H&M

ក្រុមហ៊ុន H&M ប្រកាសថានឹងបញ្ឈប់ការទិញចូលសម្លៀកបំពាក់ពីរោងចក្រនៅមីយ៉ាន់ម៉ា
ក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតលំដាប់ទីពីររបស់ពិភពលោក H&M ថ្មីៗនេះ បានសម្រេចចិត្តថានឹងបញ្ឈប់ការទិញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ករណីរំលោភបំពានទៅលើកម្លាំងពលកម្ម នៅរោងចក្រកាត់ដេរ បានកើនឡើងខ្លាំង ក្នុងប្រទេសនេះ។

H&M បានក្លាយជាក្រុមហ៊ុនម៉ាកយីហោចុងក្រោយមួយ ដែលប្រកាសថានឹងកាត់ផ្តាត់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពី Inditex ដែលជាម្ចាស់របស់ក្រុមហ៊ុន Zara រួមទាំង Primark, Marks & Spencer និងក្រុមហ៊ុនដទៃមួយចំនួនទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ជុំវិញការសម្រេចចិត្តចាកចេញ របស់ក្រុមហ៊ុនធំៗមួយចំនួននេះ គឺដើម្បីធានាបានថាពួកគេមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងការរំលោភបំពានទាំងនេះ ពោលគឺចាប់តាំងពីរដ្ឋប្រហារយោធា បានកើតឡើងនៅខែកុម្ភ: ឆ្នាំ ២០២១ មក ដែលបានធ្វើឱ្យមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ និងមនុស្សធម៌ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។

ក្រុមហ៊ុន H&M បាននិយាយនៅក្នុងសារមួយកាលពីថ្ងៃព្រហស្បតិ៍ថា ៖ “​បន្ទាប់ពីធ្វើការពិចារណាយ៉ាងប្រុងប្រយ័ត្ន ឥឡូវនេះយើងបានសម្រេចចិត្តហើយថា នឹងបញ្ឈប់ប្រតិបត្តិការរបស់យើងជា​បណ្តើ​រៗ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ” ។

ជម្រាបជូនផងដែរថា កាលពីថ្ងៃពុធ H&M បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើករណី ដែលត្រូវបានចោទប្រកាន់ចំនួន ២០ នៃការរំលោភបំពានការងារនៅក្នុងរោងចក្រកាត់ដេរមីយ៉ាន់ម៉ា ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំរបស់ខ្លួន ខណ:អង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា​ករណីនៃការរំលោភបំពានក្នុងប្រទេសនេះ បានកើនឡើងខ្លាំង ដោយក្នុងនោះរួមមាន ការលួច​កេង​វ័ញ្ច​ប្រាក់ឈ្នួល​ និងការបង្ខិតបង្ខំឱ្យធ្វើការថែមម៉ោង ជាដើម៕

The post ក្រុមហ៊ុន H&M ប្រកាសថានឹងបញ្ឈប់ការទិញចូលសម្លៀកបំពាក់ពីរោងចក្រនៅមីយ៉ាន់ម៉ា appeared first on .

ក្រុមហ៊ុនសម្លៀកបំពាក់ H&M កំពុងតាមនដានលើករណីរំលោភបំពាន នៅរោង​ចក្រ​មីយ៉ាន់ម៉ា
ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់កំពូលរបស់ពិភពលោក H&M ថ្មីៗនេះ បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ថាខ្លួន កំពុងតែតាមដានយ៉ាងដិតដល់ទៅលើករណីចោទប្រកាន់ទាំង ២០ ចំពោះការរំលោភបំពានការងារ នៅរោងចក្រកាត់ដេរ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតមួយរបស់ខ្លួន។

ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហាញថាករណីរំលោភបំពានលើកម្មករ បានកើនឡើងដល់ចំនួន ១៥៦ ករណី នៅក្នុងរោងចក្រកាត់ដេរមីយ៉ាន់ម៉ា ដោយគិតចាប់ពីខែកុម្ភ: ឆ្នាំ ២០២២ ដល់ខែកុម្ភ:ឆ្នាំ ២០២៣ ដែលនេះបានបង្ហាញពីការថយចុះខ្លាំងនៃសិទ្ធិរបស់កម្មករ ចាប់តាំងពីមានរដ្ឋប្រហារយោធា ក្នុងខែកុម្ភ:ឆ្នាំ ២០២១ មក។

ការកាត់បន្ថយប្រាក់ឈ្នួល និងការ​កេងប្រវ័ញ្ច​ប្រាក់ឈ្នួល ត្រូវបានរាប់ថាជាការចោទប្រកាន់ ទទួលបានការរាយការណ៍ញឹកញាប់បំផុត បន្ទាប់ពីករណីផ្សេងទៀត ដូចជាបណ្តេញចេញពីការងារដោយអយុត្តិធម៍ អត្រាការងារអមនុស្សធម៌ និងការបង្ខិតបង្ខំឱ្យធ្វើការថែមម៉ោង។ នេះបើតាមរបាយការណ៍ទទួលបានពីអង្គការមិនមែនរដ្ឋាភិបាល មជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC) បានបង្ហាញ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន H&M បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ករណីទាំងអស់ ដែលបានកើតឡើង នៅក្នុងរបាយការណ៍ ដែលទទួលបានដោយ BHRRC កំពុងត្រូវបានតាមដាន និងសម្របសម្រួលតាមរយ:ក្រុមការងារ ដែលស្ថិតនៅទីនោះផ្ទាល់ ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ” ។

ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ខ្នាតយក្សរបស់ស៊ុយអែតមួយនេះ បាននិយាយទៀតថា ៖ ” យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍចុងក្រោយបអង្អស់នៅមីយ៉ាន់ម៉ា ហើយយើងបានមើលឃើញថាកំពុងមានការកើនឡើងនូវការប្រឈមក្នុងប្រតិបត្តិការរបស់យើង ស្របតាមស្តង់ដារ និងតម្រូវការ ” ។

ជម្រាបជូនផងដែរថា BHRRC បាននិងកំពុងតាមដានការចោទប្រកាន់អំពីការរំលោភបំពានសិទ្ធិរបស់កម្មករ នៅក្នុងរោងចក្រកាត់ដេរ ចាប់តាំងពីរបបយោធាបានឡើងកាន់អំណាច នៅមីយ៉ាន់ម៉ា ដោយធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងវិបតិ្តនយោបាយ និងមនុស្សធម៌។ ហើយបើតាមការតាមដាន បានបង្ហាញថា ករណីរំលោភបំពាន បានកើតមាននៅរោងចក្រចំនួន ១២៤ ដាច់ដោយឡែកពីគ្នា៕

The post ក្រុមហ៊ុនសម្លៀកបំពាក់ H&M កំពុងតាមនដានលើករណីរំលោភបំពាន នៅរោង​ចក្រ​មីយ៉ាន់ម៉ា appeared first on .

ហាង​ Uniqlo របស់​មហាសេដ្ឋី​ជប៉ុន ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​ទាំង ១០ លើ​លោក
ដូច​ធ្លាប់​បាន​ដឹង​រួចមក​ហើយ​ថា ហាង​សម្លៀកបំពាក់​ដ៏​ពេញនិយម​នៅ​ជប៉ុន ក៏​ដូចជា​ជុំវិញ​សកលលោកគឺ Uniqlo គឺជា​អាជីវកម្ម​​របស់​លោក Tadashi Yanai ដែល​ជា​អ្នកមាន​ដាច់គេ​ទី ២ នៅ​ជប៉ុន។

មិនត្រឹម​តែ​ជា​ Brand ​សម្លៀកបំពាក់​ធំ​ប្រចាំ​ប្រទេស​ឡើយ តែ Uniqlo ថែម​ទាំងជាប់​ជា Brand ល្បី​ទូទាំង​ពិភពលោក ដែល​មាន​សាខា​ជាច្រើន​កន្លែង ពោល​គិត​ត្រឹម​ចុងខែ​វិច្ឆិកា ២០២១ Uniqlo មាន​សាខា ២ ៣៥៨ កន្លែង​រាប់​ទាំង​នៅ​ជប៉ុន​ និង​អន្តរជាតិ។

ផ្អែក​តាម​ការ​ចុះផ្សាយ​ពី​ Thevou ហាង​របស់​មហាសេដ្ឋី​ជប៉ុន​មួយ​នេះ​បាន​ជាប់​ចូល​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​លើ​លោក​ទាំង ១០ ដោយ​ផ្អែក​លើ​មូលធន​ទីផ្សារ​ប្រចាំឆ្នាំ ២០២១ និង​ភាព​ល្បីល្បាញ​របស់​ម៉ាក​យីហោ​មួយ​នេះ។

ហាង​ Brand ​សម្លៀកបំពាក់​ធំៗ​ទាំង ១០ លើ​លោក​ទាំងនោះ​មាន​ដូចជា៖

ហាង NIKE មាន​ទីស្នាក់ការ​កណ្ដាល​នៅ​សហរដ្ឋអាមេរិក មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ៣០,៥ ពាន់​លាន​ដុល្លារ

ហាង GUCCI មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អ៊ីតាលី មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៥,៦ ពាន់​លាន​ដុល្លារ

ហាង Louis Vuitton មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៤,៨ ពាន់​លាន​ដុល្លារ

ហាង Adidas មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៤,៣ ពាន់​លាន​ដុល្លារ

ហាង Chanel មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,២ ពាន់​លាន​ដុល្លារ

ហាង ZARA មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អេស្ប៉ាញ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,១ ពាន់​លាន​ដុល្លារ

ហាង UNIQLO មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ជប៉ុន មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,១ ពាន់​លាន​ដុល្លារ

ហាង H&M មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស៊ុយអែត​ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១២,៤ ពាន់​លាន​ដុល្លារ

ហាង Cartier មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១២ ពាន់​លាន​ដុល្លារ

ហាង Hermes មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១១,៦ ពាន់​លាន​ដុល្លារ៕

ប្រភព: thevou

The post ហាង​ Uniqlo របស់​មហាសេដ្ឋី​ជប៉ុន ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​ទាំង ១០ លើ​លោក appeared first on .