ១៩៧៦ ខណ:លោក ក៏បានបន្តសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយផងដែរ នៅក្នុងឆ្នាំ ១៩៨០ ។

លោក Frank បានប្រឡងជាប់ច្បាប់ថ្នាក់ជាតិជាលើកដំបូង នៅក្នុងឆ្នាំ ១៩៨២ ហើយបន្ទាប់មកទទួលបានការបណ្តុះបណ្តាលផ្នែកច្បាប់នេះ នៅទីក្រុង Frankfurt am Main និង Giessen។ បន្ទាប់មកទៀត លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នៅពេលដែលលោក បានប្រឡងជាប់ច្បាប់ថ្នាក់ជាតិ ជាលើកទីពីរក្នុងឆ្នាំ ១៩៨៦ និងបន្ទាប់មកលោក បានទៅធ្វើការជាអ្នកស្រាវជ្រាវ នៅផ្នែកច្បាប់សាធារណៈ និងវិទ្យាសាស្ត្រនយោបាយ ក្នុងសាកលវិទ្យាល័យ Justus Liebig នៅទីក្រុង Giessen ។

លុះទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ នៅក្នុងឆ្នាំ ១៩៩១ មក លោក Frank បានផ្លាស់ទៅកាន់រដ្ឋ Chancellery of Land Lower Saxony ក្នុងទីក្រុង Hanover ជាកន្លែងដែលលោក ទទួលបានការងារជាមន្ត្រីច្បាប់ និងគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយ។ នៅឆ្នាំ ១៩៩៣ លោកបានឡើងកាន់តំណែងជាប្រធាន​ការិយាល័យ​ជំនួសតំណែងរបស់លោក Gerhard Schroder ។ លុះដល់ឆ្នាំបន្ទាប់ លោកត្រូវបានតែងតាំងជា​ប្រធាន​នាយកដ្ឋាន​ សម្រាប់គោលការណ៍ណែនាំ និងសម្របសម្រួលអន្តរក្រសួង និងផែនការ ខណ:នៅពីរឆ្នាំក្រោយ លោក Frank បានក្លាយជារដ្ឋលេខាធិការ និងជាប្រធានរដ្ឋលេខាធិការដ្ឋានដែនដី នៃ Loweer Saxony ។

នៅក្នុងឆ្នាំ ១៩៩៨ លោក Frank ត្រូវបានគេបន្តតែងតាំងជារដ្ឋលេខាធិការ នៅអធិការបតីសហព័ន្ធ និងជាស្នងការស៊ើបការណ៍សម្ងាត់របស់សហព័ន្ធ ខណ:លោកក៏បានបម្រើការជាប្រធានអធិការបតីសហព័ន្ធ ចាប់ពីឆ្នាំ ១៩៩៨ ផងដែរ ។

លោក Frank ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស នៅក្នុងឆ្នាំ ២០០៥ និងជាអធិការបតីរងចាប់ពីឆ្នាំ ២០០៧ ។ នៅពីឆ្នាំក្រោយមក លោកបានឈ្នះអាសន: ក្នុងការបោះឆ្នោតមួយ នៅ Land Brandenburg ហើយបានក្លាយជា សមាជិកនៃសភា Bundestag អាល្លឺម៉ង់។

ក្រុមសភានៃគណបក្សសង្គមប្រជាធិបបតេយ្យអាល្លឺម៉ង់ (SPD) បានសម្រេចជ្រើសតាំងលោក Frank ឱ្យឡើកាន់តំណែងជាប្រធាន ហើយនៅបួនឆ្នាំក្រោយមក លោកបានក្លាយជារដ្ឋមន្ត្រីការបរទេសជាលើកទីពីរ និងបានបម្រើការងារក្នុងតួនាទីនេះ រហូតដល់ខែមករា ឆ្នាំ ២០១៧ ។

លោក​ Frank ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ទី ១២ នៃសាធារណ:រដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០១៧ និងបានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី ២ នៅថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២២។

ជុំវិញសមត្ថភាពដឹកនាំដ៏ជោគជ័យនេះ លោក Frank-Walter Steinmeier បានទទួលមេដាយ និងពានរង្វាន់កិត្តិយសជាច្រើន ដូចជាពានរង្វាន់ Ignatz Bubis សម្រាប់ការយល់ដឹង , ពានរង្វាន់ Europe សម្រាប់វប្បធម៌នយោបាយ , ពានរង្វាន់ Bosphorus សម្រាប់ការយល់ដឹងពីតំបន់អឺរ៉ុប រួមទាំង ពានរង្វាន់ Evangelical Academy នៃ Tutzing និងពានរង្វាន់ Ecumenical នៃបណ្ឌិត្យសភាកាតូលិកនៅ Bavaria ផងដែរ៕

The post ប្រធានាធិបតីអាល្លឺម៉ង់ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិបែបណាខ្លះ? appeared first on .

ប្រធានាធិបតីអាល្លឺម៉ង់ នឹងមកដល់កម្ពុជានៅថ្ងៃស្អែកដែលនឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ
លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានា​​ធិប​​តីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជាចំនួន២ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ តបការអញ្ជើញពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភាកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការ​​បរទេស​ និង​សហ​​ប្រតិបត្តិការ​​អន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃ​​ដំណើរទស្សន​កិច្ច​​នេះ ប្រធានាធិបតីអាល្លឺម៉ង នឹងមានកិច្ច​សន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្ដេច​​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែលក្នុងឱកាសនោះទិដ្ឋភាព​​ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផល​ប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

ទន្ទឹមនឹងនោះ ប្រធានាធិបតី លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្តេច​​ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រម្ពុជា។

បើតាមក្រសួងការបរទេស ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ស្តែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយ​អាល្លឺម៉ង់ និងអញ្ជើញទៅ​ទស្សនាសារ​មន្ទីរប្រល័យ​ពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលខាងមុខរបស់លោកប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជា នឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាង​​ប្រទេសទាំងពីរនិងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់​ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕

The post ប្រធានាធិបតីអាល្លឺម៉ង់ នឹងមកដល់កម្ពុជានៅថ្ងៃស្អែកដែលនឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ appeared first on .