LG

Tesla ចាប់ដៃសហការជាមួយ LG សាងសង់រោងចក្រផលិតអាគុយតម្លៃជាង ៤ពាន់លានដុល្លារ
យោងតាមរដ្ឋាភិបាលអាមេរិក បាននិយាយកាលពីថ្ងៃទី១៦ ខែមីនាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រផលិតអាគុយលីចូមផូស្វាត (LFP) ដែលមានតម្លៃ ៤,៣ពាន់លានដុល្លារនៅទីក្រុង Lansing រដ្ឋ Michigan ដោយរំពឹងទុកថានឹងចាប់ផ្តើមផលិតកម្មដំបូង នៅឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងដ៏ធំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលបានបង្ហាញដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំកំពូលសន្តិសុខថាមពលឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីពេលកន្លងទៅ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន LG Energy Solution បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤,៣ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់ Tesla ជាមួយនឹងអាគុយដែលសមត្ថភាពផ្ទុកថាមពលខ្ពស់របស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk កំពុងព្យាយាមបន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលពីចិន ដោយសារតែពន្ធគយខ្ពស់។

ជម្រាបជូនថា ក្រុមហ៊ុន LG Energy Solution គឺជាក្រុមហ៊ុនផលិតអាគុយ LFP ដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយធំៗផ្សេងទៀត នៅសហរដ្ឋអាមេរិក។ អាគុយប្រភេទ LFP នេះ ត្រូវបានប្រើប្រាស់ជាយូរមកហើយដោយក្រុមហ៊ុនគូប្រជែងចិន ដែលមានវត្តមានតិចតួចប៉ុណ្ណោះនៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕​

The post Tesla ចាប់ដៃសហការជាមួយ LG សាងសង់រោងចក្រផលិតអាគុយតម្លៃជាង ៤ពាន់លានដុល្លារ appeared first on .

Tesla ចុះកិច្ចព្រមព្រៀងតម្លៃជាង ៤ពាន់លានដុល្លារជាមួយ LG លើការផ្គត់ផ្គង់ថ្ម
ក្រុមហ៊ុន LG Energy Solution (LGES) របស់ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយតម្លៃ ៤,៣ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Tesla ដើម្បីផ្គត់ផ្គង់ថ្មសម្រាប់ប្រព័ន្ធផ្ទុកថាមពល ខណ:ក្រុមហ៊ុនខ្នាតយក្សអាមេរិក កំពុងសម្លឹករកមើលការកាត់បន្ថយការពឹងផ្នែកលើការនាំចូលពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បើតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយ បានបង្ហាញឲ្យដឹងថា ថ្មីប្រភេទ Lithium iron phosphate (LFP) ដែលនឹងត្រូវផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន Tesla នឹងត្រូវផលិតចេញពីរោងចក្រ LGES ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន LGES បានប្រកាសនៅថ្ងៃពុធនេះទៀតថា ខ្លួនក៏បានឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃ ៤,៣ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ថ្ម ​LFP ក្នុងរយ:ពេល ៣ឆ្នាំនៅទូទាំងពិភពលោក ដោយមិនបានបង្ហាញឲ្យដឹងពីអត្តសញ្ញាណអតិថិជនទាំងនោះឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Tesla បាននិយាយថាខ្លួនកំពុងព្យាយាមកាត់បន្ថយការពឹងផ្នែកទៅលើការនាំចូលថ្ម​ LFP ពីប្រទេសចិន ដោយសារតែពន្ធគយអាមេរិក។

ជម្រាបជូនថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់មហាសេដ្ឋី Elon Musk នៅសប្តាហ៍នេះ​ ក៏បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីទិញយកបន្ទះឈីបពីក្រុមហ៊ុន Samsung Electronics ផងដែរ៕

The post Tesla ចុះកិច្ចព្រមព្រៀងតម្លៃជាង ៤ពាន់លានដុល្លារជាមួយ LG លើការផ្គត់ផ្គង់ថ្ម appeared first on .

