JPMorgan

មេធំ​ JPMorgan ចេញសារព្រមានអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចអាមេរិក ដោយសារជម្លោះអ៊ីរ៉ង់
លោក Jamie Dimon នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan ជឿជាក់ថាជម្លោះនៅមជ្ឈិមបូព៌ាអាចបង្កើតជាអតិផរណា និងអត្រាការប្រាក់ខ្ពស់ ដែលជាហេតុនាំឲ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

នៅក្នុងលិខិតប្រចាំឆ្នាំរបស់លោក Dimon ដែលចេញដោយម្ចាស់ភាគហ៊ុន ចុះនៅថ្ងៃទី៦ ខែមេសា បានព្យាករពីទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅឆ្នាំនេះ ដោយបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកឥឡូវនេះមានភាពរឹងមាំជាងឆ្នាំមុនៗ ដែលអាចជួយជ្រោមជ្រែអបានក្នុងកម្រិតខ្លះ ដើម្បីទប់ទល់នឹងហានិភ័យសកលដែលកំពុងលេចចេញឡើង ជាពិសេសពីជម្លោះនៅមជ្ឈិមបូព៌ា។

តែទោះជាយ៉ាងណាក៏ដោយ លោក Dimon បានអះអាងទៀតថា នោះមិនមែនមានន័យថាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹងបាត់ទៅវិញនោះឡើយ។

គួរឲ្យដឹងថា នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ដែលមានរយៈពេលជាងមួយខែកន្លងមកនេះ បានបង្កើនហានិភ័យនៃការប៉ះទង្គិចដ៏ធំដល់តម្លៃប្រេង និងទំនិញ។ ទាំងនេះក៏អាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ពោលគឺស្រដៀងគ្នាទៅនឹងអ្វីដែលបានកើតឡើង បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

មេដឹកនាំក្រុមហ៊ុន JPMorgan រូបនេះ​ ក៏បានសង្កត់ធ្ងន់ទៀតថា ជម្លោះនេះ នឹងធ្វើឲ្យអតិផរណា និងអត្រាការប្រាក់កើនឡើង ដែលជាហេតុធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ នៅឆ្នាំនេះ។ លោក ព្រមានថាសេដ្ឋកិច្ចសហរដ្ឋអាមេរិក គឺពឹងផ្អែកខ្លាំងទៅលើកំណើន និងទីផ្សារភាគហ៊ុនដើម្បីរក្សាសន្ទុះ ហើយប្រសិនបើបញ្ហានេះកើតឡើង នោះវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស អាចនឹងកើតមានឆាប់ៗ៕​

The post មេធំ​ JPMorgan ចេញសារព្រមានអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចអាមេរិក ដោយសារជម្លោះអ៊ីរ៉ង់ appeared first on .

លោក ត្រាំ ប្តឹងធនាគារធំជាងគេបំផុតរបស់អាមេរិក ទាមទារសំណងជំងឺចិត្ត ៥ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្តឹងធនាគារ JPMorgan Chase​​ និងនាយកប្រតិបត្តិ លោក Jamie Dimon ទាមទារសំណងជំងឺចិត្តរហូតដល់ទៅ ៥ពាន់លានដុល្លារ ជុំវិញការបិទគណនីធនាគារជាច្រើមរបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ជុំវិញបណ្តឹងចុងក្រោយនេះ ត្រូវបានដាក់ដោយលោក ត្រាំ ផ្ទាល់ ទៅកាន់តុលាការរដ្ឋ Florida កាលពីថ្ងៃទី២២ ខែមករា។ នៅក្នុងនោះ លោក ត្រាំ បានចោទប្រកាន់ធនាគារ JPMorgan ដែលជាធនាគារធំជាងគេបំផុតនៅសហរដ្ឋអាមេរិក ពីបទរំលោភលើគោលការណ៍ផ្ទាល់ខ្លួន ដោយបានបិទគណនីរបស់លោក ត្រាំ សម្រាប់គោលបំណងនយោបាយ។ ពាក់ព័ន្ធទៅនឹងការបិទគណនីនេះ បានកើតឡើងក្នុងអំឡុងពេលមានកុបកម្មនៅមុខវិមាន US Capitol ក្នុងខែមករា ឆ្នាំ២០២១។

នៅក្នុងបណ្តឹងដដែលនោះ លោក ត្រាំ បាននិយាយទៀតថា JPMorgan បានរំលោភលើគោលការណ៍ផ្ទាល់ខ្លួនដោយឯកតោភាគី ជាមួយនឹងការបិទគណនីដែលជាកម្មសិទ្ធិរបស់លោក និងអាជីវកម្មរបស់លោក។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានចោទប្រកាន់នាយកប្រតិបត្តិលោក Jamie Dimom ផងដែរ ពីបទដឹកនាំបង្កើតបញ្ជីខ្មៅ ដើម្បីព្រមានធនាគារផ្សេងទៀតកុំឲ្យធ្វើអាជីវកម្មជាមួយអង្គការ Trump សមាជិកគ្រួសាររបស់លោក ត្រាំ និងរួមទាំងលោក ត្រាំ ខ្លួនគាត់ផ្ទាល់ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ JPMorgan បានចេញមុខបដិសេធការចោទប្រកាន់នេះ។ ហើយបានចេញសេចក្តីថ្លែងការណ៍មួយថា ៖”យើងសោកស្តាយដែលប្រធានាធិបតី ត្រាំ បានដាក់ពាក្យបណ្តឹង។ ប៉ុន្តែយើងជឿថាបណ្តឹងនេះគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។ យើងគោរពសិទ្ធិរបស់ប្រធានាធិបតីក្នុងការប្តឹង និងសិទ្ធិរបស់លោកក្នុងការការពារខ្លួន” ៕​

