G7

ក្រុមប្រទេសអ្នកមាន G7 គ្រោងបញ្ចេញប្រេងបម្រុងរបស់ខ្លួន ក្រោយតម្លៃហក់ឡើងខ្ពស់
ប្រេងចំនួន ៣០០-៤០០ លានបារ៉ែលអាចត្រូវបញ្ចេញចេញពីប្រេងបម្រុងរបស់ប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) រួមទាំងក្រុមប្រទេសអ្នកមាន G7 ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FT ។

នៅថ្ងៃទី៩ ខែមីនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 នឹងពិភាក្សាអំពីលទ្ធភាពនៃការបញ្ចេញប្រេងបម្រុងបន្ទាន់នៅក្នុងកិច្ចប្រជុំរបស់ពួកគេ ដែលនឹងរៀបចំឡើងក្នុងពេលឆាប់ៗនេះ។

ហើយមិនតែប៉ុណ្ណោះ នៅមុននេះ កាសែត Financial Times ក៏បានរាយការណ៍អំពីព័ត៌មាននៃការបញ្ចេញប្រេងស្រដៀងគ្នានេះ ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ផងដែរ។

រដ្ឋមន្ត្រី និងនាយក IEA លោក Fatih Birol ត្រូវបានគេរំពឹងថានឹងធ្វើការសន្ទនាតាមទូរស័ព្ទនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃជម្លោះបច្ចុប្បន្ន និងស្វែងរកវិធីដើម្បីកាត់បន្ថយតម្លៃប្រេងផងដែរ។

យ៉ាងណាមិញ សមាជិកទាំង ៣២ រូបនៃ IEA រក្សាប្រេងបម្រុងយុទ្ធសាស្ត្រ ដើម្បីការពារប្រឆាំងនឹងការកើនឡើងខ្ពស់នៃតម្លៃប្រេង។ ជាមួយគ្នានេះ មន្ត្រីអាមេរិកមួយចំនួនជឿថា ការបញ្ចេញប្រេងសរុបចំនួន ៣០០-៤០០ លានបារ៉ែល គឺជារឿងដ៏សមហេតុផលបំផុត។ តួលេខនេះស្មើនឹង ២៥-៣០% នៃទុនបម្រុងសរុបរបស់ IEA។

ជម្រាបជូនថា ជុំវិញចលនានេះ បានកើតឡើងចំពេលមានការកើនឡើងនៃតម្លៃប្រេងឆៅសកលក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ នៅក្នុងវគ្គជួញដូរដំបូងនៅសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent និង WTI បានកើនឡើងជិត ៣០% ដោយឈានដល់ជិត ១២០ដុល្លារដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មក៕​

The post ក្រុមប្រទេសអ្នកមាន G7 គ្រោងបញ្ចេញប្រេងបម្រុងរបស់ខ្លួន ក្រោយតម្លៃហក់ឡើងខ្ពស់ appeared first on .

បុរសខ្លាំងពូទីនថា រុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការវិលត្រលប់ទៅចូលរួមជាមួយក្រុម G7 វិញឡើយ
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងម៉ូស្គូនឹងមិនវិលត្រលប់ទៅចូលរួមជាមួយ G7 វិញនោះឡើយ ដោយលោកថែមទាំងបានសង្តក់ធ្ងន់ទៀតថា សមាមាត្ររបស់ក្រុមនេះ ទៅក្នុងសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំងរួចទៅហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Today។

នៅក្នុងបទសម្ភាសមួយជាមួយ India Today លោក ពូទីន ត្រូវបានគេសួរថា តើរុស្ស៊ីនឹងពិចារណាវិលទៅចូលរួមជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេទាំង៧ (G7) ដែលជាបទប្បញ្ញត្តិមួយនៅក្នុងផែនការសន្តិភាពសម្រាប់អ៊ុយក្រែនដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែរឬទេ។

