Hacker

ធនាគារធំៗរបស់កូរ៉េខាងត្បូងជាច្រើន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតជាបន្តបន្ទាប់ទៅលើធនាគារធំៗជាច្រើន ដែលបណ្តាលឲ្យលេចធ្លាយព័ត៌មានរបស់អតិថិជនរាប់ម៉ឺននាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

នៅថ្ងៃទី១ ខែតុលា ធនាគារ Shinhan Bank បានប្រកាសថា ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនប្រមាណ ២៥ ០០០ នាក់ រួមមានឈ្មោះ លេខទូរស័ព្ទ និងប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវបានលេចធ្លាយ។

យោងតាមការបញ្ជាក់ពីធនាគារ ភ្នាក់ងារទាក់ទងកម្ចី (Loan brokers) អាចពិនិត្យមើលដំណើរការនៃការដាក់ពាក្យស្នើសុំរបស់ពួកគេតាមរយៈគេហទំព័រលើទូរស័ព្ទដៃផ្ទាល់បាន។ តែទោះជាយ៉ាងណាក៏ដោយ ភាគីខាងក្រៅបានចូលប្រើប្រាស់តំណភ្ជាប់នេះដោយមិនបានឆ្លងកាត់ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណត្រឹមត្រូវនោះឡើយ។ ប្រភពព័ត៌មានបានចង្អុលបង្ហាញថា ធនាគារ Shinhan Bank ត្រូវរងការវាយប្រហារដោយក្រុមហេគឃ័រ (Hackers) ដែលគេសង្ស័យថាបានប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI)។

ហើយនៅមួយថ្ងៃក្រោយមក ធនាគារ Hana Bank ក៏បានប្រកាសថាប្រព័ន្ធគាំទ្រប្រតិបត្តិការ (ODS) របស់ខ្លួនត្រូវបានគេលួចចូលប្រើប្រាស់ដោយមិនត្រឹមត្រូវ ដែលបណ្តាលឱ្យលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនខ្លួនចំនួន ៨៩ នាក់ រួមមានលេខអត្តសញ្ញាណប័ណ្ណ/សៀវភៅស្នាក់នៅ ឈ្មោះពេញ អាសយដ្ឋាន អ៊ីមែល លេខទូរស័ព្ទ និងកន្លែងធ្វើការ។ តែទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធ ODS នេះដាច់ដោយឡែកពីប្រព័ន្ធ Internet Banking និង Mobile Banking ដូច្នេះព័ត៌មានប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជនមិនត្រូវបានប៉ះពាល់នោះទេ។

ធនាគារ KB Kookmin Bank ក៏បានប្រកាសផងដែរថា ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ១១៩ នាក់ត្រូវបានលេចធ្លាយ បន្ទាប់ពីមានការទម្លុះចូលពីខាងក្រៅ។ ព័ត៌មានដែលបានលេចធ្លាយ រួមមានឈ្មោះពេញ លេខទូរស័ព្ទ អាសយដ្ឋាន និងលេខអត្តសញ្ញាណប័ណ្ណ/សៀវភៅស្នាក់នៅ ខណៈធនាគារ Woori Bank និងធនាគារ Nonghyup Bank ក៏ជាគោលដៅនៃការវាយប្រហារស្រដៀងគ្នានេះដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួននោះទេ ដោយសារតែប្រព័ន្ធបានរារាំងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតបានដោយជោគជ័យ។

ជម្រាបជូនថា ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៤ ខែតុលា ប្រធានាធិបតី លោក Lee បានបញ្ជាឱ្យមានការស៊ើបអង្កេតទូលំទូលាយលើករណីវាយប្រហារជាបន្តបន្ទាប់ដែលបណ្តាលឱ្យលេចធ្លាយព័ត៌មានផ្ទាល់ខ្លួននៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។ ប្រធានាធិបតីរូបនេះក៏បានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើបញ្ហានេះឱ្យបានម៉ឺងម៉ាត់ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តវិធានការឆ្លើយតបឱ្យបានសមស្របផងដែរ៕​

The post ធនាគារធំៗរបស់កូរ៉េខាងត្បូងជាច្រើន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត appeared first on .

