Fumio Kishida

គណបក្សកាន់អំណាចជប៉ុន ប្រកាសថ្ងៃជ្រើសរើសមេដឹកនាំថ្មី ជំនួសលោក Fumio Kishida
នាថ្ងៃទី២០ ខែសីហា គណបក្សកាន់អំណាចនៃប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរីបានប្រកាសថា ពួកគេនឹងជ្រើសរើសមេដឹកនាំថ្មីនាថ្ងៃទី២៧ ខែកញ្ញា ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រី លោក Fumio Kishida។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ដំណឹងនៃការជ្រើសរើសក្បាលម៉ាស៊ីនបក្សថ្មី ធ្វើឡើងត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន ប្រកាសមិនឈរឈ្មោះបោះឆ្នោតម្ដងទៀតកាលពីសប្ដាហ៍មុន។

លោក Fumio Kishida បានប្រកាសកាលពីថ្ងៃទី១៤ ខែសីហាថា លោកនឹងមិនឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀតឡើយ ដែលមានន័យថា ការដឹកនាំរបស់លោកនឹងត្រូវផុតកំណត់នាខែកញ្ញាខាងមុខ បន្ទាប់ពីដឹកនាំប្រទេសបានត្រឹមរយៈពេល ៣ឆ្នាំ។

គួររំលឹកបន្តិចថា ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីរូបនេះ ចាប់ផ្ដើមស្រុតចុះជាខ្លាំង បន្ទាប់ពីគោលនយោបាយកាត់បន្ថយអត្រាអតិផរណា ដែលមានតម្លៃប្រហែល ១០០ពាន់លានដុល្លារបានបរាជ័យ ដែលធ្វើឲ្យប្រជាជនហាក់អស់ជំនឿចិត្ត លើការដឹកនាំប្រទេសរបស់លោក៕

The post គណបក្សកាន់អំណាចជប៉ុន ប្រកាសថ្ងៃជ្រើសរើសមេដឹកនាំថ្មី ជំនួសលោក Fumio Kishida appeared first on .

លោក Fumio Kishida ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន នៅខែក្រោយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសថា លោកនឹងចុះចេញពីតំណែងនៅខែក្រោយ បន្ទាប់ពីទទួលបានការមិនពេញចិត្តជាសាធារណៈ ជុំវិញរឿងអាស្រូវនយោបាយ និងការកើនឡើងតម្លៃនៃការរស់នៅ ដែលធ្វើឲ្យអាណត្តិរយៈពេលបីឆ្នាំរបស់លោកស្ថិតនៅក្នុងសម្ពាធយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទន្ទឹមនឹងនេះ លោក​ Kishida បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ដើម្បី​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​ការ​មិនឈរឈ្មោះជា​មេដឹកនាំ​គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP)​ ទៀតនោះឡើយ និងថែមទាំងបាននិយាយទៀតថា ៖”នយោបាយមិនអាចដំណើរការទៅ ដោយគ្មានទំនុកចិត្តពីសាធារណជនបានទេ។ ខ្ញុំបានធ្វើការសម្រេចចិត្តដ៏សំខាន់នេះ ដោយគិតដល់សាធារណជនមុនគេ ជាមួយនឹងឆន្ទៈដ៏មុតមាំ ក្នុងការជំរុញកំណែទម្រង់នយោបាយទៅមុខទៀត”។

ប្រជាប្រិយភាពរបស់លោក Kishida បានចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២១ មក ខណ:ពេលដែលលោកបានប្រឈមមុខនឹងការមិនសប្បាយចិត្តជាសាធារណៈចំពោះការបរាជ័យនៃការកែសម្រួលប្រាក់ឈ្នួលដើម្បីរក្សាល្បឿនជាមួយនឹងការកើនឡើងនៃថ្លៃរស់នៅ ស្របពេលជប៉ុនបានរងសម្ពាធជាមួយវិបត្តិអតិផរណាជាច្រើនឆ្នាំ។

គួរដឹងផងដែរថា គណបក្ស LDP នឹងរៀបចំការប្រកួតប្រជែងថ្មីមួយ នៅខែកញ្ញាខាងមុខ ដើម្បីស្វែងរកអ្នកជំនួសតំណែងរបស់លោក Kishida ក្នុងនាមជាប្រធានគណបក្សកាន់អំណាច និងបន្តធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។

ជម្រាបជូនផងដែរថា ចំពោះបេក្ខភាពសំខាន់ៗដែលត្រូវបានគេយល់ថានឹងមកជំនួសតំណែងរបស់លោក Kishida រួមមាន អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba បន្ទាប់លោកធ្លាប់បានបង្ហាញថា ចង់ចូលកាន់តំណែងនេះ ប្រសិនបើលោកអាចប្រមូលបានការគាំទ្រគ្រប់គ្រាន់ រួមជាមួយបេក្ខភាពផ្សេងទៀត ដូចជារដ្ឋមន្ត្រីការបរទេស លោកស្រី Yoko Kamikawa រដ្ឋមន្ត្រីឌីជីថល លោក Taro Kono និងអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Shinjiro Koizumi ផងដែរ៕

The post លោក Fumio Kishida ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន នៅខែក្រោយ appeared first on .