ជុំវិ​ញសំណួរ​នេះលោក ពូទីន បានឆ្លើយតបវិញថា ទីក្រុងម៉ូស្គូមិនចាប់អារម្មណ៍ ក្នុងការវិលត្រលប់ទៅកាន់ G7 វិញនោះឡើយ។ លោក ក៏បានពន្យល់ទៀតថា ចំណែករបស់ G7 នៅក្នុងសេដ្ឋកិច្ចពិភពលោកបានថយចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយក្នងនោះលោកបានកត់សម្គាល់ថា មានតែប្រទេសឥណ្ឌាប៉ុណ្ណោះ ដែលមានចំណាត់ថ្នាក់ខ្ពស់ជាងសមាជិក G7 ផ្សេងទៀត ទាក់ទងនឹងអំណាចទិញទីផ្សារ។

យ៉ាងណាមិញ ខណៈពេលដែលទទួលស្គាល់ថាប្រទេស G7 នៅតែមានអត្ថប្រយោជន៍ក្នុងបច្ចេកវិទ្យាទំនើប ប្រធានាធិបតីរុស្ស៊ី បាននិយាយទៀតថាប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុប កំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថាទីក្រុងមូស្គូនៅតែមើលឃើញ G7 ជាវេទិកាសំខាន់សម្រាប់ការពិភាក្សា ប៉ុន្តែរុស្ស៊ីមិនមានចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅវិញនោះទេ។

ជម្រាបជូនថា រុស្ស៊ីបានចូលរួមជាមួយ G7 ក្នុងឆ្នាំ១៩៩៨ ដោយបង្កើតជាក្រុម G8 ដែលភាគច្រើនដោយសារតែឥទ្ធិពលនយោបាយសកលរបស់ខ្លួននៅពេលនោះ ជាជាងអំណាចសេដ្ឋកិច្ច។ ប៉ុន្តែក្រោយមក រុស្ស៊ីត្រូវបានផ្អាកពីក្រុមនេះវិញនៅឆ្នាំ២០១៤ បន្ទាប់ពីមានការបញ្ចូលឧបទ្វីបគ្រីមៀ ដោយនាំឲ្យក្រុមនេះត្រឡប់ទៅទម្រង់ G7 វិញ គឺមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU)៕​

The post បុរសខ្លាំងពូទីនថា រុស្ស៊ី មិនចាប់អារម្មណ៍ក្នុងការវិលត្រលប់ទៅចូលរួមជាមួយក្រុម G7 វិញឡើយ appeared first on .

លោក ត្រាំ ចាកចេញពីកិច្ចប្រជុំកំពូល G7 មុនគេ ដោយសារស្ថានការណ៍នៅមជ្ឈិម​បូព៌ា​ឡើងកម្តៅខ្លាំង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាកចេញពីកិច្ចប្រជុំកំពូលរបស់ក្រុម G7 ក្នុងប្រទេសកាណាដា មុនកាលកំណត់មួយថ្ងៃ ហើយវិលត្រលប់ទៅកាន់សសហរដ្ឋអាមេរិកវិញ ដោយសារតែការវិវត្តស្ថានការណ៍នៅមជ្ឈិមបូព៌ា កាន់តែអាក្រក់ទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានសរសេរនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃទី១៦ ខែមិថុនាថា “ប្រធានាធិបតីលោក ត្រាំ បានសម្រេចកិច្ចការសំខាន់ៗជាច្រើននៅក្នុងកិច្ចប្រជុំ G7 រួមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយចក្រភពអង់គ្លេស និងនាយករដ្ឋមន្រ្តី លោក Keir Starmer ថែមទៀតផង។ ប៉ុន្តែដោយសារតែស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅខ្លាំង ដូច្នេះបានធ្វើឲ្យលោកប្រធានាធិបតី ត្រូវចាកចេញទាំងយប់ បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយមេដឹកនាំកំពូលៗនៃក្រុមប្រទេស G7″។

ជាមួយគ្នានេះ លោក ត្រាំ ក៏បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា​លោក Mark Carney ថា ៖” ខ្ញុំចាំបាច់ត្រូវតែត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញ។ វាជារឿងចាំបាច់ខ្លាំងណាស់។ ហើយខ្ញុំត្រូវតែត្រលប់ទៅកាន់វិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ត្រូវជួបប្រជុំគ្នា ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងប្រទេសកាណាដា។