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Group ត្រៀមចាក់លុយជាង ៧០ពាន់លានដុល្លារ វិនិយោគក្នុងស្រុក
ក្រុមហ៊ុនខ្នាតយក្សកូរ៉េខាងត្បូង LG Group កំពុងត្រៀមកញ្ចប់ទឹកប្រាក់ ១០០ទ្រីលានវ៉ុន ឬប្រមាណ ៧៤,៤ពាន់លានដុល្លារ ដើម្បីវិនិយោគនៅក្នុងប្រទេស សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា LG Group ត្រៀមចាយលុយដ៏ច្រើន​បែបនេះ គឺដើម្បីធានាឲ្យបាននូវការប្រកួតប្រជែងទីផ្សារ ដែលកំពុងស្វិតស្វាញលើវិស័យបច្ចេកវិទ្យា AI បច្ចេកវិទ្យា បច្ចេកវិទ្យាសម្អាតបរិស្ថាន និងវិស័យរីកចម្រើនផ្សេងទៀតដូចជាថ្ម គ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិកជំនាន់ក្រោយជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុនដ៏ធំមួយនេះ នៅមិនទាន់បង្ហាញលំអិតទាក់ទងនឹងផែនការ​ចាយលុយវិនិយោគបែបណានោះទេ ដោយគ្រាន់តែអាចដឹងថា ការចំណាយលុយសារនេះ គឺជាកញ្ចប់ទឹកប្រាក់ធំបំផុតមួយរបស់ក្រុមហ៊ុន។

សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន LG ហាក់មិនសូវមានភាពលេចធ្លោរខ្លាំង បើធៀបនឹងដៃគូប្រជែងធំៗដូចជា Samsung ឡើយ ដូច្នេះទើបពួកគេត្រូវតែបង្កើនការវិនិយោគ ដើម្បីដណ្ដើមចំណែកទីផ្សារបានខ្លះពីក្រុមហ៊ុនគូប្រជែងដទៃ៕

The post ក្រុមហ៊ុនកូរ៉េខាងត្បូង LG Group ត្រៀមចាក់លុយជាង ៧០ពាន់លានដុល្លារ វិនិយោគក្នុងស្រុក appeared first on .

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LG ទទួលបានការអនុញ្ញាតឱ្យបង្កើនការវិនិយោគដល់ ២ពាន់លានដុល្លារ នៅវៀតណាម
ថ្មីៗនេះ អាជ្ញាធរទីក្រុង Hai Phong របស់ប្រទេសវៀតណាម បានបើកភ្លើងខៀវទៅលើសំណើរបស់ក្រុមហ៊ុន LG Innotek ដែលជាបុត្រសម្ព័ន្ធធំមួយរបស់ក្រុមហ៊ុនអេឡិចត្រូវនិកខ្នាតយក្សកូរ៉េខាងត្បូង LG Group ដើម្បីបង្កើនការវិនិយោគរបស់ខ្លួន ដល់ ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី VN Express ។

ក្រុមហ៊ុន LG Innotek នឹងបង្កើនការវិនិយោគរបស់ខ្លួន​ទ្វេ​ដង ពីការវិនិយោគបច្ចុប្បន្នចំនួន ១ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពរបស់ក្រុមហ៊ុន ជាមួយនឹងការសាងសង់រោងចក្រថ្មីបន្ថែម ដោយរំពឹងថានឹងចាប់ផ្តើមផលិតកម្ម នៅក្នុងឆ្នាំ ២០២៥ ខាងមុខ ។

គួរឱ្យដឹងផងដែរថា ការយល់ព្រមពីអាជ្ញាធរ នៅក្នុងទីក្រុង Hai Phong នេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបញ្ចប់ដំណើរទេស្សនកិច្ចផ្លូវការរយ:ពេល ៣ ថ្ងៃមកកាន់ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយអមដំណើរមកជាមួយគណ:ប្រតិភូ ដែលមានប្រធានក្រុមហ៊ុន LG Group លោក Koo Kwang-mo ផងដែរ។

ជម្រាបជូនថា ការបន្ថែមទឹកប្រាក់វិនិយោគ ១ពាន់លានដុល្លារនេះ នឹងធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេសរបស់ក្រុង Hai Phong នៅក្នុងឆមាសទីមួយ ឆ្នាំនេះ កើនឡើងដល់ ១,៩ពាន់លានដុល្លារ ឬស្មើទៅនឹង ៩៥% នៃគោលដៅពេញមួយឆ្នាំរបស់ខ្លួនទៅហើយ ៕

The post ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LG ទទួលបានការអនុញ្ញាតឱ្យបង្កើនការវិនិយោគដល់ ២ពាន់លានដុល្លារ នៅវៀតណាម appeared first on .