ជប៉ុន ទាក់ទាញការវិនិយោគជិត ៣ពាន់លានដុល្លារ ពីក្រុមហ៊ុនយក្សអាមេរិក អំឡុងដំណើរទស្សនកិច្ចលោក Kishida
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ទទួលបានការប្តេជ្ញាចិត្តជុំវិញការវិនិយោគទឹកប្រាក់ចំនួន ២​,៩ពាន់លានដុល្លារ នៅក្នុងប្រទេសរបស់ខ្លួន ពីសំណាក់ក្រុមហ៊ុនច្ចេកវិទ្យាខ្នាតយក្ស Microsoft Corp របស់សហរដ្ឋអាមេរិក ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន JapanToday។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោក Kishida ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានជួបប្រជុំជាមួយប្រធានក្រុមហ៊ុន Microsoft លោក Brad Smith ដើម្បីបានបង្ហាញពីការវិនិយោគដ៏ធំបំផុតមួយដែលមិនធ្លាប់មាន នៅក្នុងជប៉ុន រួមទាំងផែនការក្នុងការធ្វើប្រសើរឡើងនូវមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនសម្រាប់ការប្រើប្រាស់លើប្រព័ន្ធ AI ។

មិនតែប៉ុណ្ណោះ ដោយបានទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃដើមសប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកក្នុងរយ:ពេល ៩ឆ្នាំចុងក្រោយ លោក Kishida បានប្រាប់ទៅកាន់លោក Smith ថា វាពិតមានសារៈសំខាន់សម្រាប់ក្រុមហ៊ុនជប៉ុន ក្នុងការធ្វើការជាមួយក្រុមហ៊ុនលំដាប់ពិភពលោក ដូចជា Microsoft ដោយបង្ហាញក្តីសង្ឃឹមថាក្រុមហ៊ុនរបស់អាមេរិកមួយនេះ នឹងបន្តជួយជំរុញដល់ការអភិវឌ្ឍ AI នៅក្នុងប្រទេសតំបន់អាស៊ី។

បើតាមប្រភពសារព័ត៌មានធំៗជាច្រើន បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Microsoft គ្រោងនឹងបើកមូលដ្ឋានស្រាវជ្រាវដំបូងរបស់ខ្លួន នៅទីក្រុងតូក្យូ ក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវលើវិស័យ AI និងមនុស្សយន្ត ដោយបន្ថែមទៀតថា ខ្លួននឹងកែលម្អឧបករណ៍នៅក្នុងបណ្តារោងចក្ររបស់ខ្លួនក្នុងប្រទេសនេះ ដើម្បីឈានដល់ទៅការបង្កើតបន្ទះឈីប semiconductor កម្រិតខ្ពស់ថែមទៀតផង៕

The post ជប៉ុន ទាក់ទាញការវិនិយោគជិត ៣ពាន់លានដុល្លារ ពីក្រុមហ៊ុនយក្សអាមេរិក អំឡុងដំណើរទស្សនកិច្ចលោក Kishida appeared first on .

អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ស្កាត់ជួបនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សារឿងសំខាន់ពីរយ៉ាង
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីពេលថ្មីៗ នាថ្ងៃទី៣ ខែមេសា ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីថ្មោងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុនបន្តទៀត ដោយបានបង្ហើបប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ថាឥណ្ឌូណេស៊ី និងជប៉ុនចង់ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាងមុនថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន West Observer បានបង្ហាញថា ក្នុងជំនួបនោះ លោក ស៊ូប៊ីយ៉ាន់តូ បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយប្រទេសជប៉ុន ជាពិសេសលើវិស័យសន្តិសុខដែនសមុទ្រ និងការប្រឆាំងភេរវកម្ម។ មេដឹកនាំទាំងពីរក៏បានពិភាក្សាស្តីពីសក្តានុពល សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងលទ្ធភាពនៃសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរបុគ្គលិកគ្នាទៅវិញទៅមកផងដែរ។