ជម្រាបជូនផងដែរថា មុនពេលសេតវិមានធ្វើសេចក្តីប្រកាសនោះ លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយអំពាវនាវឲ្យប្រជាជនទាំងអស់នៅទីក្រុង Tehran ជម្លៀសខ្លួនចេញជាបន្ទាន់ ខណ:ពេលដែលស្ថានការណ៍ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែកើនឡើងកម្តៅខ្លាំង៕

The post លោក ត្រាំ ចាកចេញពីកិច្ចប្រជុំកំពូល G7 មុនគេ ដោយសារស្ថានការណ៍នៅមជ្ឈិម​បូព៌ា​ឡើងកម្តៅខ្លាំង appeared first on .

G7 គំរាមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែមទៀត បើរុស្ស៊ីមិនព្រមទទួលយកបទឈប់បាញ់
ក្រុមប្រទេស G7 កាលពីពេលថ្មីៗនេះ បានធ្វើការព្រមានអំពីការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែមទតប្រឆាំងទៅនឹងប្រទេសរុស្ស៊ី ប្រសិនបើពួកគេមិនព្រមទទួលយកបទឈប់បាញ់នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែនទេ​នោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Quebec ប្រទេសកាណាដា កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ រដ្ឋមន្ត្រីការប្រទេសនៃក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយថា៖” សូមធ្វើការបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់យើងចំពោះអ៊ុយក្រែន ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិក្នុងការមានទឹកដី ក៏ដូចជាសេរីភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់ខ្លួន។ បណ្តាប្រទេស G7 បានស្វាគមន៍ចំពោះសំណើដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូទទួលយក និងគោរពតាម លក្ខខណ្ឌស្មើគ្នា” ។

សេចក្តីថ្លែងការណ៍ដដែលនោះក៏បាននិយាយទៀតថា ៖”រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7ទាំងអស់បានពិភាក្សាអំពីសេណារីយ៉ូនៃការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតលើប្រទេសរុស្ស៊ី ដូចជាការដំឡើងថ្លៃប្រេង ក្នុងករណីដែលទីក្រុងម៉ូស្គូមិនព្រមទទួលយកបទឈប់បាញ់ ក៏ដូចជាការបង្កើនការគាំទ្រសម្រាប់ទីក្រុងគៀវ”។

គួរឲ្យដឹងផងដែរថា ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា លោក ត្រាំ មិនចង់ដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ីទេ ប៉ុន្តែបានអះអាងថា សហរដ្ឋអាមេរិក មានជម្រើសដើម្បីធ្វើដូច្នេះប្រសិនបើចាំបាច់ ។

ជម្រាបជូនថា បន្ទាប់ពីកិច្ចពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១១ ខែមីនា គណៈប្រតិភូអាមេរិក និងអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថាទីក្រុងគៀវ គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកបទឈប់បាញ់ជាបឋម ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ បទឈប់បាញ់រយៈពេល ៣០ថ្ងៃនឹងអាចចូលជាធរមានបាននៅពេលដែលរុស្ស៊ីយល់ព្រម ហើយអាចបន្តបានយូរជាងនេះ៕

The post G7 គំរាមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបន្ថែមទៀត បើរុស្ស៊ីមិនព្រមទទួលយកបទឈប់បាញ់ appeared first on .

G7 ពិចារណាប្រើទ្រព្យសម្បត្តិបង្កកពីរុស្ស៊ីជិត ៣០០ពាន់លានដុល្លារ ផ្ដល់ជំនួយដល់អ៊ុយក្រែន
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅថា G7 កំពុងពិចារណាប្រើប្រាស់​ទ្រព្យសម្បត្តិដែលបានបង្កកពីរុស្ស៊ីប្រមាណជិត ៣០០ពាន់លានដុល្លារ មកធ្វើជាទ្រព្យបញ្ចាំ ក្នុងការផ្ដល់ជំនួយទៅដល់ប្រទេសអ៊ុយក្រែន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប លោក Valdis Dombrovskis សង្ឃឹមថា សហភាពអឺរ៉ុប នឹងឯកភាពលើសំណើមួយនេះ ដ្បិតទ្រព្យសម្បត្តិបង្កកពីរុស្ស៊ីមួយចំណែកធំ គឺត្រូវបានរក្សាទុកនៅទីនោះ។

