Grab

ពលរដ្ឋវៀតណាមចាយលុយជិត ៤លានដុល្លារជារៀងរាល់ថ្ងៃ ក្នុងការទិញម្ហូបអាហារអនឡាញ
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ការបញ្ជាទិញម្ហូបអាហារតាម​ប្រព័ន្ធអនឡាញនៅប្រទេសវៀតណាម មានចំនួនសរុបរហូតដល់ ៣៥ទ្រីលានដុង ឬប្រហែល ១,៤ទ្រីលានដុល្លារ ស្មើនឹង ៣,៨លានដុល្លារក្នុងមួយថ្ងៃ។

ប្រជាជនវៀតណាម មានទំនោរទៅរកការបញ្ជាទិញម្ហូបអាហារអនឡាញ ដោយសារមានភាពងាយស្រួល និងសន្សំពេលវេលា ដោយពួកគេច្រើនប្រើកម្មវិធីពេញនិយម​នៅតំបន់អាស៊ានគឺ Grab និង Shopee Food។

គួសបញ្ជាក់ដែរថា ថ្វីបើវៀតណាមចំណាយលុយជាង ១ពាន់លានដុល្លារ លើការបញ្ជាទិញ​ម្ហូបអាហារអនឡាញមែន តែបើធៀបនឹងប្រទេសផ្សេងទៀតនៅអាស៊ាន គឺនៅមានចំនួនតិចនៅឡើយ ពោលឥណ្ឌូណេស៊ីចំណាយអស់ ៤,៦ពាន់លានដុល្លារ ថៃ ៣,៧ពាន់លានដុល្លារ សិង្ហបុរី និងហ្វីលីពីន ២,៥ពាន់លានដុល្លារ និងម៉ាឡេស៊ីចំណាយ ២,៤ពាន់លានដុល្លារ កាលពីឆ្នាំមុន ទៅលើការទិញម្ហូបអាហារអនឡាញ។

សូមជម្រាបបន្ថែមថា កម្មវិធីកម៉្មង់ម្ហូបពេញនិយមបំផុតនៅអាស៊ានគឺ Grab ដែលក្ដោបក្ដាប់ទីផ្សារ​បញ្ជាទិញម្ហូបអនឡាញនៅអាស៊ានសរុប ៩,៤ពាន់លានដុល្លារ តាមពីក្រោយ Foodpanda ២,៧ពាន់លានដុល្លារ ខណៈក្រុមហ៊ុនសិង្ហបុរី Shopee Food មានចំណែក ១,៥ពាន់លានដុល្លារ៕

The post ពលរដ្ឋវៀតណាមចាយលុយជិត ៤លានដុល្លារជារៀងរាល់ថ្ងៃ ក្នុងការទិញម្ហូបអាហារអនឡាញ appeared first on .

Delivery Hero កំពុងចរចាលក់ Foodpanda ទៅឱ្យ Grab ក្នុងតម្លៃជាង ១ពាន់លានដុល្លារ
Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ល្បីល្បាញ Foodpanda បាននិយាយថា ខ្លួនកំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីលក់ផ្នែកខ្លះនៃអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ទៅឱ្យក្រុមហ៊ុន Grab របស់សិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

Delivery Hero ដែលជាក្រុមហ៊ុនខ្នាតយក្សរបស់អាល្លឺម៉ង់ បានធ្វើការប្រកាសកាលពីថ្ងៃពុធ ទី២០ ខែកញ្ញាថា ការលក់នេះ គឺសម្រាប់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ។

ទស្សនាវដ្តីធុរកិច្ចអាឡឺម៉ង់ WirtchaftsWoche បានរាយការណ៍បឋមមកថា ក្រុមហ៊ុន Grab របស់សិង្ហបុរី អាចនឹងត្រូវចំណាយទឹកប្រាក់ច្រើនជាង ១,០៧ពាន់លានដុល្លារ ដើម្បីទិញយកអាជីវកម្មនេះ មកគ្រប់គ្រង។

ជាមួយគ្នានោះ ខាងតំណាងក្រុមហ៊ុន Foodpanda បាននិយាយប្រាប់សារព័ត៌មាន CNA ថា ៖ “Delivery Hero បានបញ្ជាក់ពីការចរចាជាមួយភាគីជាច្រើនរួចហើយ ទាក់ទងនឹងការលក់ផ្នែកខ្លះនៃអាជីវកម្ម foodpanda របស់ខ្លួន នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ ហើយចំពោះការពិភាក្សា ឬផែនការណាមួយ គឺស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ ” ៕

The post Delivery Hero កំពុងចរចាលក់ Foodpanda ទៅឱ្យ Grab ក្នុងតម្លៃជាង ១ពាន់លានដុល្លារ appeared first on .

