ក្រុមប្រទេស G7 ប្រកាសថានឹងបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតចំនួន ១០០ លានបារ៉ែលពីទុនបម្រុង

អន្តរជាតិ

ដោយស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិកក្នុងការទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ក្រុមប្រទេស G7 បានប្រកាសថា ពួកគេនឹងបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតចំនួន ១០០ លានបារ៉ែលចេញពីឃ្លាំងបម្រុងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រាប់អ្នកសារព័ត៌មានថា ការបញ្ចេញប្រេងនេះនឹងត្រូវគ្រប់គ្រងដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ហើយនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ខែខាងមុខ។

លោក Macron ដែលជាប្រធានប្តូរវេននៃកិច្ចប្រជុំរបស់ក្រុមប្រទេស G7 បានថ្លែងថា៖ “នៅក្នុងគំនិតផ្តួចផ្តើមនេះ សមាជិក G7 និងដៃគូនានានឹងបញ្ចេញប្រេងម៉ាស៊ូតក្នុងបរិមាណដ៏ច្រើន ក្នុងអំឡុងពេល ២០ថ្ងៃដំបូង”។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនអាចនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ប្រសិនបើបណ្តាប្រទេសនៅអឺរ៉ុបមិនបង្កើនការផ្គត់ផ្គង់ទេនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ការបញ្ចេញប្រេងបម្រុងដែលមានស្រាប់ក៏គំរាមកំហែងដល់ការផ្គត់ផ្គង់ចាំបាច់សម្រាប់ទ្វីបអឺរ៉ុបផងដែរ ដែលជាទ្វីបពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល។

ជម្រាបជូនថា កាលពីខែមីនា ទីភ្នាក់ងារ IEA ក៏បានកែសម្រួលផែនការបញ្ចេញប្រេងឆៅចំនួន ៤០០ លានបារ៉ែលចេញពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់បណ្តាប្រទេសនានា បន្ទាប់ពីមានការផ្ទុះជម្លោះនៅមជ្ឈិមបូព៌ា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កន្លងមកបានរិះគន់អឺរ៉ុបថា មិនបានបញ្ចេញប្រេងឲ្យបានឆាប់រហ័ស និងគ្រប់គ្រាន់នោះឡើយ៕​