The post លោក ត្រាំ ប្តឹងធនាគារធំជាងគេបំផុតរបស់អាមេរិក ទាមទារសំណងជំងឺចិត្ត ៥ពាន់លានដុល្លារ appeared first on .

ធនាគារកំពូលអាមេរិក JPMorgan ចាត់តាំង CEO ថ្មីប្រចាំសាខានៅទីក្រុងហុងកុង
ធនាគារកំពូលអាមេរិក JPMorgan បានចាត់តាំងលោកស្រី Kam Shing Kwang ជានាយកប្រតិបត្តិថ្មី ប្រចាំសាខានៅទីក្រុងហុងកុង បន្តពីលោកស្រី Harshika Patel ក្រោយលោកស្រីបានបញ្ចប់អាណត្តិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​

លោកស្រី Kwang នឹងចូលកាន់តួនាទីពីថ្ងៃទី០១ ខែតុលា ហើយលោកស្រីនឹងមើលការខុសត្រូវលើអភិបាលកិច្ច ការសម្របសម្រួល ការគ្រប់គ្រងក្នុងតំបន់ និងត្រូវរាយការណ៍ទៅនាយកប្រតិបត្តិ J.P. Morgan ប្រចាំតំបន់អាស៊ី លោក Sjoerd Leenart ដោយផ្ទាល់។

គួររំលឹកដែរថា លោកស្រី Kwang បានចូលរួមជាមួយក្រុមហ៊ុន JPMorgan តាំងពីឆ្នាំ១៩៩៨ និងមានបទពិសោធន៍ក្រាស់ក្រែលនៅក្នុងវិស័យធនាគារ មុនពេលត្រូវបានតែងតាំងជា CEO ប្រចាំទីក្រុងហុងកុង៕

The post ធនាគារកំពូលអាមេរិក JPMorgan ចាត់តាំង CEO ថ្មីប្រចាំសាខានៅទីក្រុងហុងកុង appeared first on .

លោក ដូណាល់ ត្រាំ ថានឹងតែងតាំងមេធំធនាគារ JPMorgan ជារដ្ឋមន្ត្រីរតនាគារអាមេរិក បើជាប់ឆ្នោត
បេក្ខភាពប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា លោកនឹងពិចារណាតែងតាំងនាយកប្រតិបត្តិរបស់ធនាគារ JPMorgan លោក Jamie Dimon ជារដ្ឋមន្ត្រីរតនាគារថ្មីរបស់អាមេរិក ប្រសិនបើលោកអាចឈ្នះការបោះឆ្នោតនាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានប្រាប់ទៅកាន់សារព័ត៌មាន Bloomberg នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើលថា លោក Jamie នឹងស្ថិតនៅក្នុងជម្រើសដំបូងរបស់លោក ដើម្បីក្លាយជារដ្ឋមន្ត្រីរតនាគារអាមេរិក ប៉ុន្តែទន្ទឹមនឹងនេះ ខាងធនាគារ JPMorgan បានបដិសេធមិនព្រមធ្វើការឆ្លើយតប ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះឡើយ។

នៅក្នុងពេលជាមួយគ្នានោះ លោក ត្រាំ ក៏បានលើកឡើងផងដែរថា លោកនឹងមិនព្យាយាមដកតំណែងរបស់ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ចេញ នៅមុនពេលអាណត្តិរបស់លោកត្រូវបញ្ចប់នោះឡើយ។

គួរឲ្យដឹងថា អាណត្តិរបស់លោក Powell ក្នុងនាមជាប្រធានធនាគារកណ្តាល នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៦ ខណ:ពេលដែលអាសនៈរបស់លោក នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាល នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៨។

ជុំវិញការលើកឡើងបែបនេះ លោក Powell ខ្លួនឯងផ្ទាល់ក៏បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅថា លោកគ្មានគម្រោងចាកចេញពីមុខតំណែងជាប្រធានធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក នៅមុនពេលអាណត្តិរបស់លោកត្រូវផុតកំណត់នោះឡើយ។

ជម្រាបជូនថា លោក Powell ត្រូវបានតែងតាំងជាលើកដំបូង នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាល ដោយអតីតប្រធានាធិបតី លោក Barack Obama ក្រោយមក នៅពេលលោក ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីបន្ទាប់​ លោក Powell​ ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលរហូតដល់បច្ចុប្បន្ន៕

The post លោក ដូណាល់ ត្រាំ ថានឹងតែងតាំងមេធំធនាគារ JPMorgan ជារដ្ឋមន្ត្រីរតនាគារអាមេរិក បើជាប់ឆ្នោត appeared first on .