Delivery Hero កំពុងចរចាលក់ Foodpanda ទៅឱ្យ Grab ក្នុងតម្លៃជាង ១ពាន់លានដុល្លារ

អន្តរជាតិ

Delivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ល្បីល្បាញ Foodpanda បាននិយាយថា ខ្លួនកំពុងស្ថិតនៅក្នុងការពិភាក្សា ដើម្បីលក់ផ្នែកខ្លះនៃអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ទៅឱ្យក្រុមហ៊ុន Grab របស់សិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Delivery Hero ដែលជាក្រុមហ៊ុនខ្នាតយក្សរបស់អាល្លឺម៉ង់ បានធ្វើការប្រកាសកាលពីថ្ងៃពុធ ទី២០ ខែកញ្ញាថា ការលក់នេះ គឺសម្រាប់អាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ។

ទស្សនាវដ្តីធុរកិច្ចអាឡឺម៉ង់ WirtchaftsWoche បានរាយការណ៍បឋមមកថា ក្រុមហ៊ុន Grab របស់សិង្ហបុរី អាចនឹងត្រូវចំណាយទឹកប្រាក់ច្រើនជាង ១,០៧ពាន់លានដុល្លារ ដើម្បីទិញយកអាជីវកម្មនេះ មកគ្រប់គ្រង។

ជាមួយគ្នានោះ ខាងតំណាងក្រុមហ៊ុន Foodpanda បាននិយាយប្រាប់សារព័ត៌មាន CNA ថា ៖ “Delivery Hero បានបញ្ជាក់ពីការចរចាជាមួយភាគីជាច្រើនរួចហើយ ទាក់ទងនឹងការលក់ផ្នែកខ្លះនៃអាជីវកម្ម foodpanda របស់ខ្លួន នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ ហើយចំពោះការពិភាក្សា ឬផែនការណាមួយ គឺស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ ” ៕