ជាមួយគ្នា រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire ក៏បានបង្ហើបដែរថា G7 កំពុងទាមទារ គ្រប់គ្រងការប្រាក់ប្រមាណចន្លោះពី ៣ ទៅ ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ពីទ្រព្យសម្បត្តិបង្កក ដែលកំពុងជាប់គាំងនៅសហភាពអឺរ៉ុប ក្នុងគោលបំណងយកទៅជួយដល់ប្រទេសអ៊ុយក្រែន។

សូមជម្រាបដែរថា សំណើប្រើប្រាស់ទ្រព្យសម្បត្តិបង្កកនេះ គឺត្រូវបានលើកឡើងជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែមិនដែលទទួលបានលទ្ធផលជាដុំកំភួនឡើយ ស្របពេលភាគីរុស្ស៊ីអះអាងថា តែហ៊ានប្រើលុយទាំងនោះជួយអ៊ុយក្រែន នោះលោកខាងលិចប្រៀបបានដូចជាចោរ ដែលលួចលុយរបស់ខ្លួនទៅប្រើប្រាស់អញ្ចឹង៕

The post G7 ពិចារណាប្រើទ្រព្យសម្បត្តិបង្កកពីរុស្ស៊ីជិត ៣០០ពាន់លានដុល្លារ ផ្ដល់ជំនួយដល់អ៊ុយក្រែន appeared first on .

ឥណ្ឌា ស្នើសុំឲ្យ G7 ពន្យារពេលលើការហាមឃាត់ការនាំចេញចូលត្បូងពេជ្រពីរុស្ស៊ី
ប្រទេសឥណ្ឌា កំពុងព្យាយាមជំរុញឲ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ពន្យារពេលលើការហាមឃាត់ការនាំចូលត្បូងពេជ្ររបស់ប្រទេសរុស្ស៊ី ដោយសារតែច្បាប់លើការតាមដានប្រភពដើមនៃត្បូងពេជ្រទាំងនេះ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការហាមឃាត់នេះ អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំង ដោយសារតែឥណ្ឌា ជាប្រទេសដែលគ្រប់គ្រងដល់ទៅ ៩០% នៃឧស្សាហកម្មកាត់ និងប៉ូលាពេជ្ររបស់ពិភពលោក។

គួរឲ្យដឹងថា កាលពីដើមខែនេះ ក្រុមប្រទេស G7 បានប្រកាសពីការហាមឃាត់ដោយផ្ទាល់លើត្បូងពេជ្ររុស្ស៊ី ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ដែលជាដំណាក់កាលដំបូងមួយ មុនឈានដល់ការហាមឃាត់ការនាំចូលដោយប្រយោល ចាប់ពីថ្ងៃទី១ ខែមីនាឆ្នាំក្រោយទៅ។

រុស្ស៊ីគឺជាប្រទេសផលិតពេជ្ររដុបធំជាងគេបំផុតរបស់ពិភពលោក គិតតាមបរិមាណ ខណ:វិធានការរឹតបន្តឹងថ្មីលើការជួញដូរត្បូងរបស់រុស្ស៊ីនេះ គឺជាផ្នែកមួយនៃវិធានការផ្សេងទៀតរបស់ G7 ក្នុងការកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានលើអ៊ុយក្រែន។

