Labubu

មហាសេដ្ឋីផលិតតុក្កតា Labubu របូតលុយជិត ៣ពាន់លានដុល្លារ ដោយសារភាគហ៊ុនធ្លាក់ចុះ
លោក Wang Ning ស្ថាបនិក Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតាដ៏ល្បីល្បាញ Labubu បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះអស់ចំនួន ២,៧ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ២២%។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង Pop Mart បានធ្លាក់ចុះកាលពីថ្ងៃពុធ ក្រោយពេលបង្ហាញពីលទ្ធផលលក់ពេញមួយឆ្នាំ២០២៥ របស់ខ្លួន ដែលនេះបានកាត់បន្ថយចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Wang មកនៅត្រឹម ១៣,៦ពាន់លានដុល្លារ។

ជុំវិញការធ្លាក់ចុះនេះបានកើតឡើង បើទោះបីជាក្រុមហ៊ុនបានផ្តល់លទ្ធផលដ៏រឹងមាំក៏ដោយ ដោយការលក់នៅឆ្នាំ២០២៥ បានកើនឡើងរហូតដល់ជាង ១៨៤% ដល់ ៣៧,១ពាន់លានយន់ (៥,៤ពាន់លានដុល្លារ) និងប្រាក់ចំណេញសុទ្ធកើនឡើងជិតបួនដង ដល់ ១៣ពាន់លានយន់។

ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន លោក Wang ធ្លាប់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង១០ នៅក្នុងប្រទេសចិន ដោយទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងដល់ ២៧,៥ពាន់លានដុល្លារ គិតនៅត្រឹមចុងខែសីហា នៅពេលដែលតម្លៃទីផ្សាររបស់ Pop Mart បានកើនឡើងដល់ប្រហែល ៥៦ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីផលិតតុក្កតា Labubu របូតលុយជិត ៣ពាន់លានដុល្លារ ដោយសារភាគហ៊ុនធ្លាក់ចុះ appeared first on .

ស្ងាត់ៗ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីផលិតតុក្កតា Labubu ថយចុះអស់ជាង ១១ពាន់លានដុល្លារ
លោក Wang Ning ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pop Mart Internatinal Group ដែលផលិតតុក្កតាដ៏ល្បីល្បាញ Labubu ត្រូវបានគេរាយការណ៍ថា ចំនួនទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះអស់ប្រមាណ ១១,៣ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែបួនខែចុងក្រោយ ដោយសារតែមានការព្រួយបារម្ភអំពីដំណើរការរយៈពេលវែងនៃក្រុមហ៊ុន។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន លោក Wang មានទ្រព្យសម្បត្តិសរុប ១៦,៣ពាន់លានដុល្លារ ដែលធ្លាក់ចុះអស់ ៤១% ពីខែសីហា ពោលគឺក្រោយពេលលោកមានចំនួនទ្រព្យសម្បត្តិហក់ឡើងខ្ពស់លើមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះដ៏ធំនេះ​ ត្រូវបានគេរាយការណ៍ថា ដោយសារតែមានបញ្ហាប្រឈមមុខជាច្រើនរបស់ក្រុមហ៊ុន Pop Mart នៅពេលដែលកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រួវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល ៣០% បើធៀបទៅនឹងកាប៉ាន់ ២០០% នៅឆ្នាំនេះ។

លើសពីនេះទៅទៀត តម្លៃភាគហ៊ុនរបស់ Pop Mart ដែលចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដល់ ៤០% មកនៅត្រឹមប្រហែលជាង ២៥ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ សម្រាប់រយៈពេលនេះ៕​

The post ស្ងាត់ៗ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីផលិតតុក្កតា Labubu ថយចុះអស់ជាង ១១ពាន់លានដុល្លារ appeared first on .