ម្យ៉ាងវិញទៀត ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចលោក ស៊ូប៊ីយ៉ាន់តូ ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជប៉ុន។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគរបស់ជប៉ុននៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌូនេស៊ី រួមទាំងការសាងសង់ផ្លូវថ្នល់ កំពង់ផែ និងផ្លូវដែកជាដើម។

ជាការឆ្លើយតបលោក គីស៊ីដា ក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់លោក ស៊ូប៊ីយ៉ាន់តូ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសម្តែងនូវឆន្ទៈរបស់ប្រទេសជប៉ុន ចំពោះការគាំទ្រប្រទេសឥណ្ឌូនេស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរជម្រាបថា លោក ស៊ូប៊ីយ៉ាន់តូ ដែលបច្ចុបន្នជារដ្ឋមន្ត្រីការពារជាតិ និងក៏ធ្លាប់ជាអតីតមេបញ្ជាការកងកម្លាំងពិសេសផងដែរនោះ នៅមិនទាន់កាន់តំណែងជាផ្លូវការនៅឡើយទេ ពោលលោកត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីជាផ្លូវការ បន្តពីរដ្ឋបាលដឹកនាំដោយលោក ចូកូ វីដូដូ នាខែតុលាខាងមុខជាមុនសិន៕

The post អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ស្កាត់ជួបនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សារឿងសំខាន់ពីរយ៉ាង appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន សុំណាត់ជួបមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន
ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលបំផុតរបស់លោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃទី២៥ ខែមីនាថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានស្នើមកកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជួបប្រជុំម្តងជាមួយបងប្រុសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNA ។

លោកស្រី គីម យូចុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េថា៖ លោក គីស៊ីដា បានបង្ហាញពីចេតនា ចង់ជួបជាមួយមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឲ្យឆាប់តាមដែលអាចធ្វើទៅបាន។ ម្យ៉ាងវិញទៀត លោកស្រីបានបង្ហើបប្រាប់កាលពីខែមុនផងដែរថា ជំនួបអាចនឹងកើតឡើងបាន នៅពេលដែលមេដឹកនាំជប៉ុនរូបនេះ អញ្ជើញទស្សនកិច្ចមកកាន់កូរ៉េខាងជើង។

តែទោះជាយ៉ាងណា លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកូរ៉េខាងជើង និងជប៉ុនបានផ្តល់មេរៀនថា វាមិនអាចទៅរួចនោះទេ ដែលអាចធ្វើឲ្យប្រទេសទាំងពីរ មានភាពល្អប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី ដែលពោរពេញទៅដោយការមិនទុកចិត្ត និងយល់ច្រឡំ។ លើសពីនោះ ជប៉ុននៅតែមិនមានការដោះស្រាយចំពោះបញ្ហា ដែលតែងតែចោទថា កូរ៉េខាងជើងបានចាប់ពង្រត់ជនជាតិជប៉ុន ដូច្នេះហើយក្តីសង្ឃឹមដើម្បីកែលម្អទំនាក់ទំនងរបស់លោក គីស៊ីដា នឹងនៅតែមិនអាចសម្រេចបានឡើយ។

សូមជម្រាបបន្ថែមថា ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ មានភាពតានតឹងជាយូរណាស់មកហើយ ដោយក្នុងនោះក៏មាននូវជម្លោះនៃការចាប់ពង្រត់ពលរដ្ឋជប៉ុន យកទៅប្រើប្រាស់ជាចារកម្មនៅអំឡុងទសវត្សឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ព្រមទាំងការហាមឃាត់ និងការថ្កោលទោសកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងជាដើម៕

The post នាយករដ្ឋមន្ត្រីជប៉ុន សុំណាត់ជួបមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន appeared first on .

លោក ចូ បៃដិន ត្រៀមស្វាគមន៍មេដឹកនាំប្រទេសនៅអាស៊ីចំនួនពីររូប ដើម្បីពិភាក្សាកិច្ចប្រជុំដ៏សំខាន់មួយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ សម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់មួយក្នុងទីក្រុងវ៉ាស៊ីតោន នាថ្ងៃទី១១ ខែមេសាខាងមុខ ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងស្ថានភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Karine Jean-Pierre បានលើកឡើងថា មេដឹកនាំទាំងបីនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផ្សព្វផ្សាយនូវកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ក៏ដូចជាជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត និងកិច្ចសហប្រតិបត្តិការនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្តោតជាសំខាន់បន្ថែមទៀតទៅលើការរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