យ៉ាងណាមិញ លោក Deepak Patel នាយកក្រុមហ៊ុនពាណិជ្ជកម្ម Diamond Sea ដែលមានមូលដ្ឋាននៅទីក្រុង Antwerp បានប្រាប់ទៅកាន់សារព័ត៌មាន Nikkei Asia ថា ៖ “យើងមិនដឹងថាតើប្រព័ន្ធតាមដាននឹងត្រូវបានអនុវត្តយ៉ាងដូចម្តេចនោះឡើយ ដូច្នេះយើងមិនអាចវាយតម្លៃចំពោះផលប៉ះពាល់នៃការដាក់ទណ្ឌកម្មនោះ។ ប៉ុន្តែមើលទៅ វាដូចជាផ្តល់ផល​អវិជ្ជមាន​សម្រាប់​យើង​ភាគ​ច្រើន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការមានភាព​យឺត​យ៉ាវ​ ដែលមានន័យថាពេជ្រនឹងចាប់ផ្តើមកម្រ ហើយតម្លៃពេជ្រក៏នឹងបង្កើនឡើងផងដែរ។ នេះ​មិន​ល្អ​សម្រាប់​អាជីវកម្ម​ឡើយ” ។

ជម្រាបជូនផងដែរថា វិស័យ​ត្បូងពេជ្រ​របស់​ប្រទេស​ឥណ្ឌា​ប្រឈម​នឹង​តម្រូវការ​ខ្សោយ​រួច​ទៅ​ហើយ ខណ:ការនាំចេញពេជ្រប៉ូលារបស់ប្រទេសនេះបានធ្លាក់ចុះ ២៩% មកត្រឹម ១០ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបានចាប់ផ្តើមនៅក្នុងខែមេសាកន្លងទៅ៕

The post ឥណ្ឌា ស្នើសុំឲ្យ G7 ពន្យារពេលលើការហាមឃាត់ការនាំចេញចូលត្បូងពេជ្រពីរុស្ស៊ី appeared first on .

G7 កំពុងស្វែងរកវិធីរឹបអូសទ្រព្យសម្បត្តិពីធនាគារកណ្តាលរុស្ស៊ីចំនួន ៣០០ពាន់លានដុល្លារ ទៅជួយអ៊ុយក្រែន
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G7 កំពុងស្វែងរកវិធីយ៉ាងសកម្ម ដើម្បីធ្វើការរឹបអូសទ្រព្យសម្បត្តិដែលពួកគេបានបង្កកនៅក្នុងធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី ដើម្បីបង្វែវាទៅជាការផ្តល់ជូនមូលនិធិសម្រាប់ជួយដល់ប្រទសអ៊ុយក្រែនជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

ក្រុមមន្ត្រីរបស់ G7 បាននិងកំពុងបង្កើនកិច្ចពិភាក្សាក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានចំនួនប្រហែល ៣០០ពាន់លានដុល្លារ ដែលខ្លួនបានបង្កកទុក បន្ទាប់ពីការចូលឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែន ដើម្បីយកវាទៅផ្តល់មូលនិធិសម្រាប់ជួយដល់រដ្ឋាភិបាលទីក្រុងគៀវ ដែលរងផល់ប៉ះពាល់ខ្លាំងចំពោះសង្គ្រាមនេះ។

ជុំវិញផែនការនេះ ត្រូវបានធ្វើឡើងនៅពេលដែលកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ចំនួនពីរ សម្រាប់អ៊ុយក្រែន ដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ កំពុងមានភាពជាប់គាំងនៅក្នុងសប្តាហ៍នេះ ដោយសារតែទាំងសមាជិកនៅក្នុងគណបក្សសាធារណរដ្ឋ នៅក្នុងសភាអាមេរិក និងសមាជិកសហភាពអឺរ៉ុបហុងគ្រី លោក Viktor Orban សុទ្ធសឹងតែបានជំទាស់ទៅនឹងការផ្តល់ជូនមូលនិធិនេះ ទៅដល់ប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីអាចផ្តល់នូវលំហូរមូលនិធិដល់រដ្ឋាភិបាលទីក្រុងគៀវ ក្នុងការបន្តស្តា និងកសាងប្រទេសឡើងវិញ ជាពិសេសដោយសារការចំណាយដ៏ធំសម្បើមដែលរំពឹងទុកក្រោយសង្គ្រាម។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋាភិបាល G7 មួយចំនួនធំបានច្រានចោលចំពោះផែនការនេះ ដោយបារម្ភថា ស្ថានភាពសេដ្ឋកិច្ចអាចធ្លាក់ចូលទៅក្នុងវិបត្តិ។

