មូលហេតុអ្វីធ្វើឲ្យសាកលវិទ្យាល័យ Oxford មានលក្ខខណៈពិសេសខ្លាំង? 

អន្តរជាតិ

សាកលវិទ្យាល័យ Oxford (University of Oxford) មិនត្រឹមតែជាសាកលវិទ្យាល័យចំណាស់ជាងគេបំផុតលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានលក្ខណៈពិសេសដាច់គេ ដែលធ្វើឲ្យស្ថាប័នមួយនេះជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាសាកលវិទ្យាល័យល្អបំផុតរបស់ពិភពលោកជាច្រើនឆ្នាំៗជាប់គ្នាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ មូលហេតុចម្បងៗដែលធ្វើឲ្យ Oxford មានភាពលេចធ្លោ និងពិសេសខ្លាំងបំផុតនោះ រួមមាន៖

១. ប្រព័ន្ធគ្រប់គ្រងបែបសហមហាវិទ្យាល័យ

Oxford មិនមែនត្រឹមតែជាសាកលវិទ្យាល័យតែមួយនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយការប្រមូលផ្តុំនៃ មហាវិទ្យាល័យ (Colleges) ចំនួន៣៩ និងសាលាបែបឯកជន (Permanent Private Halls) ចំនួន៤ ផ្សេងទៀតផងដែរ។

២. វិធីសាស្ត្របង្រៀនបែបផ្ដាច់មុខ (The Tutorial System)

នេះជាវិធីសាស្រ្តបែបអប់រំដ៏ពិសេសបំផុតនៅ Oxford ដែលខុសប្លែកពីសាកលវិទ្យាល័យភាគច្រើនផ្សេងទៀតលើលោក។  ជារៀងរាល់សប្តាហ៍ និស្សិតត្រូវជួបពិភាក្សាដេញដោលជាមួយសាស្ត្រាចារ្យជំនាញ ក្នុងក្រុមតូចបំផុតដែលមាននិស្សិតត្រឹមតែ ១ ទៅ ៣ នាក់ ប៉ុណ្ណោះ។

មុនការជួបជុំ និស្សិតត្រូវស្រាវជ្រាវ និងសរសេរអត្ថបទ (Essay) យ៉ាងស៊ីជម្រៅម្នាក់មួយ រួចយកមកអាន និងការពារគំនិតរបស់ខ្លួនទល់មុខជាមួយសាស្ត្រាចារ្យ។ វិធីសាស្ត្រនេះជួយពង្រឹងសមត្ថភាពវិភាគ គិតបែបស៊ីជម្រៅ និងការជជែកដេញដោលលំដាប់ខ្ពស់។

៣. ធនធាន និងបណ្ណាល័យលំដាប់ពិភពលោក

បណ្ណាល័យ Bodleian (The Bodleian Libraries) ជាប្រព័ន្ធបណ្ណាល័យដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានផ្ទុកសៀវភៅ និងឯកសារជាង ១៣ លានក្បាល។ តាមច្បាប់របស់ចក្រភពអង់គ្លេស រាល់សៀវភៅទាំងអស់ដែលបានបោះពុម្ភនៅក្នុងប្រទេស ត្រូវតែមានច្បាប់ចម្លងមួយច្បាប់រក្សាទុកនៅ Bodleian។

៤. កន្លែងផលិតអ្នកដឹកនាំពិភពលោក 

ឥទ្ធិពលរបស់ Oxford ទៅលើឆាកអន្តរជាតិត្រូវបានគេទទួលស្គាល់ជាយូរណាស់មកហើយ ថាជាកន្លែងបង្កើតធនធានមនុស្សដ៏បំផុតរបស់ពិភពលោក។ នាយករដ្ឋមន្ត្រីអង់គ្លេសចំនួន ៣០រូប សុទ្ធសឹងតែចេញពីសាកវិទ្យាល័យមួយនេះ។ 

មិនតែប៉ុណ្ណោះ មេដឹកនាំពិភពលោកជាង៣០ រូប ផ្សេងទៀត រួមទាំងអ្នកឈ្នះរង្វាន់ណូបែល ជាង ៧០ រូប និងអ្នកវិទ្យាសាស្ត្រល្បីៗដែលផ្លាស់ប្តូរពិភពលោកជាច្រើន ក៏កើតចេញពីសាកលវិទ្យាល័យ Oxford នេះផងដែរ៕