Grab ប្រកាសបញ្ឈប់បុគ្គលិក ១ ពាន់នាក់ ដើម្បីកាត់បន្ថយការចំណាយ
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Grab មានមូលដ្ឋាននៅសិង្ហបុរី ដែលផ្តល់ជូនកម្មវិធីដឹកជញ្ជូនឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសថា ខ្លួននឹងបញ្ឈប់បុគ្គលិក ចំនួន ១ ០០០ នាក់ ឬស្មើទៅនឹង ១១% នៃកម្លាំងពលកម្មសរុបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

នាយកប្រតិបត្តិ លោក Anthony Tan ដែលបានបង្កើតក្រុមហ៊ុន Grab នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១២ បានប្រាប់ទៅកាន់បុគ្គលិក ក្នុងលិខិតមួយកាលពីថ្ងៃអង្គារកន្លងទៅថា​ ការកាត់បន្ថយការងារនេះ គឺជារឿងចាំបាច់បំផុត ដើម្បីគ្រប់គ្រងការចំណាយរបស់ក្រុមហ៊ុន និងបានមើលឃើញពីការល្បឿននៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅក្នុងឧស្សាហកម្ម និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។

លើសពីនេះ លោក Tan បានសរសេរ នៅក្នុងលិខិតនោះថា ៖ ” ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា ការកាត់បន្ថយការងារនេះ គឺមិនមែនជាផ្លូវកាត់ ដើម្បីស្វែងរកប្រាក់ចំណេញនោះឡើយ។ ប៉ុន្តែយើងធ្វើនេះ គឺជាការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ហើយវាគឺជាជំហានដ៏ឈឺចាប់មួយ ប៉ុន្តែវាចាំបាច់ ” ។

គួរឱ្យដឹងថា Grab បានបើកដំណើរការដំបូង នៅក្នុងឆ្នាំ ២០១២ ដែលជាកម្មវិធីកក់តាក់ស៊ីលើអនឡាញ នៅក្នុងប្រទេសម៉ាឡេស៊ី មុនពេលក្លាយជាក្រុមហ៊ុនហៅតាក់ស៊ីធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ និងបានពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដូចជាការទូទាត់តាមប្រព័ន្ធឌីជីថលជាដើម។ ខណ:កម្មវិធីនេះ បានដាក់ឱ្យដំណើរការក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនរួចមកហើយ ដូចជាកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ជម្រាបជូនផងដែរថា កាលពីខែឧសភា ក្រុមហ៊ុន Grab បានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសរបស់ខ្លួន ចំនួន ២៥០លានដុល្លារ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា ប្រាក់ចំណូលនៅក្នុងត្រីមាសទីមួយ នៅឆ្នាំនេះ បានកើនឡើងដល់ ១៣០,៣% ក្នុងចំនួនទឹកប្រាក់ ៥២៥លានដុល្លារ បើធៀបនឹងឆ្នាំមុន៕

The post Grab ប្រកាសបញ្ឈប់បុគ្គលិក ១ ពាន់នាក់ ដើម្បីកាត់បន្ថយការចំណាយ appeared first on .

ក្រុមហ៊ុនដឹកជញ្ជូនអាហារធំបំផុតអាស៊ាន ប្រកាសកាត់បន្ថយការចំណាយ ត្រៀមទប់ទល់បញ្ហាម៉ាក្រូសេដ្ឋកិច្ច
ហានិភ័យ​នៃ​ការ​កើតមាន​វិបត្តិសេដ្ឋកិច្ចសកល គឺជារឿង​ដែល​​មិនអាច​មើលស្រាលបាន ខណៈ​ក្រុមហ៊ុនធំៗ​មួយចំនួន​ចាប់ផ្ដើម​ប្រកាស កាត់បន្ថយ​ការចំណាយ​របស់​ពួកគេ​ដូចជា បញ្ឈប់បុគ្គលិក​មួយភាគតូច ត្រៀម​ទឹកប្រាក់​ចំណាយ​ពេល​វិបត្តិសេដ្ឋកិច្ច​កើតឡើង។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនដឹកជញ្ជូនអាហារ​ធំ​បំផុត​នៅអាស៊ាន Grab ក៏បាន​ប្រកាសដែរថា នឹងកាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ ដើម្បី​ត្រៀមទប់ទល់​នឹង​បញ្ហា​ម៉ាក្រូសេដ្ឋកិច្ចដែល​មាន​សភាព​មិន​ប្រក្រតី។

យោងតាម​ការចុះផ្សាយពី CNA បាន​បង្ហាញ​ថា Grab នឹងកាត់បន្ថយការចំណាយដូចជា ផ្អាកការរើសបុគ្គលិកបណ្ដោះអាសន្ន បង្កកប្រាក់ខែអ្នកគ្រប់គ្រងជាន់ខ្ពស់ កាត់បន្ថយការចំណាយលើគម្រោងចំណាយ និងការកម្សាន្តជាដើម។

សូមជម្រាបដែរថា បច្ចុប្បន្ន Grab មានក្រុមហ៊ុននៅប្រទេសចំនួន ៨ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមាន​បុគ្គលិកប្រមាណ ៨ ៨០០ នាក់ គិតត្រឹមចុងឆ្នាំ ២០២១៕

The post ក្រុមហ៊ុនដឹកជញ្ជូនអាហារធំបំផុតអាស៊ាន ប្រកាសកាត់បន្ថយការចំណាយ ត្រៀមទប់ទល់បញ្ហាម៉ាក្រូសេដ្ឋកិច្ច appeared first on .