Hyundai ចាប់ដៃជាមួយ LG បោះទុនជាង ៤ពាន់លានដុល្លារ សង់រោងចក្រថ្មី នៅអាមេរិក
ក្រុមហ៊ុន Hyundai Motor Group និងក្រុមហ៊ុន LG Energy Solution (LGES) របស់កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បាននិយាយថា ពួកគេនឹងចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី ជាមួយនឹងការបោះទុនប្រមាណ ៤,៣ពាន់លានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា​ ក្រុមហ៊ុន Hyudai និង LGES រំពឹងទុកថា ការសាងសង់រោងកចក្រថ្មីរបស់ខ្លួន នៅក្នុងរដ្ឋ Georgia នឹងចាប់ផ្តើម នៅឆមាសទីពីរ នៃឆ្នាំ ២០២៣ នេះ ជាមួយនឹងការចាប់ផ្តើមផលិតអាគុយលើកដំបូង នៅចុងឆ្នាំ ២០២៥ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខ្នាតយក្សទាំងពីរនេះ បាននិយាយទៀតថា រោងចក្រថ្មីរបស់ខ្លួន នឹងមានសមត្ថភាពផលិតប្រចាំឆ្នាំ ៣០ ជីហ្គាវ៉ាត់ម៉ោង (GWh) ពោលគឺគ្រប់គ្រាន់សម្រាប់ផលិតអាគុយរហូតដល់ទៅ ៣០០ ០០០ ក្នុងមួយឆ្នាំៗ ។

គួរឱ្យដឹងថា LGES និង Hyundai Motor Group ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតដូចជា Hyundai Motor, Kia និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Hyundai Mobis នឹងកាន់កាប់ភាគហ៊ុន ម្នាក់ ៥០% សម្រាប់ការបណ្តាក់ទុនរួមគ្នាទៅលើរោងចក្រថ្មីនេះ ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន LGES លោក Youngsoo Kwon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” ក្រុមហ៊ុនខ្លាំងពីរ នៅក្នុងឧស្សាហកម្មរថយន្ត និងអាគុយ បានចាប់ដៃរួមគ្នាហើយ ដូច្នេះអាចបញ្ជាក់បានថា យើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញដល់ការផ្លាស់ប្តូរវិស័យ EV នៅក្នុងទឹកដីសហរដ្ឋអាមេរិក ” ។

ជម្រាបជូនផងដែរថា កាលពីខែមេសា ក្រុមហ៊ុន Hyundai Motor បានបញ្ចាប់ការបណ្តាក់ទុនរួមគ្នា ទៅលើការផលិតអាគុយ ក្នុងតម្លៃ ៥ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុន SK On ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ SK Innovation ដើម្បីជំរុញដល់កិច្ចខិតខំបន្ថែមទៀត ទៅលើអាជីវកម្មអគ្គិសនី ដែលជាទីផ្សារធំបំផុតរបស់ខ្លួន ៕

The post Hyundai ចាប់ដៃជាមួយ LG បោះទុនជាង ៤ពាន់លានដុល្លារ សង់រោងចក្រថ្មី នៅអាមេរិក appeared first on .

ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ២ ត្រៀមចាក់លុយថែមរាប់ពាន់លានដុល្លារនៅវៀតណាម
ក្រុមហ៊ុនយក្ស ២ របស់​កូរ៉េខាងត្បូងគឺ Samsung និង LG កំពុង​ត្រៀម​ចាក់លុយ​បន្ថែម​រាប់​ពាន់​លាន​ដុល្លារ លើ​គម្រោង​ដែល​កំពុង​វិនិយោគ​នៅ​ប្រទេសវៀតណាម។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​កាសែតរដ្ឋ និង​រដ្ឋាភិបាល​វៀតណាម​បាន​ទម្លាយ​ប្រាប់​ថ្មីៗនេះ។

ការប្រកាស​មួយនេះធ្វើឡើង ក្រោយ​ក្រុមហ៊ុន Samsung កាត់​បន្ថយ​សង្វាក់ផលិតកម្ម​ទូរស័ព្ទ​ឆ្លាតវៃនៅវៀតណាម ២ លើក​នៅ​ឆ្នាំនេះ ដោយសារ​តម្រូវការ​ពិភពលោក​មាន​ការ​ធ្លាក់ចុះ។