ទន្ទឹមនឹងនេះ យោងតាមមន្ត្រីអាមេរិកម្នាក់ បាននិយាយថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចូលរួមនៅក្នុងការសន្ទនាយ៉ាងសកម្ម ចំពោះការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ហើយជឿជាក់ការសម្រេចចិត្តចុងក្រោយមួយ នឹងធ្វើឡើងក្នុងរយ:ពេលដ៏ខ្លីខាងមុខ។

ជម្រាបជូនផងដែរថា បណ្តាប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប ជាពិសេសអាល្លឺម៉ង់ បារាំង និង​បែលហ្ស៊ិក​ នៅតែមានការស្ទាក់ស្ទើចំពោះផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយលើកឡើងពីការព្រួយបារម្ភផ្នែកច្បាប់ ក៏ព្រោះតែទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានចំនួនប្រហែល ៣០០ពាន់លានអឺរ៉ូ គឺស្ថិតនៅតំបន់អឺរ៉ុប៕

The post G7 កំពុងស្វែងរកវិធីរឹបអូសទ្រព្យសម្បត្តិពីធនាគារកណ្តាលរុស្ស៊ីចំនួន ៣០០ពាន់លានដុល្លារ ទៅជួយអ៊ុយក្រែន appeared first on .

G7 ត្រៀមចេញសេចក្តីថ្លែងការណ៍រួម ជុំវិញបញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស
រដ្ឋមន្ត្រីការបរទេស​នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង៧ (G7) បានត្រៀមចេញ​សេចក្ដីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងវិបត្តិសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ​ហាម៉ាស របស់ប្រទេសប៉ាឡេស្ទីន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា សេចក្ដីថ្លែងការណ៍រួមនោះ នឹងអំពាវនាវ ឲ្យផ្អាកការឈប់បាញ់បោះបណ្ដោះអាសន្ន ដើម្បីបញ្ជូនជំនួយមនុស្សធម៌ សម្រាប់ប្រជាជននៅតំបន់ Gaza។

គួររំលឹកបន្តិចថា នេះគឺជាសេចក្ដីថ្លែងការណ៍លើកទី២ ដែលចេញដោយក្រុម G7 ខណៈសេចក្ដីថ្លែងការណ៍ដំបូង ធ្វើឡើងក្រោយកិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុម G7 កាលពីថ្ងៃទី១២ ខែតុលា។

ជម្រាបបន្ថែមថា ក្រុម G7 ហាក់កំពុងជួបការរាំងស្ទះ ជុំវិញការឯកភាពគ្នា លើការចេញលិខិតថ្កោលទោស និងផ្ដល់ជំនួយទៅកាន់ប្រទេសអ៊ីស្រាអែល ដែលធ្វើឲ្យកើតជា​ចំងល់ថា តើពួកគេពិតជាចង់ជួយដោះស្រាយបញ្ហា ដែលកំពុងកើតមាននេះដែរឬយ៉ាងណា៕

The post G7 ត្រៀមចេញសេចក្តីថ្លែងការណ៍រួម ជុំវិញបញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស appeared first on .

G7 អំពាវនាវឱ្យចិន លុបចោលជាបន្ទាន់ចំពោះការហាមឃាត់លើការនាំចូលអាហារសមុទ្រពីជប៉ុន
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំងប្រាំពីររបស់ពិភពលោក (G7) ថ្មីៗនេះ បានធ្វើការអំពាវនាវឱ្យមានការលុបចោលជាបន្ទាន់ ចំពោះការទប់ស្កាត់លើការនាំចូលផលិតផលអាហារសមុទ្ររបស់ជប៉ុន បន្ទាប់ពីប្រទេសនេះ បានបញ្ចេញទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ កាលពីពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រោយពីមានសកម្មភាពនេះ ចិន បានក្លាយជាប្រទេសដំបូងគេ ដែលបានចេញមុខប្រឆាំងដាច់ខាត និងថែមទាំងឈានដល់ការដាក់បម្រាមយ៉ាងតឹងរ៉ឹងបំផុត ចំពោះការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ផងដែរ ។