ក្រុម Hacker ដែលគាំទ្រដោយអ៊ីរ៉ង់ ផ្ញើសារគំរាមកំហែងទៅកាន់ទាហានរបស់សហរដ្ឋអាមេរិក
បុគ្គលិកយោធា និងជនស៊ីវិលជាច្រើននាក់នៅមន្ទីរបញ្ចកោណ បានទទួលសារគំរាមកំហែងពីក្រុម Hacker ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈពីមុនពួកគេបានកំណត់គោលដៅជាក់លាក់តែលើនាយក FBI ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សេវាស៊ើបអង្កេតឧក្រិដ្ឋកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិក (NCIS) បានប្រកាសនៅថ្ងៃទី១ ខែឧសភាថា បុគ្គលិកកងម៉ារីន បុគ្គលិកស៊ីវិល និងសមាជិកគ្រួសាររបស់ពួកគេជាច្រើននាក់ ត្រូវបានកំណត់គោលដៅដោយសារគំរាមកំហែងពីក្រុមមួយដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។

តាមរយៈសារដែលបានបញ្ជូនមកនោះ មានមួយបានសរសេរថា ៖”អង្គភាពមីស៊ីលរបស់យើងស្គាល់អត្តសញ្ញាណរបស់អ្នកហើយ។ ដូច្នេះអ្នកនឹងក្លាយជាគោលដៅរបស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល Shahed ឆាប់ៗនេះ”។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ NCIS មិនទាន់អាចកំណត់អត្តសញ្ញាណរបស់ក្រុម Hacker នោះបានជាក់លាក់នៅឡើយនោះទេ ដោយគ្រាន់តែវាយតម្លៃថា វាគ្រាន់តែជាការគំរាមកំហែងប៉ុណ្ណោះ ពោលគឺមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។

អ្នកនាំពាក្យ NCIS បាននិយាយថា នេះគឺជាទម្រង់នៃយុទ្ធនាការយាយីឌីជីថល និងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានគោលបំណងចម្បងក្នុងការបង្កឱ្យមានការភាន់ច្រឡំជាជាងការបង្ហាញសញ្ញាគំរាមកំហែងពិតប្រាកដនៃការវាយប្រហារ។ ហើយក្រុមមន្ត្រីសហរដ្ឋអាមេរិក កំពូងតាមដានសកម្មភាពទាំងនេះជាប្រចាំ។

យោងតាមគេហទំព័រព័ត៌មានយោធាអាមេរិក Task & Purpose បានបង្ហាញឲ្យដឹងទៀតថា យុទ្ធនាការផ្ញើសារនេះត្រូវបានធ្វើឡើងដោយក្រុម Handala តាមរយៈកម្មវិធីផ្ញើសារ WhatsApp ដោយកំណត់គោលដៅលើបុគ្គលិកកងម៉ារីន និងកងទ័ពជើងទឹកដែលកំពុងបម្រើការ សហរដ្ឋអាមេរិក ឬពីមុនធ្លាប់បម្រើការនៅមូលដ្ឋានទ័ពអាមេរិកនានា ក្នុងតំបន់ឈូងសមុទ្រពែរ្ស៕

The post ក្រុម Hacker ដែលគាំទ្រដោយអ៊ីរ៉ង់ ផ្ញើសារគំរាមកំហែងទៅកាន់ទាហានរបស់សហរដ្ឋអាមេរិក appeared first on .