បន្ថែមពីនោះ Samsung គឺជា​ក្រុមហ៊ុន​បរទេស​ដែល​បណ្ដាក់ទុន​ច្រើន​បំផុត​នៅ​វៀតណាម ពោល​នឹង​វិនិយោគ​ទឹកប្រាក់​បន្ថែម ២ ពាន់​លាន​ដុល្លារ​ទៀត សរុប​ប្រហែល ២០ ពាន់​លាន​ដុល្លារ​នៅ​ប្រទេស​តំបន់អាស៊ាន​មួយនេះ។

ចំណែក LG វិញ ក៏​ត្រូវបាន CNA រាយការណ៍​ដែរថា គ្រោង​វិនិយោគ​ប្រាក់​បន្ថែម ៤ ពាន់​លាន​ដុល្លារ ដើម្បី​ប្រែក្លាយ​ប្រទេសវៀតណាម​ជា​មជ្ឈមណ្ឌល​ផលិត​ទូរស័ព្ទ​ឆ្លាតវៃ និង​កាមេរ៉ា​របស់​ពួកគេ ខណៈ​ទឹកប្រាក់​ដែល LG បាន​បោះទុន​នៅ​វៀតណាម​មាន​ប្រហែល ៥,៣ ពាន់​លាន​ដុល្លារ​សរុប។

សូមជម្រាបដែរថា ទាំងវៀតណាម និងកូរ៉េខាងត្បូង​មាន​បំណង​ចង់​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រហូតដល់ ១០០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ និង ១៥០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០៣០ ខណៈ​កាលពី​ឆ្នាំទៅ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេស​ទាំង ២ មាន ៧៨ ពាន់​លាន​ដុល្លារ៕

The post ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង ២ ត្រៀមចាក់លុយថែមរាប់ពាន់លានដុល្លារនៅវៀតណាម appeared first on .

Honda និង LG ចាប់ដៃគ្នា បោះទុនជាង ៤ ពាន់លានដុល្លារ សង់រោងចក្រអាគុយឡានអគ្គិសនី នៅសហរដ្ឋអាមេរិក
ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់ជប៉ុន Honda និងក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង LG Energy Solution បានប្រកាសអំពីការបណ្តាក់ទុនរួមគ្នា ដើម្បីវិនិយោគទឹកប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារ ក្នុងការបង្កើតរោងចក្រអាគុយរថយន្តអគ្គិសនីថ្មីមួយ នៅលើទឹកដីសហរដ្ឋអាមេរិក ។

ការបោះជំហានថ្មីនេះ បានកើតឡើង បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសកាលពីសប្តាហ៍មុនថា នឹងលែងឱ្យមានការប្រើប្រាស់រថយន្តប្រើសាំង នៅត្រឹមឆ្នាំ ២០៣៥ ខណ:ពេលដែលរដ្ឋផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ក៏នឹងត្រូវអនុវត្តតាមដូចគ្នា ។

នៅក្នុងសេចក្តីថ្លែងការជារួមមួយ ក្រុមហ៊ុនធំៗទាំង ២ បាននិយាយថា ការសាងសង់រោងចក្រថ្មីនេះ រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ ក្នុងគោលបំណង ដើម្បីបង្កើនការផលិតអាគុយលីចូម-អ៊ីយ៉ុង ទ្រង់ទ្រាយធំ ស្របតាមផែនការ នៅឆ្នាំ ២០២៥ ។

ក្រុមហ៊ុនបានបន្ថែមទៀតថា ដោយមើលឃើញទីផ្សាររថយន្តអគ្គិសនី នៅអាមេរិក កំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះវានឹងធ្វើឱ្យពួកគេ ស្ថិតនៅក្នុងទីតាំងដ៏ល្អបំផុត ដើម្បីកំណត់គោលដៅដល់ការពង្រីកការផលិរថយន្តអគ្គិសនីក្នុងស្រុក និងផ្តល់ការធានាលើការផ្គត់ផ្គង់អាគុយ EV ទាន់ពេលវេលា ។

គួរឱ្យដឹងផងដែរថា កាល​ពី​ខែ​មុន ក្រុមហ៊ុន​អេឡិចត្រូនិក​ខ្នាតយក្ស​របស់​ជប៉ុន Panasonic និងជា​ក្រុមហ៊ុនដែល​ផ្គត់ផ្គង់ សម្រាប់ Tesla ផងនោះ បាន​ប្រកាស​ពី​ការ​វិនិយោគ​របស់ខ្លួន ចំនួន ៤ ពាន់​លាន​ដុល្លារ ក្នុង​ការ​សាងសង់​រោងចក្រ​អាគុយថ្មីមួយ នៅ​សហរដ្ឋអាមេរិក​ផងដែរ ៕

The post Honda និង LG ចាប់ដៃគ្នា បោះទុនជាង ៤ ពាន់លានដុល្លារ សង់រោងចក្រអាគុយឡានអគ្គិសនី នៅសហរដ្ឋអាមេរិក appeared first on .