លើសពីនោះ មេដឹកនាំកំពូលទាំងបីប្រហែលជាមិនមែនពិភាក្សា ត្រឹមតែអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ការពិភាក្សាត្រង់ចំណុចដ៏ក្តៅគគុកលើដែនទឹកសមុទ្រក្រហម ក៏ត្រូវបានគេរំពឹងថានឹងអាចជាប្រធានបទក្តៅ ដែលត្រូវយកមកពិគ្រោះគ្នាផងដែរ៕

The post លោក ចូ បៃដិន ត្រៀមស្វាគមន៍មេដឹកនាំប្រទេសនៅអាស៊ីចំនួនពីររូប ដើម្បីពិភាក្សាកិច្ចប្រជុំដ៏សំខាន់មួយ appeared first on .

នាយករដ្ឋមន្ត្រីថៃ និងជប៉ុន ឯកភាពគ្នា លើកលែងទិដ្ឋាការ ចំពោះធុរកិច្ចជនរវាងប្រទេសទាំង២
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឯកភាពគ្នា លើការមិនទាមទារទិដ្ឋាការ ចំពោះធុរកិច្ចជនរវាងប្រទេសទាំង២។

យោងតាមការចុះផ្សាយពីកាសែត BangkokPost បានទម្លាយថា ធុរកិច្ចជនថៃ និងជប៉ុន លែងត្រូវការទិដ្ឋាការ សម្រាប់ការមកវិនិយោគនៅក្នុងប្រទេសទាំង២ បន្ទាប់ពីថ្នាក់ដឹកនាំថៃ និងជប៉ុន បានឯកភាពគ្នាចំពោះកិច្ចព្រមព្រៀងមួយនេះ។

ជាមួយគ្នា នាយករដ្ឋមន្ត្រីថៃបានប្រាប់ទៅកាន់លោក Kishida ថា ថៃនៅតែបន្តគាំទ្រ ដល់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនជប៉ុននៅក្នុងស្រុក ខណៈលោកសង្ឃឹមមុតមាំថា ធុរកិច្ចជនជប៉ុននៅតែបន្តការវិនិយោគនៅថៃ កាន់តែច្រើនជាងមុននាឆ្នាំក្រោយ។

សូមជម្រាបបន្ថែមថា ថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តធំបំផុតមួយនៅតំបន់អាស៊ី សម្រាប់ក្រុមហ៊ុនជប៉ុន ខណៈនៅទីនោះក៏ជាប្រភពចំណូលដ៏ច្រើនផងដែរ ដោយសារ​ប្រជាជនថៃភាគច្រើន ពេញនិយមប្រើប្រាស់រថយន្តជប៉ុន៕

The post នាយករដ្ឋមន្ត្រីថៃ និងជប៉ុន ឯកភាពគ្នា លើកលែងទិដ្ឋាការ ចំពោះធុរកិច្ចជនរវាងប្រទេសទាំង២ appeared first on .

ខានជួបមុខគ្នាយូរ មេដឹកនាំចិន និងជប៉ុន សន្យាប៉ះប៉ូវទំនាក់ទំនងប្រទេសទាំង២ ឡើងវិញ
អំឡុងពេលចូលរួមវេទិកា APEC នៅសហរដ្ឋអាមេរិក ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានជួបជជែកគ្នាជាមួយថ្នាក់ដឹកនាំកំពូលៗជាច្រើនរូប ហើយក្នុងនោះ​លោកក៏បាន​ជួបពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ផងដែរ ដោយអ្នកទាំង២ សន្យាពង្រឹងទំនាក់ទំនងប្រទេសទាំង២ ឡើងវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងជំនួបផ្ទាល់លើកដំបូង​នាឆ្នាំនេះ មេដឹកនាំចិន និងជប៉ុន បានពិភាក្សាពី​ការរឹតចំណងមិត្តភាពឡើងវិញ ខណៈ​លោក Kishida ទទូចសុំឲ្យចិន ដកចេញនូវការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសខ្លួន។

“ប្រទេសទាំង២ គួរតែផ្ដោតសំខាន់លើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងធ្វើឲ្យកាន់តែ​រឹងមាំ នូវភាពជាដៃគូដ៏មានប្រសិទ្ធភាព ហើយផ្ដល់ការគោរពចំពោះគ្នាទៅវិញទៅមក”។ នេះបើតាមសម្ដីរបស់លោក ស៊ី បានប្រាប់ទៅកាន់លោក Kishida។

