Geely

Geely វ៉ាដាច់ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលក្នុងប្រទេសចិន នៅដើមឆ្នាំ២០២៦ នេះ
ក្រុមហ៊ុន Geely Auto ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង នៅក្នុងវិស័យរថយន្តដែលកំពុងមានការកើនឡើងនៅក្នុងប្រទេសចិន ដោយបានវ៉ាដាច់ BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កំពុងជួបប្រទះទៅនឹងការបរាជ័យបន្ទាប់ពីរដ្ឋាភិបាលបានដកការអនុគ្រោះពន្ធមួយផ្នែក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមក្រុមអ្នកវិភាគ បានបង្ហាញថា Geely ដែលជាក្រុមហ៊ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីចិន លោក Li Shufu បានវ៉ាដាច់ក្រុមហ៊ុន BYD ក្នុងការលក់ សម្រាប់រយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដោយសារតែគុណភាព និងភាពជឿជាក់នៃរថយន្តរបស់ខ្លួន។

ក្រុមហ៊ុន Geely ដែលផលិតទាំងរថយន្តសាំង និងរថយន្តអគ្គិសនីក្រោមម៉ាកល្បីៗរួមមាន Zeekr, Lynk និង Galaxy បានដឹកជញ្ជូនរថយន្តចំនួនសរុបចំនួន ៤៧៦ ៣២៧ គ្រឿងក្នុងខែមករា និងខែកុម្ភៈ ដល់អ្នកទិញក្នុងស្រុក និងក្រៅប្រទេស ដែលជាការកើនឡើង ១% ពីមួយឆ្នាំមុន។

ក្នុងចំណោមនោះការលក់រថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុន Geely បានកើនឡើងជាង ១០% ធៀបនឹងឆ្នាំមុន ដល់ចំនួន ២៤១ ៧៤០ គ្រឿងក្នុងរយៈពេលដូចគ្នា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន BYD ដែលផលិតតែរថយន្តអគ្គិសនីសុទ្ធ និងកូនកាត់ Hybrid ការលក់របស់ខ្លួនក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ៣៥,៨% បើធៀបនឹងឆ្នាំមុន មកនៅត្រឹមចំនួន ៤០០ ២៤១ គ្រឿង។

ជម្រាបជូនថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់របស់ BYD គឺជាសញ្ញាច្បាស់លាស់មួយដែលបង្ហាញថាការគាំទ្រពីរដ្ឋាភិបាលកាន់តែតូចចង្អៀតអាចមានផលប៉ះពាល់អវិជ្ជមានដល់ទីផ្សាររថយន្តអគ្គិសនី ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងប្រាក់ចំណូលធ្លាក់ចុះ៕​

The post Geely វ៉ាដាច់ BYD ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលក្នុងប្រទេសចិន នៅដើមឆ្នាំ២០២៦ នេះ appeared first on .

ឥណ្ឌូនេស៊ី កំពុងស្នើសុំឱ្យក្រុមហ៊ុនខ្នាតយក្សចិនមួយ ជួយខ្លួនផលិតរថយន្តអគ្គិសនី
ឥណ្ឌូនេស៊ី បានស្នើសុំឱ្យក្រុមហ៊ុនផលិតរថយន្តចិន Geely Automotive Holdings ជួយខ្លួនក្នុងការផលិតរថយន្តអគ្គិសនីដំបូង នៅក្នុងស្រុក ដោយរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ លោក Luhut Pandjaitan បានបង្ហើបប្រាប់ថា ៖ ” ខ្ញុំបានដាក់សំណើជូនទៅកាន់ក្រុមហ៊ុន Geely ថាតើពួកគេចង់មកផលិតរថយន្ត និងធ្វើការស្រាវជ្រាវនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែរឬទេ។ ហើយពួកគេបាននិយាយយល់ព្រម ” ។

ប្រទេសឥណ្ឌូនេស៊ី ក្នុងរយ:ពេលចុងក្រោយនេះ កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មកធ្វើការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន​ ជាមួយនឹងការផ្តល់ជូននូវលទ្ធភាព ដើម្បីទទួលបានទុនបម្រុងរ៉ែនីកែលដ៏សម្បូរបែប នៅក្នុងប្រទេស ដែលជាសមាសធាតុដ៏សំខាន់ក្នុងការផលិតអាគុយរថយន្ត EV។

កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់វៀតណាម VinFast បាននិយាយថា ពួកគេមានគម្រោងក្នុងការវិនិយោគទឹកប្រាក់ប្រហែល ១,២ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់រយ:ពេលវែង រួមទាំងការសាងសង់រោងចក្រ ដែលបានកំណត់គោលដៅ ក្នុងការចាប់ផ្តើមផលិតកម្ម នៅឆ្នាំ ២០២៦ ថែមទៀតផង ។

ជាងនេះទៅទៀត កាលពីខែមុន ឥណ្ឌូនេស៊ី ក៏បានចុះកិច្ចសន្យាវិនិយោគជាមួយក្រុមហ៊ុន Hozon New Energy Automobile របស់ចិន និងក្រុមហ៊ុន Mitsubishi Motors របស់ជប៉ុន ក្នុងការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសរបស់ខ្លួន ផងដែរ ៕

The post ឥណ្ឌូនេស៊ី កំពុងស្នើសុំឱ្យក្រុមហ៊ុនខ្នាតយក្សចិនមួយ ជួយខ្លួនផលិតរថយន្តអគ្គិសនី appeared first on .