ប៉ុន្តែនៅក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម G7 នៅទីក្រុង Osaka កាលពីចុងសប្តាហ៍មុន បានបង្ហាញថាការដាក់បម្រាមនេះ គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ចតាមរយ:ពាណិជ្ជកម្ម បើទោះបីជា G7 មិនបាននិយាយសំដៅចំៗទៅកាន់ប្រទេសចិន ក៏ដោយ។

មិនតែប៉ុណ្ណោះ G7 បាននិយាយនៅក្នុងសេចក្តីថែ្លងការណ៍មួយថា ៖ ” យើងមិនពេញចិត្តសោះឡើយ ចំពោះសកម្មភាពយកសេដ្ឋកិច្ចដើម្បីបម្រើប្រាស់ធ្វើជាអាវុធ ហើយយើងគួរតែងាកមកប្តេជ្ញាចិត្ត ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយសេរី ប្រកបដោយយុត្តិធម៌ និងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ” ។

ជម្រាបជូនផងដែរថា ចិន បានផ្អាកការនាំចូលអាហារសមុទ្ររបស់ជប៉ុន កាលពីពីរខែមុន នៅពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូ បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅ​ក្នុងសមុទ្រ​ប៉ាស៊ីហ្វិក ខណ:ពេលដែលជប៉ុន និងអាមេរិក បានហៅការហាមឃាត់របស់ចិននេះ ថាជាអំពើមិនយុត្តិធម៌ នៅពេលដែលរុស្ស៊ី ក៏បានប្រកាសធ្វើការរឹតបន្តឹងស្រដៀងគ្នានេះផងដែរ កាលពីដើមខែនេះ៕

The post G7 អំពាវនាវឱ្យចិន លុបចោលជាបន្ទាន់ចំពោះការហាមឃាត់លើការនាំចូលអាហារសមុទ្រពីជប៉ុន appeared first on .

ក្រុមប្រទេស G7 គ្រោងប្រកាសហាមឃាត់ការនាំចូលពេជ្ររបស់រុស្ស៊ី នៅចុងខែនេះ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ស្តីពីការហាមឃាត់ពាក់ព័ន្ធនឹងការនាំចូលត្បូងពេជ្ររបស់រុស្ស៊ី ដោយរំពឹងថានឹងប្រកាសនាចុងខែនេះ ដើម្បីដាក់​ទណ្ឌកម្មលើក​ទី ១២ របស់​សហភាព​អឺរ៉ុប​លើ​រដ្ឋាភិបាលទីក្រុងមូស្គូ ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន RT ។

G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេគ្រោងនឹងដាក់ទណ្ឌកម្មលើការនាំចូលត្បូងពេជ្ររុស្ស៊ីដោយផ្ទាល់ និងដោយប្រយោល បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងយូរនៅក្នុងក្រុមប្រទេសទាំង៧។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ការនាំចូលពេជ្ររបស់រុស្ស៊ីត្រូវបានរារាំង​ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់ ខណៈរដ្ឋាភិបាលទី​ក្រុង​វ៉ាស៊ីនតោន ក៏បាន​អនុញ្ញាត​ឱ្យ​ទិញ​ត្បូង​ដែល​ចម្រាញ់​រួច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ត្រូវតែយកមក​កែច្នៃ​ក្នុង​ប្រទេស​ផ្សេង​ទៀត។

សូមជម្រាបផងថា បើទោះបីជាមានការហាមឃាត់ពីបណ្តាប្រទេសនៅសហភាពអឺរ៉ុបយ៉ាងណាក្តី ក៏រុស្ស៊ីបាននឹងកំពុងផ្លាស់ប្តូរទិសដៅពាណិជ្ជកម្មពេជ្ររបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសចិន ឥណ្ឌា អារ៉ាប់រួម អាមេនី និងបេឡារុស្ស ជំនួសវិញផងដែរ៕

The post ក្រុមប្រទេស G7 គ្រោងប្រកាសហាមឃាត់ការនាំចូលពេជ្ររបស់រុស្ស៊ី នៅចុងខែនេះ appeared first on .