លោក ចូ បៃដិន ត្រៀមស្វាគមន៍មេដឹកនាំប្រទេសនៅអាស៊ីចំនួនពីររូប ដើម្បីពិភាក្សាកិច្ចប្រជុំដ៏សំខាន់មួយ

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះត្រៀមទទួលស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ សម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់មួយក្នុងទីក្រុងវ៉ាស៊ីតោន នាថ្ងៃទី១១ ខែមេសាខាងមុខ ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច និងស្ថានភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Karine Jean-Pierre បានលើកឡើងថា មេដឹកនាំទាំងបីនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផ្សព្វផ្សាយនូវកំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ក៏ដូចជាជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត និងកិច្ចសហប្រតិបត្តិការនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្តោតជាសំខាន់បន្ថែមទៀតទៅលើការរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។

លើសពីនោះ មេដឹកនាំកំពូលទាំងបីប្រហែលជាមិនមែនពិភាក្សា ត្រឹមតែអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ការពិភាក្សាត្រង់ចំណុចដ៏ក្តៅគគុកលើដែនទឹកសមុទ្រក្រហម ក៏ត្រូវបានគេរំពឹងថានឹងអាចជាប្រធានបទក្តៅ ដែលត្រូវយកមកពិគ្រោះគ្នាផងដែរ៕