សូមជម្រាបបន្ថែមថា ទំនាក់ទំនងរវាងចិន និងជប៉ុន បានធ្លាក់ក្នុងភាពល្អក់កករ ក្រោយរដ្ឋាភិបាល​ក្រុងប៉េកាំង ប្រកាសហាមឃាត់ការនាំចូលគ្រឿងសមុទ្រ ពីជប៉ុន ក្រោមហេតុផលការពារសុវត្ថិភាពប្រជាពលរដ្ឋ ដោយសារការបង្ហូរទឹកវិទ្យុសកម្ម​ពីរោងចក្រថាមពលនុយក្លេអ៊ែរ៕

The post ខានជួបមុខគ្នាយូរ មេដឹកនាំចិន និងជប៉ុន សន្យាប៉ះប៉ូវទំនាក់ទំនងប្រទេសទាំង២ ឡើងវិញ appeared first on .

ជប៉ុនត្រៀមកញ្ចប់ទឹកប្រាក់ជាង ១១០ពាន់លានដុល្លារ ទប់ទល់វិបត្តិអតិផរណា
នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោក នឹងត្រៀមការចំណាយរហូតដល់ ១៧ទ្រីលានយ៉េន ឬប្រមាណ ១១៣ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលអាចប្រឈមនឹងហានិភ័យវិបត្តិអតិផរណា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ដើម្បីអាចសម្រេចផែនការនេះបាន រដ្ឋាភិបាលជប៉ុនត្រូវតែបង្កើនថវិកា តាមរយៈការរៃអង្គាសផ្សេងៗ ពីលើគម្រោងចំណាយ ១៣,១ទ្រីលានយ៉េននាឆ្នាំនេះ។

បន្ថែមពីនោះ គម្រោងចំណាយ ១៧ទ្រីលានយ៉េននេះ ក៏នឹងរួមបញ្ចូលនូវផែនការកាត់បន្ថយ​អត្រាពន្ធចំណូល និងពន្ធដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ដូចជា​ទប់ទល់ការឡើងថ្លៃប្រេង និងអគ្គិសនី​ផងដែរ។

សូមជម្រាបដែរថា រដ្ឋបាលលោក Kishida តែងតែព្យាយាមដោះស្រាយវិបត្តិអតិផរណាជាញឹកញយ ដ្បិតវាគឺជាបញ្ហាចំបង ដែលធ្វើឲ្យ​នាយករដ្ឋមន្ត្រីរូបនេះ បាត់បង់ប្រជាប្រិយភាព សម្រាប់ការបោះឆ្នោតសកលក្នុងឆ្នាំ២០២៥៕

The post ជប៉ុនត្រៀមកញ្ចប់ទឹកប្រាក់ជាង ១១០ពាន់លានដុល្លារ ទប់ទល់វិបត្តិអតិផរណា appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន គ្រោងបើកការរុះរើគណៈរដ្ឋមន្ត្រីនាសប្ដាហ៍ក្រោយ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់ទៅកាន់រដ្ឋមន្ត្រីថា លោកនឹងបើកការរុះរើ​គណៈរដ្ឋមន្ត្រីនាថ្ងៃទី ១៣ ខែកញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK។

ជាមួយគ្នានោះ គេហទំព័រ CNA បានរាយការណ៍ថា ការវាយតម្លៃរបស់លោក Kishida មានការ​ធ្លាក់ចុះជាខ្លាំង បន្ទាប់ពីមន្ត្រីក្រោមបង្គាប់ ហាក់ធ្វើខុសគោលនយោបាយជាច្រើនសារ ដូចជាមានកំហុសក្នុងការអនុវត្តគោលនយោបាយ ដើម្បីរួមបញ្ចូលទិន្នន័យពន្ធ និងសន្តិសុខសង្គមរបស់ប្រជាជនទៅក្នុងអត្តសញ្ញាណប័ណ្ណតែមួយ។

មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក៏មានព័ត៌មានអាក្រក់ថែមទៀត ដោយអតីតសមាជិកគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច លោក Masatoshi Akimoto ត្រូវបានចាប់ខ្លួនពីបទសង្ស័យទទួលសំណូក។

សូមជម្រាបដែរថា យោងតាមការស្រង់មតិពីសារព័ត៌មានYomiuri កាលពីចុងខែសីហាបាន​ឲ្យដឹងថា មានមតិ ៣៥% ឯកភាពជាមួយនឹងការដឹកនាំរបស់លោក Kishida ខណៈមតិប្រឆាំងវិញ មានរហូតដល់ ៥០% ឯណោះ៕

The post នាយករដ្ឋមន្ត្រីជប៉ុន គ្រោងបើកការរុះរើគណៈរដ្ឋមន្ត្រីនាសប្ដាហ៍ក្រោយ appeared first on .