ម៉ាឡេស៊ី បង្ហើបថាក្រុមហ៊ុនខ្នាតយក្សចិនមួយ ចង់វិនិយោគ ១០ពាន់លានដុល្លារ ក្នុងប្រទេសខ្លួន
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន Geely ថ្មីៗនេះ បានបង្ហាញពីផែនការក្នុងការបោះទុនវិនិយោគទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ ដើម្បីប្រែក្លាយតំបន់ Tanjung Malim ក្នុងរដ្ឋ Perak របស់ប្រទេសម៉ាឡេស៊ី ទៅជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតក្នុងតំបន់។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ទៀតថា ក្រុមហ៊ុនរបស់ចិនមួយនេះ បានបញ្ជូនផែនការវិនិយោគរបស់ខ្លួន​ ទៅកាន់នាយករដ្ឋមន្ត្រី លោក Anwar កាលពីយប់ថ្ងៃចន្ទ ហើយបង្ហាញថាការវិនិយោគនេះផងដែរ នឹងអាចបង្កើតឱកាសការងាររាប់ពាន់កន្លែង សម្រាប់អ្នករស់នៅក្នុងតំបន់នោះ ។

មិនតែប៉ុណ្ណោះ លោក Anwar បានបញ្ជាក់ នៅអំឡុងព្រឹត្តិការណ៍មួយ កាលពីពេលថ្មីៗនេះទៀតថា ៖” ពួកគេបាននិយាយថាចង់ចាប់ផ្តើម ដោយការវិនិយោគទឹកប្រាក់ ១០ពាន់លានដុល្លារ ឬ ៤០ពាន់លានរីងហ្គីត។ ទាំងនេះមិនមែនសម្រាប់ការទទួលបានកម្រៃជើងសារ ឬជាអំណោយនោះទេ ប៉ុន្តែដើម្បីធានាឱ្យមានកំណើនសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត ហើយយុវជនរាប់ពាន់នាក់របស់យើង នឹងទទួលបានការងារធ្វើ ” ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Geely Holding Group Co ក៏មានភាគហ៊ុនចំនួន ៤៩,៩% នៅក្នុងក្រុមហ៊ុនផលិតរថយន្តរបស់ម៉ាឡេស៊ី Proton Holding Bhd ផងដែរ ៕

The post ម៉ាឡេស៊ី បង្ហើបថាក្រុមហ៊ុនខ្នាតយក្សចិនមួយ ចង់វិនិយោគ ១០ពាន់លានដុល្លារ ក្នុងប្រទេសខ្លួន appeared first on .

ក្រុមហ៊ុនរថយន្តខ្នាតយក្សចិន មួយទៀតហើយ គ្រោងវាយលុកចូលក្នុងទីផ្សារប្រទេសថៃ
ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយរបស់ចិន Geely ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាដំណាក់កាលដំបូង ជុំវិញការរៀបចំផែនការ ក្នុងការដើរចូលទីផ្សារថយន្តអគ្គិសនី របស់ប្រទេសថៃ សម្រាប់ការនាំចូល និងការផលិតនៅក្នុងប្រទេសនេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

លោក Narit Therdteerasukdi អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ បាននិយាយថា ស្ថាប័នរបស់ខ្លួន បានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ចិនចំនួន ៥ រួមទាំងក្រុមហ៊ុន Geely ផងដែរ អំឡុងព្រឹត្តិការណ៍សំខាន់មួយ ចំពោះការបើកបង្ហាញផ្លូវទៅកាន់ប្រទេសចិន កាលពីខែមេសា ។

មិនតែប៉ុណ្ណោះ លោក Narit បានលើកបង្ហាញបន្ថែមអំពីកិច្ចពិភាក្សាជាមួយក្រុមហ៊ុនកំពូលៗរបស់ចិនទាំងនោះថា ៖ ” ពួកគេសុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ចំពោះគោលនយោបាយរបស់ប្រទេសថៃ ក្នុងការអភិវឌ្ឍទៅលើមូលដ្ឋានផលិតកម្មរថយន្តអគ្គិសនី នៅក្នុងតំបន់ និងខ្សែសង្វាក់ផ្គត់ផ្គត់ EV រួមបញ្ចូលគ្នា ” ។

គួរឱ្យដឹងថា ប្រទេសថៃ ដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេទី ១០ លើពិភពលោក ក្នុងរយ:ពេលចុងក្រោយនេះ កំពុងស្វែងរកការវិនិយោគថ្មីៗ នៅពេលរដ្ឋាភិបាលថៃ កំពុងព្យាយាមស្វែងរកការការពារ និងធ្វើចម្រុះកម្មលើមូលដ្ឋានផលិតកម្មរថយន្តក្នុងទីផ្សាររបស់ខ្លួន បន្ទាប់ពីមានការពឹងផ្អែកខ្លាំងតែទៅលើម៉ាកយីហោរបស់ជប៉ុន និងរថយន្តប្រើចំហេះឥន្ធន: ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលថៃ មានគោលបំណងក្នុងការបំប្លែងប្រហែល ៣០% នៃផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ខ្លួន ដែលចំនួនសរុប ២,៥ លានគ្រឿង ឱ្យទៅជារថយន្តអគ្គិសនី នៅត្រឹមឆ្នាំ ២០៣០ ស្របពេលក្រុមហ៊ុនខ្នាតយក្សចិនមួយចំនួនដូចជា BYD និង Great Wall Motor កំពុងធ្វើការ លើការសាងសង់រោងចក្រផលិតកម្មរថយន្ត EV របស់ខ្លួន នៅប្រទេសថៃរួចហើយ៕

The post ក្រុមហ៊ុនរថយន្តខ្នាតយក្សចិន មួយទៀតហើយ គ្រោងវាយលុកចូលក្នុងទីផ្សារប្រទេសថៃ appeared first on .