Korean Air

Korean Air ចុះហត្ថលេខាទិញយន្តហោះជាង ១០០​ គ្រឿង តម្លៃ ៣៦ពាន់លានដុល្លារ ពី Boeing
ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សអាមេរិក Boeing និងក្រុមហ៊ុនអាកាសចរណ៍ Korean Air ថ្មីៗនេះ បានប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៣៦ពាន់លានដុល្លារ សម្រាប់ការបញ្ជាទិញយន្តហោះ ១០៣ គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនទាំងពីរ បានបង្ហាញឲ្យដឹងថា កិច្ចព្រមព្រៀងនេះ រួមមានយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 787 , 777 និង 737 ។

ប្រធានក្រុមហ៊ុន Korean Air លោក Walter Cho បាននិយាយថា យន្តហោះថ្មីៗទាំងនេះ នឹងមកដល់ក្នុងពេលវេលាដ៏សំខាន់មួយ ដោយវានឹងធ្វើទំនើបកម្មកងហោះហើរជាតិរបស់កូរ៉េខាងត្បូង និងធានាបានថាវានៅតែមានការប្រកួតប្រជែងខ្ពស់ នៅលើទីផ្សារ។

ជម្រាបជូនថា កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បុង លោក Lee Jae Myung បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីពន្ធគយ ១៥% ដែលអាមេរិក ដាក់លើកូរ៉េ ក្នុងខែកក្កដា៕

The post Korean Air ចុះហត្ថលេខាទិញយន្តហោះជាង ១០០​ គ្រឿង តម្លៃ ៣៦ពាន់លានដុល្លារ ពី Boeing appeared first on .

មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលទាំង៥ នៅលើពិភពលោក
ចាប់តាំងពីជំងឺរាតត្បាតមានភាពធូរស្រាលឡើងវិញ វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្នហាក់មានសន្ទុះងើបឡើងវិញគួរឲ្យកត់សំគាល់ ដោយក្នុងនោះសារព័ត៌មាន VN Express បានចុះផ្សាយពីក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ ដែលបម្រើសេវាកម្មល្អបំផុតនៅលើពិភពលោក៖

1/ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ជាក្រុមហ៊ុនដែលបានឈ្នះពានរង្វាន់ Airline Excellence Awards ពីអង្គភាព AirlineRating.com ហើយក៏ធ្លាប់បានឈ្នះពានរង្វាន់ប្រភេទនេះនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ

2/ ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលឈ្នះជើងឯក Cargo Airline of the year

3/ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង Cathay Pacific Airways ដែលទទួលបានពានរង្វាន់ Excellence in Long-haul Travel Award

4/ ក្រុមហ៊ុន Air New Zealand ដែលទទួលបានពានរង្វាន់ Best Economy Class

5/ ក្រុមហ៊ុន Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ជាម្ចាស់ពានរង្វាន់ Best Premium Economy និង Best In-flight Entertainment ។

គួរបញ្ជាក់ដែរថា ការវាយតម្លៃរបស់ AirlineRatings.com ត្រូវបានវិនិច្ឆ័យដោយមនុស្សចំនួនប្រាំនាក់ ដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មប្រភេទនេះជាង ១០០ឆ្នាំ។ ការវាយតម្លៃគឺផ្តោតលើកត្តាសុវត្ថិភាព និងសវនក​ម្មរបស់រដ្ឋាភិបាល ជាមួយនឹងលក្ខណៈវិនិច្ឆ័យចំនួន ១២ទៀតរួមមាន អាយុកាលយន្តហោះ ការវាយតម្លៃពីសំណាក់អ្នកដំណើរ ប្រាក់ចំណេញ ចំណាត់ថ្នាក់សុវត្ថិភាព ការវាយតម្លៃផលិតផល ការច្នៃប្រឌិត និងការបញ្ជាទិញយន្តហោះនៅពេលខាងមុខ៕

The post មកស្គាល់ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលទាំង៥ នៅលើពិភពលោក appeared first on .

Korean Air នឹងលក់ដីរបស់ខ្លួនមួយកន្លែង ក្នុងតម្លៃ ៤៧០ លានដុល្លារ ដើម្បីស្រោចស្រង់ក្រុមហ៊ុនឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines Co. របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ២៣ ធ្នូថា ខ្លួននឹងប្រមូលបានទឹកប្រាក់ប្រមាណ ៤៧០ លានដុល្លារអាមេរិក ពីការលក់អចលទ្រព្យ ដើម្បីធ្វើការកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ចំពេលទទួលបានផលប៉ះពាល់ខ្លាំង ដោយសារការរីករាលដាលនៃកូវីដ ១៩ ។

ជាក់ស្តែង Korean Air បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ដីមួយកន្លែង រួមទាំងអគារ ក្នុងសង្កាត់ Songhyeon-dong ដែលស្ថិតនៅកណ្តាលទីក្រុងសេអ៊ូល ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានសាធារណ: Korea Land & Housing Coup.(LH) ។

យ៉ាងណា ជុំវិញការលក់អចលទ្រព្យនេះ ត្រូវបានគេរំពឹងថានឹងអាចជួយសម្រាលការលំបាក់ផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះ បានមួយផ្នែកធំ ។

គួរឲ្យដឹងផងដែរថា កាលពីខែកុម្ភ:ឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានប្រកាសពីផែនការ ក្នុងការលក់ចេញដីដែលទំនេរចោលរបស់ខ្លួន នៅក្នុងទីក្រុងសេអ៊ូល និងអចលនទ្រព្យដែលមិនសូវសំខាន់ផ្សេងទៀត ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ នៅក្នុងឧស្សាហកម្មអាកាសចរណ៍ដែលរងគ្រោះដោយកូវី ១៩ ។

បញ្ជាក់ថាក្រុមហ៊ុន Korean Air បានទិញយកដីមួយកន្លែងនៅក្នុងសង្កាត់ Songhyeon-dong ពីក្រុមហ៊ុន Samsung Life Insurance Co. ក្នុងឆ្នាំ ២០០៩ ហើយគ្រោងនឹងអភិវឌ្ឍធ្វើជាអគារវប្បធម៌។

ប៉ុន្តែយ៉ាងណាក៏ដោយ គម្រោងអភិវឌ្ឍន៍មួយនេះ បានប្រឈមមុខជាមួយនឹងឧបសគ្គជាច្រើន ដូចជាការរឹតបន្តឹងទៅលើកម្ពស់នៃអគារ និងច្បាប់រក្សាទ្រព្យសម្បត្តិវប្បធម៌ជាដើម ដោយសារតែដីនេះ មានទីតាំងស្ថិតនៅជិតការិយាល័យប្រធានាធិបតី Cheong Wa Dae និងវិមាន Gyeongbok ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតមួយរបស់ប្រទេស៕

ប្រភព: YonhapNews

The post Korean Air នឹងលក់ដីរបស់ខ្លួនមួយកន្លែង ក្នុងតម្លៃ ៤៧០ លានដុល្លារ ដើម្បីស្រោចស្រង់ក្រុមហ៊ុនឡើងវិញ appeared first on .