Magna និង LG ចាប់ដៃគ្នា សាងសង់រោងចក្រថ្មីមួយ នៅម៉ិកសិក ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនរថយន្តអគ្គិសនី GM
ក្រុមហ៊ុន Magna International និង LG Electronics កំពុងរៀបចំសាងសង់រោងចក្រថ្មីមួយ នៅក្នុងទីក្រុង Ramos Airzpe ប្រទេសម៉ិកស៊ិក ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុន General Motors Co ដែលនឹងចាប់ផ្តើមពីឆ្នាំ ២០២៣ ទៅ ។

ជាក់ស្តែង រោងចក្រដែលនឹងត្រូវសាងសង់ ដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា LG Magna e-Powertrain នឹងផលិតគ្រឿងបន្លាស់ដូចជា ម៉ូទ័រ EV , អាំងវឺតទ័រ និងដុំសាក សម្រាប់រថយន្តអគ្គិសនីផងដែរ ។

យ៉ាងណា ក្រុមហ៊ុន GM បាននិយាយកាលពីមួយឆ្នាំមុនថា ខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ជាង ១ ពាន់លានដុល្លារ នៅក្នុងរោងចក្រដំឡើងរថយន្ត Ramos Arizpe របស់ខ្លួន ដែលនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី នៅឆ្នាំ ២០២៣ ។

ដោយឡែកសម្រាប់ ក្រុមហ៊ុន LG Magna e-Powertrain បាននិយាយថា រោងចក្រថ្មីរបស់ខ្លួន នឹងក្លាយជាមូលដ្ឋានផលិតកម្មដំបូងបង្អស់ របស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា នៅអាមេរិកខាងជើង ហើយត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារថ្មីៗ ចំនួន ៤០០ កន្លែង ៕

ប្រភព: Kelo News

The post Magna និង LG ចាប់ដៃគ្នា សាងសង់រោងចក្រថ្មីមួយ នៅម៉ិកសិក  ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនរថយន្តអគ្គិសនី GM appeared first on .

ដើម្បីបង្កើនមហិច្ឆតារបស់ខ្លួនក្រុមហ៊ុនយក្ស LG បន្ថែមទុន ១,៤ ពាន់លានដុល្លារ នៅប្រទេសវៀតណាម
ក្រុមហ៊ុន LG Display Co,.LTD. ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលរបស់ប្រទេសវៀតណាម ដើម្បីបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងទីក្រុងកំពង់ផែភាគខាងជើង Haiphong ចំនួន ១,៤ ពាន់លានដុល្លារ ដែលធ្វើឲ្យការវិនិយោគសរុបរហូតដល់ ៤,៦៥ ពាន់លានដុល្លារ។

បន្ថែមលើការវិនិយោគនេះ មានគោលបំណងជំរុញដល់ការផលិតអេក្រង់ OLED របស់ក្រុមហ៊ុន LG នៅឯរោចក្រ Haiphong ឲ្យបានចំនួនពី ១៣ លាន – ១៤ លានគ្រឿងក្នុងមួយខែ ខណៈដែលនៅពេលបច្ចុប្បន្នក្រុមហ៊ុនអាចផលិតបានចន្លោះពី ៩,៦ លាន ទៅ ១០,១ លានគ្រឿងក្នុងមួយខែ។

មិនតែប៉ុណ្ណោះការវិនិយោគរបស់ក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ អាចនឹងបន្ថែមចំនួនការងាររហូតដល់ ១០,០០០ កន្លែង និងបង្កើតប្រាក់ចំណូលនាំចេញចំនួន ៦,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

ប្រភព: Telecomlead

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ

The post ដើម្បីបង្កើនមហិច្ឆតារបស់ខ្លួនក្រុមហ៊ុនយក្ស LG បន្ថែមទុន ១,៤ ពាន់លានដុល្លារ នៅប្រទេសវៀតណាម appeared first on .