អាមេរិក និងអង់គ្លេស ចោទចិនថាបានលួចទិន្នន័យប្រជាពលរដ្ឋរបស់ខ្លួន
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការចោទប្រកាន់ទៅកាន់ពួក Hacker ដែលគាំទ្រពីក្រោយដោយរដ្ឋាភិបាលលោក ស៊ី ជិនពីង ថាបានវាយប្រហារទិន្នន័យកុំព្យូទ័ររបស់ប្រជាពលរដ្ឋជាច្រើននាក់ រួមទាំងអ្នកនយោបាយ ក្រុមហ៊ុន ព្រមទាំងអ្នកប្រឆាំងអស់ជាច្រើនឆ្នាំ និងចោទប្រកាន់ទៀតថា បានលួចទិន្នន័យអ្នកបោះឆ្នោតរបស់អង់គ្លេសថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times ។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា ជនជាតិចិនចំនួនប្រាំពីរនាក់បានធ្វើការកំណត់គោលដៅចូលប្រើប្រាស់ទិន្នន័យកុំព្យូទ័ររបស់សមាជិកសភា ព្រមទាំងមន្ត្រីដែលធ្វើការនៅសេតវិមាន និងទីភ្នាក់ងារនានា រួមទាំងក្រសួងយុត្តិធម៌ ក៏ដូចជាបេក្ខជន បុគ្គលិកយុទ្ធនាការ និងក្រុមហ៊ុនរបស់អាមេរិកផងដែរ។ ម្យ៉ាងវិញទៀតពួក Hacker ដែលស្គាល់ថាជាក្រុម APT31 នោះត្រូវបានចោទប្រកាន់ពីបទសមគំនិតចូលទៅលួចទិន្នន័យអ្នកប្រើប្រាស់តាមរយៈកុំព្យូទ័រ និងសមគំនិតប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណេត។

ក្នុងនោះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹងក្រុមហ៊ុន Wuhan Xiaoruizhi Science and Technology ដោយចោទក្រុមហ៊ុនមួយនេះថា បានជួយបិទបាំងពួក Hacker គំនិតអាក្រក់ឲ្យធ្វើការនៅទីនោះ។ មិនត្រឹមតែប៉ុណ្ណោះ ចក្រភពអង់គ្លេសក៏បានចោទប្រកាន់ចិនផងដែរ ពីការចូលទៅយកព័ត៌មានលម្អិតរបស់អ្នកបោះឆ្នោតប្រមាណ ៤០លាននាក់ ដែលគ្រប់គ្រងដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីអង់គ្លេសលោក អូ​លី​វឺ ដូ​ដេ​ន (Oliver Dowden) ។

ផ្ទុយមកវិញ ប្រទេសចិនក៏បានចេញមុខជំទាស់ទៅនឹងការអះអាងនេះ ដោយមន្ត្រីរបស់ក្រសួងការបរទេសនៅទីក្រុងប៉េកាំង បានហៅការចោទប្រកាន់របស់ចក្រភាពអង់គ្លេសថា ជាព័ត៌មានមិនពិត ខណៈដែលអ្នកនាំពាក្យរបស់ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីតោន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកសន្និដ្ឋានដោយគ្មានហេតុផល និងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

គួរជម្រាបថា កាលពីខែមករា FBI ក៏ទើបតែបានបំបែកហេដ្ឋារចនាសម្ព័ន្ធកូដរបស់ក្រុម Volt Typhoon ម្តងរួចមកហើយដែរ ខណៈកាលពីខែតុលាឆ្នាំមុន មន្ត្រីសន្តិសុខរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ក៏បានជូនដំណឹងអំពីការលួចចូលប្រើប្រាស់ និងអំពើចារកម្មរបស់ចិនថែមទៀត លើសពីនោះនៅឆ្នាំ២០១៥ អ្នកស្រាវជ្រាវសន្តិសុខបានសង្ស័យថា ទីក្រុងប៉េកាំងគឺជាអ្នកនៅពីក្រោយ ពាក់ព័ន្ធការលួចកំណត់ត្រាសន្តិសុខរបស់សហរដ្ឋអាមេរិកជាង ២២លាននាក់៕

The post អាមេរិក និងអង់គ្លេស ចោទចិនថាបានលួចទិន្នន័យប្រជាពលរដ្ឋរបស់ខ្លួន appeared first on .